John Lee

EU មិន​ពេញ​ចិត្ត​ជាមួយ​លទ្ធផល​បោះឆ្នោត​នាយករដ្ឋមន្ត្រី​ហុងកុង ស្របពេល​ចិន​ព្រមាន​ហាម​លូកដៃ
ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​លើក​ទី ៦ បាន​បញ្ចប់ ដោយ​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​គឺ​លោក John Lee ជាមួយ​ការគាំទ្រ​ដល់​ទៅ ៩៩% ឈ្នះ​ដាច់​គូ​ប្រជែង។

យ៉ាងណា តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ប្រចាំ​តំបន់ HKSAR របស់​លោក John Lee ហាក់​ដូច​ជា​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សហភាព​អឺរ៉ុប​ឡើយ ពោល​អ្នក​នយោបាយ EU បាន​យល់ឃើញ​ថា ការ​បោះឆ្នោត​សារនេះ​គឺ​មាន​បញ្ហា​ ហើយ​ថែម​ទាំង​ចោទ​ចិន​ជា​មេខ្លោង​នៃ​រឿង​នេះ​ទៀត។

ជុំវិញ​បញ្ហា​ខាងលើ ភាគី​ខាងចិន​បាន​បង្ហាញ​ការ​មិនពេញ​ចិត្ត​ជាមួយ​ការ​ចោទប្រកាន់​គ្មាន​គោលជំហរ​ខាងលើ​ជា​ខ្លាំង និង​ថែម​ទាំង​បាន​ព្រមាន​ទៅ​កាន់​សហភាព​អឺរ៉ុប​ទៀត​ថា កុំ​ចូល​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​របស់​ចិន រាប់​បញ្ចូល​ទាំង​ហុងកុង​ផងដែរ។

ក្រឡេក​ទៅ​មើល​ភាគី​ខាង​អឺរ៉ុប​វិញ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​លោក Josep Borrell ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ​បាន​អះអាង​ថា ការ​បោះឆ្នោត​ខាងលើ​គឺជា​ការ​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​ពហុ​និយម​នយោបាយ និង​ជា​ជំហាន​មួយ​ក្នុង​ការ​លុប​បំបាត់​គោលនយោបាយ​ “​ប្រទេស​មួយ​ ប្រព័ន្ធ​ដឹកនាំ​ពីរ”។

ទាក់ទង​នឹង​បញ្ហា​ខាងលើ ចិន​បាន​ព្រមាន​ទៅ​កាន់ EU ឲ្យ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិ និង​ឈប់​ជា​បន្ទាន់​ក្នុង​ការ​លូកដៃ​ចូល​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ចិន រាប់​បញ្ចូលទាំង​ហុងកុង ប្រសិន​បើ​មិន​ចង់​ឲ្យ​ទំនាក់ទំនង​រវាង​ចិន និង​សហភាព​អឺរ៉ុប​កាន់តែ​មាន​ភាព​ល្អក់កករ។

បញ្ជាក់​ដែរ​ថា ក្រៅពី​សហភាព​អឺរ៉ុប និង​គណបក្ស​ប្រឆាំង​មួយ​ចំនួន ប្រជាពលរដ្ឋ​ហុងកុង និង​បណ្ដា​ប្រទេស​ជាច្រើន​សុទ្ធតែ​បង្ហាញ​ក្ដី​សោមនស្ស​រីករាយ​ជាមួយ​នឹង​ការ​ឡើង​កាន់តំណែង​របស់​លោក John Lee ស្របពេល​អ្នកតំណាង​ហុងកុង​បាន​អះអាង​ថា អ្នកនយោបាយ​អឺរ៉ុប​មួយ​ចំនួន​មាន​ចេតនា​​លាប​ពណ៌​ប្រទេស​ចិន ដោយ​ខ្ចី​ដៃ​ហុងកុង និង​សំងំ​យក​ផល​ប្រយោជន៍​តែ​ឯង៕

ប្រភព: Dailytimes

The post EU មិន​ពេញ​ចិត្ត​ជាមួយ​លទ្ធផល​បោះឆ្នោត​នាយករដ្ឋមន្ត្រី​ហុងកុង ស្របពេល​ចិន​ព្រមាន​ហាម​លូកដៃ appeared first on .

មេដឹកនាំហុងកុងថ្មី បញ្ជាក់ច្បាស់ៗថា ការបើកច្រកព្រំដែន គឺជាគោលដៅអាទិភាព ក្រោយចូលកាន់តំណែង
លោក John Lee ដែលជាបេក្ខភាពតែម្នាក់គត់របស់ហុងកុង ក្នុងការក្លាយខ្លួនជាមេដឹកនាំថ្មី បានបេ្តជ្ញាចិត្តថា នឹងបើកច្រកព្រំដែនឡើងវិញ ជាមួយប្រទេសចិន រួមទាំងពិភពលោកទាំងមូល ដែលវាគឺជាគោលដៅអាទិភាព នៅក្រោយការចូលកាន់តំណែងរបស់ខ្លួន ។ នេះបើយោងតាមសារព័ត៌មាន Sout China Morning Post បានចុះផ្សាយ ។

ជាក់ស្តែង លោក Lee ដែលបានឈ្នះឆ្នោត កាលពីថ្ងៃអាទិត្យ បានបញ្ជូនរដ្ឋមន្រ្តីរបស់ខ្លួន ក្នុងដំណើរទៅក្រៅប្រទេស ដើម្បីទាក់ទាញអ្នកជំនួញបរទេស និងអ្នកទេសចរ ឱ្យមកកាន់ទីក្រុង ដែលត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី ។ នេះបើយោងតាមរបាយការណ៍ SCMP បានលើកឡើង ស្របពេលប្រភពដដែលនេះ សង្កត់ធ្ងន់ទៀតថា គោលដៅចម្បងរបស់ លោក Lee គឺដើម្បី ដកចេញនូវឧបសគ្គ ក្នុងការបើកច្រកព្រំដែនរបស់ហុងកុងឡើងវិញ បើទោះបីជាមាន បញ្ហាប្រឈមជាច្រើន ក៏ដោយ ។

មិនតែប៉ុណ្ណោះ​ ការលើកឡើងរបស់ លោក Lee គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ២ ជាមួយក្រុមហ៊ុនធុរកិច្ច រួមទាំងសភាអន្តរជាតិ ក្រុមហ៊ុនខ្នាតតូច និងមធ្យម ហើយរួមទាំងក្រុមហ៊ុនឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ផងដែរ ។

លើសពីនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនធុរកិច្ចនេះ មេដឹកនាំថ្មីរូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពសេដ្ឋកិច្ច ពិតជាមានសារ:សំខាន់ សម្រាប់ទីក្រុងហុងកុង ក្នុងការរក្សាការប្រកួតប្រជែង ដូច្នេះយើង ត្រូវតែធ្វើឱ្យសកម្ម ក្នុងការរក្សាទំនាក់ទំនងរបស់ហុងកុង ជាមួយពិភពលោក និងចិនដីគោក ។

គួរឱ្យដឹងផងដែរថា ទីក្រុងហុងកុង បាននឹងកំពុងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ មួយចំនួនរួចមកហើយ នៅក្នុងខែនេនះ រួមទាំងការដកបម្រាមលើ អ្នកដំណើរដែលមិនមែនជាអ្នកនៅក្នុងទីក្រុងហុងកុង ចាប់ពីថ្ងៃទី ១ ខែឧសភា ខណ:ពេលដែលករណីឆ្លងប្រចាំថ្ងៃ នៅហុងកុង បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣០០ នាក់ ពីចំនួនខ្ពស់បំផុតជាង ៥០ ០០០ នាក់ ។

បន្ថែមពីនេះ លោក Lee បាននិយាយថា រដ្ឋាភិបាលបច្ចុប្បន្ន បាននឹងកំពុងព្យាយាមស្វែងរកតុល្យភាពរវាងអាជីវកម្ម និងកង្វល់សុខភាពសារណ: សម្រាប់ប្រជាជនហុងកុង ៕

ប្រភព: Bloomberg

The post មេដឹកនាំហុងកុងថ្មី បញ្ជាក់ច្បាស់ៗថា ការបើកច្រកព្រំដែន គឺជាគោលដៅអាទិភាព ក្រោយចូលកាន់តំណែង appeared first on .