Jeju Air

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនបានជួបហេតុការណ៍ធ្លាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលបានសម្លាប់មនុស្សអស់ ១៧៩ នាក់ កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប៉ូលីសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះ បាននិយាយនៅថ្ងៃទី២ ខែមករា ថា ៖”ក្រុមស៊ើបអង្កេតបានដាក់បម្រាមចំពោះការធ្វើដំណើរចេញក្រៅប្រទេស ទៅលើមនុស្សពីរនាក់ ដោយក្នុងនោះរួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jeju Air លោក Kim E-bae ផងដែរ” ។

ជុំវិញសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ចំពេលប៉ូលីសកូរ៉េខាងត្បូង បានចូលទៅឆែកឆេរអាកាសយានដ្ឋានអន្តរជាតិ Muan និងការិយាល័យរបស់ក្រុមហ៊ុន Jeju Air ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើការធ្លាក់យន្តហោះដឹកអ្នកដំណើរនេះ។ ក្រុមមន្ត្រី​បាន​និយាយទៀត​ថា ដីកា​ឆ្មក់ចូលទៅឆែកឆេរនេះ ​ត្រូវ​បាន​ដាក់ចេញ​ដោយ​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​នៃ​ការ​ធ្វេស​ប្រហែស​វិជ្ជាជីវៈ​ដែល​បណ្តាលឲ្យមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត។

គួររម្លឹកផងដែរថា យន្តហោះប្រភេទ Boeing 737-800 របស់ក្រុមហ៊ុន Jeju Air ​ដែលធ្វើដំណើរពីទីក្រុងបាងកក ជាមួយអ្នកដំណើរសរុប ១៨១ បានធ្លាក់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខណ:ពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភាគនិរតីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីយន្តហោះទំនងជាមានបញ្ហាជាមួយឧបករណ៍ចុះចត ហើយបានរអិលធ្លាក់ចេញពីផ្លូវរត់ និងជ្រុលទៅបុកជាមួយរបងព្រលានយន្តហោះ ដែលបង្ករឲ្យមានការផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ការធ្លាក់យន្តហោះនេះ បានសម្លាប់មនុស្សសរុបចំនួន ១៧៩នាក់ និងបន្សល់ទុកតែអ្នកបម្រើការលើយន្តហោះពីរនាក់ប៉ុណ្ណោះដែលនៅរស់។ ក្រុមមន្ត្រីកូរ៉េខាងត្បូងជឿថា ការបរាជ័យនៃឧបករណ៍ចុះចត គឺជាមូលហេតុចម្បងមួយនៃសោកនាដកម្មនេះ៕

The post នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង appeared first on .

ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air
ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។

គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន Samsung Fire & Marine Insurance, KB Insurance, DB Insurance, Meritz Fire & Marine Insurance និង Hana Insurance ខណ:កម្រិតទូទាត់ជាក់លាក់របស់ក្រុមហ៊ុននីមួយៗមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែធ្នូ លោក Song Kyung-hoon ប្រធានផ្នែកគាំទ្រនៅ Jeju Air បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងបែងចែកជំនួយចាំបាច់ទាំងអស់ ទៅកាន់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីទទួលបានប្រាក់ធានារ៉ាប់រងក្នុងចំនួនរាប់ពាន់លានដុល្លារនេះ។

ទន្ទឹមនឹងនេះ អាជ្ញាធរកូរ៉េខាងត្បូង បានបង្កើតប្រព័ន្ធមួយដើម្បីត្រួតពិនិត្យស្ថានភាពធានារ៉ាប់រងរបស់អ្នកដំណើរ ដើម្បីបង្កើនការការពារដល់ជនរងគ្រោះនៃសោកនាដកម្មនេះ។ ពួកគេ​ក៏​ធានា​ផងដែរ​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទាំង​ប្រាំ​ បាន​ផ្តល់​សំណង​ពេញលេញ និង​ភ្លាមៗ​ដល់​គ្រួសារ​អ្នក​ស្លាប់ និង​របួស។

ក្រុមហ៊ុនធានារ៉ាប់រង បាននិយាយទៀតថា ពួកគេនឹងផ្តល់សំណងដល់គ្រួសារជនរងគ្រោះភ្លាមៗនៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានបញ្ជាក់។ ចំណែកឯអ្នករងរបួសក៏នឹងត្រូវបង់ថ្លៃព្យាបាលភ្លាមៗផងដែរ៕

The post ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air appeared first on .

ភាគហ៊ុនរបស់ Jeju Air ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត ​បន្ទាប់​ពីជួបឧបទ្ទវហេតុធ្លាក់​យន្តហោះ
ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Jeju Air របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្រ្ត កាលពីថ្ងៃចន្ទ បន្ទាប់ពីជួបហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់មួយដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៩នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ភាគហ៊ុនរបស់ក្រុមហ៊ុន Jeju Air បានបន្តធ្លាក់ចុះ ៨,៤% បន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះ ១៥,៧% នៅក្នុងការជួញដូរចុងក្រោយ មកត្រឹម ៦ ៩២០វ៉ុនក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុត ចាប់តាំងពីពួកគេត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុន នៅឆ្នាំ២០១៥ មក។

ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ AK Holdings ដែលជាក្រុមហ៊ុនមេកាន់កាប់ Jeju Air ក៏បានធ្លាក់ចុះដល់ទៅ ១២% ផងដែរ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។

​ហេតុការណ៍ធ្លាក់យន្តហោះដ៏គួរឲ្យរន្ធត់ កាលពីព្រឹកថ្ងៃអាទិត្យ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ត្រូវបានចាត់ទុកថាជាជើងហោះហើរជួបគ្រោះថ្នាក់ដំបូងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Jeju Air ដែលជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃសមរម្យបំផុតរបស់ប្រទេស ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៥ និងជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទីបីរបស់ប្រទេសកូរ៉េដោយគិតលើចំនួនអ្នកដំណើរ។

ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok កាលពីថ្ងៃចន្ទ បានបញ្ជាឲ្យត្រួតពិនិត្យលើសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសទាំងមូល នៅពេលដែលការងារសង្គ្រោះនៅលើយន្តហោះ Jeju Air ត្រូវបានបញ្ចប់។

ជម្រាបជូនផងដែរថា ជុំវិញឧបទ្ទវហេតុនេះ ក៏បានទាញទម្លាក់តម្លៃភាគហ៊ុន ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបផ្សេងទៀតផងដែរ ​រួមមាន Air Busan , Jin Air និង T’way Air ស្របពេលក្រុមហ៊ុនអាកាសចរណ៍បំផុតទាំងពីររបស់កូរ៉េខាងត្បូង គឺ Korean Air Lines បានធ្លាក់ចុះភាគហ៊ុន ១,៣% និង Asiana Airlines បានធ្លាក់ចុះ ០,៨%៕

The post ភាគហ៊ុនរបស់ Jeju Air ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត ​បន្ទាប់​ពីជួបឧបទ្ទវហេតុធ្លាក់​យន្តហោះ appeared first on .

Jeju Air ជាប់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ​សមរម្យ​បំផុតរបស់កូរ៉េ មុនពេលជួបហេតុការណ៍ធ្លាក់យន្តហោះ
មុនពេលកើតហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូកន្លងទៅ Jeju Air ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ និងពេញនិយមបំផុតរបស់ប្រទេសកូរ៉េខាងត្បូង អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។

កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ យន្តហោះ ១គ្រឿងរបស់ក្រុមហ៊ុន Jeju Air បានដឹកអ្នកដំណើរ និងសមាជិកនាវិកសរុបនៅលើយន្តហោះចំនួន ១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងខេត្ត South Jeolla ដែលមានចម្ងាយប្រហែល ២៩០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ មនុស្ស ១៧៩នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។

យោងតាមសាក្សីនៅជិតអាកាសយានដ្ឋាន Muan បានឲ្យដឹងថា យន្តហោះប្រហែលជាបានបុកជាមួយហ្វូងសត្វស្លាប ខណៈពេលដែលវាហៀបនឹងចុះចត។ បន្ទាប់មក យន្តហោះមានបញ្ហានៅផ្នែកកង់ រហូតមិនអាច​គ្រប់គ្រង​ល្បឿន​បាន និងបាន​ធ្លាក់​ចេញពី​ផ្លូវ​រត់ បណ្តាលឲ្យបុកទៅនឹង​របង​ព្រលានយន្តហោះ ហើយ​ផ្ទុះ​ឆេះ​តែម្តង​។

មុនពេលឧបទ្ទវហេតុនេះ Jeju Air គឺជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប (LCC) ដែលពេញនិយមបំផុត នៅក្នុងប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមសន្ទស្សន៍ការពេញចិត្តរបស់អតិថិជនជាតិ (NCSI) នៃមជ្ឈមណ្ឌលផលិតភាពកូរ៉េ ឆ្នាំ២០២៣ បានបង្ហាញថា នេះគឺជាឆ្នាំទី៥ ដែលក្រុមហ៊ុន Jeju Air បានជាប់ចំណាត់ថ្នាក់លេខ១ គិតចាប់តាំងពីឆ្នាំ២០១៨ មក ។

មិនត្រឹមតែជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដំបូងគេ និងធំជាងគេនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ បើ​និយាយ​ពី​ទីផ្សារ​ទាំង​មូល Jeju គឺ​ជាក្រុមហ៊ុនអាកាសចរណ៍ធំ​ជាង​គេបំផុត​ទីពីរ​របស់កូរ៉េ បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Korean Air ផងដែរ។

បង្កើតឡើងក្នុងឆ្នាំ២០០៥ Jeju Air បានជួយផ្លាស់ប្តូររបៀបធ្វើដំណើររបស់ប្រជាជនកូរ៉េ និងអ្នកទេសចរអន្តរជាតិយ៉ាងច្រើន។ Jeju Air បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា “តម្លៃសមរម្យបានធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសជាផ្នែកមួយនៃជីវិតមនុស្សជាច្រើន។ យើងបានច្នៃប្រឌិតដើម្បីធ្វើឲ្យប្រទេសកូរ៉េក្លាយជាគោលដៅទេសចរណ៍មួយដែលមិនធ្លាប់មានពីមុនមក” ។

ក្រុមហ៊ុនអាកាសចរណ៍នេះ មានយន្តហោះសរុបចំនួន ៤២ គ្រឿង ដែលភាគច្រើនជាយន្តហោះប្រភេទ Boeing រាងតូចចង្អៀត។ ហើយបើយោងតាមស្ថិតិ យន្តហោះ Jeju Air នីមួយៗដំណើរការជាមធ្យម ១៣ ម៉ោងក្នុងមួយថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការប្រហែល ២១៧ ជើងក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េមួយនេះ ដំណើរការផ្លូវហោះហើរជាង ៦២ ជាមួយនឹង ទិសដៅ ៤៤ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅវៀតណាម Jeju Air មានជើងហោះហើរទៅកាន់ទីក្រុងហាណូយ ដាណាង ដាឡាត និងកោះត្រល់ ជាដើម។

ជម្រាបជូនផងដែរថា នៅត្រីមាសទីមួយនៃឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ Jeju Air មានបុគ្គលិកសរុបចំនួន ៣ ០០០ នាក់ ដោយដំណើរការនៅក្នុងអាកាសយានដ្ឋានសំខាន់រួមមាន Gimpo, Incheon (សេអ៊ូល) និង Jeju ។ កាលពីឆ្នាំមុន Jeju Air បានដឹកអ្នកដំណើរសរុប ១២,៣ លាននាក់ និងបានកត់ត្រាប្រាក់ចំណូលប្រហែល ១,៣១ពាន់លានដុល្លារ៕

The post Jeju Air ជាប់ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃ​សមរម្យ​បំផុតរបស់កូរ៉េ មុនពេលជួបហេតុការណ៍ធ្លាក់យន្តហោះ appeared first on .