Jared Isaacman

លោក ត្រាំ ដក​មិត្ត​ជំនិត​ Elon Musk ម្នាក់ ចេញពីបេក្ខភាពដឹកនាំអង្គការ NASA
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានប្រកាសភ្លាមៗថា លោកកំពុងដកមហាសេដ្ឋី Jared Isaacman ដែលជាមិត្តដ៏ជំនិតម្នាក់របស់លោក Elon Musk ចេញពីបញ្ជីបេក្ខភាព ជានាយកអង្គការ NASA ដោយមិនប្រាប់ពីមូលហេតុ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមិថុនាថា ៖”បន្ទាប់ពីមានការពិចារណាយ៉ាងយកចិត្តទុកដាក់លើទំនាក់ទំនងកន្លងមក ខ្ញុំនឹងដកលោក Jared Isaacman ចេញពីបេក្ខភាពដឹកនាំអង្គការ NASA “។

ជុំវិញការដកលោក Isaacman ភ្លាមៗរបស់ប្រធានាធិបតីអាមេរិក ចេញពីបញ្ជីបេក្ខភាពជានាយករដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិ (NASA) នេះ បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណ:បេក្ខភាពរបស់លោក Isaacman នៅក្នុងតំណែងនេះ ត្រូវបានស្នើឡើងដោយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ផ្ទាល់។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះ ទាំងលោក ត្រាំ និងសេតវិមាន មិនទាន់មានការពន្យល់អ្វីបន្ថែមនោះឡើយ។

ជម្រាបជូនថា រដ្ឋបាល ត្រាំ មិនបានប្រកាសបេក្ខភាពថ្មីដើម្បីជំនួសលោក Isaacman នៅឡើយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនបានបង្ហើបថា ប្រធានាធិបតីអាមេរិក កំពុងពិចារណាតែងតាំងឧត្តមសេនីយចូលនិវត្តន៍ លោក Steven Kwast ឲ្យមកទទួលបន្ទុកដឹកនាំអង្គការ NASA ជំនួស៕

The post លោក ត្រាំ ដក​មិត្ត​ជំនិត​ Elon Musk ម្នាក់ ចេញពីបេក្ខភាពដឹកនាំអង្គការ NASA appeared first on .

មហាសេដ្ឋីដើរក្នុងលំហដំបូងគេបង្អស់លើពិភពលោក ត្រូវបានលោក ត្រាំ តែងតាំងឲ្យដឹកនាំអង្គការ Nasa
លោក Jared Isaacman ដែលជាមហាសេដ្ឋី និងជាអវកាសយានិកស៊ីវិលដំបូងគេបង្អស់របស់ពិភពលោកដែលបានដើរក្នុងលំហ កាលពីដើមឆ្នាំនេះ ត្រូវបានប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ជ្រើសរើសឲ្យទៅដឹកនាំអង្គការអវកាស Nasa ។ នេះតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា​ ៖”ដោយសារចំណង់ចំណូលចិត្តរបស់ Jared សម្រាប់វិស័យអវកាស រួមទាំងបទពិសោធជាអវកាសយានិក និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញដល់ការរុករក ស្វែងយល់អាថ៌កំបាំងនៃសកលលោក និងការជំរុញសេដ្ឋកិច្ចអវកាសថ្មី ធ្វើឲ្យគាត់ស័ក្តិសមបំផុត ក្នុងការដឹកនាំអង្គការ NASA ឲ្យឆ្ពោះទៅកាន់យុគសម័យថ្មី”។

ទន្ទឹមនឹងនេះ លោក Isaacman ដែលជាស្ថាបនិកក្រុមហ៊ុនការពារដែនអាកាសពាណិជ្ជកម្ម Draken International ក៏បានបង្ហាញពីដឹងគុណចំពោះការផ្តល់តំណែងពីសំណាក់លោក ត្រាំ ហើយបេ្តជ្ញាប្រឹងប្រែងដឹកនាំអង្គការនេះឲ្យកាន់តែមានភាពរីកចម្រើនទៅមុខទៀត។

រំលឹកថា លោក ​ Isaacman បានក្លាយជាអវកាសយានិកមិនអាជីពដំបូងគេ ដែលបាន​បណ្តែតខ្លួន​ក្នុងលំហអវកាស តាមរយ:ការធ្វើដំណើរក្នុងយាន​អវកាស​របស់​ក្រុមហ៊ុន​ SpaceX ដើម្បីដាក់ខ្លួន​ចូលទៅក្នុង​ទីលំហអវកាស​ដែលស្ថិតនៅចម្ងាយប្រមាណ ៧០០គីឡូម៉ែត្រ​ពីផ្ទៃផែនដី។ បេសកកម្ម​​របស់​ក្រុមហ៊ុន ​SpaceX នេះ​ មានឈ្មោះថា Polaris Dawn មានគោលដៅ​ធ្វើតេស្ត​សំលៀកបំពាក់​របស់​អវកាសយានិក ដែលជាផ្នែកមួយនៃ​គម្រោងការ​ធំ​ៗផ្សេងទៀត របស់​​ក្រុមហ៊ុន ​​SpaceX។

ជម្រាបជូនផងដែរថា លោក Isaacman នឹងត្រូវស្នងតំណែងបន្តពីអ្នកគ្រប់គ្រងអង្គការ Nasa បច្ចុប្បន្ន គឺលោក Bill Nelson ដែលជាអតីតអ្នកបើកយានអវកាស និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យសម្រាប់រដ្ឋ Florida ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី ចូ បៃដិន កាលពីឆ្នាំ២០២១៕

The post មហាសេដ្ឋីដើរក្នុងលំហដំបូងគេបង្អស់លើពិភពលោក ត្រូវបានលោក ត្រាំ តែងតាំងឲ្យដឹកនាំអង្គការ Nasa appeared first on .