Han Zheng

អនុប្រធានាធិបតីចិន៖ ប៉េកាំងត្រៀមខ្លួនរួចស្រេច ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក
នាថ្ងៃទី០៨ ខែវិច្ឆិកា អនុប្រធានាធិបតីចិន លោក Han Zheng បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង បានត្រៀមខ្លួនរួចជាស្រេច ក្នុងការពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងគ្រប់ជាន់ថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងនៅវេទិកា Bloomberg New Economy ក្នុងប្រទេសសិង្ហបុរី អនុប្រធានាធិបតីចិនអះអាងថា តាមរយៈកិច្ចប្រជុំរវាងឥស្សរជនជាន់ខ្ពស់រវាងចិន និងអាមេរិកកន្លងមក បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី សញ្ញាវិជ្ជមាននៃទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំង២។

“ពួកយើងបានត្រៀមខ្លួន ក្នុងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក គ្រប់ស្ថានការណ៍ ទាំងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ការគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកលជាដើម”។ នេះបើតាមសម្ដីរបស់លោក Han បានលើកឡើង។

គួររំលឹកបន្តិចថា ទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់សឹងតែដល់បាត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីមានជម្លោះជុំវិញការធ្វើពាណិជ្ជកម្ម បញ្ហាសិទ្ធមនុស្ស និងសន្តិសុខជាតិជាដើម។

ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ភាគីអាមេរិកបានព្យាយាមផ្សះផ្សារទំនាក់ទំនង​មួយនេះឡើងវិញ ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីងតោនតែងតែបញ្ជូនឥស្សរជនជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅចិន ដើម្បីបង្ហាញពីឆន្ទៈនៃការស្ដារទំនាក់ទំនងរវាងមហាអំណាច​សេដ្ឋកិច្ចពិភពលោកទាំង២៕

The post អនុប្រធានាធិបតីចិន៖ ប៉េកាំងត្រៀមខ្លួនរួចស្រេច ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាមេរិក appeared first on .

ប្រមុខការទូតអាមេរិក និងអនុប្រធានាធិបតីចិន បង្ហាញឆន្ទៈរួមគ្នា ចំពោះទំនាក់ទំនងប្រទេសទាំង២
កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខការទូតអាមេរិក លោក Antony Blinken និងអនុប្រធានាធិបតីចិន លោក Han Zheng បានជួបមុខគ្នានៅទីក្រុង New York ក្នុងកិច្ចប្រជុំក្រៅ​ផ្លូវការមួយ អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងបានបង្ហាញពីឆន្ទៈរួមគ្នា ដោយអំពាវនាវឲ្យ​មានការ​រឹតបន្តឹងទំនាក់ទំនងរវាងចិន និងអាមេរិក ឲ្យមានភាពស្ថិរភាព និងរឹងមាំជាងមុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីការបរទេសអាមេរិក យល់ឃើញថា ការជួបជជែកផ្ទាល់ជាមួយអនុប្រធានាធិបតីចិន នឹងអាចដោះស្រាយបញ្ហា​មួយចំនួន​ ដែលមហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងជួបប្រទះ។

“ខ្ញុំគិតថា វាគឺជារឿងល្អដែលយើងអាចមានឱកាសជួបជជែកគ្នាបែបនេះ ក្នុងការរកដំណោះស្រាយ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ តាមរយៈការបង្កើន​កិច្ចពិភាក្សាជាន់ខ្ពស់”។ នេះបើសម្ដីរបស់លោក Blinken បាននិយាយ។

ប្រមុខការទូតអាមេរិកបន្ថែមថា៖ គោលបំណងនៃការជជែកគ្នាជាមួយភាគីខាងចិន គឺដើម្បីប្រាកដថា ពួកយើងនៅតែងអាចបន្តបើកកិច្ចចរចាដោយបើកចំហរ និងបង្ហាញឲ្យច្បាស់​ពីទំនួលខុសត្រូវ ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងប្រទេសទាំង២។

ជាមួយគ្នានោះ លោក Han អនុប្រធានាធិបតីចិនក៏បានលើកឡើងដែរថា មហាអំណាចសេដ្ឋកិច្ចទាំង២ កំពុងប្រឈមនឹងផលវិបាក និងការប្រកួតប្រជែងខ្ពស់ ហើយពិភពលោកត្រូវការទំនាក់ទំនងរវាងអាមេរិក និងចិន ត្រូវតែមានស្ថិរភាព និងភាពរឹងមាំ ដែលមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ចិន និងអាមេរិកឡើយ គឺទូទាំងពិភពលោកតែម្ដង។

សូមជម្រាបដែរថា ទំនាក់ទំនងរវាងចិន និងអាមេរិកបច្ចុប្បន្ន មិនមានភាពល្អប្រសើរឡើយ ពោលចិនកំពុងបង្ហាញការមិនពេញចិត្តជាមួយមហាអំណាចលោកខាងលិចជាខ្លាំង ដ្បិត​អាមេរិកតែងលូកដៃ ជុំវិញបញ្ហារវាងខ្លួន និងតៃវ៉ាន់ ខណៈមួយរយៈចុងក្រោយនេះ អាមេរិកបានរឹតវិធានការវិនិយោគ និងការនាំចេញទំនិញបច្ចេកវិទ្យារបស់ខ្លួនថែមទៀត៕

The post ប្រមុខការទូតអាមេរិក និងអនុប្រធានាធិបតីចិន បង្ហាញឆន្ទៈរួមគ្នា ចំពោះទំនាក់ទំនងប្រទេសទាំង២ appeared first on .