JD

ក្រុមហ៊ុនខ្នាតយក្សចិន JD ត្រៀមចាយលុយ ៥ពាន់លានដុល្លារ ទិញភាគហ៊ុនរបស់ខ្លួនវិញ
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន JD.com បានប្រកាសពីគម្រោងចាយលុយប្រហែល ៥ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនរបស់ខ្លួនពីក្រុមវិនិយោគិនវិញ ដើម្បីស្ដារស្ថានការណ៍តម្លៃហ៊ុនរបស់ពួកគេ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការរបស់ក្រុមហ៊ុនកំពូលចិនមួយនេះ គឺនឹងត្រូវអនុវត្តពីខែកញ្ញាតទៅ ខណៈកញ្ចប់ទឹកប្រាក់ដ៏ច្រើននេះ នឹងអាចឲ្យ JD ទិញភាគហ៊ុនមកវិញ ក្នុងរយៈពេល ៣៦ខែបន្ថែមទៀត។

សូមជម្រាបបន្ថែមថា ដោយសារស្ថានភាពផ្សារហ៊ុននៅចិន និងហុងកុង កំពុងបង្ហាញសញ្ញាណមិនសូវល្អ ដូច្នេះហើយក្រុមហ៊ុនកំពូលៗជាច្រើន ចាប់ផ្ដើមរៀបចំផែនការទិញភាគហ៊ុន ពីក្រុមវិនិយោគិនវិញ ដើម្បីផ្ដល់ទំនុកចិត្តដល់ពួកគេ តួយ៉ាងក្រុមហ៊ុន Alibaba បានត្រៀមកញ្ចប់លុយ ២៥ពាន់លានដុល្លារ សម្រាប់ធ្វើរឿងមួយនេះដូចគ្នា៕

The post ក្រុមហ៊ុនខ្នាតយក្សចិន JD ត្រៀមចាយលុយ ៥ពាន់លានដុល្លារ ទិញភាគហ៊ុនរបស់ខ្លួនវិញ appeared first on .

Walmart កើបលុយជាង ៣ពាន់លានដុល្លារ ក្រោយលក់ភាគហ៊ុនក្នុងក្រុមហ៊ុនចិន JD
ក្រុមហ៊ុន Walmart Inc ទទួលបានទឹកប្រាក់ប្រហែល ៣,៦ពាន់លានដុល្លារ បន្ទាប់ពីលក់ភាគហ៊ុនយ៉ាងសម្បើមនៅក្នុងក្រុមហ៊ុនខ្នាតយក្សចិន JD.com Inc ដែលធ្វើឲ្យទំនាក់ទំនងដៃគូរកស៊ី ៨ឆ្នាំ រវាងក្រុមហ៊ុនទាំង២ ហាក់ជួបប្រទះភាពល្អក់កករ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនលក់រាយខ្នាតយក្សអាមេរិក បានលក់ភាគហ៊ុនប្រមាណ ១៤៤,៥លានហ៊ុន ក្នុងតម្លៃជិត ២៥ដុល្លារក្នុងមួយហ៊ុន។

ការបញ្ចេញភាគហ៊ុនដ៏ច្រើនរបស់ក្រុមហ៊ុន Walmart បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ក្រុមហ៊ុន JD ពោលត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនចិន បានថយចុះរហូតដល់ ១២% ឯណោះ។

សូមជម្រាបដែរថា ដើម្បីទប់ស្កាត់កុំឲ្យតម្លៃហ៊ុនបន្តថយចុះបែបនេះ ក្រុមហ៊ុន JD ក៏បានដកលុយជិត ៤០០លានដុល្លារ ដើម្បីទិញភាគហ៊ុនពីក្រុមវិនិយោគិនមកវិញផងដែរ៕

The post Walmart កើបលុយជាង ៣ពាន់លានដុល្លារ ក្រោយលក់ភាគហ៊ុនក្នុងក្រុមហ៊ុនចិន JD appeared first on .

ភរិយាប្រធានក្រុមហ៊ុន JD ជាប់ងារជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតនៅចិន
ក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Hurun បានចេញផ្សាយបញ្ជីឈ្មោះ​បុគ្គលជោគជ័យ ដែលជាអតីតនិស្សិតនៃសកលវិទ្យាល័យកំពូលៗនៅប្រទេសចិន ហើយក្នុងនោះអ្នកនាង Zhang Zetian បានបង្ហាញមុខនៅក្នុងបញ្ជីមួយនេះជាប់ៗគ្នា រយៈពេល ៣ឆ្នាំ ខណៈអ្នកនាងគឺជា​ភរិយារបស់ប្រធានក្រុមហ៊ុន JD មហាសេដ្ឋី Liu Qiangdong។

ប្រភពដដែលបានបង្ហាញថា អ្នកនាង Zhang គឺជាអតីតនិស្សិតពូកែម្នាក់នៅសកលវិទ្យាល័យកំពូល Tsinghua University ហើយបច្ចុប្បន្នអ្នកជំនួញស្រីម្នាក់នេះ មានទ្រព្យសម្បត្តិសរុប ៦០ពាន់លានយ៉ន់ ឬប្រមាណ ៨,៤ពាន់លានដុល្លារ និងត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតនៅប្រទេសចិន ពោលបច្ចុប្បន្នអ្នកមានទើបមានអាយុ ៣១ឆ្នាំប៉ុណ្ណោះ។

ដោយសារមានរូបសម្រស់ស្រស់ស្អាត អ្នកនាង Zhang ធ្លាប់ត្រូវបានផលិតករភាពយន្ត​ជាច្រើននាក់ ទាក់ទងសុំអ្នកនាងថតកុន អំឡុងពេលសិក្សានៅសកលវិទ្យាល័យ Tsinghua ប៉ុន្តែនាងបានបដិសេធ ដោយចង់ផ្ដោតលើការសិក្សាវិញ។

ក្រោយមក ស្រីស្អាតម្នាក់នេះក៏បានជាប់ចិត្តស្នេហាជាមួយ ប្រធានក្រុមហ៊ុន JD លោក Liu Qiangdong ហើយអ្នកទាំង ២ក៏បានរៀបការនៅក្នុងឆ្នាំ២០១៥ ហើយអតីតនិស្សិតនៅសកលវិទ្យាល័យ Tsinghua ម្នាក់នេះ ក៏បានកាន់តំណែងធំមួយនៅក្រុមហ៊ុន JD ផងដែរ។

ក្រៅពីការងារនៅក្រុមហ៊ុន មហាសេដ្ឋីស្រីម្នាក់នេះ ក៏ជាបុគ្គលមានឥទ្ធិពលបំផុតម្នាក់នៅក្នុងវិស័យហ្វេសសិន នៃប្រទេសចិន ពោលជានិច្ចកាល​អ្នកនាងតែងតែបង្ហាញវត្តមាន នៅកម្មវិធីបង្ហាញម៉ូដធំៗ និងកម្មវិធីសម្ពោធភាពយន្តខ្នាតយក្ស​ជាដើម៕

The post ភរិយាប្រធានក្រុមហ៊ុន JD ជាប់ងារជាមហាសេដ្ឋីស្រីវ័យក្មេងបំផុតនៅចិន appeared first on .

ការបង្ក្រាបវិស័យបច្ចេកវិទ្យានៅចិន ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សខាតបង់ជាង ១ទ្រីលានដុល្លារ
ការបង្ក្រាប​វិស័យ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​ចិន​កាលពីជាង ២ឆ្នាំមុន បានធ្វើឲ្យ​ក្រុមហ៊ុន​ខ្នាតយក្សជាច្រើន​ដែលរកស៊ីលើវិស័យមួយនេះ ទទួល​រងផលប៉ះពាល់ជាខ្លាំង ប្រមាណ​ជាង ១ទ្រីលានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពី​សារព័ត៌មាន CNA បានបង្ហាញថា រយៈពេលជាង ២ឆ្នាំមកនេះ វិស័យ​បច្ចេកវិទ្យានៅចិន ទទួលរង​ការខាតបង់​ប្រហែល ១,១ទ្រីលានដុល្លារ ខណៈក្រុមហ៊ុន​ដែល​រងការ​ខាតបង់ខ្លាំងបំផុតនោះគឺ Alibaba Group, Tencent, Meituan, Baidu Inc និង JD.com។

យ៉ាងណាមួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលចិន​បានចេញវិធានការ​ថ្មី ដោយ​បន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង និងងាកមក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុនឯកជន​នានាឡើងវិញ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច ដែល​បាន​ខាតបង់​អំឡុងពេល​មាន​ជំងឺរាតត្បាត។

SHENZHEN, CHINA – 2020/10/06: Chinese multinational technology conglomerate holding company Tencent logo seen at its global headquarters in Shenzhen. (Photo by Alex Tai/SOPA Images/LightRocket via Getty Images)

តួយ៉ាង កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំគម្រោងរដ្ឋចិន​បាន​បើកកិច្ចពិភាក្សា​ ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា Tencent Holdings និង Alibaba Group ជាដើម ហើយថែម​ទាំង​បាន​សរសើរ​ក្រុមហ៊ុន​ទាំងនោះ ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា​ចិន​នាពេលកន្លង​មក៕

The post ការបង្ក្រាបវិស័យបច្ចេកវិទ្យានៅចិន ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សខាតបង់ជាង ១ទ្រីលានដុល្លារ appeared first on .

ក្រុមហ៊ុនខ្នាតយក្សនៅចិនមួយ ចាប់ផ្ដើមកាត់បន្ថយប្រាក់ខែបុគ្គលិកជាន់ខ្ពស់ពី ១០-២០%
ដោយសារ​រង​ឥទ្ធិពល​ពី​វិបត្តិអចលនទ្រព្យ​ក្នុងស្រុកផង និង​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​យ៉ាប់យ៉ឺន​ផង បណ្ដាល​ឲ្យ​ក្រុមហ៊ុន JD.com របស់​ចិន​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក​បំផុត​មួយ ដើម្បី​សំរាល​បន្ទុក​ក្រុមហ៊ុន។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធំ​បំផុត​លំដាប់ទី ១៥ ប្រចាំ​ប្រទេស បាន​ប្រកាសថា នឹង​កាត់បន្ថយ​ប្រាក់ខែបុគ្គលិក​ជាន់ខ្ពស់​ដូចជា ប្រធានផ្នែក​ជាដើម ពី ១០% ដល់ ២០% ចាប់ពីឆ្នាំក្រោយ​ទៅ។

មូលហេតុដែលក្រុមហ៊ុន​សម្រេចធ្វើបែបនេះ គឺ​ដើម្បី​យកថវិកា​ទាំងនោះ​ទៅ​បើកជូន​បុគ្គលិក​ថ្នាក់​ក្រោមៗ​ ដែល​មាន​ប្រាក់ខែ​តិច ក៏ដូចជា​ផ្ដល់​នូវ​កញ្ចប់​ធានារ៉ាប់រង​ដល់​បុគ្គលិក​ផងដែរ។

សូមជម្រាបដែរថា ព័ត៌មានខាងលើ​គឺ​បាន​បែកធ្លាយ និង​មាន​ការ​ចែករំលែកជា​ច្រើន​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក ហើយ​អ្នកតំណាង JD ក៏បាន​អះអាង​ដែរថា ព័ត៌មានខាងលើគឺជារឿងពិតប្រាកដ៕

The post ក្រុមហ៊ុនខ្នាតយក្សនៅចិនមួយ ចាប់ផ្ដើមកាត់បន្ថយប្រាក់ខែបុគ្គលិកជាន់ខ្ពស់ពី ១០-២០% appeared first on .

មហាសេដ្ឋី Richard Liu ប្រកាស​ចុះចេញ​ពី​មុខតំណែង CEO នៃ​ក្រុមហ៊ុន JD
កាលពី​ពេលថ្មីៗនេះ ស្ថាបនិក​នៃ​ក្រុមហ៊ុន JD.com Inc., គឺ​លោក Richard Liu បាន​ប្រកាស​ចុះចេញ​ពី​មុខតំណែង​ជា CEO នៃ​ក្រុមហ៊ុន និង​បាន​ប្រគល់​តួនាទី​មួយ​នេះ​ទៅ​ឲ្យ​លោក Xu Lei ដែល​ទើប​នឹង​ឡើង​កាន់តំណែងជា​ប្រធាន​ក្រុមហ៊ុន​ថ្មីថ្មោង។

បើ​យោង​តាម​ឯកសារ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា លោក Liu នឹង​ចូល​រួម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ដែល​មាន​សមាជិក ៦ រូប ដោយ​មហាសេដ្ឋី​ម្នាក់​នេះ​នឹង​នៅ​តែ​រក្សា​សមាសភាព​ជា​ប្រធាន​ធំ​ដដែល។

មួយ​រយៈកាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​ ក្រុម​មហាសេដ្ឋី​ចិន​ជាច្រើន​បាន​ផ្ទេរ​មុខ​តំណែង​សំខាន់ៗ​នៃ​ក្រុមហ៊ុន​ទៅ​ឲ្យ​បុគ្គល​ផ្សេងៗ​ជា​អ្នក​គ្រប់គ្រង បន្ទាប់​ពី​ប្រធានាធិបតី Xi Jingping ចាប់ផ្ដើម​រឹតបន្តឹង​ច្បាប់​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក។

ជាក់ស្ដែង Zhang Yiming ដែលជា​ស្ថាបនិក ByteDacne Ltd., ក៏​បាន​ប្រកាស​ចុះចេញ​ពី​មុខងារ​ជា​ប្រធាន​ក្រុមហ៊ុន បន្ទាប់​ពី​លាឈប់​ពី​តំណែង CEO នៃ​ក្រុមហ៊ុន TikTok បាន​ប៉ុន្មាន​ខែ ហើយ​លោក Su Hua ដែល​ជា​ស្ថាបនិក Kuaishou Technology ក៏​បាន​ប្រគល់​តំណែង​គ្រប់គ្រង​ក្រុមហ៊ុន​ទៅ​ឲ្យ​សហ​ស្ថាបនិក Cheng Yixiao ជា​អ្នក​គ្រប់គ្រង​ជំនួស​ផង​ដែរ។

បញ្ជាក់​ដែរ​ថា JD គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ខ្នាតយក្ស​មួយ ដែល​ទទួល​បាន​ផល​ប្រយោជន៍​ធំ​ពី​ការ​រឹត​បន្តឹង​ច្បាប់​លើ​វិស័យ​មួយ​នេះ ដោយ​បាន​អូសទាញ​ Brands ធំៗ​ជាច្រើន​ងាក​មក​ប្រើប្រាស់​ផ្លេតហ្វម (Platform) របស់​ពួកគេ ក្រោយ Alibaba រងគ្រោះ​ក្រោម​ការ​ចោទប្រកាន់​ពី​រដ្ឋាភិបាល​ ពី​ការ​រំលោភទំនុក​ចិត្ត​អតិថិជន។

បើ​ទោះ​ជា​បាន​លាលែង​ពី​តំណែង​ជា​ CEO មែន តែ​លោក Liu បាន​សន្យា​ថា នឹង​នៅ​តែ​ជួយ​មើលការ​ខុសត្រូវ​នៅ​ក្រុមហ៊ុន​ ជាពិសេស​គឺ​នៅ​រង់ចាំ​តម្រង់​ផ្លូវ​ដល់​យុវវ័យ​ជំនាន់​ក្រោយ ក៏​ដូចជា​ចូលរួម​យ៉ាង​សកម្ម​សម្រាប់​យុទ្ធនាការ​ “​ក្រោម​មេឃ​តែ​មួយ” របស់​ប្រធានាធិបតី Xi Jinping ផង​ដែរ៕

ប្រភព: Businessoutreach

The post មហាសេដ្ឋី Richard Liu ប្រកាស​ចុះចេញ​ពី​មុខតំណែង CEO នៃ​ក្រុមហ៊ុន JD appeared first on .

យក​គំរូ​តាម​ CEO ក្រុមហ៊ុន JD មហាសេដ្ឋី​ចិន​នាំ​គ្នា​បរិច្ចាគថវិកា​រយពាន់លាន​ដុល្លារ​ជួយ​ដល់​សង្គម
កាលពី​ថ្ងៃពុធ​នេះ ស្ថាបនិក​ក្រុមហ៊ុន​យក្ស JD.com និង​ជា CEO លោក Richard Liu បាន​ប្រកាស​នឹង​បរិច្ចាគ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រមាណ ៦២,៤ លាន​ហ៊ុន​ទៅ​កាន់​កម្មវិធី​សប្បុរសធម៌ ខណៈ​សកម្មភាព​បែបនេះ​គឺ​ត្រូវ​បាន​មហាសេដ្ឋី​ឯទៀត​កំពុង​យក​គំរូ​តាម។

ការ​ប្រកាស​បរិច្ចាគ​ទឹកប្រាក់​នេះ​ ធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ចិន​បាន​​រឹតបន្តឹង​​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន JD.Com និង​គូ​ប្រជែង Alibaba Group Holding ផងដែរ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ “ក្រោម​មេឃ​តែ​មួយ” របស់​ប្រធានាធិបតី Xi Jinping ក្នុង​ការ​លុប​បំបាត់​វិសមភាព​នៅ​​ក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២។

ក្រៅពី​លោក Liu នៅ​មាន​មហាសេដ្ឋី​ជាច្រើន​ទៀត​កំពុង​នាំគ្នា​បរិច្ចាគ​លុយ​ជូន​រដ្ឋាភិបាល​ដែល​មាន​ដូចជា ស្ថាបនិក​ក្រុមហ៊ុន ByteDance លោក Zhang yiming បាន​បរិច្ចាគ​ប្រាក់ ៥០០ លាន​យ៉ន់ ឬ ៧៨,៦១ លាន​ដុល្លារ​ទៅ​កាន់​ទីក្រុង Longyan សម្រាប់​ប្រព័ន្ធ​អប់រំ។

បើ​យោង​តាម​របាយការណ៍​កាលពី​ខែមិថុនា​ឆ្នាំ​ទៅ ក្រុមហ៊ុន​ដឹកជញ្ជូន​ចំណីអាហារ​ខ្នាត​យក្ស Meituan ក៏​បាន​បរិច្ចាគ​ចំណែក​ភាគហ៊ុន​ដែល​មាន​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​សម្រាប់​រដ្ឋាភិបាល​ផងដែរ។

បញ្ជាក់​ដែរ​ថា តម្លៃ​ភាគហ៊ុន​របស់ JD នា​ពេល​បច្ចុប្បន្ន​គឺ ៧៣,២១ ដុល្លារ ហើយ​បើសិន​ជា​ក្រុមហ៊ុន​បរិច្ចាគ​ជាង ៦២ លាន​ហ៊ុន​ គឺ​វា​មាន​តម្លៃ​ជាង ៤,៥ ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព: kfgo

The post យក​គំរូ​តាម​ CEO ក្រុមហ៊ុន JD មហាសេដ្ឋី​ចិន​នាំ​គ្នា​បរិច្ចាគថវិកា​រយពាន់លាន​ដុល្លារ​ជួយ​ដល់​សង្គម appeared first on .

ព្រឹត្តិការណ៍ Singles’Day ធ្វើឲ្យក្រុមហ៊ុនយក្ស ២ នៅចិន កើបបានលុយខ្ទង់ពាន់លានដុល្លារ ពីការលក់ទំនិញលើវេបសាយខ្លួន
ព្រឹត្តិការណ៍ Singles’Day ឬ 11.11 នៅក្នុងប្រទេសចិន បានបង្កើតកំណត់ត្រាលក់បានច្រើនជាង ១៣៣ ពាន់លានដុល្លារ សម្រាប់ក្រុមយក្ស Alibaba និង JD ។

ជាក់ស្តែងចំនួននៃការលក់របស់ក្រុមហ៊ុនទីផ្សារអនឡាញយក្សរបស់ចិន Alibaba Group សម្រាប់ពិធីបុណ្យទិញអីវ៉ាន់ប្រចាំឆ្នាំរបស់ខ្លួន ឬត្រូវគេស្គាល់ថា Singles’Day បានឈានដល់ ៥៤០.០៣ ពាន់លានយន់ (៨៤,៤៥ លានដុល្លារ) ពោលគឺជាកើន ១៤ % បើធៀបទៅនឹងឆ្នាំមុន ដែលក្រុមហ៊ុនរកបានត្រឹមតែ ៧៤ ពាន់លានដុល្លារប៉ុណ្ណោះ ពីការលក់ក្នុងព្រឹត្តិការណ៍ Singles’ Day ក្នុងរយៈពេល ១១ ថ្ងៃ។

ស្របពេលជាមួយគ្នានោះ ខាងក្រុមហ៊ុនទីផ្សារអនឡាញចិន JD.com បានសម្រេចការលក់របស់ខ្លួនបានដល់ចំនួន ៣១១,៤ ពាន់លានយន់ (៤៨,៦ ពាន់លានដុល្លារ) នៅគ្រប់ platforms របស់ខ្លួន ក្នុងអំឡុងព្រឹត្តិការណ៍នេះ ដែលជាចំនួនបំបែកលក់បំបែកកំណត់ត្រាកាលពីឆ្នាំមុនផងដែរ ។ ដោយកាលពីឆ្នាំមុន ចំណូលរបស់ JD មានចំនួនត្រឹម ២៧១,៥ ពាន់លានយន់ប៉ុណ្ណោះ ។

យ៉ាងណា នៅមុនពេលចាប់ផ្តើមនៃរយ:ពេលនៃការលក់នេះ ក្រុមអ្នកវិភាគបានរំពឹងថា ការលក់របស់ក្រុមហ៊ុន Alibaba នឹងមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ នៃតម្លៃសរុបចំពោះការលក់នៅក្នុងឆ្នាំនេះ ដោយសារតែបានមើលឃើញពីភាពយឺតយ៉ាវនៃការលក់រាយ កង្វះខាតការផ្គត់ផ្គង់ ការដាច់ចរន្តអគ្គិសនី និងការបិទប្រទេស ដោយសារបណ្តាលមមកពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ជាដើម ។

រំលឹកផងដែរថា Alibaba គឺជាអ្នកដែលបានបង្កើតព្រឹត្តិការណ៍ Singles’ Day នេះឡើង  ដោយចាត់ទុកថាជាពិធីបុណ្យដើរទិញឥវ៉ាន់ប្រចាំឆ្នាំរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៩ មក ហើយឥឡូវនេះវាបានប្រែក្លាយទៅជាពិធីបុណ្យលក់ទំនិញអនឡាញដ៏ធំបំផុតរបស់ពិភពលោក ដែលវាគឺមានទំហំធំជាងព្រឹត្តិការណ៍ទិញទំនិញ Cyber ​​​​Monday នៅសហរដ្ឋអាមេរិកទៅទៀត ។

ហើយចាប់តាំងពីពេលនោះមក ព្រឹត្តិការណ៍ ដែល Alibaba បានបន្តធ្វើដល់ទៅរយៈពេល ១១ ថ្ងៃកាលពីឆ្នាំទៅនេះ បាន​ក្លាយជាបន្ទាត់វាស់កម្រិតកំណើននៃការទិញទំនិញ របស់​ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ លើលោកមួយនេះ ៕

ប្រភព: Middleeast

The post ព្រឹត្តិការណ៍ Singles’Day ធ្វើឲ្យក្រុមហ៊ុនយក្ស ២ នៅចិន កើបបានលុយខ្ទង់ពាន់លានដុល្លារ ពីការលក់ទំនិញលើវេបសាយខ្លួន appeared first on .