Hung Cao

លោក ត្រាំ ប្រកាសតែងតាំងលោក Hung Cao ជាមេទ័ពជើងទឹកថ្មីរបស់សហរដ្ឋអាមេរិក
លោក Hung Cao ដែលបានបម្រើការជារដ្ឋមន្ត្រីកងទ័ពជើងទឹកស្តីទីអស់រយៈពេលបួនខែកន្លងមក ឥឡូូវនេះ​ត្រូវបានប្រធានាធិបតីអាមរិក លោក ដូណាល់ ត្រាំ ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការហើយ។ នេះបើមតាការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី១ ខែកញ្ញាថា ៖”ខ្ញុំរំភើបណាស់ដែលបានតែងតាំងអ្នកចម្បាំងពិតប្រាកដម្នាក់ គឺលោក Hung Cao ឲ្យក្លាយជារដ្ឋមន្ត្រីកងទ័ពជើងទឹកថ្មីរបស់សហរដ្ឋអាមេរិក”។

មិនតែប៉ុណ្ណោះ មេសេតវិមានរូបនេះ​ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកត្រូវការមនុស្សដូចជាលោក Hung Cao ដើម្បីដឹកនាំកងទ័ពជើងទឹក និងកងម៉ារីន ដោយបន្ថែមថា លោកមិនអាចគិតពីអ្នកណាដែលស័ក្តិសមជាងនេះទេ ដើម្បីធានាថាកងទ័ពជើងទឹក និងកងម៉ារីនសហរដ្ឋអាមេរិកនៅតែជាកងកម្លាំងដ៏រឹងមាំ និងលេចធ្លោបំផុតដែលពិភពលោកធ្លាប់បានឃើញ។

លោក ត្រាំ បានជំរុញឱ្យព្រឹទ្ធសភាអនុម័តការបញ្ជាក់តំណែងរបស់លោក Hung Cao យ៉ាងឆាប់រហ័ស ដើម្បីអាចឱ្យលោកបន្តការងារដឹកនាំដ៏ល្អឥតខ្ចោះដែលលោកបានធ្វើក្នុងរយៈពេលបួនខែកន្លងមក។

គួរជម្រាបជូនថា លោក Hung Cao អតីតអនុលេខាធិការកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលបម្រើការជារដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹក បន្ទាប់ពីអតីតរដ្ឋមន្ត្រី លោក John Phelan ត្រូវបានបណ្តេញចេញ កាលពីខែមេសា។ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ការចាកចេញនោះ គឺដោយសារលោក Phelan មានជម្លោះជាមួយមន្ត្រីផ្សេងទៀតនៅមន្ទីរបញ្ចកោណ៕​

The post លោក ត្រាំ ប្រកាសតែងតាំងលោក Hung Cao ជាមេទ័ពជើងទឹកថ្មីរបស់សហរដ្ឋអាមេរិក appeared first on .