Liang Shi

សេដ្ឋីចិនដែលប្រលងចូលមហាវិទ្យាល័យលើកទី២៧ មិនទទួលលទ្ធផលជោគជ័យឡើយ
កាលពីដើមខែមិថុនានេះ សេដ្ឋីចិនដែលមានវ័យ​ក្បែរ ៦០ឆ្នាំ បានចូលរួមប្រលងលើកទី ២៧ ដើម្បីអាចចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែលទ្ធផលដែលបានចេញមកគឺបង្ហាញថា លោកបាន​ធ្លាក់ពីការប្រលងនោះហើយ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សេដ្ឋីចិន Liang Shi ចាប់ផ្ដើមអស់សង្ឃឹម បន្ទាប់ពី​បរាជ័យក្នុងការចូលរៀននៅមហាវិទ្យាល័យជាលើកទី ២៧ បើទោះជា​លោក​ខំរៀន​ដាច់បាយ​ដាច់ទឹក អស់រយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ មុនពេលការប្រលងក្ដី។

ដោយឡែក ចំពោះលទ្ធផលនៃការប្រលងដែលបានចេញកាលពីថ្ងៃសុក្រនោះ គឺបង្ហាញថា លោក Liang ខ្វះតែ ៣៤ពិន្ទុប៉ុណ្ណោះ ទើបអាចចូលរៀននៅមហាវិទ្យាល័យបាន ហើយ​សារព័ត៌មាន​ក្នុងប្រទេសចិនជាច្រើនបានចុះផ្សាយថា សេដ្ឋីចិនរូបនេះ​បង្ហាញ​ការ​ខកចិត្តជាខ្លាំង។

អាចនិយាយបាន​ថា ការបរាជ័យសារនេះ​ធ្វើឲ្យ​លោក Liang ពិបាកទទួលយក ពោល​បរាជ័យ​រាប់​ទសវត្ស​មកហើយ លោកតែងតែ​សន្យាថា​នឹងចូលរួម​ប្រលងឆ្នាំក្រោយទៀត ប៉ុន្តែ​លើកនេះ​លោកបាក់ទឹកចិត្ត និងចាប់ផ្ដើមសួរខ្លួនឯងថា ការខំប្រឹងរបស់គាត់កន្លងមក វាដូចជា​មិនមាន​ន័យ​អ្វីសោះ។

យ៉ាងណា លោកក៏នៅតែជំនះថា ឆ្នាំក្រោយ​លោកនឹងចូលប្រលងម្ដងទៀត ដោយសន្យាថា​នឹង​ព្យាយាម​ឲ្យខ្លាំងជាងឆ្នាំនេះ ព្រោះក្ដីស្រមៃរបស់លោក​ ក្រៅពី​មានទ្រព្យសម្បត្តិច្រើន​លើសលុប គឺ​ប្រាថ្នាចូលរៀននៅសាកលវិទ្យាល័យ​៕

The post សេដ្ឋីចិនដែលប្រលងចូលមហាវិទ្យាល័យលើកទី២៧ មិនទទួលលទ្ធផលជោគជ័យឡើយ appeared first on .

សេដ្ឋីចិនវ័យក្បែរ ៦០ ឆ្នាំ ដាក់ពាក្យចូលប្រឡងលើកទី ២៧ ដើម្បីបំពេញក្តីស្រមៃធំ
ក្នុងចំណោមសិស្សវិទ្យាល័យរាប់លាននាក់ ដែលបានចូលរួមក្នុងការប្រឡងដ៏តឹងរ៉ឹងបំផុតរបស់ប្រទេសចិន ដើម្បីត្រៀមចូលមហាវិទ្យាល័យ នៅថ្ងៃពុធនេះ គេសង្កេតឃើញថា សេដ្ឋីម្នាក់ ដែលមានវ័យជិត ៦០ ឆ្នាំ ក៏បានចូលរួមនៅក្នុងការប្រឡងនេះផងដែរ ។

លោក Liang Shi ដែលបច្ចុប្បន្នមានវ័យ ៥៦ ឆ្នាំ និងជាសេដ្ឋីម្នាក់ ដែលមានភាពជោគជ័យខ្លាំង នៅក្នុងវិស័យគ្រឿងសំណង់ នៅតែមានចិត្ត​មានះ​ បន្តដាក់ពាក្យចូលរួមក្នុងការប្រឡងដ៏តឹងរ៉ឹងបំផុត ដើម្បីបំពេញក្តីស្រមៃ ចូលរៀននៅក្នុងមហាវិទ្យាល័យកំពូលរបស់ប្រទេសចិន បើទោះបីជាធ្លាប់បរាជ័យជាច្រើនដងរួចមកហើយក៏ដោយ ។

យ៉ាងណាមិញ ដើម្បីចូលរួមក្នុងការប្រកួតប្រជែងជាមួយសិស្សវិទ្យាល័យរាប់លាននាក់ផ្សេងទៀត ដែលកំពុងប្រឡងនៅឆ្នាំនេះ លោក Liang បាននិយាយថា គាត់រស់នៅប្រៀបបានទៅនឹងជីវិតរបស់ព្រះសង្ឈអ៊ីចឹង អស់រយ:ពេលប៉ុនា្មនខែកន្លងមកនេះ ដោយត្រូវក្រោកពីព្រលឹម ដើម្បីរៀនរយ:ពេល ១២ ម៉ោង ក្នុងមួយថ្ងៃ ។

មិនតែប៉ុណ្ណោះ លោក Liang បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន AFP សម្រាប់ការប្រឡងលើកទី ២៧ របស់ខ្លួនថា ៖ ” ខ្ញុំមិនដែលមានអារម្មណ៍ស្រណុកចិត្តនោះឡើយ ដែលខ្ញុំមិនអាចប្រឡងជាប់ ហើយចូលទៅរៀននៅក្នុងមហាវិទ្យាល័យ។ ខ្ញុំពិតជាចង់ទៅរៀនទៅសកលវិទ្យាល័យខ្លាំងណាស់ ដើម្បីក្លាយជាបញ្ញាវន្តមួយរូប ” ។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេល ៤ ទសវត្សរ៍កន្លងមកនេះ លោក Liang បានបរាជ័យពីការប្រឡង ២៦ លើករួចមកហើយ បន្ទាប់ពីលោកបានចូលប្រឡងលើកដំបូងបំផុត កាលពីឆ្នាំ ១៩៨៣ នៅពេលដែលលោកមានវ័យត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ ៕

The post សេដ្ឋីចិនវ័យក្បែរ ៦០ ឆ្នាំ ដាក់ពាក្យចូលប្រឡងលើកទី ២៧ ដើម្បីបំពេញក្តីស្រមៃធំ appeared first on .