Heineken Cambodia

ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យ!
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២​​ – បន្ទាប់​ពីអវត្តមានអស់​រយៈ​ពេល​ពីរ​ឆ្នាំកន្លងមកនេះ ការប្រគុំតន្រ្ដី Raveground ​នឹង​ត្រលប់​មក​វិញ​ជាមួយ​នឹងស្រាបៀរ Heineken® ហើយនឹងផ្ដល់នូវបទពិសោធន៍លើសពីការរំពឹងទុក។ នៅថ្ងៃទី ២៥ ខែមិថុនាខាងមុខនេះ ការប្រគុំតន្រ្ដី Raveground នឹងបង្ហាញខ្លួនតាមឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិភពលោក និងតាមរយៈការរចនាឆាកដ៏អស្ចារ្យសម្រាប់ទទួលសិល្បៈករក្រុម  LNY TNZ និងមានការចូលរួមជាពិសេសដោយ DJ Mariana Bo ព្រមទាំងឌីជេ ល្បីៗក្នុងស្រុក និងក្នុងតំបន់ផងដែរ។

សហការជាដៃគូជាមួយក្រុមការងារ EDM Cambodia, ការប្រគុំតន្រ្ដី Raveground មិនមែនជារឿងចម្លែកសម្រាប់អ្នកគាំទ្រក្នុងប្រទេសកម្ពុជានោះទេ។ ព្រឹត្តិការណ៍តន្ត្រីដ៏ធំបែបនេះបានក្លាយជាកម្មវិធីប្រចាំ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៥ មក។ ជារៀងរាល់ឆ្នាំ ស្រាបៀរ Heineken® និងក្រុមការងារ EDM Cambodia បន្តផ្តល់នូវបទពិសោធន៍ថ្មីៗដោយតែងនាំមកនូវភាពរំភើបរីករាយដល់អ្នកគាំទ្ររបស់ខ្លួន។

ឈុតឆាកដ៏ពិសេសដែលកំពុងពេញនិយមនៅលើពិពភលោក នឹងពាំនាំអារម្មណ៍អ្នកគាំទ្រទៅកាន់ពិភពផ្សេងមួយទៀត និងគេចចេញពីការពិត ដែលយើងកំពុងស្ថិតនៅក្នុងរយៈពេលពីរបីម៉ោង នៃ​ការរំភើបចិត្តយ៉ាងអស្ចារ្យ។ សម្រាប់អ្នកចូលចិត្តតន្ត្រីអេឡិចត្រូនិច ដែលនឹករលឹកការរាំពេលរាត្រីជាមួយមួយមិត្តភ័ក្តិ និងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយស្រាបៀរ Heineken® ត្រជាក់នៅក្នុងដៃ ការប្រគុំតន្រី្ត Raveground គឺជាព្រឹត្តិការណ៍មួយដែលមិនគួររំលងឡើយ។

ព្រឹត្តិការណ៍ដែលរំពឹងមានអ្នកចូលរួមដល់ទៅ ៤០០០នាក់ នៅក្នុងឆ្នាំនេះគឺការប្រគុំតន្ដ្រី EDM រួមជាមួយក្រុម LNY TNZ ។ ដោយមានដើមកំណើតមកពីប្រទេសហូឡង់, ក្រុម LNY TNZ បានសាងកេរ្ដិ៍ឈ្មោះនៅក្នុងឆាកតន្ត្រីរបស់ប្រទេសហូឡង់ជាមួយនឹងបទភ្លេងបែប underground remixes និង បទចម្រៀងនិពន្ធដោយពួកគាត់ផ្ទាល់ ដែលលាយបញ្ចូលគ្នានូវតន្ត្រីចម្រុះជាច្រើន ក្រោមការសហការជាមួយក្រុមសិល្បករអន្តរជាតិកំពូលៗ។ ក្រុម LNY TNZ ធ្លាប់បានសម្តែងនៅមហោស្រពតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកមួយចំនួនដូចជា Tomorrowland, EDC Vegas និង Defqon ព្រមទាំងព្រឹត្ដិការណ៍ធំៗផ្សេងទៀត។

ការប្រគុំតន្ដ្រី Raveground ក៏នឹងនាំមកនូវវត្តមានរបស់កញ្ញា Mariana Bo ដែលធ្វើដំណើរពីប្រទេសម៉ិកស៊ិក មកកាន់ក្រុងភ្នំពេញផងដែរ។ ជាតារាដែលកំពុងរះក្នុងឧស្សាហកម្មនេះ សំឡេងដ៏ក្រអូនរបស់កញ្ញា បានអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈសំឡេងវីយូឡុងអមជាមួយនឹងចង្វាក់អេឡិចត្រូនិចដ៏កក្រើក ដែលនឹងពាំនាំមកនូវការលាយបញ្ចូលគ្នានូវតន្រ្ដីបែបអេឡិចត្រូនិច និងការរញ្ជួយឆាកនៅក្នុងព្រឹត្ដិការណ៍នេះ។ នៅក្នុងចំណាត់ថ្នាក់ទី ៤០ ក្នុងតារាង Top ១០០ របស់ DJ Mag, កញ្ញា Marina បានពង្រឹងខ្លួនឱ្យក្លាយជាជាឌីជេដែលពិភពលោកត្រូវការជាងគេ។

ក្រុម LNY TNZ និង កញ្ញា Mariana Bo នឹងទទួលបានការចូលរួមសហការរួមគ្នាដោយ Make You Freak គឺជា duo DJ មកពីប្រទេសថៃ និងឌីជេរបស់កម្ពុជាគឺ DJ Maily, Chill Bill & DJ Duo VxY ដើម្បីបង្កើតនូវបទពិសោធន៍ដ៏រំភើបអស្ចារ្យបន្ថែមទៀត សម្រាប់កម្មវិធីតន្ត្រីរយៈពេល ៧ម៉ោង។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ស្រាបៀរ Heineken® គឺចង់នាំមនុស្សគ្រប់រូបមកចូលរួមជាមួយគ្នា និងបង្កើតអនុស្សាវរីយ៍សង្គមដែលមិនអាចបំភ្លេចបាន។ យើងមានក្តីរំភើបក្នុងការនាំយកនូវព្រឹត្តិការណ៍ប្រគុំតន្ត្រីលំដាប់ពិភពលោកត្រឡប់មកវិញ ដែលឆ្លើយតបទៅនឹងការចង់បានរបស់យើងបានយ៉ាងពិតប្រាកដ។ យើងនឹងរង់ចាំទទួលអ្នកគាំទ្រទាំងអស់ មករាំកម្សាន្ដនាពេលរាត្រី ដ៏រីករាយជាមួយស្រាបៀរ Heineken®។”

អ្នករៀបចំការប្រគុំតន្ដ្រី Raveground និងជាសហស្ថាបនិក EDM Cambodia លោក គីម សុភក្របុត្រ បានលើកឡើងថា៖ “សហការរួមគ្នាជាមួយស្រាបៀរ Heineken® យើងមានគោលបំណងបន្តលើកស្ទួយ និងវិវឌ្ឍឆាកតន្ត្រីរាំបែបអេឡិចត្រូនិកនៅកម្ពុជា។ យើងរង់ចាំលើកកម្ពស់បទពិសោធន៍ទាំងនេះ ឱ្យក្លាយជាអ្នកឈានមុខគេនៃព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យនេះ។”
ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដែលគួរឱ្យចងចាំបំផុតនៃឆ្នាំ ២០២២ នេះ សូមកក់សំបុត្ររបស់អ្នកនៅថ្ងៃនេះនៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ឥឡូវនេះ។

តំណសម្រាប់ទាញយកយកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ៖ https://wonderpass.asia/download

ព័ត៌មានអំពីព្រឹត្តិការណ៍ និងសំបុត្រ៖
ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្រ្ដី Raveground ឆ្នាំ២០២២ ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១១ យប់ នៅអគារ OCIC (F&G) ជ្រោយចង្វារ។
សំបុត្រទូទៅអាចទិញបានក្នុងតម្លៃ ២០ដុល្លារ និងមានលក់នៅមាត់ទ្វារចូលនៃព្រឹក្ដិការណ៍ ក្នុងតម្លៃ ៣០ដុល្លារ។ អ្នកអាចរកទិញសំបុត្របាននៅលើកម្មវិធីទូរស័ព្ទ LIVE. by Wonderpass ទាំងប្រព័ន្ធ Android និង Apple app stores។
ព្រឹត្តិការណ៍នេះគឺសម្រាប់អ្នកចូលរួមដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ហើយត្រូវតែចាក់វ៉ាក់សាំងគ្រប់ដូស។
សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍ និងការកក់សំបុត្រ សូមចូលទៅកាន់៖ www.edmcambodia.com​ ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានបណ្ដាញសង្គមរបស់ស្រាបៀរ Heineken® ដូចខាងក្រោម៖
Facebook: https://www.facebook.com/heineken
Instagram: https://www.instagram.com/heineken_kh/

អត្ថបទ៖ ពាណិជ្ជកម្ម

The post ស្រាបៀរ Heineken® នាំមកជូននូវការប្រគុំតន្ដ្រី Raveground ព្រឹត្តិការណ៍តន្ត្រីអេឡិចត្រូនិកដ៏ធំបំផុតរបស់កម្ពុជា បានត្រលប់មកវិញ និងសន្យាផ្ដល់ជូននូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យ! appeared first on .

ក្រុមហ៊ុនវិនិយោគក្នុងវិស័យភេសជ្ជៈចំនួន ៣ បង់ពន្ធចូលរដ្ឋច្រើនជាងគេបំផុត!
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ  លោក គង់ វិបុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ បើទោះបីប្រទេសកម្ពុជាជួបវិបត្តិមេរោគរាតត្បាតជាសកលកូវីដ១៩យ៉ាងណាក្តី ការចុះបញ្ជី រួមនិងកាតព្វកិច្ចបង់ពន្ធពីក្រុមហ៊ុនអាជីវកម្ម ដែលបង់ពន្ធចូលរដ្ឋច្រើនជាងគេបំផុតនៅក្នុងការប្រមូលពន្ធប្រចាំឆ្នាំមានវិស័យភេសជ្ជៈ ហិរញ្ញវត្ថុ និងទូរគមនាគមន៍។ តាមការLiveផ្ទាល់ពី​អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែក ក៏ឃើញមានក្រុមហ៊ុនផលិតស្រាបៀ និងទឹកសុទ្ធចំនួន ៣ ដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេប្រចាំឆ្នាំ២០២០កន្លងទៅ រួមមាន៖

១.ក្រុមហ៊ុនផលិតស្រាបៀ Heineken Cambodia

២.ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស Khmer Beverages ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ដែលបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុយក្ស ជីបម៉ុង

៣.ក្រុមហ៊ុនផលិតទឹកសុទ្ធ ទឹកវីតាល់

គួររម្លឹកឡើងវិញដែរថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៦៩៧លានដុល្លារ ដែលស្មើនឹងជាង៩៤,៦៣ភាគរយ ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័តដែលបានអនុម័តមុនកូវីដ តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លានៃផែនការដែលកំណត់ដោយរាជរដ្ឋាភិបាល។

The post ក្រុមហ៊ុនវិនិយោគក្នុងវិស័យភេសជ្ជៈចំនួន ៣ បង់ពន្ធចូលរដ្ឋច្រើនជាងគេបំផុត! appeared first on .