Kamala Harris

យុទ្ធនាការរបស់លោកស្រី Harris ចាយលុយអស់ជិត ១លានដុល្លារ​ គ្រាន់តែជួលក្រុមហ៊ុនផលិតកម្មមួយឲ្យជួយផ្សព្វផ្សាយ
ការចំណាយរបស់លោកស្រី Kamala Harris ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំនេះ កំពុងប្រែក្លាយទៅជារឿងមួយកំពុងទទួលបានការចាប់អារម្មណ៍ និងវែកញែកច្រើនបំផុត ខណ:ពេលដែលលោកស្រី កំពុងប្រឈមមុខជាមួយនឹងការជាប់បំណុលដល់ទៅរាប់លានដុល្លារ។

បើទោះបីជាយុទ្ធនាការបោះឆ្នោតរបស់លោកស្រី Harris ត្រូវបានគេរាយការណ៍ថា រៃអង្គាសបានដល់ទៅ ១ពាន់លានដុល្លារ ក៏ដោយ ប៉ុន្តែទឹកប្រាក់ដ៏ច្រើននេះ ហាក់នៅតែមិនអាចជួយលោកស្រី ក្នុងការបញ្ចុះបញ្ចូលប្រជាជនអាមេរិក ដើម្បីជួយបោះឆ្នោតឲ្យលោកស្រីយកឈ្នះទៅលើលោក ដូណាល់ ត្រាំ បាននោះឡើយ។

ផ្អែកលើឯកសារផ្លូវការមួយ បានបង្ហាញថា លោកស្រី Harris បានចំណាយទឹកប្រាក់សរុបប្រហែល ៨៨០លានដុល្លារ ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំនេះ ពោលគឺច្រើនជាងពីរដងនៃការចំណាយរបស់យុទ្ធនាការលោក ត្រាំ។

គ្រាន់តែនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម លោកស្រី Kamala Harris និងក្រុមយុទ្ធនាការរបស់ខ្លួន បានចំណាយស្ទើរតែទ្វេដងនៃចំនួនទឹកប្រាក់ដែលគូប្រជែងរបស់ពួកគេបានចំណាយ ប៉ុន្តែនៅតែមិនអាចទទួលបានលទ្ធផលច្រើន ដូចការរំពឹងទុកនោះឡើយ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន The Economic Times បានបង្ហាញឲ្យដឹងថា វិស័យមួយដែលយុទ្ធនាការរបស់លោកស្រី Harris ចំណាយច្រើនបំផុត គឺការផលិតព្រឹត្តិការណ៍ ក៏ដូចជាការសម្តែងតន្ត្រីតាមប្រព័ន្ធផ្សព្វផ្សាយ នៅឯការប្រមូលផ្តុំមុនការបោះឆ្នោត។

ប្រភពដដែលបានបង្ហាញឲ្យដឹងទៀតថា លោកស្រី Kamala Harris បានចំណាយទឹកប្រាក់ដល់ទៅជិតមួយលានដុល្លារ ទៅឲ្យ Harpo ដែលជាក្រុមហ៊ុនផលិតកម្មដ៏ធំបំផុតមួយ គ្រប់គ្រងដោយលោកស្រី Oprah Winfrey ក្នុងគោលបំណងទាក់ទាញតារាៗ៕

The post យុទ្ធនាការរបស់លោកស្រី Harris ចាយលុយអស់ជិត ១លានដុល្លារ​ គ្រាន់តែជួលក្រុមហ៊ុនផលិតកម្មមួយឲ្យជួយផ្សព្វផ្សាយ appeared first on .

លោក ត្រាំ ប្រកាសចង់ជួយសងបំណុល ២០លានដុល្លារ របស់យុន្ធនាការបោះឆ្នោតលោកស្រី Harris
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសចង់ជួយទូទាត់សងបំណុលរបស់យុទ្ធនាការបោះឆ្នោតបក្សប្រជាធិបតេយ្យដែលដឹកនាំដោយអនុប្រធានាធិបតី លោកស្រី Kamala Harris និងអភិបាលរដ្ឋ Minnesota លោក Tim Walz ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

គួរឲ្យដឹងផងដែរថា យុទ្ធនាការរបស់លោកស្រី Harris និងលោក Walz ត្រូវបានគេរាយការណ៍ថា បានរៃអង្គាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅជាង ១ពាន់លានដុល្លារឯណោះ អំឡុងពេលនៃការបោះឆ្នោត ប៉ុន្តែបើតាមការចុះផ្សាយពីសារព័ត៌មាន Politico បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នយុទ្ធនាការរបស់ពួកគេ កំពុងជាប់បំណុលដល់ទៅ ២០លានដុល្លារ ក្រោយការទទួលជ័យជម្នះរបស់លោក ត្រាំ ។

ជុំវិញបញ្ហានេះ លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ថា ៖”យុទ្ធនាការរបស់លោកស្រី Kamala Harris បានបញ្ចប់ទៅជាមួយនឹងបំណុលយ៉ាងតិច ២០លានដុល្លារ។ តាមចាំ យុទ្ធនាគារបស់ Harris រៃអង្គាសបានដល់ទៅជាង ១ពាន់លានដុល្លារ ឯណោះ និងមាន ១១៨លានដុល្លារផ្សេងទៀត នៅក្នុងធនាគារគិតត្រឹមថ្ងៃទី១៦ ខែតុលា”។

លោកបន្តថា ៖”ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថាយុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតនៅក្នុងការបោះឆ្នោត ​បែរ​ជាត្រូវធ្លាក់ផុងខ្លួននៅក្នុងបំណុលបែបនេះ។ ខ្ញុំសូមផ្តល់ជូននូវអ្វីក៏ដោយដែលយើងអាចធ្វើបានដើម្បីជួយពួកគេ ក្នុងអំឡុងពេលដ៏លំបាកនេះ។ យើងនៅមានលុយជាច្រើនដែលនៅសេសសល់ ពីយុទ្ធនាការរបស់យើង ហើយវានឹងមិនចំណាយច្រើនទេ បើយើងយកវាទៅជួយគេខ្លះនោះ”។

មិនតែប៉ុណ្ណោះ ជុំវិញការជាប់បំណុលដ៏ច្រើននេះ បានធ្វើឲ្យអ្នក​ខាងក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​បាន​សម្តែង​ការ​ខកចិត្ត​យ៉ាងខ្លាំងចំពោះ​ការគ្រប់គ្រងទៅលើ​យុទ្ធនាការ​នេះ។ ហើយបើតាម Washington Examiner បានរាយការណ៍ទៀតថាយុទ្ធនាការនេះ បានចំណាយទឹកប្រាក់ដ៏ច្រើនបំផុតមួយ ដើម្បីអនុញ្ញាតឲ្យលោកស្រី Harris បង្ហាញមុខនៅក្នុងកម្មវិធីផតខាស់ដ៏ល្បីល្បាញមួយ ឈ្មោះ Call Her Daddy ។

ថ្វីត្បិតតែមានការចំណាយច្រើនក៏ដោយ ប៉ុន្តែផតខាស់នេះមិនអាចទទួលបានអ្នកទស្សនាចំនួន ១លាននាក់ តាមការគ្រោងទុកនោះឡើយ ដែលផ្ទុយស្រឡះទៅនឹងការបង្ហាញខ្លួនរបស់លោក Trump ក្នុងកម្មវិធីរបស់លោក Joe Rogan ដែលមានអ្នកចូលមើលច្រើនជាង ៤៧លានដង៕

The post លោក ត្រាំ ប្រកាសចង់ជួយសងបំណុល ២០លានដុល្លារ របស់យុន្ធនាការបោះឆ្នោតលោកស្រី Harris appeared first on .

យុទ្ធនាការបោះឆ្នោត រវាងលោក ត្រាំ និងលោកស្រី Harris ចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត អស់ជាង ៣,៥ពាន់លានដុល្លារ
បេក្ខជនគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris និងលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានចំណាយរួមគ្នាអស់ចំនួនប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ សម្រាប់ការប្រកួតប្រជែងតំណែងនៅក្នុងសេតវិមាន ដោយធ្វើឲ្យយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ នេះ ក្លាយជាការបោះឆ្នោតសកលរបស់សហរដ្ឋអាមេរិកដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

នៅក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោត យោងតាមឯកសារចុងក្រោយមួយដែលបានបង្ហាញ កាលពីពាក់កណ្តាលខែតុលាថា ទាំងលោក ត្រាំ និងលោកស្រី Harris ដែលត្រូវបានចាត់ទុកជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មីដ៏សំខាន់ នៅក្នុងការធ្វើយុទ្ធនាការបោះឆ្នោតនេះ ទាំងក្រុមគាំទ្រខាងក្រៅ និងគណៈកម្មាធិការគណបក្សទាំងពីរ បានប្រមូលថវិកាសរុបជិត ៤,២ពាន់លានដុល្លារ។

គួរឲ្យដឹងថា យុទ្ធនាការរបស់លោកស្រី Harris បាននាំមុខទៅលើគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោកស្រី ដោយការប្រមូលថវិកាពីក្រុមគាំទ្រនានា រួមមានគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និង​អង្គការ​រៃអង្គាសប្រាក់ដែលពាក់ព័ន្ធ Super Pacs អាចទាក់ទាញបានជាង ២,៣ពាន់លានដុល្លារ និងចំណាយទៅវិញអស់ ១,៩ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ ក្រុមរៃអង្គាសប្រាក់របស់ លោក ត្រាំ និងគណៈកម្មាធិការជាតិសាធារណរដ្ឋ អាចប្រមូលបានថវិកាត្រឹមតែ ១,៨ពាន់លានដុល្លារ ប៉ុណ្ណោះ ខណ:បានចំណាយទៅវិញអស់ ១,៦ពាន់លានដុល្លារ។

គួរឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃការចំណាយទាំងអស់ ក្នុងអំឡុងពេលប្រកួតប្រជែងតំណែងប្រធានាធិបតីនេះ គឺផ្តោតទៅលើការផ្សាយពាណិជ្ជកម្ម និង​ផ្សព្វ​ផ្សាយលើបណ្តាញសង្គម។ នេះបើយោងតាមការវិភាគរបស់ Financial Times ដោយផ្នែកតាមឯកសារហិរញ្ញវត្ថុយុទ្ធនាការ។

សរុបមក យុទ្ធនាការរបស់គណបក្សទាំងពីរ និងក្រុមគាំទ្រខាងក្រៅ បានចំណាយទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារ លើការផ្សាយពាណិជ្ជកម្មនៅក្នុងរដ្ឋគោលដៅសំខាន់ៗចំនួនប្រាំពីរ។ ក្នុងចំណោមនោះ ទឹកប្រាក់ច្រើនជាង ៤០០លានដុល្លារ ត្រូវបានចំណាយនៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋត្រូវបានគេរំពឹងថានឹងកំណត់លើជោគវាសនារបស់បេក្ខភាពទាំងពីរ ខណ:ច្រើនជាង ៣៥៨លានដុល្លារ ផ្សេងទៀត ត្រូវបានចំណាយនៅក្នុងរដ្ឋទាំង៤៣ រួមបញ្ចូលគ្នា៕

The post យុទ្ធនាការបោះឆ្នោត រវាងលោក ត្រាំ និងលោកស្រី Harris ចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត អស់ជាង ៣,៥ពាន់លានដុល្លារ appeared first on .

គិតត្រឹមម៉ោងនេះ លោក ត្រាំ កំពុងបន្តនាំមុខលោកស្រី Harris ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង១០៩
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងបន្តនាំមុខទៅលើលោកស្រី Kamala Harris ដែលជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ ជាមួយនឹងការទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង១០៩ សម្លេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

គួរឲ្យដឹងថា ដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី លោក ត្រាំ ឬលោកស្រី Harris ត្រូវតែប្រមូលឲ្យបានអង្គបោះឆ្នោត យ៉ាងហោច ២៧០រូប ដើម្បីឈ្នះក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០២៤នេះ ។

យ៉ាងណាមិញ ជុំវិញលទ្ធផលបោះឆ្នោតគិតត្រឹមម៉ោងនេះ នៅមិនទាន់អាចកំណត់បានថានរណាអ្នកឈ្នះនៅឡើយទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋរហូត ឬគណបក្សប្រជាធិបតេយ្យរហូត ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនោះ មិនអាចទាយទុកបានមុននោះឡើយ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗដែលនឹងអាចកំណត់ជោគវាសនារបស់លោក ត្រាំ ឬលោកស្រី Harris បាន មានដូចជារដ្ឋ Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin ជាដើម៕

The post គិតត្រឹមម៉ោងនេះ លោក ត្រាំ កំពុងបន្តនាំមុខលោកស្រី Harris ដោយទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង១០៩ appeared first on .

ស្ងាត់ៗ មហាសេដ្ឋី Bill Gates ផ្តល់លុយ ៥០លានដុល្លារ គាំទ្រលោកស្រី Harris ធ្វើជាប្រធានាធិបតីថ្មី
ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានបរិច្ចាគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដោយសំងាត់ទៅកាន់អង្គការមិនស្វែងរកប្រាក់ចំណេញដែលគាំទ្រទៅលើលោកស្រី Kamala Harris ក្នុងការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី។

តាមការចុះផ្សាយពីសារព័ត៌មាន The New York Times បានរាយការណ៍ថា មហាសេដ្ឋី Bill Gates បានសរសេរមូលប្បទានប័ត្រមួយទៅកាន់ Future Forward USA Action ជាផ្នែកមួយរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ Super PAC Future Forward ដែលកំពុងគាំទ្រលើលោកស្រី Harris និងប្រឆាំងទៅនឹងលោក ដូណាល់ ត្រាំ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft រូបនេះ ត្រូវបានគេរាយការណ៍ទៀតថា លោកហាក់មានការព្រួយបារម្ភអំពីតំណែងជាប្រធានាធិបតីលើកទីពីររបស់លោក ត្រាំ ជាពិសេសអំពីរបៀបនៃការដឹកនាំប្រទេសរបស់គាត់ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ផែនការគ្រួសារ និងការថែទាំសុខភាព។

ប៉ុន្តែទន្ទឹមនេះ លោក Bill Gates ហាក់មិនបានបង្ហាញការគាំទ្រទៅលើលោកស្រី Harris ជាសាធារណ:នោះឡើយ ដោយលោកសង្កត់ធ្ងន់ថា លោកនឹងគាំទ្រទៅលើបេក្ខជនណា ដែលបង្ហាញពីការប្តេជ្ញាចិត្តច្បាស់លាស់ ក្នុងការធ្វើឲ្យមានភាពប្រសើរឡើងនូវសេវាថែទាំសុខភាព កាត់បន្ថយភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក៕

The post ស្ងាត់ៗ មហាសេដ្ឋី Bill Gates ផ្តល់លុយ ៥០លានដុល្លារ គាំទ្រលោកស្រី Harris ធ្វើជាប្រធានាធិបតីថ្មី appeared first on .

មហាសេដ្ឋីរូបណាខ្លះ កំពុងគាំទ្រលោកស្រី Harris ឲ្យឡើងធ្វើជាប្រធានាធិបតីអាណត្តិថ្មី?
យោងតាមការចុះផ្សាយពីទស្សនាវដ្ឋី Forbes បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីចំនួន ៧៦ នាក់ កំពុងគាំទ្រទៅលើអនុប្រធានាធិបតី លោកស្រី Kamala Harris ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី ខណ:ពេលដែលមហាសេដ្ឋីចំនួន ៤៩ នាក់ សម្រេចជ្រើសគាំទ្រលោក ដូណាល់ ត្រាំ។

ជាក់ស្តែង នៅពេលដែលការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ នេះ កាន់តែមានភាពក្តៅគគុកខ្លាំងឡើង មហាសេដ្ឋីនៅទូទាំងប្រទេស​ ហាក់កំពុងចូលរួមគាំទ្រយ៉ាងស្ងៀមស្ងាត់ ដោយខ្លះបានផ្តល់ការគាំទ្រទៅលើបេក្ខភាពរបស់ខ្លួន តាមរយ:ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ស្របពេលមហាសេដ្ឋីមួយចំនួនទៀត ដូចជាលោក Elon Musk បានបង្ហាញការគាំទ្ររបស់ខ្លួនជាសាធារណ: ជាដើម។

ទន្ទឹមនឹងនេះ តើមហាសេដ្ឋីអាមេរិករូបណាខ្លះ កំពុងបង្ហាញការគាំទ្រដល់លោកស្រី Kamala Harris?

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋី ៧៦ នាក់ដែលគាំទ្រ លោកស្រី Harris មាន ២៨ នាក់បានបរិច្ចាគទឹកប្រាក់ដល់ទៅ ១លានដុល្លារ ឬច្រើនជាងនេះ ទៅកាន់មូលនិធិឃោសនាបោះឆ្នោតរបស់លោកស្រី ដោយក្នុងនោះរួមមាន៖
លោក Michael Bloomberg (អតីតអភិបាលក្រុងញូវយ៉ក)
លោក Arthur Blank (សហស្ថាបនិកក្រុមហ៊ុន Home Depot )
លោក Reid Hoffman (ប្រធានក្រុមហ៊ុន LinkedIn)
លោក Vinod Khosla (ប្រធានក្រុមហ៊ុន Khosla Ventures)
លោក Dustin Moskovitz (សហស្ថាបនិកក្រុមហ៊ុន Facebook)
លោក Steven Spielberg (អ្នកផលិតកុនហូលីវូដ)

លើសពីនេះក្នុងមហាសេដ្ឋីចំនួន ៣៦ នាក់ផ្សេងទៀត ដែលបានចូលរួមបរិច្ចាគពី ៥ម៉ឺនដុល្លារ ដល់ក្រោម ១លានដុល្លារ មានដូចជា៖
លោក Tory Burch (អ្នករចនាម៉ូដ)
លោក Reed Hastings (ប្រធានក្រុមហ៊ុនNetflix)
លោក Chris Larsen (សហស្ថាបនិកក្រុមហ៊ុន Ripple)
លោកស្រី Lauren Powell Jobs (ភរិយាអតីតស្ថាបនិកក្រុមហ៊ុនApple)

ជម្រាបជូនផងដែរថា នៅមានមហាសេដ្ឋី និងឥស្សរជនលេចធ្លោមួយចំនួនទៀត ក៏បានប្រកាសគាំទ្រផ្នែកហិរញ្ញវត្ថុ និងបានចុះហត្ថលេខាលើលិខិតគាំទ្រផ្សេងៗ ទៅកាន់បេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ រូបនេះផងដែរ៕

The post មហាសេដ្ឋីរូបណាខ្លះ កំពុងគាំទ្រលោកស្រី Harris ឲ្យឡើងធ្វើជាប្រធានាធិបតីអាណត្តិថ្មី? appeared first on .

យុទ្ធនាការលោកស្រី Harris រៃអង្គាសប្រាក់បាន ១ពាន់លានដុល្លារ ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីថ្មី
យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់អនុប្រធានាធិបតី និងក្រុមការងាររបស់លោកស្រី Kamala Harris រៃអង្គាសទឹកប្រាក់បានចំនួន ១ពាន់លានដុល្លារ រួចមកហើយ គិតចាប់តាំងពីលោកស្រី បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែកក្កដាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ចាប់តាំងពីលោកស្រី Harris បានចូលជំនួសតំណែងរបស់ប្រធានាធិបតី ចូ បៃដិន នៅថ្ងៃទី២១ ខែកក្កដា លុយរាប់លានដុល្លារបានហូរចូលទៅក្នុងយុទ្ធនាការរបស់លោកស្រី និងគណៈកម្មាធិការសកម្មភាពនយោបាយដែលពាក់ព័ន្ធ ក្នុងល្បឿនដ៏លឿនបំផុតមួយដែលមិនធ្លាប់មានពីមុនមក។​ លោកស្រី Harris រៃអង្គាសប្រាក់បាន ២៥លានដុល្លារភ្លាមៗ នៅថ្ងៃដែលលោកស្រីត្រូវបានគេដាក់ឈ្មោះជាបេក្ខជនប្រធានាធិបតីថ្មី ហើយបន្តទទួលបាន ៥០០លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយខែ។

គួរឲ្យដឹងផងដែរថា តួលេខនៃចំនួនទឹកប្រាក់ដ៏ច្រើនពីការរៃអង្គាសនេះ ហាក់កំពុងធ្វើឲ្យលោកស្រី Harris ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត ទៅលើគូប្រជែងគណបក្សសាធារណរដ្ឋរបស់ខ្លួន គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលរៃអង្គាសទឹកប្រាក់បានចំនួនតែជាង ៣០០លានដុល្លារប៉ុណ្ណោះ សម្រាប់យុទ្ធនាការរបស់ខ្លួន គិតត្រឹមចុងខែសីហា។

ជម្រាបជូនផងដែរថាសម្រាប់ទឹកប្រាក់ដែលទទួលបានពីម្ចាស់ជំនួយ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងការបោះឆ្នោតសកល នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក៏ជាត្រូវប្រើប្រាស់លើការផ្សាយពាណិជ្ជកម្ម សម្រាប់ដំណើរការ និងបុគ្គលិក នៅក្នុងសមរភូមិប្រកួតប្រជែងសន្លឹកឆ្នោតតាមរដ្ឋនីមួយៗ៕

The post យុទ្ធនាការលោកស្រី Harris រៃអង្គាសប្រាក់បាន ១ពាន់លានដុល្លារ ចាប់តាំងពីក្លាយជាបេក្ខភាពប្រធានាធិបតីថ្មី appeared first on .

ត្រឹម ១ខែ យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris ​កៀរគរ​ទឹកប្រាក់បានជាង ៥០០លានដុល្លារ
យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់អនុប្រធានាធិបតី លោកស្រី Kamala Harris ឥឡូវនេះរៃអង្គាសទឹកប្រាក់បានដល់ទៅ ៥៤០លានដុល្លារ សម្រាប់ការប្រកួតប្រជែងជាមួយនឹងលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នាខែ​វិច្ឆិកា​ខាងមុខ។ នេះបើតាមការកចុះផ្សាយពីសារព័ត៌មាន Reuters។

ចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន បានប្រកាសនៅថ្ងៃទី២១ ខែកក្កដាកន្លងទៅថា លោកនឹងដកខ្លួនចេញពីបេក្ខភាពជាប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ហើយបានងាកមកគាំទ្រ​ លោកស្រី Harris វិញមក អត្រាទឹកប្រាក់នៃការចូលរួមមូលនិធិ សម្រាប់យុទ្ធនាការស្វែងរកសន្លឹកឆ្នោតបានកើនឡើងយ៉ាងខ្លាំង។

បើតាមកលោកស្រី Jen O’Malley Dillon ប្រធានយុទ្ធនាការរបស់បក្សប្រជាធិបតេយ្យ បាននិយាយថា ៖”មុនពេលថ្លែងសុន្ទរកថារបស់លោកស្រី Harris ក្នុងការទទួលយកការតែងតាំងជាបេក្ខភាពប្រធានាធិបតីផ្លូវការរបស់បក្ស កាលពីយប់ថ្ងៃព្រហស្បតិ៍ យុទ្ធនាការរបស់យើងទទួលបានទឹកប្រាក់សរុបជាង ៥០០លានដុល្លារ។ នេះជាចំនួនខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ចាប់តាំងពីថ្ងៃដាក់ឲ្យដំណើរការមូលនិធិនេះមក”។

ដោយឡែក បើ​ក្រឡេក​ទៅមើលខាងលោក ត្រាំ វិញ ក៏បានបង្ហាញពីការកើនឡើងនៃចំនួនទឹកប្រាក់បានពីការរៃអង្គាសរបស់ខ្លួនផងដែរ ប៉ុន្តែហាក់បីដូចជាតិចជាងឆ្ងាយ បើធៀបទៅនឹងយុទ្ធនាការរបស់លោកស្រី Harris ។ យុទ្ធនាការរបស់លោក ត្រាំ ​និងសាខាពាក់ព័ន្ធរបស់ខ្លួន បានប្រកាសកាលពីដើមខែនេះថាពួកគេបានរៃអង្គាសប្រាក់ចំនួន ១៣៨លានដុល្លារ ក្នុងខែកក្កដា ខណ:គិតត្រឹមដើមខែសីហា យុទ្ធនាការរបស់លោក ត្រាំ មានសាច់ប្រាក់សរុបនៅក្នុងដៃចំនួន ៣២៧លានដុល្លារ។

ទន្ទឹមនឹងនេះ យុទ្ធនាការរបស់លោកស្រី Harris បាននិយាយថា ខ្លួនក៏បានឃើញពីការកើនឡើងនៃអ្នកគាំទ្រស្ម័គ្រជាច្រើន ក្នុងអំឡុងសប្តាហ៍បិទបញ្ចប់សន្និបាតរបស់បក្សផងដែរ ដោយមានការចុះឈ្មោះចូលរួមជិត ២សែននាក់ ដើម្បីជួយនៅក្នុងយុទ្ធនាការនេះ៕

The post ត្រឹម ១ខែ យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris ​កៀរគរ​ទឹកប្រាក់បានជាង ៥០០លានដុល្លារ appeared first on .

មិនទាន់បោះឆ្នោតផង លោក អូបាម៉ា ចុចឈ្មោះបុគ្គលម្នាក់នេះ ថានឹងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក
អតីតប្រធានាធិបតីដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីយប់ថ្ងៃអង្គារ ទី២០ ខែសីហា បានលើកឡើងថា អាមេរិកត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំពូកទំព័រថ្មី ហើយពួកយើងក៏ត្រៀមខ្លួនរួចរាល់ដូចគ្នា ដែលហៅលោកស្រី កាមេឡា ហារីស (Kamala Harris) ជាប្រធានាធិបតី។

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Anadolu បានឲ្យដឹងថា អតីតប្រធានាធិបតីរូបនេះ បានលើកឡើងនៅលើវេទិកាសន្និបាតជាតិប្រជាធិបតេយ្យ (DNC) ក្នុងទីក្រុង Chicago រដ្ឋ Illinois ថា អាមេរិកគឺរួចរាល់ហើយសម្រាប់ការបើកទំព័រជំពូកថ្មី, អាមេរិកគឺរួចរាល់ហើយសម្រាប់ការធ្វើរឿងដ៏ល្អប្រសើរមួយ។ ដោយផ្តោតជាសំខាន់ចំពោះប្រវត្តិរបស់លោកស្រី កាមេឡា ហារីស លោកថា នាងធ្លាប់ជារដ្ឋអាជ្ញាធ្វើការតាមបណ្តាក្រុមហ៊ុនធំៗ ក៏ដូចជាធ្វើការនៅតាមស្ថាប័ន ដែលមានកិច្ចការងារពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារ។ លោកក៏បានសន្យាជាមួយគណបក្សប្រជាធិបតេ្យថា លោកស្រី ហារីស នឹងផ្តោតលើបញ្ហាទាំងអស់នោះ និងធ្វើការជូនប្រជាពលរដ្ឋអាមេរិកគ្រប់ៗរូប។

បន្ថែមពីនោះ លោកក៏បានស្ងើចសរសើរចំពោះមិត្តរួមការងាររបស់លោកស្រី ហារីស គឺលោក Tim Walz អភិបាលរដ្ឋ Minnesota គឺជាដៃគូដ៏ឆ្នើម ដែលប្រភេទមនុស្សដែលគួរតែនៅក្នុងជួរនយោបាយ ជាមនុស្សដែលកើតនៅទីក្រុងតូចមួយ តែបម្រើប្រទេសជាតិ បង្រៀនក្មេងៗ បង្វឹកបាល់ទាត់ ហើយក៏ជាមនុស្សយកចិត្តទុកដាក់ចេះមើលថែអ្នកនៅក្បែរខ្លួន។

គួរជម្រាបផងថា ដោយផ្អែកតាមសារព័ត៌មាន CBS និង YouGov បានបង្ហាញការស្ទង់មតិក្រៅផ្លូវការទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៦ ខែសីហ ថា ការគាំទ្រមកកាន់លោកស្រី កាមេឡា ហារីស ឲ្យក្លាយជាប្រធានាធិបតីមានចំនួនប្រហាក់ប្រហែល៤៩% រីឯការគាំទ្រចំពោះលោក ដូណាល់ ត្រាំ វិញមានត្រឹម៤៧% ប៉ុណ្ណោះ៕

The post មិនទាន់បោះឆ្នោតផង លោក អូបាម៉ា ចុចឈ្មោះបុគ្គលម្នាក់នេះ ថានឹងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក appeared first on .

ក្រុមហ៊ុនជប៉ុនជាច្រើន ចង់ឃើញលោកស្រី Harris ឡើងធ្វើជាប្រធានាធិបតីអាមេរិក ជាងលោក ត្រាំ
យោងតាមការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន Reuters បានបង្ហាញកាលពីថ្ងៃព្រសហ្បតិ៍ ទី១៥ ខែសីហាកន្លងទៅថា ក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាច្រើន ចង់ឃើញលោកស្រី Kamala Harris ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកជាងលោក ដូណាល់ ត្រាំ ព្រោះថាអាចនឹងមានភាពល្អប្រសើរសម្រាប់អាជីវកម្មរបស់ពួកគេ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែលនឹងត្រូវធ្វើឡើងនៅ​ខែ​វិច្ឆិកាខាងមុខ កំពុង​ត្រូវ​បាន​ប្រទេស​នានា​ជុំវិញ​ពិភពលោកតាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់បំផុត។ ហើយក្នុងចំណោមនោះប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ហាក់បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនរណាដែលនឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងសេដ្ឋកិច្ច និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន។

ហើយយ៉ាងណាមិញ បើតាមលទ្ធផលនៃការស្ទង់មតិ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនជប៉ុនប្រមាណ ៤៣% ចង់ឃើញលោកស្រី Harris ឈ្នះឆ្នោតឡើងកាន់តំណែងជាប្រធានាធិបតីថ្មី ខណៈមានតែ ៨% ប៉ុណ្ណោះដែលបានជ្រើសរើសយកលោក ត្រាំ ស្របពេល ៤៣% មិនខ្វល់ពីបេក្ខភាពទាំងពីររូបនេះឡើយ និង ៣% ទៀតមិនចូលចិត្តទាំងពីរតែម្តង។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលស្ទង់មតិ អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនផលិតសេរ៉ាមិចរបស់ជប៉ុនមួយ បានលើកឡើងថា ៖ លទ្ធភាពនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខ អាចនឹងកើតឡើង នៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ដោយនេះវានឹងអាចបង្ខំឲ្យយើងត្រូវផ្លាស់ប្តូរយុទ្ធសាស្រ្តអាជីវកម្មរបស់យើង”។

រំលឹកផងដែរថា ទំនាក់ទំនងរវាងប្រទេសជប៉ុន ជាមួយរដ្ឋបាលរបស់លោក ត្រាំ អំឡុងពេលដែលលោកនៅកាន់អំណាច់ ត្រូវបានគេដឹងថា ធ្លាប់មានភាពតានតឹងយ៉ាងខ្លាំង ជាពិសេសលើផ្នែកពន្ធ និងពាណិជ្ជកម្ម។

ដូច្នេះហើយទើបក្រុមហ៊ុនជប៉ុនភាគច្រើន រំពឹងទុកខ្ពស់ថាក្រោមការដឹកនាំរបស់លោកស្រី Harris គោលនយោបាយបច្ចុប្បន្ននឹងត្រូវបានរក្សា ហើយនឹងអាចផ្តល់ឲ្យពួកគេនូវអ្វីដែលកាន់តែ​ប្រសើរ​ឡើងនាពេលអនាគតបន្ថែមទៀត៕

The post ក្រុមហ៊ុនជប៉ុនជាច្រើន ចង់ឃើញលោកស្រី Harris ឡើងធ្វើជាប្រធានាធិបតីអាមេរិក ជាងលោក ត្រាំ appeared first on .