Liverpool

មហាសេដ្ឋី Jeff Bezos កាន់ខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការវិនិយោគជាលើកដំបូងទៅក្នុងវិស័យបាល់ទាត់ នៅពេលដែលរូបលោក រួមជាមួយវិនិយោគិនមួយក្រុមហ៊ុន កាន់តែខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់កំពូលរបស់អង់គ្លេស Liverpool។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reutets។

នៅថ្ងៃទី១០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ក្រុមវិនិយោគិនមួយក្រុម រួមទាំងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ផងនោះ កំពុងជិតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទិញយកភាគហ៊ុនប្រហែលមួយភាគបី នៅក្នុងក្លិបបាល់ទាត់ Liverpool នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យ៉ាងណាមិញ នេះនឹងជាលើកដំបូងផងដែរ ដែលមហាសេដ្ឋីលំដាប់កំពូលលើលោករូបនេះ បានវិនិយោគលើវិស័យបាល់ទាត់។ នៅប្រទេសអង់គ្លេស ក្រុមហ៊ុន Amazon ពីមុនធ្លាប់មានសិទ្ធិផ្សាយការប្រកួត Premier League ចំនួន ២០ ប្រកួតក្នុងមួយរដូវកាលផងដែរ សម្រាប់រយៈពេលប្រាំមួយរដូវកាល។ បច្ចុប្បន្នក្រុមហ៊ុននេះក៏ទទួលបានសិទ្ធចាក់ផ្សាយពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League នៅក្នុងប្រទេសអឺរ៉ុបជាច្រើន និងមានសិទ្ធិផ្សាយសម្រាប់កីឡា NFL នៅសហរដ្ឋអាមេរិកផងដែរ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានជាច្រើន ក៏បានរាយការណ៍ទៀតផងដែរថា ក្រុមវិនិយោគិនដែលកំពុងខិតជិតទិញភាគហ៊ុននៅ Liverpool នោះ ក៏រួមមានសហស្ថាបនិក Facebook លោក Eduardo Saverin ផងដែរ។ យោងតាម ​​Sky News ក្រុមវិនិគិននេះដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal និងជាអតីតម្ចាស់ភាគហ៊ុនរបស់ Queens Park Rangers ដែលជាក្លឹបបាល់ទាត់ដែលកំពុងលេងក្នុងក្របខ័ណ្ឌ English Championship។

គួរជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុន Fenway Sports Group (FSG) គឺជាម្ចាស់របស់ Liverpool បន្ទាប់ពីបានទិញយកនៅក្នុងឆ្នាំ២០១០។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេបានស្វែងរកការវិនិយោគពីខាងក្រៅ ប៉ុន្តែនៅតែបន្តគ្រប់គ្រងក្លឹបនេះដដែល។ ហើយប្រសិនបើកិច្ចព្រមព្រៀងខាងលើដំណើរការនោះ Liverpool អាចមានតម្លៃប្រមាណជិត ៦ពាន់លានដុល្លារ៕​

The post មហាសេដ្ឋី Jeff Bezos កាន់ខិតជិតក្នុងការទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool appeared first on .

មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយបានបង្ហាញថា មហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon កំពុងពិភាក្សាដើម្បីចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនវិនិយោគមួយ ដែលកំពុងស្វែងរកការទិញភាគហ៊ុននៅក្នុងក្លឹបបាល់ទាត់ Liverpool FC ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Sky News បានបង្ហាញឲ្យដឹងថា លោក Bezos បានពិភាក្សាអំពីការចូលរួមជាមួយក្រុមវិនិយោគិនដែលដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីដែកថែបឥណ្ឌា Lakshmi Mittal។

មុននេះ កាសែត Daily Mail ក៏បានរាយការណ៍ផងដែរថា លោក Bhatia កំពុងបន្តពិភាក្សាជុំវិញការធ្វើកិច្ចព្រមព្រៀងទិញលក់ ជាមួយម្ចាស់ក្លិប Liverpool គឺក្រុមហ៊ុន Fenway Sports Group នៅក្នុងតម្លៃប្រមាណលើសពី ៤,៥ពាន់លានផោន (៦ពាន់លានដុល្លារអាមេរិក)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ Sky News ថា លោក Bezos នៅមិនទាន់បានសម្រេចចិត្តថានឹងចូលរួមការវិនិយោគនេះឬអត់នោះទេ។

យ៉ាងណាមិញ ប្រសិនបើលោក Bezos ចូលរួម វានឹងក្លាយជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់បាល់ទាត់អង់គ្លេស។ លោក Bezos ពីមុនក៏បានស្វែងលទ្ធភាពក្នុងការទិញយកក្លិបបាល់ឱបអាមេរិក NFL រួមទាំងក្រុម Seattle Seahawks និង Washington Commanders ផងដែរ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនោះមិនបានសម្រេចនោះឡើយ។

គួរជម្រាបជូនថា លោក Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon និងក្រុមហ៊ុនអវកាស Blue Origin មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២៥៧ពាន់លានដុល្លារ ដែលធ្វើឱ្យលោកក្លាយជាអ្នកមានបំផុតទីបួនរបស់ពិភពលោក។ នេះយោងតាមការចុះផ្សាយពី Forbes៕​

The post មេធំ Amazon កំពុងចរចាចូលរួមជាមួយសម្ព័ន្ធក្រុមហ៊ុនមួយ ដើម្បីទិញយកភាគហ៊ុន នៅក្នុងក្លិបបាល់ទាត់ Liverpool appeared first on .

មហាសេដ្ឋី Elon Musk កំពុងពិចារណាទិញយកក្លិបបាល់ទាត់ Liverpool ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ
យោងតាមការចុះផ្សាយពីកាសែតអង់គ្លេស Weekend Sport បានរាយការណ៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk កំពុងពិចារណាក្នុងការទិញយកក្លិបបាល់ទាត់​ហង្ស​ក្រហម Liverpool ក្នុងតម្លៃ ៦ពាន់លានផោន ឬស្មើនឹងជាង ៧,៤ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា លោក Musk ការពិចារណាទិញយកក្លិបបាល់ទាត់កំពូលនៅចក្រភពអង់គ្លេសនេះ អាចនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម “X”, “Tesla” និង “Space X” ដើម្បីបង្កើនឥទ្ធិពល ក៏ដូចជាការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទឹកដីទ្វីបអឺរ៉ុប។

ទោះបីជាព័ត៌មាននេះនៅមិនទាន់ច្បាស់ការក៏ដោយ ប៉ុន្តែកន្លងមកមហាសេដ្ឋីជនជាតិអាមេរិក និងជាម្ចាស់ក្លិប Liverpool បច្ចុប្បន្ន គឺលោក John W. Henry កំពុងស្ថិតក្នុងដំណើរការលក់ក្លិបស្រាប់ ហើយលោកក៏ប្រហែលជាមិនបន្តនៅក្នុងតំណែងជាអ្នកគ្រប់គ្រងរបស់ក្លិបម្ចាស់ដី Anfield ក្នុងរយៈពេលវែងទៀតនោះឡើយ។

យ៉ាងណាមិញ ជុំវិញរបាយការណ៍នេះ ហាក់ទទួលបានប្រតិកម្មខុសប្លែកគ្នា ដោយអ្នកគាំទ្រខ្លះបានសម្តែងការមិនពេញចិត្តរបស់ពួកគេ ខណៈអ្នកផ្សេងទៀតចាត់ទុកថាវាជាឱកាសដ៏ល្អបំផុតមួយ សម្រាប់ការចាកចេញរបស់លោក John W. Henry និងទទួលយកការវិនិយោគថ្មីដ៏ល្អសម្រាប់ក្លិប ជាពិសេសបើសិនមានការទិញយកពីសំណាក់បុគ្គលមានទ្រព្យសម្បត្តិច្រើនដាច់គេលើពិភពលោកដូចជាលោក Musk នោះ៕

The post មហាសេដ្ឋី Elon Musk កំពុងពិចារណាទិញយកក្លិបបាល់ទាត់ Liverpool ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ appeared first on .