Keir Starmer

នាយករដ្ឋមន្ត្រី Starmer ថាមហាសេដ្ឋី Elon Musk កំពុងញុះញង់បំបែកបំបាក់ផ្ទៃក្នុងអង់គ្លេស​
នាយករដ្ឋមន្ត្រីអង់គ្លេស​ លោក Keir Starmer បានចោទប្រកាន់ទៅលើមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ថា កំពុងជ្រៀតជ្រែកកិច្ចការនយោបាយ និងការញុះញង់ឲ្យមានការបែកបាក់នៅក្នុងប្រទេសខ្លួន ចំពេលកំពុងមានការតវ៉ាកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងសិទ្ធិជនជាតិស្បែកស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Guardian។

ជុំវិញការលើកឡើងរបស់លោក Starmer នេះ បានកើតឡើង បន្ទាប់ពីលោក Musk បានប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនម្តងហើយម្តងទៀត ដើម្បីចេញមុខនិយាយរឿងរើងអើងពូជសាសន៍នៅក្នុងប្រទេសអង់គ្លេស ជាពិសេសពាក់ពន្ធទៅនឹងការស្លាប់របស់យុវជនម្នាក់ ដែលត្រូវបានគេចាក់សម្លាប់នៅទីក្រុង Southampton កាលពីចុងឆ្នាំមុន។

គួរឲ្យដឹងថា ហេតុការណ៍នេះបានកើតលើយុវជន Henry Nowak ជានិស្សិតប្រុសអាយុ ១៨ឆ្នាំ ត្រូវបានចាក់នៅតាមផ្លូវត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យឈ្មោះ Vickrum Digwa បានអះអាងថា Nowak បានរំលោភបំពានជាតិសាសន៍លើរូបលោក ហើយបានវាយប្រហារមកលើលោកមុន។ បន្ទាប់មក សហព័ន្ធប៉ូលីស Hampshire បានចាប់ Nowak ដាក់ខ្នោះដៃ ទាំងដែលគេកំពុងរងរបួសធ្ងន់ដោយការចាក់ ហើយមិនបានអើពើនឹងការអង្វរកសុំជំនួយរបស់ Nowak នោះឡើយ រហូតដល់គេបាត់បង់ជីវិត។

ករណីនៃការស្លាប់របស់យុវជនរូបនេះ ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមអស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចក្រភពអង់គ្លេស។ មហាសេដ្ឋី Elon Musk បានអះអាងម្តងហើយម្តងទៀតថា ករណី Nowak បង្ហាញពីអត្ថិភាពនៃការរើសអើងប្រឆាំងនឹងជនជាតិស្បែកសនៅក្នុងប្រទេសអង់គ្លេស។ គាត់ថែមទាំងបានផ្តល់ជូនមូលនិធិសម្រាប់ការចោទប្រកាន់ឯកជនប្រឆាំងនឹងកម្លាំងប៉ូលីស Hampshire របស់អង់គ្លេសទៀតផង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Starmer បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលក្រុង នៅថ្ងៃទី៤ ខែមិថុនាថា ៖”យើងត្រូវបង្ហាញអត្តសញ្ញាណជាតិរបស់យើង នៅពេលដែល Elon Musk កំពុងព្យាយាមជ្រៀតជ្រែកក្នុងនយោបាយ និងសាបព្រោះការបែកបាក់ម្តងទៀត។ ជនជាតិអង់គ្លេសមានហេតុផល និងការអត់ឱន។ នៅចំពោះមុខព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់ដូចជាករណី Henry Nowak យើងត្រូវមានប្រតិកម្មដោយស្ងប់ស្ងាត់ ដូចដែលក្រុមគ្រួសាររបស់គាត់កំពុងធ្វើ”។

គួរជម្រាបជូនផងដែរថា នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋី Elon Musk បានចូលលូកដៃក្នុងជួរនយោបាយអង់គ្លេស។ កាលពីឆ្នាំមុន លោកបានប៉ះទង្គិចជាមួយរដ្ឋាភិបាលអង់គ្លេសលើក្រុមក្មេងទំនើងរំលោភបំពានកុមារ និងបានគាំទ្រជាសាធារណៈដល់សកម្មជន Tommy Robinson ដែលជាអ្នកប្រឆាំងដ៏ធំម្នាក់ទៅនឹងរដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន ផងដែរ៕​

The post នាយករដ្ឋមន្ត្រី Starmer ថាមហាសេដ្ឋី Elon Musk កំពុងញុះញង់បំបែកបំបាក់ផ្ទៃក្នុងអង់គ្លេស​ appeared first on .

សមាជិកសភាអង់គ្លេសជាង ៧០រូប ទាមទារឲ្យនាយករដ្ឋមន្ត្រីលោក Starmer ចុះចេញពីតំណែង
សមាជិកសភាមួយចំនួននៃគណបក្សពលករ កំពុងអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Keir Starmer លាលែងពីតំណែង បន្ទាប់ពីមានការបរាជ័យយ៉ាងធ្ងន់ធ្ងររបស់គណបក្សកាន់អំណាចមួយនេះ នៅក្នុងការបោះឆ្នោតក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យ៉ាងណាមិញ លោក Starmer បានទទួលយកការទទួលខុសត្រូវចំពោះការបរាជ័យរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតក្នុងស្រុកនៅទូទាំងប្រទេសអង់គ្លេស និងការបោះឆ្នោតសភាវែលស៍ និងស្កុតឡេន កាលពីសប្តាហ៍មុន។

ជុំវិញបញ្ហានេះ លោក Starmer បាននិយាយថា៖​”ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំឥតឈប់ឈររបស់រដ្ឋាភិបាលមុន បានបង្កើតភាពវឹកវរដែលធ្វើឲ្យប្រទេសខាតបង់យ៉ាងច្រើន។ គណបក្សពលករ នឹងមិនត្រូវបានអត់ទោសឲ្យនោះទេ ប្រសិនបើវាបង្កឲ្យមានរឿងនោះកើតឡើងជាថ្មីម្តងទៀត”។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសថាលោកនឹងនៅតែកាន់អំណាច ដោយសន្យាថានឹងពង្រឹងគណបក្សពលករ។ តែទោះជាយ៉ាងណាក៏ដោយ ការបែកបាក់ផ្ទៃក្នុងនៅក្នុងគណបក្សកាន់អំណាចមួយនេះ កំពុងកើតមានឡើងរួចទៅហើយ។

ក្រោយការប្រកាសនេះ សមាជិកសភារបស់បក្សពលករជាង ៧០ រូបបានអំពាវនាវជាសាធារណៈឲ្យលោក Starmer លាលែងពីតំណែង ឬផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់ការចាកចេញពីតំណែង។ យោងតាមច្បាប់ផ្ទៃក្នុង បេក្ខជនណាដែលទទួលបានការគាំទ្រពីសមាជិកសភាគណបក្សពលករចំនួន ៨១ រូប ដែលស្មើនឹង ២០% នៃអាសនៈរបស់គណបក្សនៅក្នុងសភា អាចនាំទៅរកការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មី។

ជម្រាបជូនថា លោកស្រី Angela Rayner អតីតឧបនាយករដ្ឋមន្ត្រី ដែលបានលាលែងពីតំណែងនៅឆ្នាំ២០២៥ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធនឹងការដាក់ឯកសារពន្ធលើអចលនទ្រព្យផ្ទាល់ខ្លួនក្លែងក្លាយ ត្រូវបានចាត់ទុកថាជាបេក្ខជនដែលមានសក្តានុពល ដើម្បីចូលមកជំនួសតំណែងរបស់លោក Starmer៕​

The post សមាជិកសភាអង់គ្លេសជាង ៧០រូប ទាមទារឲ្យនាយករដ្ឋមន្ត្រីលោក Starmer ចុះចេញពីតំណែង appeared first on .

ពីមេធាវីធម្មតាម្នាក់ លោក Keir Starmer ក្លាយជាអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស
លោក Keir Starmer នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស បន្ទាប់ពីគណបក្សប្រឆាំង Labour របស់លោក ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល ដែលទើបតែនឹងបញ្ចប់នៅថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានសារព័ត៌មាន AFP។

គណបក្ស Labour របស់លោក Keir បានយកឈ្នះអាសន:ភាគច្រើនលើសពី ៣២៦ អាសន: នៅក្នុងរដ្ឋសភាអង់គ្លេស ដែលមានអាសន:សរុបចំនួន ៦៥០។ នេះមានន័យថា បក្ស Labour នឹងបញ្ចប់ការគ្រប់គ្រងអំណាចរយ:ពេល ១៤ឆ្នាំរបស់គណបក្ស Conservative ដែលដឹកនាំដោយលោក Rishi Sunak ក្រោយទទួលបានត្រឹម ១៣១អាសន:ប៉ុណ្ណោះ ក្នុងការបោះឆ្នោតកន្លងទៅនេះ។

ជុំវិញភាពជោគជ័យដ៏ធំសម្បើមនេះ តើលោក Keir Starmer ជានរណា?

លោក Keir Starmer កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦២ នៅទីក្រុងឡុងដ៍។ លោកបានធំធាត់ឡើងនៅទីក្រុង Oxted ដែលមានម្តាយជាជាគិលានុបដ្ឋាយិកា និងឪពុកជាអ្នកផលិតឧបករណ៍ប្រើប្រាស់ក្នុងរោងចក្រមួយ។

ទោះបីជាប្រឈមមុខជាមួយនឹងជីវភាពខ្វះខាត រួមទាំងម្តាយមានជំងឺប្រចាំកាយផងនោះ​ លោក Starmer បានប្រឹងប្រែង​តស៊ូ​រហូតបានចូលរៀននៅក្នុងសកលវិទ្យាល័យ Leeds ដើម្បីសិក្សាទៅលើផ្នែកច្បាប់ ហើយលោកគឺជាមនុស្សដំបូងគេក្នុងគ្រួសារដែលបានចូលរៀននៅក្នុងសកលវិទ្យាល័យ។

ក្រៅពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Leeds ក្នុងឆ្នាំ១៩៨៥ លោក Starmer ក៏ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ស៊ីវិល នៅសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ១៩៨៦ ផងដែរ។

លោក Starmer បានចាប់ផ្តើមធ្វើការជាមេធាវីដំបូង នៅក្នុងឆ្នាំ១៩៨៧ ដោយអំឡុងពេលនោះ លោក បានចំណាយពេលជាច្រើន ក្នុងការប្រឹក្សាផ្នែកច្បាប់ដោយឥតគិតថ្លៃ ដើម្បីការពារប្រជាជនសាមញ្ញ ប្រឆាំងនឹងអ្នកមានអំណាច។ បន្ទាប់ពីនោះ Starmer បានក្លាយជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រុមប្រឹក្សាប៉ូលីសអៀរឡង់ខាងជើង ដោយបម្រើការទីនោះអស់រយៈពេលប្រាំឆ្នាំ។

ក្នុងឆ្នាំ២០០៨ អគ្គមេធាវីនៃប្រទេសអង់គ្លេស និងវេលស៍ បានសម្រេចតែងតាំង លោក Starmer ជាប្រធានថ្មីនៃសេវាកាត់ទោស Crown Prosecution Service និងជានាយកនៃរដ្ឋអាជ្ញាសាធារណៈ។ ក្នុងអំឡុងពេលកាន់តំណែងនៅក្នុងតួនាទីនេះ Starmer បានសាងស្នាដៃធំៗជាមួយនឹងការដោះស្រាយរឿងក្តីសំខាន់ៗ ជាច្រើន និងជាពិសេសការយកចិត្តទុកដាក់ទៅលើសិទ្ធិមនុស្ស នៅក្នុងប្រព័ន្ធច្បាប់។

នៅក្នុងខែធ្នូ ឆ្នាំ២០១៤ លោក Starmer ត្រូវបានជ្រើសរើស ដើម្បីធ្វើជាបេក្ខជនសភាអនាគតរបស់គណបក្ស Labour បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់សមាជិកសភា លោក Frank Dobson ដែលកំពុងប្រកាសចូលនិវត្តន៍។

ក្រោយមក លោក Starmer ត្រូវបានជាប់ឆ្នោតជាលើកដំបូង នៅក្នុងសភាក្នុងឆ្នាំ២០១៥ ជាមួយវ័យ ៥២ឆ្នាំ។ លោកបានចូលបម្រើការជាសមាជិកសមាជិកសភាប្រចាំតំបន់ Holborn និង St Pancras ជាកន្លែងដែលលោកបានចំណាយពេលរស់នៅជាច្រើនឆ្នាំ ជាមួយគ្រួសាររបស់លោក។

លោក Starmer ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីអន្តោប្រវេសន៍ស្រមោល (ចន្លោះឆ្នាំ២០១៥-២០១៦) និងជារដ្ឋលេខាធិការស្រមោលសម្រាប់ការចាកចេញពីសហភាពអឺរ៉ុប (ចន្លោះពីឆ្នាំ២០១៦-២០២០) ។ នៅខែមេសា ឆ្នាំ២០២០ លោក Starmer ត្រូវបានជ្រើសរើសជាប្រធានគណបក្សប្រឆាំង Labour។

យោងតាមគេហទំព័រ Prolific London បានបង្ហាញឲ្យដឹងថា លោក Starmer មានទ្រព្យសម្បត្តិសរុបចន្លោះពី ១៣លានដុល្លារ ទៅ ១៩លានដុល្លារ ប្រសិនបើគិតទាំងចំណូលផ្សេងៗក្នុងគណនី និងដីធ្លីដែលលោកបានកាន់កាប់ ចាប់តាំងពីឆ្នាំ១៩៩៦​ មក៕

The post ពីមេធាវីធម្មតាម្នាក់ លោក Keir Starmer ក្លាយជាអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស appeared first on .