Lee Hsien Loong

ទេសរដ្ឋមន្ត្រី Lee Hsien Loong នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃនេះ
ទេសរដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែកក្កដា ដើម្បីចូលរួមពិធីដំឡើងឋានន្តរស័ក្តិរបស់ស្តេច Sultan Ibrahim Sultan Iskandar នៅវិមាន Istana Negara ក្នុងទីក្រុងកូឡាឡាំពួ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា វានឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Lee ចាប់តាំងពីលោកបានលាលែងតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី កាលពីថ្ងៃទី១៥ ខែឧសភា។

ក្នុងដំណើរទស្សនកិច្ចមួយនេះទៀតសោត លោក Lee នឹងអមដំណើរដោយភរិយារបស់លោក រួមជាមួយទេសរដ្ឋមន្ត្រី​ក្រសួងការពារជាតិ Zaqy Mohamad និង​ទេសរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ សហគមន៍ និង​យុវជន Low Yen Ling ផងដែរ។

សូមជម្រាបបន្ថែមថា កាសែតក្នុងស្រុកបានរាយការណ៍ថា ក្នុងពិធីអបអរដំឡើងឋានន្តរស័ក្តិរបស់ស្តេចម៉ាឡេស៊ី ក៏នឹងមានវត្តមានរបស់ស្ដេចស៊ុលតង់ប្រុយណេ Sultan Hassanal Bolkiah និងស្ដេចនៃប្រទេសបារ៉ែន Sheikh Hamad bin Isa Al Khalifa ចូលរួមផងដែរ៕

The post ទេសរដ្ឋមន្ត្រី Lee Hsien Loong នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនាថ្ងៃនេះ appeared first on .

ប្អូនប្រុសអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវតុលាការពិន័យជិត ៣០ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍
យោងទៅតាមសាលក្រមជាលាយលក្ខណ៍អក្សរកាលពីថ្ងៃទី២៤ ខែឧសភា តុលាការបានចេញដីការបង្គាប់ឲ្យប្អូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong គឺលោក Lee Hsien Yang បង់ប្រាក់ចំនួន ៤០០ ០០០ដុល្លារសិង្ហបុរី (២៩៦ ០០០ដុល្លារអាមេរិក) ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលពីរូប ក្នុងសំណុំរឿងបរិហារកេរ្តិ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក Goh Yihan ចៅក្រមនៅតុលាការកំពូលសិង្ហបុរី បានលើកឡើងថាលោក Lee Hsien Yang បានធ្វើការចោទប្រកាន់បែបបរិហាកេរ្តិ៍ ប្រឆាំងនឹងរដ្ឋមន្ត្រីសិង្ហបុរីពីររូប បង្កជាផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរចំពោះភាពសុចរិតទៀងត្រង់ កេរ្តិ៍ឈ្មោះ វិជ្ជាជីវៈ កិត្តិយស ព្រមទាំងបុគ្គលិកលក្ខណៈរបស់ពួកគេ។

ការលើកឡើងបែបនេះលោក Lee Hsien Yang ត្រូវបាន​រដ្ឋាភិបាលសិង្ហបុរី ផ្តល់ឱកាសឲ្យកែតម្រូវសារបង្ហោះលើ Facebook ផងដែរកាលពីខែកក្កដា ឆ្នាំ២០២៣ ដោយក្រសួងយុត្តិធម៌បានអះអាងថា វាមានខ្លឹមសារមិនពិតស្តីពី​រឿងអាស្រូវ ជុំវិញករណីដែលរដ្ឋមន្ត្រីទាំងពីររូបនោះ ជួលទ្រព្យសម្បត្តិរដ្ឋ។

យ៉ាងណាក៏ដោយ បើតាមចៅក្រម Goh Yihan ដដែលបានលើកឡើងទៀតថា លោក Lee មិនបានសុំទោស ឬលុបចោលការបង្ហោះវិញឡើយ ជំនួសមកវិញមានតែការបង្ហោះសារមួយថែមទៀតថា រូបលោកនៅតែជឿជាក់ ចំពោះអ្វីដែលខ្លួនបាននិយាយ។

គួរបញ្ជាក់ផងដែរថា លោក Lee Hsien Yang មានវិវាទមិនចុះសម្រុងជាមួយបងប្រុសរបស់ខ្លួន ដែលជាអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong ជុំវិញរឿងផ្ទះដែលជាកេរ្តិ៍អាករបន្សល់ទុកដោយឪពុករបស់អ្នកទាំងពីរគឺលោក Lee Kuan Yew បិតាស្ថាបនិកប្រទេសសិង្ហបុរី។ ទំនាក់ទំនងបែកបាក់បងប្អូនបែបនេះ នាំឲ្យលោក Lee Hsien Yang សម្រេចចិត្តចងខ្លួនចូលរួមជាមួយគណបក្សប្រឆាំងនៅអំឡុង​ការបោះឆ្នោតឆ្នាំ២០២០  ហើយកាលពីឆ្នាំមុនវិញ រូបលោកក៏មានចេតនាចង់ឈរឈ្មោះប្រកួតប្រជែងតំណែងជាប្រធានាធិបតីផងដែរ៕

The post ប្អូនប្រុសអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវតុលាការពិន័យជិត ៣០ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍ appeared first on .

លោក Lee Hsien Loong ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី នៅខែក្រោយ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ដែលបច្ចុប្បន្នមានវ័យ ៧២ឆ្នាំ បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងប្រគល់អំណាចទាំងស្រុង ទៅឲ្យលោក Lawrence Wong កាន់តំណែងជំនួសវិញ នៅថ្ងៃទី១៥ ខែឧសភា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី បានបង្ហាញឲ្យដឹងថា លោក Wong ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ក្រោយ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជាផ្លូវការ ធ្វើឡើងនៅ​​វិមាន Istana នាខែក្រោយនេះ។

ជុំវិញការផ្លាស់ប្តូរមេដឹកនាំដ៏គួរឲ្យភ្ញាក់ផ្អើលនេះ លោក Lee បាននិយាយថា ៖” ខ្ញុំនឹងសម្រេចចិត្តលាលែងពីតំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ហើយឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong នឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសវិញ។ លោក Lawrence និងក្រុមការងាររបស់គាត់ ធ្វើការច្រើនខ្លាំងណាស់ ដើម្បីទទួលបានការទុកចិត្តពីប្រជាជន ជាពិសេសអំឡុងពេលមានជំងឺរាតត្បាត”។

ជម្រាបជូនផងដែរថា លោក Wong ត្រូវបានតែងតាំងជាប្រធានគណបក្សសកម្មភាពប្រជាជន (PAP) ជំនាន់ទីបួន កាលពីពីរឆ្នាំមុន ខណ:ពេលដែលលោក បានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងអំឡុងពេលជួយសម្របសម្រួលប្រទេសសិង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺ COVID-19៕

The post លោក Lee Hsien Loong ប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី នៅខែក្រោយ appeared first on .

នាយករដ្ឋមន្ត្រីសិង្ហបុរី​ លោក Lee Hsien Loong ប្រកាសផ្ទេរតំណែង មុនការបោះឆ្នោតសកលត្រូវធ្វើឡើង
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅកាន់អ្នកបន្តវេន នៅក្នុងគណបក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាច ពោលគឺនៅមុនពេលការបោះឆ្នោតសកល ត្រូវបានធ្វើឡើងនៅឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

លោក Lee ដែលបច្ចុប្បន្នមានវ័យ ៧១ ឆ្នាំ បាននិយាយនៅថ្ងៃអាទិត្យនេះថា លោកនឹងប្រគល់តំណែងរបស់ខ្លួន ទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong ភ្លាមៗ នៅពេលដែលខួបលើកទី៧០ របស់គណបក្ស PAP ត្រូវប្រារព្ធធ្វើឡើង នៅខែវិច្ឆិកា ឆ្នាំ ២០២៤។

ដោយថ្លែងទៅកាន់សមាជិកបក្ស PAP នៅថ្ងៃអាទិត្យនេះ លោក Lee បានបង្ហើបថា លោក Wong បានបង្ហាញពីគុណសម្បត្តិរបស់ខ្លួនគ្រប់គ្រាន់ហើយ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ជាពិសេសនៅអំឡុងពេលប្រទេស បានជួបប្រទះជាមួយវិបត្តិកូវីដ-១៩ ហើយពុំមានហេតុផលអ្វី ដើម្បីពន្យារពេលការផ្ទេរអំណាចទៀតនោះឡើយ។

លោក Lee បាននិយាយទៀតថា ៖ “ហេតុដូច្នេះហើយ ខ្ញុំមានបំណងប្រគល់អំណាចទៅឱ្យឧបនាយករដ្ឋមន្ត្រី លោក Lawrence Wong នៅមុនការបោះឆ្នោតអាណត្តិក្រោយ។ ហើយបន្ទាប់​មក ខ្ញុំនឹងទៅកន្លែងណា ដែលគាត់គិតថាខ្ញុំមានប្រយោជន៍ អាចបន្តជួយប្រទេសជាតិ។ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​គាត់ ​និង​ក្រុមអ្នកបន្តវេន​របស់គាត់​ ឱ្យ​យកឈ្នះការបោះឆ្នោតជាសកល នៅពេលខាងមុខ​”​។

ជម្រាបជូនផងដែរថា លោក Wong ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងការអភិវឌ្ឍជាតិ ទទួលបានភាពលេចធ្លោយ៉ាងខ្លាំង ជុំវិញការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់ប្រទេសសិង្ហបុរី ដោយសម្រេចបាននូវអត្រាឆ្លង និងការស្លាប់ទាបបំផុតមួយលើពិភពលោក ក្នុងអំឡុងពេលជំងឺរាតត្បាតចាប់ផ្តើមដំបូង ៕

The post នាយករដ្ឋមន្ត្រីសិង្ហបុរី​ លោក Lee Hsien Loong ប្រកាសផ្ទេរតំណែង មុនការបោះឆ្នោតសកលត្រូវធ្វើឡើង appeared first on .

នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការគិតថាទុនបម្រុងជាតិមានមិនខ្វះ គឺជាការយល់ខុសខ្លាំងបំផុត
កាលពីថ្ងៃទី ១៦ ខែសីហាកន្លងទៅ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយ​ថា សិង្ហបុរីមានទុនបម្រុងសម្រាប់កាលៈទេសៈមួយចំនួន ប៉ុន្តែបើគិតថា ទុនបម្រុងទាំងនោះ​មានមិនខ្វះ សម្រាប់គ្រប់ស្ថានការណ៍ គឺជាការយល់ខុសខ្លាំងបំផុត។

លោក Lee កំពុងព្យាយាមបង្កើនទុនបម្រុងជាតិឲ្យបានកាន់តែច្រើនកាន់តែប្រសើរ បន្ទាប់ពី​មាន​ការ​ព្រួយបារម្ភថា វាអាចនឹងមានការខ្វះខាតនាថ្ងៃណាមួយ ក្រោយតម្រូវការចំណាយរបស់ប្រទេស មានច្រើនជាងចំណូលដែលទទួលបានសព្វថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានចាត់ទុកទុនបម្រុងជាតិ ជាប្រភពនៃការធានា និងជាមធ្យោបាយ​ចុងក្រោយ សម្រាប់ដោះទាល់មួយគ្រា បើសិនជា​សិង្ហបុរីជួបបញ្ហា​បន្ទាន់អ្វីមួយ មិនអាចត្រៀមទុកមុន ដូចជាការឆ្លងជំងឺរាតត្បាតកូវីដ ១៩កន្លងទៅ។

ថ្នាក់ដឹកនាំវ័យ ៧១ឆ្នាំ ប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNA ថា៖ មុនពេលមានវិបត្តិហិរញ្ញវត្ថុសកល (ឆ្នាំ ២០០៨) ពួកយើងមិនគិតថា នឹងត្រូវត្រៀមខ្លួនអ្វីឡើយ ប៉ុន្តែពេលវាកើតឡើង យើងស្រាប់តែត្រូវការ ៤ ទៅ ៥ពាន់លានដុល្លារសាំងហ្គាពួរ ដើម្បីទប់ទល់សេដ្ឋកិច្ចក្នុងស្រុក។ ពេលមានជំងឺរាតត្បាត​កូវីដ ១៩ យើងត្រូវការទឹកប្រាក់ច្រើនជាង ៤០ពាន់លានដុល្លារសាំងហ្គាពួរ ដូច្នេះបើសិនជា​សួរខ្ញុំថា តើត្រូវការលុយប៉ុន្មានដើម្បីគ្រប់គ្រាន់សម្រាប់ជាទុនបម្រុងជាតិ? ខ្ញុំមិនអាចឆ្លើយរួចឡើយ។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីនៃប្រទេសកូនខ្លាសេដ្ឋកិច្ចអាស៊ី ក៏បានសំណូមពរ​ឲ្យ​អ្នកនយោបាយជំនាន់ថ្មី បង្កើនការប្រុងប្រយ័ត្នជាមួយបញ្ហានេះ និងព្យាយាម​រកដំណោះស្រាយ ក៏ដូចជាវិធីសាស្ត្រ ក្នុងការរក្សាលំនឹង និងបង្កើនកំណើនសេដ្ឋកិច្ចសិង្ហបុរីឲ្យកាន់តែខ្លាំងជាងមុន៕

The post នាយករដ្ឋមន្ត្រីសិង្ហបុរី៖ ការគិតថាទុនបម្រុងជាតិមានមិនខ្វះ គឺជាការយល់ខុសខ្លាំងបំផុត appeared first on .

នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា
នាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានធ្វើការអបអរសាទរ ទៅកាន់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា» សម្រាប់​នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣នេះ។

នៅក្នុងលិខិតអបអរសាទរ ទៅកាន់នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលចេញ​ផ្សាយ​ដោយ​ក្រសួងការបរទេសនាថ្ងៃទី ០៧ ខែសីហានេះ លោក Lee បានសង្កត់ធ្ងន់ថា ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា ជាមួយនឹងទំនាក់ទំនងទ្វេភាគីបានរីកចម្រើន ចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងឆ្នាំ ២០១៨ នៅពេលដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរី សម្រាប់កិច្ចប្រជុំ Lee Kuan Yew Exchange Fellow លើកទី ៦៤។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីនៃប្រទេសសិង្ហបុរីក៏បានលើកឡើងទៀតថា សិង្ហបុរី និងកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកងទ័ពកម្ពុជា។

ជម្រាបបន្ថែមថា លោក Lee ក៏បានបញ្ជាក់ទៀតថា លោកសង្ឃឹមយ៉ាង​មោះមុត​ ក្នុងការជួបជាមួយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន​លើកទី ៤៣ ដែលនឹងធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីនាខែក្រោយនេះ៕

The post នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា appeared first on .

សិង្ហបុរី និងចិនចាប់ដៃគ្នាបង្កើនទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាងមុន
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ៣១ មីនា នៅឯសាលប្រជុំ Great Hall of the People ក្នុងទីក្រុង​ប៉េកាំង ប្រធានាធិបតីចិន ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានព្រមព្រៀង​គ្នា​បង្កើន​ទំនាក់ទំនង​ទ្វេភាគី ឲ្យឈាន​ដល់ចំណុច “ភាពជាដៃគូតម្រង់ទិសអនាគត ប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ”។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា មេដឹកនាំទាំងសងខាងបានយល់ព្រម​ធ្វើការ​រួមគ្នា ដោយចាប់ផ្ដើម​បើក​ជើងហោះហើរ​រវាងប្រទេស​ទាំង ២ ឡើងវិញ និងផ្លាស់ប្ដូរ​បុគ្គលិក​ដូច​មុន​មាន​ជំងឹរាតត្បាត​។

ដោយឡែក នាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានបង្ហាញពីអារម្មណ៍សោមនស្ស​ចំពោះកិច្ចប្រជុំ​មួយនេះ ដោយលោកបានសង្កត់ធ្ងន់ថា វាគួរតែដល់ពេលហើយដែល​សិង្ហបុរី និងចិន​ត្រូវ​បង្កើន​ទំនាក់ទំនង​ទ្វេភាគីរបស់ពួកគេ។

ខណៈប្រធានាធិបតីចិនវិញក៏បាននិយាយថា ចិនតែងតែចាត់ទុកសិង្ហបុរីជា​ប្រទេសមាន​សារៈសំខាន់បំផុត​ ក្នុងការសាងទំនាក់ទំនងជាមួយ ហើយចិន និងសិង្ហបុរីគឺ​មាន​ចំណងមិត្តភាព​ពិសេស និងជិតស្និទ្ធបំផុត៕

The post សិង្ហបុរី និងចិនចាប់ដៃគ្នាបង្កើនទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងជាងមុន appeared first on .