John Paulson

មហាសេដ្ឋីវ័យ ៦៨ឆ្នាំភ្ជាប់ពាក្យជាមួយមិត្តស្រីវ័យ ៣៣ឆ្នាំ បើទោះបីលែងលះជាមួយប្រពន្ធមិនទាន់ដាច់ស្រេចក៏ដោយ
សារព័ត៌មាន VN Express បានចុះផ្សាយថា មហាសេដ្ឋីវិនិយោគិនលោក John Paulson ដែលបច្ចុប្បន្នមានវ័យ ៦៨ឆ្នាំបានភ្ជាប់ពាក្យជាមួយមិត្តស្រីឈ្មោះ Alina de Almeida វ័យ​ ៣៣ឆ្នាំបើទោះបីជាលោកកំពុងជំពាក់វាក់វិន ដោះស្រាយមិនទាន់ដាច់ស្រេច ពាក់ព័ន្ធរឿងលែងលះជាមួយប្រពន្ធក៏ដោយ។

ជាមួយគ្នាគេហទំព័រ Page Six ក៏បានចុះផ្សាយដែរថា ការសម្រេចចិត្តភ្ជាប់ពាក្យយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីសញ្ជាតិអាមេរិករូបនេះ និងមិត្តស្រីដែលជាអ្នកជំនាញខាងអាហាររូបត្ថម្ភ មានទំនាក់ទំនងស្នេហានឹងគ្នាបានរយៈពេលពីរឆ្នាំកន្លះ។

កាលពីក្នុងឆ្នាំ២០២១ លោក Paulson បានស្នើសុំប្រពន្ធរបស់ខ្លួនគឺលោកស្រី Jenny Zaharia លែងលះគ្នា ក្រោយរៀបការរួមរស់បានរយៈពេល ២០ឆ្នាំ។ តែយ៉ាងណាអតីតគូស្នេហ៍ដែលមិនបានចុះអេតាស៊ីវិលនៅពេលរៀបការនោះ បច្ចុប្បន្នកំពុងជាប់គាំងក្នុងវិវាទផ្លូវច្បាប់ជុំវិញការបែងចែកទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ។

គួរបញ្ជាក់ថា មហាសេដ្ឋីវិនិយោគិនលោក John Paulson មានទ្រព្យសម្បត្តិប្រមាណ ៣,៥ពាន់លានដុល្លារដោយគិតត្រឹមថ្ងៃទី១៧ ខែមេសា តាមរយៈទិន្នន័យពីទស្សនាវដ្តី Forbes ៕

The post មហាសេដ្ឋីវ័យ ៦៨ឆ្នាំភ្ជាប់ពាក្យជាមួយមិត្តស្រីវ័យ ៣៣ឆ្នាំ បើទោះបីលែងលះជាមួយប្រពន្ធមិនទាន់ដាច់ស្រេចក៏ដោយ appeared first on .