Kim kun-hee

លោក Yoon និងជំទាវទីមួយកូរ៉េខាងត្បូង ផ្តល់ភាពកក់ក្តៅដល់កុមារកម្ពុជាម្នាក់ ក្រោយវះកាត់បេះដូងជោគជ័យ
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយា លោកស្រី Kim Keon Hee បានអញ្ជើញកុមារកម្ពុជា ឈ្មោះ អោក រដ្ឋា ដែលទទួលបានការវះកាត់បេះដូងជោគជ័យ នៅក្នុងប្រទេសកូរ៉េ ទៅកាន់ការិយាល័យប្រធានាធិបតី កាលពីថ្ងៃអង្គារ។

បើតាមលោក Kim Eun-hye ប្រធានផ្នែកទំនាក់ទំនងសាធារណ:របស់ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនោះថា លោក Yoon និងជំទាវទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim បានផ្តល់កិត្តិយស ដើម្បីជួបសំណេះសំណាលជាមួយកុមារា រដ្ឋា ដែលកំពុងរៀបចំធ្វើដំណើរត្រលប់ទៅផ្ទះ នៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការវះកាត់ជំងឺបេះដូងដោយជោគជ័យ ។

គួរឱ្យដឹងផងដែរថា លោកស្រី Kim បានជួបជាមួយ រដ្ឋា ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្នុងឱកាសដែលលោក Yoon បានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល G20 ។

រដ្ឋា ដែលកើតជំងឺបេះដូងពីកំណើត បានទទួលការវះកាត់រួចម្តងហើយ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៨ ប៉ុន្តែគេមិនបានបន្តទទួលបានការព្យាបាលទៀតនោះឡើយ ដោយសារស្ថានភាពគ្រួសារលំបាក ហើយត្រូវការវះកាត់បន្ថែម។

ដោយក្តីអាណិត លោកស្រី Kim ក៏បានសម្រេចចិត្តជួយ រដ្ឋា ឱ្យទទួលបានការវះកាត់ និងសម្រាកព្យាលបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Asan ក្នុងទីក្រុងសេអ៊ូល ចាប់តាំងពីដើមខែធ្នូមក ។

យ៉ាងណាមិញ ជំនួបនៅក្នុងការិយាល័យប្រធានាធិបតី កាលពីថ្ងៃអង្គារកន្លងទៅនេះ គឺជាការសាទរចំពោះការវះកាត់ដោយជោគជ័យរបស់រដ្ឋា ដោយលោកស្រី Kim ក៏បានសម្តែងការដឹងគុណ និងកោតសរសើរចំពោះបុគ្គលិកពេទ្យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ដែលបានខិតខំជួយកុមារកម្ពុជារូបនេះ ​ឱ្យជាសះស្បើយ។

ជាងនេះទៅទៀត មុនពេលវិលត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញ លោក Yoon និងភរិយាក៏បានផ្តល់សម្ភារ:មួយចំនួន ទៅកាន់ រដ្ឋា ខណ:លោក Yoon ថែមទាំងបានឆ្លៀតចំណាយពេលលេងបាល់ទាត់ជាមួយរដ្ឋា នៅក្នុងបន្ទប់ការិយាល័យថែមទៀតផង៕

The post លោក Yoon និងជំទាវទីមួយកូរ៉េខាងត្បូង ផ្តល់ភាពកក់ក្តៅដល់កុមារកម្ពុជាម្នាក់ ក្រោយវះកាត់បេះដូងជោគជ័យ appeared first on .

ជំទាវទី ១ កូរ៉េខាងត្បូង ចុះសួរសុខទុក្ខកុមារកម្ពុជាមានជំងឺប្រចាំកាយដល់ផ្ទះ
កាលពី​ថ្ងៃទី ១២ វិច្ឆិកា​កន្លងទៅ ជំទាវទី ១ កូរ៉េខាងត្បូង លោកស្រី Kim Kun-hee បាន​ចុះសួរសុខទុក្ខ​កុមារកម្ពុជា​ម្នាក់ ដែល​កំពុង​មាន​ជំងឺប្រចាំ​កាយ​តាំងពី​កំណើត​ដល់​ផ្ទះ បន្ទាប់​ពី​លោកស្រី​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ទើប​តែ​បាន​មួយថ្ងៃ។

យោងតាម​ការ​ចុះផ្សាយពី Yonhap បាន​ឲ្យ​ដឹង​ទៀតថា ក្មេងប្រុស​ដែល​កំពុង​មាន​ជំងឺ​បេះដូង​ប្រហោង គឺ​មាន​វ័យ ១៤ ឆ្នាំ ហើយ​រូបគេ​មិនអាច​បង្ហាញ​ខ្លួន​នៅ​មន្ទីរពេទ្យ Hebron Medical Center នៅ​ទីក្រុង​ភ្នំពេញ​បាន​នៅពេល​ដែល​លោកជំទាវ​ធ្វើទស្សនកិច្ច​នៅ​មន្ទីរពេទ្យ ដោយសារ​សុខភាព​មិន​រឹងមាំ។

ដូច្នេះ​ហើយ លោកជំទាវ​ក៏​សម្រេចចិត្ត​ចុះ​សួរសុខទុក្ខ​កុមារា​ម្នាក់​នេះ​ដល់​ផ្ទះ​របស់​គេ​តែម្ដង និង​បាន​លើកទឹកចិត្ត​ក្រុមគ្រួសារ​របស់គេ កុំ​ឲ្យ​ចុះចាញ់​ជាមួយ​ជំងឺ​នេះ​ជាដាច់ខាត។

សូមជម្រាបដែរថា ខាង​ការិយាល័យប្រធានាធិបតី​បាន​អះអាងថា ឪពុក​របស់​ក្មេងប្រុស​ម្នាក់​នេះ​បាន​ស្លាប់ តាំងពី​រូបគេ​មិនទាន់​ចាប់កំណើត ខណៈ​ជីដូន និង​អ៊ំប្រុស​របស់​ក្មេង​គឺ​មិនមាន​សុខភាព​មាំទាំ​ប៉ុន្មានឡើយ ដូច្នេះ​បន្ទុក​គ្រួសារ​ទាំងមូល​គឺ​ ជា​ទំនួល​ខុសត្រូវ​របស់​ម្ដាយ​ក្មេង​ប្រុស​អាយុ ១៤ ឆ្នាំ ដែល​ជា​អ្នកអនាម័យ​ស្ទើរ​ទាំងស្រុង៕

The post ជំទាវទី ១ កូរ៉េខាងត្បូង ចុះសួរសុខទុក្ខកុមារកម្ពុជាមានជំងឺប្រចាំកាយដល់ផ្ទះ appeared first on .

ជំទាវទី១ របស់កូរ៉េខាងត្បូង មានទាំងសម្រស់ និងមុខជំនួញមិនធម្មតា
នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ មកដល់ទឹកដីប្រទេសកម្ពុជាហើយ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺភរិយារបស់ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ ក៏បានអមដំណើរមកជាមួយផងដែរ ។

ជុំវិញការអញ្ជើញមកដល់របស់លោកស្រី Kim kun-hee ដែលជាភិរិយារបស់លោក Yoon Suk-yeol ហាក់បានធ្វើមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកស្រី ត្រូវបានគេស្គាល់ថាជាស្រ្តីដ៏មានឥទ្ធិពលមួយរូប ​នៅក្នុងប្រទេសកូរ៉េខាងត្បូង តាមរយ:មុខជំនួញ ក៏ដូចជាជំទាវទីមួយរបស់ប្រទេស។

យ៉ាងណាមិញ ថ្ងៃនេះឧកញ៉ាញូវ សូមលើកយកប្រវត្តិសង្ខេបខ្លះ របស់លោកស្រី Kim Kun-hee មកបង្ហាញឱ្យបានដឹងដូចតទៅ ៖

លោកស្រី Kim Kun-hee បានកើតនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ នៅស្រុក Yangpyeong ប្រទេសកូរ៉េខាងត្បូង ដោយបច្ចុប្បន្ននេះ លោកស្រីមានវ័យ ៥០ ឆ្នាំហើយ។ លោកស្រី Kim គឺជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់ ហើយលោកស្រី បានក្លាយជាជំទាវទីមួយរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីស្វាមីរបស់លោកស្រី បានជាប់ឆ្នោតជាប្រធានាធិតីទី ១៣ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ។

ងាកមកមើលប្រវត្តិសិក្សាវិញ លោកស្រី Kim បានចូលរៀននៅវិទ្យាល័យ Myungil Girls’ High School មុនពេលបន្តការសិក្សា នៅសាកលវិទ្យាល័យ Kyonggi ដោយទទួលបានបរិញ្ញាបត្រផ្នែកសិល្ប:។

លើសពីនេះទៅទៀតលោកស្រី Kim បានបន្តចូលរៀននៅសកលវិទ្យាល័យ Sookmyung Women’s University ដែលនៅទីនោះលោកស្រី បានបន្តបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈបន្ថែមទៀត។ នៅក្រោយមក លោកស្រី បានចូលរៀននៅសកលវិទ្យាល័យជាតិ Seoul និងទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម​ ហើយនិងបញ្ចប់ថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Kookmin ផងដែរ ។

ដោយមានដុងខាងសិល្ប: លោកស្រី Kim ធ្លាប់បានធ្វើជាគ្រូបង្រៀននៅសាលាជាច្រើន ហើយបានសម្រេចចិត្តបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Covana Contents នៅក្នុងឆ្នាំ ២០០៧ ដែលជាក្រុមហ៊ុនផលិតមាតិកា និងរៀបចំការតាំងពិព័រណ៌សិល្ប: ហើយបានបម្រើការជានាយកប្រតិបត្តិ និងជាប្រធានចាប់តាំងពីពេលនោះមក ។

ជុំវិញការបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនេះ លោកស្រី Kim បាននិយាយថាទៅកាន់បទសម្ភាសមួយ នៅឆ្នាំ ២០១៥ ថា “តាំងពីខ្ញុំនៅក្មេង ខ្ញុំចាប់អារម្មណ៍លើសិល្ប:ខ្លាំងណាស់។ ខ្ញុំចង់ផ្សព្វផ្សាយពិតម្លៃនៃសិល្ប:” ។ ក្នុងនោះ ក្រុមហ៊ុនរបស់លោកស្រី Kim ក៏បានធ្លាប់បានរៀបចំការតាំងពិព័រណ៌ដ៏ធំមួយផងដែរ ជាមួយនឹងការដាក់តាំងស្មាដៃរបស់បុគ្គលល្បីឈ្មោះជាច្រើន ដូចជា Alberto Giacometti, Marc Chagall និង Mark Rothko ជាដើម។

ជាងនេះទៅទៀត យោងតាម China Morning Post បានបង្ហាញថា លោកស្រី Kim ក៏ជាស្ត្រីទីមួយ ដែលមាន Fan Club ផ្ទាល់ខ្លួន បន្ទាប់ពីប្រជាជនកូរ៉េ បាននាំគ្នាបង្កើតជាហ្គ្រុបអនឡាញមួយ ដែលមានឈ្មោះថា “Official fan site of Kim Keon-hee” កាលពីខែធ្នូឆ្នាំមុន និងមានសមាជិកជាង ៩៣ ០០០ នាក់។ ក្រៅពីនោះក៏មានហ្វេសបុកផេក ដែលមានឈ្មោះថា “Keon-hee sarang” ផងដែរ ដើម្បីចែកចាយរូបភាព ពីសម្មភាពជីវិតប្រចាំថ្ងៃរបស់លោកស្រី ទាំងនៅក្នុង និងក្រៅការិយាល័យប្រធានាធិបតី ៕

The post ជំទាវទី១ របស់កូរ៉េខាងត្បូង មានទាំងសម្រស់ និងមុខជំនួញមិនធម្មតា appeared first on .