Hunter Biden

កូនប្រុសប្រធានាធិបតីអាមេរិក រងការចោទប្រកាន់ពីបទគេចពន្ធ
ក្រសួងយុត្តិធម៌ បានចោទប្រកាន់លើកូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គឺលោក Hunter Biden ដែលមិនបានបង់ពន្ធឲ្យរដ្ឋចំនួន ១,៤ លានដុល្លារ ខណៈពេលដែលឃើញចំណាយប្រាក់រាប់លានដុល្លារ លើរបៀបរស់នៅដ៏ស៊ីវិល័យទៅវិញ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

យោងតាមឯកសារដែលបានដាក់ទៅកាន់តុលាការនៅរដ្ឋកាលីហ្វ័រញ៉ា លោក Hunter Biden ត្រូវបានរងការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣ករណី និងបទល្មើសពន្ធដារចំនួន ៦ករណី ។

ឯកសារនោះបានលើកឡើងបន្ថែមទៀតថា៖ ចុងចោទរូបនេះ បានចូលរួមក្នុងគម្រោងមួយដែលមានរយៈពេល ៤ឆ្នាំ ក៏ប៉ុន្តែមិនបានបង់ពន្ធយ៉ាង់ហោចណាស់ ១,៤ លានដុល្លារ ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។

ជាមួយគ្នានោះ តុលាការបានចោទប្រកាន់ទៀតថា លោកបានចំណាយប្រាក់រាប់លានដុល្លារលើសារធាតុញៀន មិត្តស្រី សណ្ឋាគារប្រណីតៗ អចលនទ្រព្យ រថយន្តស៊េរីទំនើ​ប សម្លៀកបំពាក់ថ្លៃៗ និងរបស់របរប្រើប្រាស់មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។

យ៉ាងណាមិញ ក្រសួងយុត្តិធម៌កំពុងតែបន្តស៊ើបអង្កេតទៅលើរូបលោក ខណៈប្រសិនបើមានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំទាំងនោះពឹតប្រាកដមែន លោក Hunter អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ៕

The post កូនប្រុសប្រធានាធិបតីអាមេរិក រងការចោទប្រកាន់ពីបទគេចពន្ធ appeared first on .

កូនប្រុសប្រធានាធិបតីអាមេរិក ជាប់ចោទពីបទទិញអាវុធខុសច្បាប់
កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោក Hunter Biden ត្រូវរងការចោទប្រកាន់ពីបទបោកបញ្ឆោតឈ្មួញកាំភ្លើង លក់អាវុធទៅឲ្យ​លោក។

FILE PHOTO: Hunter Biden walks to the motorcade after arriving at Fort McNair, after U.S. President Joe Biden spent the weekend at Camp David, in Washington, U.S., July 4, 2023. REUTERS/Julia Nikhinson/File Photo

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា នេះគឺជាករណីដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលកើតមានលើកូនរបស់ប្រធានាធិបតីអាមេរិក ខណៈតុលាការរដ្ឋ Delaware បានចោទប្រកាន់លោក Hunter Biden ចំនួន ៣ករីណ ទាក់ទងនឹងការកុហកអំពីការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងដកហូតសិទ្ធកាន់កាប់​អាវុធ​របស់លោក។

គួររំលឹកដែរថា កន្លងមកកូនប្រុសប្រធានាធិបតីអាមេរិក ធ្លាប់បានសារភាពទោស ទាក់ទងនឹង​បទល្មើសពន្ធចំនួន ២ករណី និងបានចូលរួមជាមួយកម្មវិធីកែប្រែមួយ ដើម្បីជៀសវៀងការ​ឃុំខ្លួន។

បច្ចុប្បន្ន ក្រុមអ្នកស៊ើបការណ៍កំពុងបន្តស៊ើបរឿងពន្ធ ទាក់ទងនឹងលោក Hunter នៅឡើយ ខណៈក្រុមព្រះរាជអាជ្ញា បានចោទប្រកាន់លោកថា បានកុហកអំពីការប្រើប្រាស់គ្រឿងញៀន នៅពេលលោកទិញកាំភ្លើង Colt Cobra កាលពីខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានេះ ករណីចោទប្រកាន់ទៅលើលោក Hunter Biden អាចនឹងធ្វើឲ្យឪពុករបស់ខ្លួនគឺ​លោក ចូ បៃដិន អាចនឹងជួបបញ្ហាលំបាក ក្នុងការឃោសនារកសម្លេងគាំទ្រ ដើម្បីឈរជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយ៕​

The post កូនប្រុសប្រធានាធិបតីអាមេរិក ជាប់ចោទពីបទទិញអាវុធខុសច្បាប់ appeared first on .