iMessage

ទូរសព្ទរបស់អ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយប្រហារ តាមរយៈ iMessage
បើយោងតាមក្រុមអ្នកស្រាវជ្រាវរបស់ Citizen Lab នៃសាកលវិទ្យាល័យ Toronto ក្នុងប្រទេសកាណាដា បានរកឃើញថាទូរសព្ទរបស់អ្នកសារព័ត៌មានមួយចំនួនត្រូវបានរងការវាយប្រហារពីកម្មវិធី Pegasus របស់ក្រុមហ៊ុន NSO Group ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវាយប្រហារ មានទីតាំងនៅប្រទេសអុីស្រាអែល។
ការរកឃើញនេះបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ឈ្មោះ Tamer Almisshal ដែលធ្វើការនៅក្រុមហ៊ុនសារព័ត៌មាន Al Jazeera បានស្នើសុំឱ្យក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគទៅលើទូរសព្ទរបស់គាត់ ដោយគាត់មានការសង្ស័យថាទូរសព្ទរបស់គាត់អាចត្រូវបានរងការវាយប្រហារ។ លទ្ធផលក្រោយពីធ្វើការវិភាគនោះគឺ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាទូរសព្ទរបស់គាត់ត្រូវបានភ្ជាប់ទៅនឹង server របស់ក្រុមហ៊ុន NSO Group ដែលជាប្រភពសម្រាប់ចែកចាយកម្មវិធីវាយប្រហារក្នុងអំឡុងពេលពីខែកក្កដាដល់ខែសីហាកន្លងទៅនេះ។
ជាងនេះទៅទៀតតាមការវិភាគក៏បានរកឃើញ បញ្ជីឈ្មោះកម្មវិធីផ្សេងៗដែលកម្មវិធីវាយប្រហារនេះបានប្រើប្រាស់នោះរួមមាន ការថតសំឡេងតាមរយៈម៉ៃក្រូហ្វូនឬការនិយាយទូរសព្ទ ថតរូបភាពតាមរយៈកាមេរ៉ាទូរសព្ទ ទាញយកលេខសម្ងាត់ និង តាមដានទីតាំងរបស់ទូរសព្ទបានទៀតផង។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានអ្នកធ្វើការឱ្យក្រុមហ៊ុន Al Jazeera ចំនួន៣៦នាក់ រួមមានអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគ្រប់គ្រងធំៗត្រូវបានក្លាយជាគោលដៅក្នុងការវាយប្រហារពីប្រទេសមួយចំនួននៅតំបន់អារ៉ាប់រួម។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលភាពចន្លោះប្រហោងនេះ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញាកន្លងទៅ។ បញ្ហានេះគឺជាឧទាហរណ៍ដ៏ល្អមួយដល់អ្នកប្រើប្រាស់ដែលគួរតែធ្វើបច្ចុប្បន្នភាពឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នកឱ្យបានទៀងទាត់និងឆាប់រហ័សដើម្បីចៀសវាងពីការវាយប្រហារ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

The post ទូរសព្ទរបស់អ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយប្រហារ តាមរយៈ iMessage appeared first on .