Jimmy Carter

អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ កាលពីរសៀលថ្ងៃអាទិត្យ ទី២៩ ខែធ្នូកន្លងទៅ។ នេះបើតាមការបញ្ជាក់ដោយ Carter Center ដែលជាមូលនិធិបង្កើតឡើងដោយលោកផ្ទាល់។

វិវត្តន៍ខ្លួនពីអតីត​កសិករ​ដាំ​សណ្តែកដី លោក Carter​ ត្រូវបានចាត់ទុកថាជាប្រធានាធិបតី​មានអាយុវែងជាងគេបំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ទើបតែបាន​ប្រារព្ធ​ខួប​កំណើត​គម្រប់ ១០០ឆ្នាំ​របស់ខ្លួន កាលពីខែ​តុលាកន្លងទៅ។

មូលនិធិ Carter Center ដែលមជ្ឈមណ្ឌលតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជុំវិញពិភពលោក បាននិយាយថា លោក Carter បានទទួលមរណភាពកាលពីរសៀលថ្ងៃអាទិត្យ នៅផ្ទះរបស់លោកក្នុងទីក្រុង Plains រដ្ឋ Georgia ។

“ឪពុករបស់ខ្ញុំគឺជាវីរៈបុរស មិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែចំពោះអ្នកគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងសេចក្តីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន” ។ នេះជាការលើកឡើងរបស់លោក Chip Carter កូនប្រុសរបស់លោក Jimmy Carter ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងជំទាវទីមួយ លោកស្រី Jill Biden បាននិយាយថា ពិភពលោកបានបាត់បង់មេដឹកនាំវិសាមញ្ញ រដ្ឋបុរស និងជាមនុស្សដ៏មានចិត្ត​សប្បុរសធម៌បំផុត ខណ:លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតឡើងវិញ បាននិយាយថា ពលរដ្ឋអាមេរិក ជាប់ជំពាក់នូវការដឹងគុណចំពោះលោក Carter។

គួរឲ្យដឹងថា លោក Carter ជាប្រធានាធិបតីទី៣៩របស់សហរដ្ឋអាមេរិក ដែលកាន់តំណែងចន្លោះពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១ ដែលជារយៈពេលមួយនៅពេលពិភពលោកហ៊ុមព័ទ្ធដោយវិបត្តិសេដ្ឋកិច្ច និងការទូត។

បន្ទាប់ពីចាកចេញពីសេតវិមាន កេរ្តិ៍ឈ្មោះរបស់ លោក Carter ត្រូវបានស្តារឡើងវិញ តាមរយៈការងារមនុស្សធម៌ជាច្រើន ដែលធ្វើឲ្យរូបលោកទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព ផងដែរ៕

The post អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ appeared first on .