GRA

សមាគម GRA ចេញសេចក្តីថ្លែងការណ៍គាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរ
The post សមាគម GRA ចេញសេចក្តីថ្លែងការណ៍គាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរ appeared first on .

ឧកញ៉ា សំ សុខនឿន៖ បើចង់ចំណេញបានឆាប់រហ័សមិនគួរវិនិយោគលើដីឡូត៍ឡើយ
កន្លងមកមានគ្នាយើងបានសួរណែនាំច្រើនរឿងថា តើពេលណាគួរវិនិយោគលេីដីឡូត៍ ផ្ទះក្នុងបុរី ខុនដូ និងដីក្នុងក្រុង ឬដីជាយក្រុងភ្នំពេញ ទាក់ទងនឹងសំណួរនេះលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមនអចលនទ្រព្យសកល (GRA) បានលើកឡើងថា ជាការពិត ការវិនិយោគលើអចលនទ្រព្យ លើប្រភេទណាក៏ដោយក៏មានផលល្អ និងបានផលចំណេញផងដែរតែគ្រាន់តែផលចំណេញពីការវិនិយោគខ្លះមានចំណាយពេលយូរ ឬឆាប់រហ័ស តិច រឺច្រើនតែប៉ុណ្ណោះ ។

បើតាមលោកឧកញ៉ាការវិនិយោគនីមួយៗគឺផ្អែកទៅលើស្ថានភាព និងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ។

លោកពន្យល់យ៉ាងដូច្នេះថា អ្នកវិនិយោគដីឡូត៍ជាទូទៅ គឺជាដែលមានស្ថានភាពប្រាក់ចំណូលទាប ឬមិនមានលុយគ្រប់ដុំក្នុងការទិញនោះទេ។ អ្នកវិនិយោគលើដីឡូត៍នេះគឺជាអ្នកវិនិយោគដែលមានចំណូលជាប្រចាំខែហើយ អាចបង់លុយជាប្រចាំខែសម្រាប់ការទិញដីឡូត៍ ដែលចាត់ទុកជាការសន្សំប្រាក់លើដីឡូត៍ និងសង្ឃឹមថាមានផលចំណេញខ្លះៗនាពេល អនាគត។

លោកបន្តថា ការវិនិយោគលើដីឡូត៍មិនអាចឲ្យយើងបានផលចំណេញខ្ពស់ពីការវិនិយោគបានឡើយ ព្រោះគម្រោងដីឡូត៍ជាទូទៅ គឺនៅឆ្ងាយពីក្រុង ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានល្អប្រសើរ និងត្រូវការរង់ចាំរយ:ពេលយូរ ហើយតម្លៃដែលដាក់លក់ពីអ្នកអភិវឌ្ឍមានតម្លៃថ្លៃរួចទៅហើយបើប្រៀបធៀបនឹងតម្លៃដែលអ្នកអភិវឌ្ឍបានទិញ ឬតម្លៃទីផ្សារតំបន់នោះ។

លោកបន្ថែម ប្រសិនបើលោកអ្នកចង់ចំណេញបានឆាប់រហ័សលោកអ្នកមិនគួរវិនិយោគលើដីឡូត៍ឡើយ។  ​តែការទិញដីឡូត៍ គឺជាការសន្សំប្រាក់យ៉ាងល្អបំផុតដែលអ្នកបានផលចំណេញខ្លះៗពេលអនាគត

ដោយឡែកសម្រាប់អ្នកវិនិយោគផ្ទះក្នុងបុរី គឺជាអ្នកវិនិយោគដែលបានសាច់ប្រាក់ រឺចំណូលមធ្យមឡើងទៅដែលអ្នកវិនិយោគប្រភេទនេះអាចបាន ផលចំណេញពីការវិនិយោគផ្ទះក្នុងបុរី​ចាប់តាំងពីអំឡុងពេលបុកគ្រឹះដំបូងរហូតដល់ផ្ទះសាងសង់រួច អ្នកវិនិយោគអាចចំណេញបានរង្វង់៥០% ក្នុងរយៈពេល២ឆ្នាំ ទៅ៣ឆ្នាំ ។ តែសុំបញ្ជាក់ថា អ្នកវិនិយោគប្រភេទអចលនទ្រព្យនេះ គឺជាអ្នកមានចំណូលថេរ និងកម្រិតពីមធ្យមឡើងទៅ។ លោកឧកញ៉ាបន្ថែមទៀត។

លោកអះអាងថា ការវិនិយោគលើខុនដូ គឺជាអគារសហកម្មសិទ្ធដែលជាទូទៅស្ថិតនៅក្នុងក្រុងភ្នំពេញ ស្ថិតនៅតំបន់ដែលមានតម្លៃដីថ្លៃ មិនអាចសាងសង់ជាបុរីបាន ហើយជាទូទៅអ្នករស់នៅគឺជាអ្នកមានជីវភាពធូរធារ និងចង់បានការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ។ អ្នកវិនិយោគអចលនទ្រព្យប្រភេទនេះគឺជាអ្នកដែលចង់បានប្រាក់ចំណូលប្រចាំខែពីការជួលត្រលប់មកវិញ ដែលជាទូទៅខុនដូពិបាកនឹងលក់បន្ត និងមិនសូវបានផលចំណេញពីការលក់បន្តនោះទេ។ តែតម្លៃជួលរបស់ខុនដូអាចបានផលចំណេញរហូតដល់១២%ក្នុងមួយឆ្នាំ ដែលជាអាត្រាខ្ពស់បើបៀបធៀបការ ជួលផ្ទះនៅក្នុងបុរី ។

ទន្ទឹមនឹងនោះ ការវិនិយោគលើដីធ្លីក្នុងក្រុងនាពេលបច្ចុប្បន្នតម្លៃដីក្នុងទីក្រុងភ្នំពេញ គឺបន្តកើនឡើងឥតឈប់ឈរដែលជាកត្តាជំរុញឲ្យមានអ្នកវិនិយោគពីក្រៅស្រុកក៏ដូចជាអ្នកវិនិយោគក្នុងស្រុកបន្តការទិញ-លក់ ឥតឈប់ឈរ  អ្នកវិនិយោគទៅលើដីក្នុងក្រុង គឺជាអ្នកវិនិយោគដែលមានសាច់ប្រាក់ក្នុងដៃចំណូលខ្ពស់ និងមានបំណងចង់លក់បន្តក្នុងអំឡុងពេលឆាប់ៗដើម្បីបានចំណេញ ឬមានបំណងសាងសង់អគារពាណិជ្ជកម្ម អគារការិយាល័យ ឬលំនៅដ្ឋានសម្រាប់ខ្លួនក្នុងការរស់នៅក្នុងទីក្រុងភ្នំពេញ។

លោកថា អ្នកវិនិយោគប្រភេទនេះមិនសូវមានហានិភ័យលើការវិនិយោគ ព្រោះដីធ្លីក្នុងក្រុងមានហេដ្ឋានរចនាសម័្ពន្ធគ្រប់គ្រាន់ មានតម្រូវការគ្រប់ពេលដែលធ្វើឲ្យគាត់មានការងាយស្រួលក្នុងការលក់បញ្ចេញយកសាច់ប្រាក់ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ។

បន្ថែមលើនេះ ប្រសិនបើចង់បានផលចំណេញខ្ពស់នៅពេលអនាគតពីចន្លោះ ៥ ទៅ ១០ឆ្នាំ នោះការវិនិយោគដីជាយក្រុងភ្នំពេញជាជម្រើសល្អបំផុតដែលអ្នកវិនិយោគអាចចំណេញបានរហូតទៅដល់៤០ដងនៃតម្លៃដើម ឬលើសពីនេះទៅទៀត  ប្រសិនអ្នកវិនិយោគបានដឹងពីផែនការអភិវឌ្ឍច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជធានីភ្នំពេញ។ តែអ្នកវិនិយោគប្រភេទនេះត្រូវតែមានលុយដុំ និង កប់ទុកទៅក្នុងការវិនិយោគដីរយៈពេលវែងរហូតដល់ ១០ឆ្នាំដែលរង់ចាំពេលវេលានៃការអភិវឌ្ឍបានទៅដល់ជាពិសេសការពង្រីកទីក្រុងភ្នំពេញ។

ប្រធានសមាគមអចលនទ្រព្យសកលរូបនេះ បញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តីការវិនិយោគប្រភេទនេះមានហានិភ័យខ្ពស់ប្រសិនបើ អ្នកវិនិយោគមិនមានលុយ ឬក៏ទុនទុករយៈពេលយូរ ឬមិនដឹងពីពត៌មាននៃការអភិវឌ្ឍច្បាស់លាស់ ឬកត្តាកម្មសិទ្ធស្របច្បាប់ផ្សេងៗរបស់ដីដែលកំពុងវិនិយោគ ហេីយការវិនិយោគខ្លះអាចប៉ះពាល់ទៅលើដីរបស់រដ្ឋ ដីមិនអាចចេញកម្មសិទ្ធប្លង់រឹង ឬដីដែលមានជម្លោះផ្សេងៗដែលកើតដោយអ្នកវិនិយោគមិនបានដឹងច្បាស់។

តាមបទពិសោធន៍របស់លោកឧកញ៉ា សំ សុខនឿន អ្នកវិនិយោគមួយចំនួនកាលពីឆ្នាំ២០១២ លោកទិញដីតម្លៃតែ USD៥​ក្នុង១ម៉ែត្រការ៉េ ដែលពេលនោះជាដីជាយក្រុង រហូតក្រោយមកតម្លៃដីនេះមានតម្លៃពី USD១៥០ ទៅ USD៣០០ក្នុង១ម៉ែត្រការ៉េ។ ការវិនិយោគដីធ្លី លើប្រភេទណាក៏មានការចំណេញដែរគ្រាន់តែការវិនិយោគនោះត្រូវប្រាកដថា ការវិនិយោគដីស្របច្បាប់ នោះនឹងបានផលចំណេញ តិច រឺ​ច្រើនតាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកវិនិយោគ៕

The post ឧកញ៉ា សំ សុខនឿន៖ បើចង់ចំណេញបានឆាប់រហ័សមិនគួរវិនិយោគលើដីឡូត៍ឡើយ appeared first on .