Li Shangfu

គណបក្សកុម្ម៉ុយនីស្តចិន បណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប ជុំវិញករណីពុករលួយ
កាលពីថ្ងៃទី២៧ ខែមិថុនា គណបក្សកុម្ម៉ុយនីស្តចិន បានបណ្ដេញសមាជិកបក្ស២រូប ជាអតីតរដ្ឋមន្ត្រីការពារជាតិ គឺលោក Li Shangfu និងលោក Wei Fenghe បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តខុសពីច្បាប់បក្ស និងមានជាប់ពាក់ព័ន្ធអំពើពុករលួយ។

លោក Li Shangfu

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា លោក Li ត្រូវបានសង្ស័យថា ទទួលបានសំណូកជាសាច់ប្រាក់ជាច្រើន និងមិនបានបំពេញភារកិច្ចរបស់ខ្លួន នៅក្នុងឆាកនយោបាយ ពោលគឺសំងំកើបផលប្រយោជន៍ផ្ទាល់ខ្លួនមួយមុខគត់។

ចំណែកឯលោក Wei វិញ គឺត្រូវបានស៊ើបអង្កេតកាលពីខែកញ្ញាឆ្នាំទៅ និងបានរកឃើញថា រូបលោកទទួលបានសំណូកជាលុយសុទ្ធ និងវត្ថុមានតម្លៃច្រើនទៀត ជាថ្នូរនឹងការផ្ដល់ផលប្រយោជន៍ផ្សេងៗ ទៅកាន់បុគ្គលមួយចំនួន។

លោក Wei Fenghe

ការសម្រេចចិត្តដកលោក Li និង Wei ចេញពីសមាជិកភាពបក្ស ត្រូវបានអនុម័តដោយការិយាល័យនយោបាយ ដែលមានសមាជិកប្រាំពីររូប កាន់អំណាចកំពូលនៃបក្សកុម្មុយនិស្ត ខណៈការិយាល័យនយោបាយ ក៏បានផ្ទេរសំណុំរឿងរបស់ពួកគេទាំងពីរ ទៅកាន់រដ្ឋអាជ្ញាយោធាផងដែរ។

ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់នៅពេលបើកកិច្ចប្រជុំពេញអង្គលើកទីបី របស់គណបក្សដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា នៅពេលដែលការដកចេញពីគណៈកម្មាធិការកណ្តាល នឹងត្រូវបានប្រកាសជាផ្លូវការ ស្របពេលអតីតរដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានបណ្តេញចេញពីតំណែង នៅតែជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមដដែល៕

The post គណបក្សកុម្ម៉ុយនីស្តចិន បណ្ដេញអតីតរដ្ឋមន្ត្រីការពារជាតិ ២រូប ជុំវិញករណីពុករលួយ appeared first on .

បាត់មុខមួយរយៈ អាមេរិកសង្ស័យរដ្ឋមន្ត្រីការពារជាតិចិន កំពុងស្ថិតក្រោមការស៊ើបអង្កេត
រដ្ឋាភិបាលអាមេរិកកំពុងសង្ស័យថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែល​បាត់ដំណឹង មិនបង្ហាញមុខជាសាធារណៈ អស់រយៈពេល ៣សប្ដាហ៍ កំពុងស្ថិតក្រោមការស៊ើបអង្កេតពី​រដ្ឋាភិបាលចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Financial Times បានរាយការណ៍ថា ឯករដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានបង្ហោះសារលើបណ្ដាញសង្គម​ថា លោក Li បានអវត្តមានពីការិយាល័យ និងបាត់ដំណឹងអស់រយៈពេល ៣សប្ដាហ៍ហើយ ខណៈរដ្ឋមន្ត្រីការពារជាតិរូបនេះ អាចនឹងត្រូវឃុំខ្លួននៅក្នុងផ្ទះ។

សារព័ត៌មានអង់គ្លេសដដែលបានបន្ថែមថា រដ្ឋមន្ត្រីអាមេរិក ៣រូប រួមជាមួយបុគ្គលិករដ្ឋាភិបាល ២រូបផ្សេងទៀតសុទ្ធតែអះអាងថា អាមេរិកសន្និដ្ឋានរួចស្រេចថា លោក Li ត្រូវបានដកដំណែង ពីរដ្ឋមន្ត្រីការពារជាតិបាត់ទៅហើយ។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ត្រូវបានប្រទះឃើញចុងក្រោយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែសីហា ដោយបានថ្លែងសន្ទរកថាសំខាន់ៗ ក្នុងវេទិកាសន្តិសុខជាមួយបណ្ដាប្រទេសទ្វីបអាហ្វ្រិក ខណៈរដ្ឋាភិបាលចិន មិនទាន់ចេញមុខបកស្រាយពីការអះអាងខាងលើរបស់អាមេរិកឡើយ៕

The post បាត់មុខមួយរយៈ អាមេរិកសង្ស័យរដ្ឋមន្ត្រីការពារជាតិចិន កំពុងស្ថិតក្រោមការស៊ើបអង្កេត appeared first on .

រដ្ឋមន្ត្រីការពារជាតិចិន ជជែកជាមួយអ្នកការទូតអាមេរិកជើងចាស់ ពីទំនាក់ទំនងមហាអំណាចទាំង២
កាលពីថ្ងៃទី ១៨ ខែកក្កដានេះ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានជួបជជែកគ្នា​ជាមួយ​នឹងអ្នកការទូតអាមេរិកជើងចាស់ Henry Kissinger នៅទីក្រុងប៉េកាំង។

ក្នុងជំនួបនោះផងដែរ លោក Li បានសង្កត់ធ្ងន់ថា ចិនព្យាយាមធ្វើការជាមួយអាមេរិក រក្សាទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច និងយោធាឲ្យមានស្ថិរភាព ហើយភាគីអាមេរិក​គួរតែ​ព្យាយាមធ្វើ​បែនេះដូចគ្នា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

រដ្ឋមន្ត្រីការពារជាតិចិនបាននិយាយថា៖ មានមនុស្សមួយចំនួននៅក្នុងជួររដ្ឋាភិបាលអាមេរិក បានបរាជ័យក្នុងការ​ដើរ​តាម​ទិសដៅដូចនឹងចិន ដែលបណ្ដាលឲ្យទំនាក់ទំនង​រវាងចិន និងអាមេរិក​ធ្លាក់មកដល់ចំណុចទាបបំផុត តាំងពីមានការបង្កើតទំនាក់ទំនងការទូតមក។

ជម្រាបន្ថែមថា អ្នកការទូតអាមេរិកអាយុ ១០០ឆ្នាំ ក៏បាននិយាយដែរថា អាមេរិក និងចិនគួរតែ​លុបចោល​នូវការយល់ខុសលើគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងជៀសវាងការប្រឈមមុខដាក់គ្នា។ ប្រវត្តិសាស្ត្រ និងការអនុវត្តបានបង្ហាញជាបន្តបន្ទាប់ថា ទាំងសហរដ្ឋអាមេរិក និងចិន មិនអាចចាត់ទុកភាគីណាមួយជាសត្រូវឡើយ៕

The post រដ្ឋមន្ត្រីការពារជាតិចិន ជជែកជាមួយអ្នកការទូតអាមេរិកជើងចាស់ ពីទំនាក់ទំនងមហាអំណាចទាំង២ appeared first on .

រដ្ឋសភាចិន តែងតាំងមន្ត្រីជាប់បញ្ជីខ្មៅអាមេរិកម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី
កាលពីថ្ងៃទី ១២ មីនាកន្លងទៅ រដ្ឋសភាប្រជាជនចិន ហៅកាន់ NPC បានប្រកាសតែងតាំង​ឧត្តមសេនីយ៍ Li Shangfu ដែលធ្លាប់ជាប់នៅក្នុងបញ្ជីខ្មៅអាមេរិក ជារដ្ឋមន្ត្រីការពារជាតិថ្មី។ នេះបើតាមការចុះផ្សាយពី RT។

កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដាក់ឈ្មោះលោក Li នៅក្នុងបញ្ជីខ្មៅ ដែលកាលនោះ​លោក​មាន​តួនាទីជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ ខណៈមូលហេតុដែលអាមេរិក​ដាក់​លោក​ក្នុងបញ្ជីខ្មៅ ដោយសារជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។

ដោយឡែក CNN ក៏បានបញ្ជាក់ថា អាមេរិកចោទលោក Li ពាក់ព័ន្ធនឹងការទិញយន្តហោះចំបាំង Su-35 និងឧបករណ៍ប្រព័ន្ធការពារ S-400 ពីចិន ទៅកាន់រុស្ស៊ីនាគ្រានោះ។

ចំពោះការចូលមកកាន់មុខតំណែងថ្មី អ្នកជំនាញលើវិស័យការពារបានអះអាងថា តាមបទពិសោធន៍​របស់លោក Li ក្នុងនាមជា អ្នកបច្ចេកទេស និងជាវិស្វករអវកាស ដែលធ្លាប់ធ្វើការនៅក្នុងកម្មវិធីផ្កាយរណបប្រទេសចិន នឹងដើរតួយ៉ាងសំខាន់ក្នុងតួនាទីថ្មីរបស់លោក៕

The post រដ្ឋសភាចិន តែងតាំងមន្ត្រីជាប់បញ្ជីខ្មៅអាមេរិកម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី appeared first on .