Haidilao

ហាងស៊ុបចិន Haidilao នៅក្រៅប្រទេស ប្រកាសកើនប្រាក់ចំណូលលើកដំបូង កាលពីឆ្នាំមុន
ថ្មីៗនេះ អង្គភាពនៅក្រៅប្រទេស របស់ក្រុមហ៊ុនខ្សែសង្វាក់ស៊ុបហតផតដ៏ធំបំផុតរបស់ចិន Haidilao បានបង្ហាញក្តីរំពឹងទុកខ្ពស់ថានឹងអាចរកប្រាក់ចំណេញបានវិញ នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីបានប្រកាសអំពីកំណើនប្រាក់ចំណូលជិត ៨០% កាលពីឆ្នាំមុន ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា អង្គភាពក្រៅប្រទេសរបស់ក្រុមហ៊ុនស៊ុបចិន Haidilao International Holding គឺ Super Hi International Holding បានបង្ហាញពីប្រាក់ចំណូលដែលខ្លួនទទួលបានចំនួន ៥៥៨,២លានដុល្លារ ស្របពេលទទួលបានការខាតបង់ចំនួន ៤១,៣លានដុល្លារ នៅក្នុងឆ្នាំ ២០២២ បើធៀបទៅនឹងការខាតបង់ចំនួន ១៥០,៨លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ។

យ៉ាងណាមិញ លោក Zhou Zhaocheng នាយកប្រតិបត្តិនៃក្រុមហ៊ុន Super Hi បាននិយាយនៅក្នុងបទសម្ភាសមួយថា ៖ ” យើងបានកាត់បន្ថយការខាតបង់របស់យើងយ៉ាងច្រើនកាលពីឆ្នាំមុន។ សរុបមក យើងពេញចិត្តនឹងការអនុវត្តផែនការរបស់យើងនៅឆ្នាំនោះ ហើយមានសុទិដ្ឋិនិយមថានឹងមានកើនឡើង នៅឆ្នាំ ២០២៣ នេះ” ។

គួរឱ្យដឹងថា ដោយបានបង្កើតឡើងដំបូងនៅក្នុងខេត្ត Sichuan ប្រទេសចិន ក្នុងឆ្នាំ ១៩៩៤ បច្ចុប្បន្ននេះ ក្រុមហ៊ុន Haidilao មានហាងសរុបជាង ១ ៣០០ កន្លែង នៅទូទាំងប្រទេសចិន ខណ:នៅក្រៅប្រទេសវិញមានរហូតដល់ទៅ ១១៤ ហាង រួមទាំងហាងដែលទើបនឹងបើកថ្មី នៅក្នុងទីក្រុងឌុយបៃ នៅក្នុងខែនេះ ផងដែរ ខណ:វាជាការបណ្តាក់ទុនលើកដំបូងរបស់ខ្លួន ចូលទៅក្នុងទីផ្សារមជ្ឈិមបូព៌ា ៕

The post ហាងស៊ុបចិន Haidilao នៅក្រៅប្រទេស ប្រកាសកើនប្រាក់ចំណូលលើកដំបូង កាលពីឆ្នាំមុន appeared first on .

ស្ដេចត្រាញ់សិង្ហបុរី ប្រកាសផ្ទេរតំណែង CEO ក្រោយ Haidilao រកស៊ី​ខាត​លើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ
លោក Zhang Yong ដែលធ្លាប់ជាមហាសេដ្ឋីមានដាច់គេបំផុត របស់ប្រទេសសិង្ហបុរី ថ្មីៗនេះ បានសម្រេចចិត្តលាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Haidilao International របស់លោក ខណ:ខ្សែសង្វាក់ភោជនីយដ្ឋាន ស៊ុប hotpot បែបចិនមួយនេះ បានរាយការណ៍អំពីការខាតបង់ទ្រព្យសម្បត្តិជាលើកដំបូង ក្នុងរយ:ពេលប្រាំមួយឆ្នាំចុងក្រោយ ។

ជាក់ស្តែង អ្នកជំនួញ ដែលបានសហការបង្កើតហាងស៊ុបនេះឡើង នៅក្នុងឆ្នាំ ១៩៩៤ ហើយបច្ចុប្បន្នមានសាខាជាច្រើន នឹងបោះបង់ការគ្រប់គ្រងប្រចាំថ្ងៃរបស់លោក ទៅឱ្យអនុប្រធានក្រុមហ៊ុន លោកស្រី Yang Liuan ជំនួសវិញ។ យ៉ាងណានេះបើតាមឯកសារមួយ បានបង្ហាញ កាលពីថ្ងៃអង្គារកន្លងទៅ ។

គួរឱ្យដឹងផងដែរថា លោក Zhang នឹងនៅតែរក្សាតួនាទីរបស់លោក ជាប្រធាន និងជាប្រធានប្រតិបតិ្ត ដើម្បីណែនាំ និងត្រួតពិនិត្យលើប្រតិបត្តិការរបស់ក្រុមហ៊ុន និងរៀបចំបង្កើតយុទ្ធសាស្រ្តថ្មីៗផងដែរ ។

ជម្រាបថា Haidilao កាលពីខែមុន បានរាយការណ៍អំពីការខាតបង់លុយសុទ្ធចំនួន ៣,៨ ពាន់លានយ៉ន់ ទៅ ៤,៥ ពាន់លានយ៉ន់ (៧១៣ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំបិទបញ្ជី នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយនេះ អាចរាប់បានថាជាការខាតបង់ដ៏អាក្រក់បំផុតមួយរបស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ២០១៥ មក ។

បញ្ជាក់ទៀតថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន បានធ្លាក់ចុះប្រមាណ ៩០% ក្នុងឆ្នាំ ២០២០ នៅចំនួន ៣០៩,៥ លានយ៉ន់ ខណ:ជំងឺរាតត្បាតកូវីដ ១៩ បានបង្ខំឱ្យក្រុមហ៊ុននេះ សម្រេចបិទទ្វារ ឬផ្អាកអាជីវកម្មប្រហែលមួយភាគប្រាំ នៃហាងសរុបរបស់ខ្លួន ៕​

ប្រភព: SCMP

The post ស្ដេចត្រាញ់សិង្ហបុរី ប្រកាសផ្ទេរតំណែង CEO ក្រោយ Haidilao រកស៊ី​ខាត​លើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ appeared first on .

ហាង​ស៊ុប​ចិន Haidilao របស់​សេដ្ឋីសិង្ហបុរី ប្រកាស​លក់​ភាគហ៊ុន​ជាង ៣០០ លាន​ដុល្លារ ​ដើម្បី​ពង្រីក​ជំនួញ
​ភោជនីយដ្ឋាន​លំដាប់​ថ្នាក់​ពិភពលោក Haidilao International Holding Ltd បាន​ប្រកាស​លក់​ភាគហ៊ុន​ប្រមាណ ២,៣៥ ពាន់​លាន​ដុល្លារ​ហុងកុង ឬ ៣០២ ដុល្លារ​អាមេរិក ដើម្បី​ទូទាត់​ថ្លៃ​បំណុល​គ្រឿង​បរិក្ខារ​ផ្សេងៗ សម្រាប់​មក​ពង្រីក​មុខ​ជំនួញ​។​

ក្រុមហ៊ុន​ស៊ុប​ចិន​នេះ​មាន​គម្រោង​លក់​ភាគហ៊ុន ១១៥ លាន​ហ៊ុន​ ទៅ​កាន់​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​គឺ SP NP Ltd ក្នុង​តម្លៃ ២០,៤៣ ដុល្លារ​ហុងកុង ឬ ២,៦ ដុល្លារ​អាមេរិក​/ហ៊ុន ដែល​តម្លៃ​មួយ​នេះ​ជា​ការ​បញ្ចុះ​តម្លៃ​ពិសេស​ប្រមាណ ៧,៩៧% ពី​តម្លៃ​ហាងឆេង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ដោយឡែក​ម្ចាស់​ភាគហ៊ុន​ធំៗ​នឹង​មាន​សិទ្ធិ​ទិញ​ភាគហ៊ុន​ថ្មី​នៅ​តម្លៃ និង​ចំនួន​ដូចគ្នា​ទៅ​កាន់​ភាគី​ទី ៣ នៅ​ពេល​បញ្ចប់​កិច្ច​ព្រមព្រៀង​ទិញ​លក់ ខណៈ​បច្ចុប្បន្ន​ឯកសារ​នានា​កំពុង​ស្ថិត​ក្រោម​ដំណើរការ​សម្រេច ហើយ​ការ​លក់​នេះ​ផង​ដែរ​ គឺ​ក្នុង​គោល​បំណង​បន្ថែម​ទុន​បម្រុង សម្រាប់​ពង្រីក​មុខ​ជំនួញ​នា​ថ្ងៃ​អនាគត។

បញ្ជាក់​ដែរ​ថា កន្លង​ទៅ​ Haidilao ទើប​នឹង​ប្រកាស​បិទ​ និង​ផ្អាក​អាជីវកម្ម​ហាងស៊ុប​រាប់រយ​សាខា​ទូទាំង​ពិភពលោក។ លោក Zhang Yong គឺ​ជា​ស្ថាបនិក​ហាង​ស៊ុប​ល្បីឈ្មោះ Haidilao ដែល​មាន​រាប់រយ​សាខា​ទូទាំង​សកលលោក និង​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​សិង្ហបុរី​។

បើ​តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​ គម្រោង​នៃ​ការ​ផ្អាក​ឬ​បិទ​សាខា​រាប់​រយ​សាខា​បែបនេះ ដើម្បី​រៀប​ចំ​ផែនការ​ថ្មីៗ​សម្រាប់​គម្រោង​នា​ថ្ងៃ​អនាគត​។

ហាងស៊ុប​ចិន​ល្បីឈ្មោះ​មួយ​នេះ គឺ​មាន​សាខា​ទូទាំង​ពិភពលោក​រហូត​ដល់​ទៅប្រមាណ ១ ៦០០ កន្លែង ហើយ​សាខា​នីមួយៗ​គឺ​សុទ្ធតែ​បម្រើ​សេវាកម្ម​អតិថិជន​បាន​ល្អ​បំផុត​ ដែល​នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ​ប្រចាំ​ហាង​ដែល​ហាង​ផ្សេងៗ​មិន​អាច​ធ្វើ​បាន ទើប​អតិថិជន Haidilao ទាំងអស់​សុខចិត្ត​តម្រង់ជួរ​រាប់​ម៉ោង​ដើម្បី​ញាំ​ស៊ុប​ម្ដងៗ៕

ប្រភព: Kelo

The post ហាង​ស៊ុប​ចិន Haidilao របស់​សេដ្ឋីសិង្ហបុរី ប្រកាស​លក់​ភាគហ៊ុន​ជាង ៣០០ លាន​ដុល្លារ ​ដើម្បី​ពង្រីក​ជំនួញ appeared first on .