KFC

KFC បិទហាងរាប់សិប និងបណ្តេញបុគ្គលិករាប់ពាន់នាក់ នៅឥណ្ឌូណេស៊ី ក្រោយប្រកាសខាតបង់ជាង ៣៦លានដុល្លារ
ក្រុមហ៊ុនលក់អាហារសម្រន់ KFC Indonesia ថ្មីៗនេះ បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ចំនួន ៥៥៧ពាន់លានរូពៀ (ប្រមាណជាង ៣៦លានដុល្លារអាមេរិក) គិតនៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៤៤ នេះ ដែលបណ្តាលឲ្យពួកគេសម្រេចបិទហាងដល់ទៅ ៤៧ និងបណ្តេញបុគ្គលិកចេញជាង ២ ពាន់នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ក្រុមហ៊ុន PT Fast Food Indonesia Tbk (FAST) ដែលជាម្ចាស់ KFC Indonesia បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានកាត់បន្ថយចំនួនហាងប្រតិបត្តិការរបស់ខ្លួនពីចំនួន ៧៦២ ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៧១៥ ហាង ស្របពេលកម្លាំងការងារក៏បានថយចុះគួរឲ្យកត់សម្គាល់ផងដែរ ដែលឥឡូវនេះមានបុគ្គលិកត្រឹម ១៣ ៧០០ នាក់ ប៉ុណ្ណោះ បើធៀបនឹងចំនួនជិត ១៦ ០០០ នាក់ពីមុន។

យ៉ាងណាមិញ ចំពោះកត្តាដ៏សំខាន់បំផុតដែលនាំឲ្យមានការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ FAST នេះ គឺដោយសារតែធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់អាហារ និងភេសជ្ជៈ ដែលសរុបចូលគ្នាមានចំនួនទឹកប្រាក់ ៣,៥ទ្រីលានរូពៀ គិតត្រឹមត្រីមាសទី៣ ដែលជាការថយចុះប្រចាំឆ្នាំជាង ២២%។

មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន FAST បានចាត់ទុកការធ្លាក់ចុះទាំងនេះថាជាផលប៉ះពាល់អវិជ្ជមានដ៏យូរអង្វែងបំផុតនៃជំងឺកូវីដ-១៩ ខណ:ការងើបឡើងវិញ នៅមិនទាន់អាចជួយក្រុមហ៊ុន ឲ្យសម្រេចបាននូវគោលដៅលក់ដែលរំពឹងទុករបស់ខ្លួននៅឡើយនោះទេ ចំពេលលក្ខខណ្ឌទីផ្សារកាន់តែមានភាពយ៉ាប់យ៉ឺន និងធ្ងន់ធ្ងរឡើង ដោយសារតែវិបត្តិនៅតំបន់មជ្ឈឹមបូព៌ាដែលកំពុងបន្ត៕

The post KFC បិទហាងរាប់សិប និងបណ្តេញបុគ្គលិករាប់ពាន់នាក់ នៅឥណ្ឌូណេស៊ី ក្រោយប្រកាសខាតបង់ជាង ៣៦លានដុល្លារ appeared first on .

ហាងមាន់បំពង KFC សម្រេចបិទបណ្តោះអាសន្នជាង ១០០ កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី
ហាងលក់មាន់បំពងជាង ១០០ កន្លែងរបស់ក្រុមហ៊ុនអាហារសម្រន់ដ៏ធំបំផុត KFC នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារចលនាគាំទ្រប៉ាឡេស្ទីនដែលពាក់ព័ន្ធទៅនឹងជម្លោះកើតមានឡើងនៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រោយសង្គ្រាមត្រូវបានផ្ទុះឡើងរវាងកងកម្លាំងរបស់ប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស ម៉ាឡេស៊ីដែលជាប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើន បានបង្ហាញការគាំទ្រយ៉ាងរឹងមាំទៅលើប្រជាជនស្លូតត្រង់នៅក្នុងតំបន់ហ្កាហ្សា ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុត និងបានធ្វើពហិការឈប់ទិញផលិតផលរបស់អាមេរិក ដោយសារតែប្រទេសមហាអំណាចមួយនេះ បានចូលរួមគាំទ្រអ៊ីស្រាអែល នៅក្នុងសង្គ្រាមដ៏ធំនេះ។

គួរឲ្យដឹងថា ក្រុមហ៊ុន QSR Brands ដែលធ្វើប្រតិបត្តិការសិទ្ធិផ្តាច់មុខ ទៅលើហាង KFC និង Pizza Hut ក្នុងប្រទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនបានសម្រេចចិត្តបិទហាង KFC មួយចំនួនធំជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាកនេះ ។

ទន្ទឹមនឹងនេះ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន បាននិយាយថា ៖”QSR Brands និង KFC Malaysia បានចាត់វិធានការយ៉ាងសកម្មក្នុងការបិទហាងជាបណ្តោះអាសន្នដែលវាជាមធ្យោបាយតែមួយគត់ក្នុងគ្រប់គ្រងការកើនឡើងថ្លៃដើមអាជីវកម្ម និងផ្តោតលើតំបន់ពាណិជ្ជកម្មមមាញឹកផ្សេងទៀតជំនួសវិញ”។

ជម្រាបជូនផងដែរថា បើតាមយោងតាមគេហទំព័រផ្លូវការក្នុងស្រុកមួយ បានបង្ហាញថា QSR Brands មានហាង KFC ជាង ៦០០ កន្លែង នៅទូទាំងប្រទេសម៉ាឡេស៊ី ជាមួយនឹងការបើកហាងដំបូងបំផុតរបស់ខ្លួន នៅទីក្រុងកូឡាឡាំពួរ ក្នុងឆ្នាំ១៩៧៣៕

The post ហាងមាន់បំពង KFC សម្រេចបិទបណ្តោះអាសន្នជាង ១០០ កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី appeared first on .

ក្រុមហ៊ុនឥណ្ឌាមួយ ទិញហាងមាន់បំពង KFC ក្នុងប្រទេសថៃ ក្នុងតម្លៃជាង ១២៨លានដុល្លារ
ក្រុមហ៊ុន Devyani International របស់ប្រទេសឥណ្ឌា បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការហាងមាន់បំពង KFC នៅក្នុងប្រទេសថៃ បន្ទាប់បានទិញយកក្រុមហ៊ុន Restaurants Development Co ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ១២៨,៩លានដុល្លារ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

Restaurants Development Co គឺជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោមក្រុមហ៊ុនបីផ្សេងទៀត ដែលធ្វើការគ្រប់គ្រងទៅលើខ្សែសង្វាក់ហាង KFC នៅក្នុងប្រទេសថៃ។

Restaurants Development Co បានបើកដំណើរការហាង KFC ចំនួន ២៧៤ កន្លែង និងផ្តល់ការងារដល់មនុស្សជាង ៤ ៥០០ នាក់ ខណ: QSR of Asia គឺជាក្រុមហ៊ុនហ្វ្រេនឆាយ KFC ធំជាងគេនៅក្នុងប្រទេសថៃ ដែលដំណើរការសាខាចំនួន ៤៣០ និងបន្ទាប់មកគឺក្រុមហ៊ុន Central Restaurants Group ដែលមានហាងចំនួន ៣២០។

យ៉ាងណាមិញ ជុំវិញការទិញយកហាង Restaurants Development នេះ នឹងធ្វើឲ្យ Devyani កាន់កាប់ភាគហ៊ុនសរុបចំនួន ៥១% ខណៈពេលដែលក្រុមហ៊ុនវិនិយោគរដ្ឋ Temasek Holdings ដែលមានមូលដ្ឋាននៅសិង្ហបុរី នឹងកាន់កាប់ភាគហ៊ុនដែលនៅសល់។

Devyani បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ប្រទេសថៃគឺជាទីផ្សារបសុបក្សីដ៏រឹងមាំបំផុតមួយ ហើយយើងជឿជាក់ថានឹងមានឱកាសច្រើនដើម្បីធ្វើឲ្យទីផ្សារអាហារ Fast food នៅទីនេះបន្តរីកចម្រើនបន្ថែមទៀត” ។

ជម្រាបជូនផងដែរថា ក្រោយការទិញយកនេះ នឹងធ្វើឲ្យក្រុមហ៊ុន Devyani មានហាង KFC សរុបចំនួន ៥០០ ហាង បូកបញ្ចូលទាំងនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ និងនីហ្សេរីយ៉ា ស្របពេលក្រុមហ៊ុននេះ ក៏បានដំណើរការភោជនីយដ្ឋានផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌាដូចជា Pizza Hut និង Costa Coffee ជាដើម៕

The post ក្រុមហ៊ុនឥណ្ឌាមួយ ទិញហាងមាន់បំពង KFC ក្នុងប្រទេសថៃ ក្នុងតម្លៃជាង ១២៨លានដុល្លារ appeared first on .

បងប្អូនមហាសេដ្ឋី Issa ប្រកាសលក់ហាងមាន់បំពង KFC ជាង ២០០កន្លែង ដើម្បីដោះបំណុល
បងប្អូនមហាសេដ្ឋី Issa គឺលោក Zuber និងលោក Mohsin បានប្រកាសលក់​ហាងមាន់បំពង KFC នៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ ២១៨ហាង ដើម្បីយកប្រាក់សងបំណុលរបស់ពួកគេ។

យោងតាមការចុះផ្សាយពីគេហទំព័រ Telegraph បានបង្ហាញថា ក្រុមហ៊ុនរបស់មហាសេដ្ឋីទាំង២ គឺ EG Group បានសម្រេចលក់ហាងទាំងអស់នោះ ទៅកាន់ក្រុមហ៊ុន Yum Brands ដែលជា​ក្រុមហ៊ុនមេនៃហាងលក់អាហារសម្រន់ល្បីៗដូចជា KFC, Pizza Hut និង Taco Bell ជាដើម។

ដំណើរការនៃការលក់ហាងច្រើនជាង ២០០កន្លែង របស់មហាសេដ្ឋីទាំង២រូបនេះ គឺគ្រោងនឹង​បញ្ចប់នៅឆមាសទីមួយ នាឆ្នាំក្រោយ ប៉ុន្តែទំហំទឹកប្រាក់ដែល EG Group នឹងទទួលបាន មិនទាន់ត្រូវបានទម្លាយឲ្យដឹងនៅឡើយទេ។

គួររំលឹកបន្តិចថា បំណុលរបស់ EG Group គឺមានរហូតដល់ ៩,៦ពាន់លានដុល្លារ កាលពីចុងឆ្នាំទៅ ប៉ុន្តែកាលពីខែមុន ពួកគេបានប្រកាសថា បំណុលរបស់ខ្លួនបច្ចុប្បន្នគឺមានតែ ៥,៧ពាន់លានដុល្លារប៉ុណ្ណោះ បន្ទាប់ពីលក់ទ្រព្យសម្បត្តិខ្លះ ដើម្បីរំលោះបំណុល៕

The post បងប្អូនមហាសេដ្ឋី Issa ប្រកាសលក់ហាងមាន់បំពង KFC ជាង ២០០កន្លែង ដើម្បីដោះបំណុល appeared first on .