Ken Griffin

មហាសេដ្ឋី​វិនិយោគម្នាក់ ថាក្នុងពេលមួយខែ អាមេរិកកំពុងក្រីក្រជាងមុន ២០%
មហសេដ្ឋីមកពីគណបក្សសាធារណរដ្ឋ លោក Ken Griffin បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសក្រីក្រជាងមុន ២០% ក្នុងរយៈពេលត្រឹមតែ ៤សប្តាហ៍កន្លងមកនេះ ដោយផ្នែកតាមការប្រៀបធៀបរវាងតម្លៃប្រាក់ដុល្លារ ទៅនឹងប្រាក់អឺរ៉ូ។ នេះបើតាមការចុះផ្សាយពី AP។

លោក Ken Griffin ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិការពារហានិភ័យឈានមុខគេរបស់សហរដ្ឋអាមេរិក Citadel បានធ្វើការលើកឡើងចំៗបែបនេះ អំឡុងពេលបទសម្ភាសខ្លីមួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ។

គួរឲ្យដឹងថាមហាសេដ្ឋីដែលជាម្ចាស់ជំនួយរយ:ពេលវែងមកពីបក្សសាធារណរដ្ឋរូបនេះ បាននិយាយថាការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មជាច្រើន បានធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះយ៉ាងខ្លាំង ធៀបនឹងប្រាក់អឺរ៉ូ។ យ៉ាងណាមិញ សន្ទស្សន៍តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះជាង ៩% គិតចាប់តាំងពីដើមឆ្នាំ២០២៥ នេះមក។

លោក Griffin បានបន្ថែមទៀតថា ការធ្លាក់ចុះនៃប្រាក់ដុល្លារ បានកើតឡើងចំពេលមានការផ្លាស់ប្តូរគោលនយោបាយសេដ្ឋកិច្ច និងការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសសម្រាប់ស្ថិរភាព ខណៈដែលប្រធានាធិបតី លោក ត្រាំ បានប៉ះទង្គិចជាមួយប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell ពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ ផងដែរ។

លោក Griffin បាននិយាយថា ៖ “យើងកំពុងតែធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសជាតិរបស់យើង ស្ថិតក្នុងហានិភ័យ។ វាអាចនឹងចំណាយពេលពេញមួយជីវិត ដើម្បីជួសជុលការខូចខាតនេះឡើងវិញ”។

បន្ថែមពីនេះ លោក Griffin ក៏បានច្រានចោលនូវការយល់ឃើញរបស់លោក ត្រាំ ដែលថាក្រុមហ៊ុនផលិតបរទេសនឹងប្រណាំងប្រជែងដើម្បីមកសាងសង់រោងចក្រថ្មី នៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការដាក់ពន្ធគយមក។ ខណ:មហាសេដ្ឋីរូបនេះ បាន​ពន្យល់វិញ​ថា​សេណារីយ៉ូ​នោះ​នឹង​មិន​អាចកើត​ឡើងបាន​ទេ ដោយសារ​តែ​គោលនយោបាយ​ខុស​ប្រក្រតី ដែល​បំផ្លាញ​ដល់គោល​បំណង​របស់​រដ្ឋាភិបាល។

ជម្រាបជូនថា លោក Ken Griffin បច្ចុប្បន្នវ័យ ៥៦ឆ្នាំ មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២,៣ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់លេខ៣៥ ក្នុងបញ្ជីអ្នកមានដាច់គេលើលោករបស់ Forbes។ Citadel Securities ដែលលោកបានបង្កើតឡើង គឺជាក្រុមហ៊ុនបង្កើតទីផ្សារដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ដែលគ្រប់គ្រងប្រតិបត្តិការប្រហែល ២០% នៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ លោក Griffin ក៏មានភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនខ្នាតយក្សដូចជា Amazon, Meta និង Tesla ផងដែរ៕

The post មហាសេដ្ឋី​វិនិយោគម្នាក់ ថាក្នុងពេលមួយខែ អាមេរិកកំពុងក្រីក្រជាងមុន ២០% appeared first on .

IRS ចេញលិខិតសុំទោសមហាសេដ្ឋីអាមេរិកម្នាក់ ក្រោយបែកធ្លាយទិន្នន័យបង់ពន្ធផ្ទាល់ខ្លួន
កាលពីពេលថ្មីៗនេះ សេវាកម្មចំណូលផ្ទៃក្នុងអាមេរិក ហៅកាត់ IRS បានធ្វើការសុំទោសជាសាធារណៈ ទៅកាន់មហាសេដ្ឋីអាមេរិក Ken Griffin បន្ទាប់ពីបានបញ្ចេញទិន្នន័យបង់ពន្ធផ្ទាល់ខ្លួនរបស់លោក។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Fortune បានបង្ហាញថា នេះគឺជារឿងកម្រមួយ ដែល IRS ចេញមុខមកសុំទោសបុគ្គលម្នាក់ជាសាធារណៈ បន្ទាប់ពីមហាសេដ្ឋីម្នាក់នេះ បានដាក់ពាក្យប្ដឹងក្រសួងរតនាគារអាមេរិក ជុំវិញការបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់លោកកាលពីចុងខែធ្នូ។

“សេវាកម្មប្រាក់ចំណូលផ្ទៃក្នុង សុំធ្វើការសុំទោសចំពោះលោក Kenneth Griffin និងប្រជាជនអាមេរិករាប់ពាន់នាក់ទៀត ដែលត្រូវបានបញ្ចេញទិន្នន័យផ្ទាល់ខ្លួន ទៅកាន់សាធារណៈ”។ នេះបើតាមអត្ថន័យនៃលិខិតសុំទោសពី IRS។

សូមជម្រាបដែរថា ការសុំទោសរបស់ IRS កើតឡើង ក្រោយអតីតបុគ្គលិកម្នាក់មានឈ្មោះថា Charles Littlejohn ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ៥ឆ្នាំ ពីបទបញ្ចេញក្រដាសពន្ធខុសច្បាប់ និងទម្លាយព័ត៌មានផ្ទាល់ខ្លួនលោក Griffin ទៅកាន់អង្គការក្រៅរដ្ឋាភិបាល ProPublica៕

The post IRS ចេញលិខិតសុំទោសមហាសេដ្ឋីអាមេរិកម្នាក់ ក្រោយបែកធ្លាយទិន្នន័យបង់ពន្ធផ្ទាល់ខ្លួន appeared first on .

មហាសេដ្ឋីអាមេរិក គ្រោងសង់ភូមិគ្រឹះថ្លៃបំផុតលើលោក តម្លៃ ១ពាន់លានដុល្លារ
មហាសេដ្ឋីអាមេរិក លោក Ken Griffin បានប្រកាសពីគ្រោងសាងសង់ភូមិគ្រឹះមួយខ្នង នៅតាមបណ្ដោយឆ្នេរ Palm Beach នៅរដ្ឋ Florida ដែលមានតម្លៃប្រមាណ ១ពាន់លានដុល្លារ ក្រោយបញ្ចប់ការសាងសង់។

យោងតាមការចុះផ្សាយពីគេហទំព័រ NYPost បានរាយការណ៍ថា ភូមិគ្រឹះមួយខ្នងនេះនឹងក្លាយជា​អចលនទ្រព្យមានតម្លៃថ្លៃបំផុតលើលោក ក្រោយបញ្ចប់ការសាងសង់ ខណៈមហាសេដ្ឋីអាមេរិក​គ្រោងចាយលុយចន្លោះពី ១៥០ ទៅ ៤០០លានដុល្លារ ដើម្បីសាងសង់វា។

ប្រភពក្នុងវិស័យអចលនទ្រព្យមួយបានបង្ហើបថា បើសិនជាលោក Griffin ចាយលុយប្រហែល​កន្លះពាន់លានដុល្លារ ទិញដីនៅតំបន់ Palm Beach ហើយចាយថែម ១៥០លានដុល្លារ សង់ផ្ទះថ្មីមួយខ្នង អចលនទ្រព្យមួយនេះនឹងមានតម្លៃយ៉ាងតិច ១ពាន់លានដុល្លារ គិតតាមតម្លៃផ្ទះនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោក Griffin បានសន្សំដីទុកនៅតំបន់ Palm Beach នេះ រហូតដល់ប្រមាណជិត ១១ហិកតា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខណៈគម្រោងសាងសង់អចលនទ្រព្យដ៏មហាសាលមួយនេះ គឺមានចំងាយត្រឹម ៤០០ម៉ែត្រប៉ុណ្ណោះ ពីផ្ទះអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលតំបន់នោះគេឲ្យឈ្មោះថា ជាប្លុកមហាសេដ្ឋីរស់នៅ៕

The post មហាសេដ្ឋីអាមេរិក គ្រោងសង់ភូមិគ្រឹះថ្លៃបំផុតលើលោក តម្លៃ ១ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋី Ken Griffin ចាយ​លុយ ៨ លាន​ដុល្លារ​ទិញ​សំបុត្រ​យាន​អវកាស​ជូន​គ្រូ​បង្រៀន ២ រូប
កាលពី​ថ្ងៃច័ន្ទ​កន្លង​ទៅ ការ​ដាក់ដេញ​ថ្លៃ​សំបុត្រ​ទៅ​ទស្សនា​លំហ​អាកាស​របស់​ក្រុមហ៊ុន Blue Origin បាន​ប្រព្រឹត្ត​ឡើង ហើយ​មហាសេដ្ឋី Ken Griffin ក៏​បាន​យក​ដេញ​ថ្លៃ​ទិញ​បាន ២ កៅអី​នៅ​ក្នុង​កម្មវិធី​មួយ​នោះ​ផងដែរ។

យ៉ាងណា កៅអី​សម្រាប់​យាន​អវកាស​ខាងលើ​គឺ​នឹង​មិន​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ឡើយ ពោល​គឺ​មហាសេដ្ឋី​អាមេរិក​រូបនេះ​នឹង​បរិច្ចាគ​ឱកាស​មាស​ខាងលើ ទៅ​កាន់​គ្រូបង្រៀន​ ២​ រូប​នៅ​ទីក្រុង New York។

បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នករៀបចំ​កម្មវិធី​ដែល​បាន​ទម្លាយ​ទៅ​កាន់ FOX Business បាន​ឲ្យ​ដឹង​ថា ស្ថាបនិក Citadel Securities បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ ៨ លាន​ដុល្លារ ចំពោះ​ការ​ដេញ​ថ្លៃ​ខាងលើ។

ដោយឡែក ចំពោះ​ការប្រគល់​រង្វាន់​កៅអី​ទៅ​ទស្សនា​លំហអាកាស​នេះ​វិញ គឺ​នឹង​រៀបចំ​ឡើង​តាម​ការ​សហការ​រវាង​អង្គការ Robin Hood និង​នាយកដ្ឋាន​អប់រំ​នៃ​ទីក្រុង​ញូវយ៉ក​ ក្នុងការ​ជ្រើសរើស​គ្រូបង្រៀន ២ រូប​នោះ ខណៈ​ការ​ប្រកាស​នឹង​ធ្វើឡើង​នា​ពេល​ឆាប់ៗ​ខាងមុខ។

បញ្ជាក់​ដែរ​ថា ចំពោះ​កាលបរិច្ឆេទ​នៃ​ការ​ហោះហើរ​មួយ​នោះ​វិញ គឺ​មិនទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ​គ្រាន់តែ​ត្រូវ​បាន​បង្ហើប​ត្រួសៗ​ថា អាច​នឹង​ចេញដំណើរ​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២៣៕

ប្រភព: Foxbusiness

The post មហាសេដ្ឋី Ken Griffin ចាយ​លុយ ៨ លាន​ដុល្លារ​ទិញ​សំបុត្រ​យាន​អវកាស​ជូន​គ្រូ​បង្រៀន ២ រូប appeared first on .