Justin Trudeau

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រកាសចុះចេញពីតំណែង ក្រោយដឹកនាំប្រទេសអស់ ៩ឆ្នាំ
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីដើមសប្តាហ៍នេះ បាននិយាយថា លោកនឹងចុះចេញពីដំណែងនៅប៉ុន្មានខែខាងមុខ បន្ទាប់ពីកាន់អំណាចអស់រយៈពេល ៩ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Trudeau ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំមួយ ក្នុង​ចំណោម​មេដឹកនាំ​ដ៏​លេចធ្លោ​បំផុតផ្សេងទៀត​ក្នុង​ពិភពលោក​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មានកាលពីពេលថ្មីៗនេះ​ថា លោក​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ​រហូត​ដល់​គណបក្ស​សេរីនិយមដែលកំពុងកាន់អំណាចជ្រើសរើសបានមេដឹកនាំ​ថ្មី ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែខាងមុខ។

យ៉ាងណាមិញ ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះ បានកើតឡើង ចំពេលកំពុងមានមានសម្ពាធផ្ទៃក្នុងរបស់បក្សសេរីនិយម ដែលត្រូវបានគេរំពឹងថាអាចនឹងត្រូវចាញ់ក្នុងការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីទទួលបានការមិនពេញចិត្តពីសំណាក់ប្រជាជន ជុំវិញការកើនឡើងខ្ពស់នៃតម្លៃផ្ទះ និងទំនិញប្រើប្រាស់ផ្សេងៗ។

មិនតែប៉ុណ្ណោះ លោក Trudeau បាននិយាយថា ៖”ប្រទេសនេះ ស័ក្តិសមនឹងទទួលបានជម្រើសពិតប្រាកដមួយនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ហើយវាច្បាស់ថា ប្រសិនបើខ្ញុំត្រូវប្រយុទ្ធជាមួយសមរភូមិនៃទំនាស់ផ្ទៃក្នុងបក្ស នោះខ្ញុំមិនអាចជាជម្រើសដ៏ល្អបំផុតនៅក្នុងការបោះឆ្នោតនោះឡើយ” ។ មេដឹកនាំរូបនេះ ក៏បានប្រកាសផងដែរថា រដ្ឋសភា នឹងផ្អាកកិច្ចប្រជុំរហូតដល់ថ្ងៃទី២៤ ខែមីនា។

ជម្រាបជូនថា លោក Trudeau បច្ចុប្បន្នវ័យ ៥៣ឆ្នាំ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងធំធេង ស្របពេលលោកក៏ជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសកាណាដា ផងដែរ និងបានឈ្នះការសរសើរពីការរីកចម្រើនសម្រាប់ការផ្តោតលើគោលនយោបាយសមភាពយេនឌ័រ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាប្រិយភាពរបស់លោក Trudeau បានចាប់ផ្តើមធ្លាក់ចុះខ្លាំង ក្នុងរយ:ពេល ២ឆ្នាំចុងក្រោយ ដោយសារតម្លៃគ្រឿងទេស និងផ្ទះសម្បែងចេះតែបន្តកើនឡើងខ្ពស់ទៅៗ ក្នុងកំឡុងពេលក្រោយវិបត្តិកូវីដ-១៩៕

The post នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ប្រកាសចុះចេញពីតំណែង ក្រោយដឹកនាំប្រទេសអស់ ៩ឆ្នាំ appeared first on .

នាយករដ្ឋមន្ត្រីកាណាដាទម្លាយរឿងក្នុងចិត្តថា ចង់លាឈប់ពីមុខតំណែងសឹងតែរាល់ថ្ងៃ
លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បាននិយាយកាលពីចុងសប្ដាហ៍មុនថា លោកតែងតែគិតដល់ការលាឈប់ពីមុខតំណែងជានាយករដ្ឋមន្ត្រីសឹងរាល់ថ្ងៃ ដោយសារតែវាមានសម្ពាធខ្លាំង ក៏ប៉ុន្តែមិនអាចធ្វើបានឡើយ ពោលគឺរង់ចាំដល់ថ្ងៃបោះឆ្នោតនាឆ្នាំក្រោយ។

“ខ្ញុំមិនអាចធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ ហើយដល់ដំណាក់កាលនេះខ្ញុំលែងមានកម្លាំងធ្វើរឿងទាំងនេះទៀតហើយ។ វាពិតជាមានសម្ពាធខ្លាំង ហើយខ្ញុំគិតរាល់ថ្ងៃអំពីការលាឈប់ ដ្បិតខ្ញុំលះបង់ច្រើនណាស់ ដើម្បីតំណែងមួយនេះ តែគ្មានបានអ្វីមកវិញទាល់តែសោះ”។ នេះបើតាមសម្ដីរបស់លោក Justin បានប្រាប់ទៅកាន់វិទ្យុ Radio-Canada។

នាយករដ្ឋមន្ត្រីវ័យ ៥៣ឆ្នាំរូបនេះ ក៏បានបន្ថែមថា លោកចូលប្រឡូកក្នុងឆាកនយោបាយ គឺមិនមែនដើម្បីប្រជាប្រិយភាពទេ ក៏ប៉ុន្តែគឺមានឆន្ទៈចង់បម្រើជាតិ បម្រើប្រជាជន។ យ៉ាងណា ទោះបីជាខិតខំចំណាយពេលវេលាផ្ទាល់ខ្លួន គិតគូររឿងការងារបែបណា ក៏លោក Justin ហាក់មិនសូវទទួលបានការគាំទ្រខ្លាំងពីប្រជាជនកាណាដាឡើយ។

គួសរំលឹកដែរថា តាមការស្ទង់មតិថ្មីៗនេះបានឲ្យដឹងថា ប្រជាជនកាណាដា បានបង្ហាញការគាំទ្រលើគណបក្សប្រឆាំង ជាជាងគណបក្សកាន់អំណាចសព្វថ្ងៃ ដោយសារពួកគេហាក់ធុញទ្រាន់ នឹងការដឹកនាំរបស់មេបក្សសេរីនិយម ដែលបានអង្គុយនៅ​កៅអីនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០១៥។

ជម្រាបបន្ថែមថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាណាដាថ្មី គឺត្រូវរៀបចំធ្វើឡើងនាខែតុលា ឆ្នាំ២០២៥ ខណៈមានក្ដីសង្ឃឹមតិចណាស់ ដែលលោក Justin អាចរក្សាកៅអីមួយនេះបានមួយអាណត្តិទៀត៕

The post នាយករដ្ឋមន្ត្រីកាណាដាទម្លាយរឿងក្នុងចិត្តថា ចង់លាឈប់ពីមុខតំណែងសឹងតែរាល់ថ្ងៃ appeared first on .