Justine Musk

អតីតភរិយាទីមួយ លាតត្រដាងពីរឿងខ្មៅងងឹត ក្រោយសម្រេចចិត្តរៀបការជាមួយលោក Elon Musk
អ្នករាល់គ្នាប្រហែលជាបានដឹងច្បាស់រួចទៅហើយថា​ មហាសេដ្ឋី Elon Musk ជាមនុស្សដែលមានឥទ្ធិពលខ្លាំងប៉ុណ្ណា ជាពិសេសនៅក្នុងការគ្រប់គ្រងមុខជំនួញធំៗជាច្រើន និងមានទ្រព្យសម្បត្តិដ៏ច្រើនមហាសាលផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅតែមានរឿងពិតដ៏គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត បន្ទាប់ពីអតីតភរិយាដំបូងរបស់លោក Musk បានធ្វើការលាតត្រដាងពីការពិតដ៏ខ្មៅងងឹតរបស់នាង អំពីការរៀបការជាមួយមហាសេដ្ឋីលំដាប់ពិភពលោករូបនេះ។

ភរិយាទីមួយរបស់លោក Musk គឺលោកស្រី Justine Musk បានធ្វើការលាតត្រដាងទៅកាន់បទសម្ភាសមួយ ចំពោះអ្វីដែលស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX រូបនេះបានប្រព្រឹត្តមកលើលោកស្រីតាមរយ:​ទង្វើ​មិនគប្បីជាច្រើន រហូតឈានដល់ដល់ការលែងលះគ្នា។

លោកស្រី Justine បានបង្ហើបឲ្យដឹងថា រឿងដែលធ្វើឲ្យលោកស្រីចងចាំគ្មានថ្ងៃបំភ្លេចបាន អំឡុងចំណង​អាពាហ៍ពិពាហ៍រវាងលោក Musk នោះ គឺបន្ទាប់ពីសោកនាដកម្មដ៏ធំមួយបានកើតឡើង នៅពេលដែលកូនប្រុសដំបូងរវាងអ្នកទាំងពីរ ដែលមានឈ្មោះថា Nevada Musk បានស្លាប់បាត់បង់ជីវិត។

លោកស្រីបានបន្តទៀតថា ក្រោយការស្លាប់របស់កូនប្រុសរបស់ខ្លួននេះ លោក Musk មិនអនុញ្ញាតឲ្យលោកស្រី Justine បង្ហាញភាពសោកសៅដោយបើកចំហរនោះឡើយ ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះ លោក Musk ថែមទាំងបានចោទប្រកាន់ថា ការបង្ហាញភាពសោកសៅរបស់លោកស្រី គ្រាន់តែការសម្តែងបំភាន់អារម្មណ៍ប៉ុណ្ណោះ។

​ក្រៅពីនោះ បើទោះបីជាបានរស់នៅក្នុងជីវិតបែបអភិជនក៏ដោយ ប៉ុន្តែលោកស្រី Justine មានអារម្មណ៍ថាទំនាក់ទំនងរវាងអ្នកទាំងពីរ កាន់តែយ៉ាប់យ៉ឺនទៅៗ ដោយថែមទាំងបានបង្ហើបថា លោក Musk មិនបានចាត់ទុកលោកស្រីជាភរិយានោះឡើយ ពោលគឺប្រៀបប្រដូចលោកស្រីទៅជាបុគ្គលិកម្នាក់របស់ខ្លួនទៅវិញ។

ក្រោយកើតរឿងល្អក់កករជាច្រើន ទីបំផុតចំណងអាពាហ៍ពិពាហ៍​ រវាងលោកស្រី Justine Musk និងលោក Musk ត្រូវបានបញ្ចប់ទាំងស្រុង នៅក្នុងឆ្នាំ២០០៨ ខណ:ពេលដែលចំណងអាពាហ៍ពិពាហ៍​លើក​ទី​ពីរ​របស់ Musk ជាមួយ​តារា​សម្ដែងស្រី Talulah Riley បាន​កើត​ឡើង​តែ​រយ:ពេលប្រាំមួយ​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយការលែងលះនេះ៕

The post អតីតភរិយាទីមួយ លាតត្រដាងពីរឿងខ្មៅងងឹត ក្រោយសម្រេចចិត្តរៀបការជាមួយលោក Elon Musk appeared first on .