Li keqiang

ដោយសារគាំងបេះដូង លោក លី ខឹឈាំង ទទួលមរណភាពភ្លាមៗ
អតីតនាយករដ្ឋមន្ត្រីចិន លោក លី ខឹឈាំង បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ នាថ្ងៃសុក្រ ទី២៧ ខែតុលា ក្នុងវ័យ ៦៨ឆ្នាំ។

បណ្ដាញទូរទស្សន៍រដ្ឋចិន CCTV បានរាយកាណ៍ថា លោក លី ខឹឈាំង បានសម្រាកនៅមន្ទីរពេទ្យមួយកន្លែង នៅទីក្រុងសៀងហៃ មុនពេលលោកគាំងបេះដូងភ្លាមៗ កាលពីយប់ថ្ងៃទី២៦ ខែតុលា ខណៈក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះលោក ដោយអស់ពីលទ្ធភាព ប៉ុន្តែមិនជោគជ័យ បណ្ដាលឲ្យទទួលមរណភាពនៅម៉ោង ១២ និង១០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី ២៧ ខែតុលា។

គួររំលឹកដែរថា លោក លី ខឹឈាំង ធ្លាប់ជាមនុស្សជំនិតរបស់មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង និងធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចិន រយៈពេល ១០ឆ្នាំ ពីឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០២៣៕

The post ដោយសារគាំងបេះដូង លោក លី ខឹឈាំង ទទួលមរណភាពភ្លាមៗ appeared first on .

នាយករដ្ឋមន្ត្រីចិននឹងចុះចេញពីតំណែង ក្រោយលាក់ខ្លួនក្នុងស្រមោលលោក ស៊ី ជិនពីង ១០ឆ្នាំ
កាលពីពេលថ្មីៗនេះ លោក Li Keqiang បានបញ្ចប់ភារកិច្ចចុងក្រោយរបស់​លោក​ក្នុងនាមជា នាយករដ្ឋមន្ត្រីចិន ដោយបានបង្ហាញរបាយការណ៍ប្រចាំឆ្នាំ​ក្នុងកិច្ចប្រជុំសភា និង​ប្រកាស​ចុះចេញ​ពីតំណែង ដែលនឹងបញ្ចប់នៅក្នុងខែមីនានេះ បន្ទាប់ពីចូលកាន់តំណែងតាំងពីឆ្នាំ ២០១៣។

អស់រយៈពេល ១០ ឆ្នាំ ដែល​លោក Li ជាប់ឈ្មោះជាបុរសមានអំណាចបំផុត​ប្រចាំ​ប្រទេសចិន បន្ទាប់ពីប្រធានាធិបតី​មាន​ឥទ្ធិពលបំផុត​ប្រចាំ​ប្រវត្តិសាស្ត្រចិន ស៊ី ជិនពីង ដែលអាចកាន់​អំណាច​រហូតដល់ ៣ អាណត្តិ។

មានពាក្យចចាមអារ៉ាមជាច្រើន ជុំវិញការលាលែងតំណែងកំពូលមួយនេះ តែក្នុងនោះអ្នកសង្កេត​នយោបាយចិន Steve Tsang បានបង្ហើបថា ភាពមិនស្មោះត្រង់ដែលលោក Li មានចំពោះលោក ស៊ី ជិនពីង អាចជាបញ្ហាដែលធ្វើឲ្យលោក​ របូតងារជាបុរសមានឥទ្ធិពលបំផុតទី ២ ប្រចាំប្រទេស។

នាយកវិទ្យាស្ថានចិននៃសកលវិទ្យាល័យ London University of Oriental and African Studies បាន​បន្ថែមទៀតថា មួយរយៈកាលចុងក្រោយ​លោក Li មិនសូវបង្ហាញមុខនៅវេទិកាធំៗឡើយ ដោយផ្អែកតាមការបញ្ជាពីមេធំ។

សូមជម្រាបដែរថា ឥទ្ធិពលរបស់លោក​ Li ត្រូវបានកាត់បន្ថយបន្តិចម្ដងៗ តាំងពីប្រធានាធិបតី​ចិន​ប្រកាសរុះរើ​គណៈរដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៨ ដោយផ្ដល់សិទ្ធអំណាចក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី ទៅកាន់សមាជិកជាន់ខ្ពស់នៃបក្សកុម្ម៉ុយនីស្ត៕

The post នាយករដ្ឋមន្ត្រីចិននឹងចុះចេញពីតំណែង ក្រោយលាក់ខ្លួនក្នុងស្រមោលលោក ស៊ី ជិនពីង ១០ឆ្នាំ appeared first on .

នាយករដ្ឋមន្ត្រីចិន នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ០៨ ត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធ​ធ្វើពី​ថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកាខាងមុខ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​សមាជិក​អាស៊ាន និង​ភ្ញៀវកិត្តិយស​ដូចជា ប្រធានាធិបតីអាមេរិក ចូ បៃឌិន​ជាដើម។

ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រី​ចិន Li Keqiang នឹងធ្វើដំណើរទស្សនកិច្ច​មក​កម្ពុជា​ពីថ្ងៃទី ០៨ ដល់​ថ្ងៃទី ១៣ ហើយ​លោក​ក៏​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មួយនេះ ជាមួយ​សមាជិក​អាស៊ាន ហើយក៏នឹង​យក​កម្ពុជា​ជា​វេទិកា​ជួប​ជជែក​រវាង​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផងដែរ។ នេះបើតាម​ការចុះផ្សាយពី Reuters។

បន្ទាប់​ពី​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៤០ និង ៤១​ នេះ លោក Li Keqiang ក៏​នឹង​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែល​កម្ពុជា​ក៏​នឹង​ធ្វើជាម្ចាស់ផ្ទះ​ដូចគ្នា ខណៈ​កិច្ចប្រជុំ​មួយ​នេះ​ធ្វើឡើង​នៅ​ពាក់កណ្ដាលខែវិច្ឆិកា៕

The post នាយករដ្ឋមន្ត្រីចិន នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី ០៨ ត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន appeared first on .