Han Duck-soo

តុលាការកូរ៉េខាងត្បូង ច្រានចោលការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Han Duck-soo
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ​បានសម្រេចច្រានចោលការបញ្ចប់តំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo ហើយនិងប្រគល់អំណាចដល់លោកឡើងវិញ ក្នុងនាមជាប្រធានាធិបតីស្តីទី បន្ទាប់ពីត្រូវបានសភាចោទប្រកាន់ដកតំណែងកាលពីដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានធ្វើសេចក្តីសម្រេចជាផ្លូវការនៅថ្ងៃនេះ ដើម្បីលុបចោលការចោទប្រកាន់លើការដកហូតតំណែងនាយករដ្ឋមន្ត្រី របស់លោក Han Duck-soo ។ ជាក់ស្តែង ក្នុងចំណោមចៅក្រមទាំង៨រូប មាន៥រូបបាននិយាយថា ការប៉ុនប៉ងដកតំណែងរបស់លោក Han មានសុពលភាព ប៉ុន្តែមិនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីដកលោកចេញពីតំណែងនោះទេ ដោយសារតែលោក Han មិនបានបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់កូរ៉េ នោះឡើយ នៅក្នុងករណីប្រធានាធិបតីលោក Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹក និងមិនពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទបះបោរណាមួយនោះឡើយ។

យ៉ាងណាមិញ ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​នេះ តំណែងរបស់លោក Han នឹងត្រូវ​បាន​ស្ដារ​ឡើង​វិញ​ ក្នុងនាមជា​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតី​ស្តីទី។

រម្លឹកផងដែរថា លោក Han បានក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ ចំពោះការប្រកាសចេញច្បាប់អាជ្ញាសឹក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ លោក Han ត្រូវបានចោទប្រកាន់ និងព្យួរពីតំណែងវិញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីមានការប៉ះទង្គិចជាមួយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង៕

The post តុលាការកូរ៉េខាងត្បូង ច្រានចោលការបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Han Duck-soo appeared first on .

លោក Han Duck-soo ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង គឺជាអ្នកណា?
នាយករដ្ឋមន្ត្រី លោក Han Duck-soo កាលពីសប្តាហ៍មុន ត្រូវបានជ្រើសរើសតាំងឲ្យក្លាយជាប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់លោក Yoon Suk Yeol ត្រូវបានសភាអនុម័តសំណើដកតំណែងជាប្រធានាធិបតី ក្រោយស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការចេញច្បាប់អាជ្ញាសឹកដែលនាំឲ្យមានភាព​ចលាចល​ទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

បន្ទាប់ពីមានការបោះឆ្នោតរបស់សភាប្រឆាំងនឹងលោក Yoon ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយ:ពេលខ្លី លោក Yoon ឥឡូវនេះ ត្រូវបានព្យួរពីតំណែងជាប្រធានាធិបតីរបស់ខ្លួន ខណ:រដ្ឋធម្មនុញ្ញតម្រូវឲ្យនាយករដ្ឋមន្ត្រី ត្រូវចូលទៅកាន់តួនាទីដ៏សំខាន់នេះជាបណ្តោះអាសន្ន។

គួរឲ្យដឹងផងដែរថា លោក Han Duck-soo បច្ចុប្បន្នវ័យ ៧៥ឆ្នាំ បានបម្រើការនៅក្នុងមុខតំណែងកំពូលអស់រយៈពេលជាង ៣ទសវត្សក្រោមប្រធានាធិបតីប្រាំរូបផ្សេងគ្នា ទាំងក្នុង​លទ្ធិ​អភិរក្សនិយម និងសេរី។

តួនាទីរបស់ លោក Han ក្នុងជួររដ្ឋាភិបាល រួមមានជាឯកអគ្គរដ្ឋទូតកូរ៉េប្រចាំសហរដ្ឋអាមេរិក រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីពាណិជ្ជកម្ម លេខាប្រធានាធិបតីសម្រាប់កិច្ចការសម្របសម្រួលគោលនយោបាយ នាយករដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតប្រចាំ OECD និងជាប្រធានក្រុមអ្នកគិត និងអង្គការនានា។

ជាមួយនឹងសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Harvard បានធ្វើឲ្យលោក Han ទទួលបានភាពលេចធ្លោខ្លាំង នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត ព្រមទាំងមានកេរ្តិ៍ឈ្មោះសម្រាប់ភាពជាអ្នកដឹកនាំដ៏មានសមត្ថភាព នៅក្នុងនយោបាយកូរ៉េខាងត្បូង។

លោក Han បានធ្វើជានាយករដ្ឋមន្ត្រីរបស់កូរ៉េ ចាប់តាំងពីអាណត្តិរបស់លោក Yoon បានចាប់ផ្តើមនៅឆ្នាំ២០២២ ដែលជាការកាន់តំណែងលើកទីពីររបស់ខ្លួន សម្រាប់តួនាទីនេះ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីដំបូង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Roh Moo-hyun ក្នុងចន្លោះឆ្នាំ២០០៧-២០០៨ ។

ក្រៅពីនោះ លោក Han ក៏ធ្លាប់បម្រើការជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រេងរដ្ឋ S-Oil ដែលបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនប្រេងខ្នាតយក្ស Saudi Aramco ផងដែរ។

ជម្រាបជូនថា តួនាទីរបស់លោក Han ក្នុងជាប្រធានាធិបតីស្តីទីនេះ ត្រូវបានគេរំពឹងថានឹងមានរយៈពេលច្រើនខែ រហូតដល់តុលាការធម្មនុញ្ញសម្រេចថាតើត្រូវដកលោក Yoon ឬមួយត្រូវស្ដារអំណាចរបស់គាត់ឡើងវិញ។ ហើយប្រសិនបើ Yoon ត្រូវបានដកចេញ នោះ ការបោះឆ្នោតប្រធានាធិបតីថ្មី នឹងត្រូវធ្វើឡើង៕

The post លោក Han Duck-soo ប្រធានាធិបតីស្តីទីរបស់ប្រទេសកូរ៉េខាងត្បូង គឺជាអ្នកណា? appeared first on .