google

សហស្ថាបនិកក្រុមហ៊ុន Google កើនឡើងទ្រព្យសម្បត្តិដល់ ៣០០ពាន់លានដុល្លារ ជាលើកដំបូង
សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page បានកើនឡើងចំនួនទ្រព្យសម្បត្តិរបស់ខ្លួនដល់ ៣០០ពាន់លានដុល្លារជាលើកដំបូង និងបន្តជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីឈ្មោះអ្នកមានដាច់គេនៅលើពិភពលោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា លោក Page បានឃើញទ្រព្យសម្បត្តិសម្បត្តិរបស់ខ្លួនកើនឡើងដល់ប្រមាណ ៣១៤ពាន់លានដុល្លារ ពោលគឺឈរពីក្រោយតែស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ប៉ុណ្ណោះ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតទាំង១០ នៅលើពិភពលោក គិតនៅត្រឹមថ្ងៃសៅរ៍ ទី២ ខែឧសភា៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៨៨,៧ពាន់លានដុល្លារ

2.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៣១៤ពាន់លានដុល្លារ

3.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៨៩,៦ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៧៥,១ពាន់លានដុល្លារ

5.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១៧ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២០៨,៩ពាន់លានដុល្លារ

7.Michael Dell ប្រធានក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៧,៧ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៧១,៦ពាន់លានដុល្លារ

9. Rob Walton អ្នកស្នងមរតកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ​ ១៤៩,៤ពាន់លានដុល្លារ

10.Jim Walton អ្នកស្នងមរតកក្រុមហ៊ុន Walmart មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,៧ពាន់លានដុល្លារ៕​

The post សហស្ថាបនិកក្រុមហ៊ុន Google កើនឡើងទ្រព្យសម្បត្តិដល់ ៣០០ពាន់លានដុល្លារ ជាលើកដំបូង appeared first on .

Google ប្រកាសចាក់លុយវិនិយោគ ៤០ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនគូប្រជែង Anthropic
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសថានឹងវិនិយោគរហូតដល់ ៤០ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Anthropic ដើម្បីពង្រឹងភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិម្មិត AI ថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Anthropic បាននិយាយថា Google បានប្តេជ្ញាចិត្តចំណាយប្រាក់ចំនួន ១០ពាន់លានដុល្លារជាសាច់ប្រាក់ ដើម្បីបង្កើនតម្លៃមូលធនទីផ្សាររបស់ខ្លួនរហូតដល់ ៣៥០ពាន់លានដុល្លារ ក្នុងគោលបំណងជួយគាំទ្រដល់ការពង្រីកសមត្ថភាពកុំព្យូទ័រដ៏សំខាន់ ហើយអាចនឹងវិនិយោគបន្ថែម ៣០ពាន់លានដុល្លារផ្សេងទៀត ប្រសិនបើក្រុមហ៊ុនអាចសម្រេចបាននូវគោលដៅប្រតិបត្តិការ AI របស់ខ្លួននោះ។

ជម្រាបជូនថា ការវិនិយោគនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្ស Amazon បាននិយាយថា ខ្លួននឹងវិនិយោគរហូតដល់ ២៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីនេះ ដែលបានបង្កើតភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងឧស្សាហកម្ម AI សកល៕​

The post Google ប្រកាសចាក់លុយវិនិយោគ ៤០ពាន់លានដុល្លារ ក្នុងក្រុមហ៊ុនគូប្រជែង Anthropic appeared first on .

ក្រុមហ៊ុន Alphabet កើនឡើងតម្លៃមូលធនទីផ្សារដល់ ៤ទ្រីលានដុល្លារ ជាលើកដំបូង ដោយសារ AI
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google និងជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេមួយរបស់សហរដ្ឋអាមេរិក បានឃើញតម្លៃមូលធនទីផ្សាររបស់ខ្លួនកើនឡើងដល់ ៤ទ្រីលានដុល្លារជាលើកដំបូង ដែលត្រូវបានជំរុញដោយការកើនឡើងនៃភាគហ៊ុន បន្ទាប់ពីមានការវិត្តវិជ្ជមាននៃបច្ចេកវិទ្យា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បន្ទាប់ពីការបើកទីផ្សារជួញដូរហ៊ុនសហរដ្ឋអាមេរិក តម្លៃភាគហ៊ុនរបស់ Alphabet បានកើនឡើងដល់ ១,៦% ភ្លាមៗ ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយ និងបានជំរុញដោយតម្លៃទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងលើសពីកម្រិត ៤ទ្រីលានដុល្លារ ជាលើកដំបូងតែម្តង។

គួរឲ្យដឹងផងដែរថា កាលពីសប្តាហ៍មុន Alphabet ក៏បានវ៉ាដាច់ក្រុមហ៊ុន Apple ផងដែរ សម្រាប់តម្លៃមូលធនទីផ្សារជាលើកដំបូ ង គិតចាប់តាំងពីឆ្នាំ២០១៩ មក ដោយបានក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតទីពីរនៅលើពិភពលោក។

ជម្រាបជូនថា ជាមួយនឹងកើនឡើងដ៏សំខាន់នេះ បានធ្វើឲ្យ Alphabet ក្លាយជាក្រុមហ៊ុនទីបួនហើយនៅលើពិភពលោក ដែលអាចឈានដល់កម្រិតទីផ្សារតម្លៃ ៤ទ្រីលានដុល្លារ ដោយចូលរួមជាមួយក្រុមហ៊ុនផ្សេងទៀត ដូចជា Nvidia, Microsoft និង Apple៕​

The post ក្រុមហ៊ុន Alphabet កើនឡើងតម្លៃមូលធនទីផ្សារដល់ ៤ទ្រីលានដុល្លារ ជាលើកដំបូង ដោយសារ AI appeared first on .

ក្រុមហ៊ុនមេ Google វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃទីផ្សារថ្លៃបំផុតទីពីរលើលោក
Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីពេលថ្មីៗនេះ បានមើលឃើញតម្លៃមូលធនទីផ្សាររបស់ខ្លួនហក់ឡើងលើសក្រុមហ៊ុនបច្ចេកវិទ្យាកំពូល Apple ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

តម្លៃមូលធនទីផ្សាររបស់ Alphabet បានកើនឡើងដល់ ៣,៨៨ទ្រីលានដុល្លារ គិតត្រឹមថ្ងៃជួញដូរចុងក្រោយ ស្របពេលភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជាង ២% គិតនៅត្រឹមថ្ងៃពុធកន្លងទៅ។

ទន្ទឹមនឹងនេះ តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនApple វិញបានបិទបញ្ចប់នៅក្នុងចំនួន ៣,៨៤ទ្រីលានដុល្លារ នៅក្នុងការជួញដូរចុងក្រោយ ខណៈពេលដែលតម្លៃភាគហ៊ុនបានធ្លាក់ចុះអស់ជាង ៤%។

ជុំវិញការកើនចុងក្រោយនេះ​ បានធ្វើឲ្យក្រុមហ៊ុនមេរបស់ Google ក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារថ្លៃបំផុតទីពីរនៅលើពិភពលោក តាមពីក្រោយតែក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ដែលមានតម្លៃទីផ្សារសរុបប្រមាណជាង ៤,៥ទ្រីលានដុល្លារ។

ជម្រាបជូនផងដែរថា Alphabet បានបញ្ចប់ឆ្នាំ២០២៥ ក្នុងនាមជាក្រុមហ៊ុនដ៏ជោគជ័យបំផុតមួយ ដែលត្រូវបានជំរុញដោយការដាក់ចេញបច្ចេកវិទ្យា AI របស់ខ្លួន។ នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបានបង្ហាញ Ironwood ដែលជាបន្ទះឈីប AI ផ្ទាល់ខ្លួន និងបានក្លាយជាជម្រើសដ៏មានសក្តានុពលដើម្បីជំនួសបន្ទះឈីប Nvidia។ បន្ទាប់មកនៅក្នុងខែធ្នូ Google បានណែនាំចេញកម្មវិធី AI Chatbot Gemini 3 ដែលទទួលបានការវាយតម្លៃយ៉ាងខ្លាំង៕​

The post ក្រុមហ៊ុនមេ Google វ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃទីផ្សារថ្លៃបំផុតទីពីរលើលោក appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយ ៥ពាន់លានដុល្លារ វិនិយោគក្នុង Google
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani ត្រូវបានគេរាយការណ៍មានគម្រោងវិនិយោគទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងគម្រោងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI របស់ Google ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Alphabet ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

កាលពីខែតុលា ក្រុមហ៊ុនយក្សអាមេរិក Google បាននិយាយថា ខ្លួននឹងវិនិយោគទឹកប្រាក់ ១៥ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យបញ្ញាសិប្បនិម្មិត នៅភាគខាងត្បួងរដ្ឋ Andhra Pradesh ដែលជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ បើតាមលោក Jugeshinder Singh ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Adani Group បាននិយាយថា គម្រោងដ៏ធំរបស់ Google នេះ​ អាចនឹងមានការចូលរួមវិនិយោគពីសំណាក់ក្រុមហ៊ុន Adani Connex ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Adani Enterprises និងប្រតិបត្តិករមជ្ឈមណ្ឌលផ្ទុកទិន្នឯកជន EdgeConneX សម្រាប់ទឹកប្រាក់វិនិយោគ ៥ពាន់លានដុល្លារ។

លើសពីនេះ លោក Singh បានប្រាប់អ្នកយកព័ត៌មានទៀតថា ៖”វាមិនមែនគ្រាន់តែ Google ទេ មានភាគីជាច្រើនដែលចង់ធ្វើការជាមួយយើង ជាពិសេសនៅពេលដែលសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យកើនឡើងដល់ទំហំជីហ្គាវ៉ាត់ និងខ្ពស់ជាងនេះ”។

ជម្រាបជូនផងដែរថាទាំងលោក Gautam Adani និង Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានដាច់គរបស់ឥណ្ឌា ទាំងពីរ សុទ្ធសឹងតែបានបង្ហាញពីគោលបំណងវិនិយោគនៅក្នុងសមត្ថភាពមជ្ឈមណ្ឌលផ្ទុកទិន្នន័យផងដែរ ចំពេលកំពុងមានការរីកចម្រើនខ្លាំងនៃបច្ចេកវិទ្យា AI៕

The post ក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា Adani គ្រោងបោះលុយ ៥ពាន់លានដុល្លារ វិនិយោគក្នុង Google appeared first on .

សហស្ថាបនិក Google ឡើងតំណែងអ្នកមានដាច់គេទី២ លើលោក ក្រោយកើនទ្រព្យជាង ២៦០ពាន់លានដុល្លារ
សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Google លោក Larry Page បានវ៉ាដាច់មេធំរបស់ក្រុមហ៊ុន Oracle លោក Larry Ellison ដើម្បីក្លាយជាកំពូលអ្នកមានដាច់គេទី២ នៅលើពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ជាង ២៦២ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា កាលពីដើមសប្តាហ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានកើនឡើង ៥,៨% ដល់ចំនួនប្រហែល ៣១៧ដុល្លារ ក្នុងមួយហ៊ុន។ ការកើនឡើងនេះ ក៏បានបន្ថែម ៨,៧ពាន់លានដុល្លារ ទៅកាន់ទ្រព្យសម្បត្តិរបស់លោក Page បន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះ​ លោក Sergey Brin ដែលជាសហស្ថាបនិកក្រុមហ៊ុន Google ជាមួយលោក Page ផងដែរនោះ ក៏បានមើលឃើញចំនួនទ្រព្យសរុបរបស់ខ្លួន បានហក់ឡើងខ្ពស់ផងដែរ ដោយបានវ៉ាដាច់មេធំ Amazon លោក Jeff Bezos ឡើងកាន់តំណែងជាអ្នកបំផុតទី៤ នៅលើលោក ជាមួយទ្រព្យសម្បត្តិជាង ២៤៣ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ជុំវិញការកើនទ្រព្យរបស់លោក Page ទៅកាន់ចំណាត់ថ្នាក់ទី០២ នេះ​ គឺបានកើតឡើងបន្ទាប់ពីមានការហក់ឡើងនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Alphabet ដោយសារតែការបង្ហាញខ្លួនជាលើកដំបូងនៃគំរូ AI ជំនាន់ថ្មីរបស់ក្រុមហ៊ុន Gemini 3៕​

The post សហស្ថាបនិក Google ឡើងតំណែងអ្នកមានដាច់គេទី២ លើលោក ក្រោយកើនទ្រព្យជាង ២៦០ពាន់លានដុល្លារ appeared first on .

សហស្ថាបនិក Google វ៉ាដាច់មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក
សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ថ្មីៗនេះ បានវ៉ាដាច់លោក Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Amazon ក្លាយជាអ្នកមានដាច់គេបំផុតលំដាប់ទី៣ របស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាង ២៤៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ជុំវិញការហក់ឡើងនៃចំនួនទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់លោក Page នេះ បានកើតឡើង បន្ទាប់ពីភាគហ៊ុនរបស់ Alphabet បានកើនឡើងជិត ៦% បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់គំរូ AI ជំនាន់ថ្មី Gemini 3 របស់ Google ។

លោក Page ដែលជាម្ចាស់ភាគហ៊ុនប្រហែល ៣,២% នៃក្រុមហ៊ុន Alphabet បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងរហូតដល់ ៧,៦ពាន់លានដុល្លារ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការកើនឡើងនៃភាគហ៊ុននោះ។

យ៉ាងណាមិញ បើតាមទស្សនាវដ្តី Forbes បានរាយការណ៍ថាឥឡូវនេះ លោក Page បានឡើងតំណែងជាកំពូលអ្នកមានដាច់គេទី៣ លើលោក ខណៈតាមពីក្រោយដោយលោក Bezos ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២៣៣ពាន់លានដុល្លារ។

ជម្រាបជូនថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅតែជាអ្នកមានបំផុតរបស់ពិភពលោក ដោយមានទ្រព្យសម្បត្តិចំនួនជាង ៤៦០ពាន់លានដុល្លារ តាមពីក្រោយដោយលោក Larry Ellison ប្រធានក្រុមហ៊ុន Oracle ដែលទ្រព្យសម្បត្តិសរុបចំនួនជាង ២៤៨ពាន់លានដុល្លារ៕​

The post សហស្ថាបនិក Google វ៉ាដាច់មេធំ Amazon ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោក appeared first on .

Google គ្រោងបោះទុនវិនិយោគទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ក្នុងប្រទេសបែលហ្ស៊ិក
ក្រុមហ៊ុន Google របស់ Alphabet គ្រោងនឹងបោះទុនវិនិយោគចំនួន ៥ពាន់លានអឺរ៉ូ​ (៥,៨២ពាន់លានដុល្លារ) ទៅក្នុងប្រទេសបែលហ្ស៊ិក ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលផ្ទូកទិន្នន័យរបស់ខ្លួន នៅតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃទី៨ ខែតុលាថា ខ្លួននឹងពង្រីកមជ្ឈមណ្ឌលផ្ទូកទិន្នន័យ នៅទីក្រុង St. Ghislain ដោយបន្ថែមកម្លាំងការងារពេញម៉ោងចំនួន ៣០០ នាក់ ពីលើកម្លាំងការងារដែលមានស្រាប់ចំនួន ៦០០ នាក់ ទាំងពេញម៉ោង និងជាប់កិច្ចសន្យា។

មិនតែប៉ុណ្ណោះ មូលនិធិនេះ ក៏នឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត និងការបង្កើនសមត្ថភាពរបស់ Google ក្នុងការបំពេញតម្រូវការកើនឡើង សម្រាប់ Google Cloud ផងដែរ។

ជម្រាបជូនផងដែរថា កាលពីខែមុន Google ក៏បានប្រកាសពីការវិនិយោគដ៏ធំមួយនៅក្នុងចក្រភពអង់គ្លេស ដោយសន្យាថានឹងផ្តល់ប្រាក់ចំនួន ៥ពាន់លានផោន ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីផ្តល់មូលនិធិដល់បច្ចេកវិទ្យា AI ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងវិស្វកម្មនៅក្នុងប្រទេសនេះ ផងដែរ៕​

The post Google គ្រោងបោះទុនវិនិយោគទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ក្នុងប្រទេសបែលហ្ស៊ិក appeared first on .

ស្ងាត់ៗ ក្រុមហ៊ុនមេ Google កើនឡើងតម្លៃមូលធនទីផ្សារដល់ ៣ទ្រីលានដុល្លារ ជាលើកដំបូង
Alphabet ដែលក្រុមហ៊ុនមេរបស់ Google ទើបតែក្លាយជាក្រុមហ៊ុនទីបួនរបស់ពិភពលោក ដែលអាចឈានដល់តម្លៃមូលធនទីផ្សារចំនួន ៣ទ្រីលានដុល្លារបន្ទាប់ពី Apple , Microsoft និង Nvidia ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅពេលបិទការជួញដូរចុងក្រោយ កាលពីថ្ងៃទី១៥ ខែកញ្ញា ភាគហ៊ុនរបស់ Alphabet បានកើនឡើងច្រើនជាង ៤%។ ដូច្នេះហើយ ទើបធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន បានឈានដល់ចំនួនជាង ៣ទ្រីលានដុល្លារ ជាលើកដំបូង។

គួរឲ្យដឹងផងដែរថា គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក ភាគហ៊ុនរបស់ក្រុមហ៊ុនមេ Google មួយនេះ បានកើនឡើងច្រើនជាង ៣០% រួចមកហើយ ខណៈពេលដែលភាគហ៊ុននៅលើសន្ទស្សន៍ Nasdaq Composite បានកើនឡើងប្រមាណ ១៥%។

ជម្រាបជូនផងដែរថា Alphabet ត្រូវបានបង្កើតឡើងកាលពី ១០ឆ្នាំមុន ក្នុងនាមជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google ។ លោក Sundar Pichai ត្រូវបានជ្រើសរើសឲ្យដឹកនាំក្រុមហ៊ុននេះ នៅក្នុងឆ្នាំ២០១៩ ដោយបន្តតំណែងពីសហស្ថាបនិក លោក Larry Page៕​

The post ស្ងាត់ៗ ក្រុមហ៊ុនមេ Google កើនឡើងតម្លៃមូលធនទីផ្សារដល់ ៣ទ្រីលានដុល្លារ ជាលើកដំបូង appeared first on .

ស្ងាត់ៗ Meta ចុះកិច្ចព្រមព្រៀងសហការតម្លៃ ១០ពាន់លានដុល្លារ ជាមួយ Google
យោងតាមប្រភពធំៗជាច្រើន បានបង្ហាញឲ្យដឹងាថា Google បានឈានដល់ការចុះកិច្ចព្រមព្រៀងលើសេវាកម្ម Cloud រយៈពេល ៦ឆ្នាំ ជាមួយក្រុមហ៊ុន Meta Platforms ដែលមានតម្លៃប្រមាណជាង ១០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ ក្រុមហ៊ុន Meta នឹងមានសិទ្ធិក្នុងការចូលទៅប្រើប្រាស់ម៉ាស៊ីនមេ Server , កន្លែងផ្ទុកទិន្នន័យ បណ្តាញ Networking និងសេវាកម្មផ្សេងទៀតរបស់ Google Cloud ។

យ៉ាងណាមិញ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិ Meta លោក Mark Zuckerberg កាលពីខែកក្កដាថា ក្រុមហ៊ុនរបស់លោកនឹងចំណាយទឹកប្រាក់រាប់រយពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដ៏ធំជាច្រើន។

មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ក្រុមហ៊ុន Meta ក៏កំពុងស្វែងរកដៃគូខាងក្រៅដើម្បីជួយផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលត្រូវការសម្រាប់គំនិតផ្តួចផ្តើម AI របស់ខ្លួន ផងដែរ៕

The post ស្ងាត់ៗ Meta ចុះកិច្ចព្រមព្រៀងសហការតម្លៃ ១០ពាន់លានដុល្លារ ជាមួយ Google appeared first on .