​J.D. Vance​

ពីអ្នករិះគន់ធ្ងន់ៗ លោក ​J.D. Vance​ ប្រែក្លាយជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ត្រាំ
ធ្លាប់តែជាអ្នករិះគន់មិនចេះសំចៃមាត់ ឥឡូវនេះ លោក ​J.D. Vance​ ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio ត្រូវបានលោក ដូណាល់ ត្រាំ ផ្តល់ទំនុកចិត្ត និងជ្រើសរើសធ្វើជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ខណ:ពេលដែលលោក ត្រាំ ផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្រកាសជ្រើសរើសលោក Vance​ ជាបេក្ខភាពអនុប្រធានាធិបតី​នេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងសន្និបាតរយៈពេលបួនថ្ងៃរបស់គណបក្សសាធារណរដ្ឋ នៅកណ្តាលទីក្រុង Milwaukee រដ្ឋ Wisconsin ពោលគឺក្រោយពេលពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានរួចផុតជីវិតពីការប៉ុនប៉ងធ្វើឃាត នៅរដ្ឋ Pennsylvania។

ជុំវិញការក្លាយខ្លួនបេក្ខភាពអនុប្រធានធិបតីដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំនេះ តើ ​J.D. Vance​ ជានរណា?

លោក Vance បច្ចុប្បន្នវ័យ ៣៩ឆ្នាំ បានធំធាត់ឡើងនៅទីក្រុង Middletown រដ្ឋ Ohio។ លោក Vance បានចូលបម្រើការនៅក្នុងកងម៉ារីនអាមេរិក រួមទាំងបានទៅបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ។

លោក Vance បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Ohio State និងសាលាផ្នែកច្បាប់ Yale។ នៅទីនោះ បានចូលធ្វើការក្នុងក្រុមហ៊ុនវិនិយោគនៅតំបន់ Silicon Valley មុនពេលវិលត្រឡប់មកកាន់រដ្ឋ Ohio វិញ ដើម្បីបើកអង្គការមិនរកប្រាក់ចំណេញមួយ ក្នុងគោលបំណងអភិវឌ្ឍការព្យាបាលលើអ្នកញៀនអាភៀន។

ក្រោយមកទៀត កេរ្តិ៍ឈ្មោះរបស់លោក Vance ចាប់ផ្តើមល្បី​សុះសាយ​ឡើង ក្រោយលោកបានចេញផ្សាយសៀវភៅមួយឈ្មោះ Hillbilly Elegy នៅក្នុងឆ្នាំ២០១៦ ជាពេលតែមួយដែលលោក ដូណាល់ ត្រាំ ឈ្នះតំណែងប្រធានាធិបតីអាមេរិក។

រំលឹកផងដែរថា អំឡុងពេលឡើងកាន់តំណែងជាប្រធានាធិបតីដំបូងៗ លោក Vance គឺជាអ្នករិះគន់មិនចេះសំចៃមាត់ទៅលើ លោក ត្រាំ ដោយបានហៅបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ថាជា “មនុស្សល្ងង់” ហើយថែមទាំងបានប្រៀបធៀបលោក ត្រាំ ទៅនឹង Adolf Hitler ផងដែរ។

ប៉ុន្តែក្រោយមក បន្ទាប់ពីយល់កាន់តែច្បាស់អំពីគោលនយោបាយដឹកនាំរបស់បក្សកាន់អំណាច នៅទីបំផុតលោក Vance បានផ្លាស់ប្តូរការគិតរបស់ខ្លួនទាំងស្រុង ទៅលើលោក ត្រាំ ហើយបានវិវត្តក្លាយជាអ្នកគាំទ្រដ៏ផុសផុលម្នាក់របស់អតីតប្រធានាធិបតីរូបនេះវិញ។

លោក Vance បានចាប់ផ្តើមប្រឡូកចូលឆាកនយោបាយដំបូង ក្នុងឆ្នាំ២០២១ ជាមួយការឈរឈ្មោះដើម្បីដណ្ដើមកៅអីព្រឹទ្ធសភាដែលនៅទំនេរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក Rob Portman ​ប្រកាស​ចូលនិវត្តន៍។ ក្រោយមកលោក Vance ក៏បានក្លាយជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio នៅខែមករា ឆ្នាំ២០២៣៕

The post ពីអ្នករិះគន់ធ្ងន់ៗ លោក ​J.D. Vance​ ប្រែក្លាយជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ត្រាំ appeared first on .