Lloyd Austin

រដ្ឋមន្ត្រីការពារជាតិអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិស្នាដៃមិនធម្មតា
នាថ្ងៃទី០៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ ដោយបានធ្វើដំណើរមកដល់ទឹកដីកម្ពុជា វេលាម៉ោង ៩ព្រឹកនេះ។

សម្រាប់អត្ថបទមួយនេះ ឧកញ៉ាញ៉ូវស៍ សូមគាស់កកាយពីប្រវត្តិស្នាដៃដ៏អស្ចារ្យ របស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះត្រួសៗ មកចែកជូនដូចតទៅ៖

យោងតាមការចុះផ្សាយពីគេហទំព័រអន្តរជាតិធំៗ បានបង្ហាញថា លោក Lloyd គឺជាឧត្តមសេនីយផ្កាយបួន ដែលបានចូលនិវត្តន៍ពីជួរកងទ័ពកាលពីឆ្នាំ២០១៦ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិកទី២៨ កាលពីខែមករា ឆ្នាំ២០២១។

អំឡុងពេលបំពេញភារកិច្ចក្នុងជួរកងទ័ព ឧត្តមសេនីយផ្កាយបួនរូបនេះ ធ្លាប់បម្រើការជាមេបញ្ជាការទី១២ នៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក និងធ្លាប់ជានាយរងសេនាធិការកងទ័ពអាមេរិកផងដែរ។

បន្ថែមពីនោះ លោកក៏ធ្លាប់ជាមេបញ្ជាការកងទ័ពអាមេរិក-អ៊ីរ៉ាក់ និងជាជនជាតិអាមេរិក កាត់អាហ្វ្រិកដំបូងបំផុត ដែលបានកាន់តំណែងកំពូលៗនៅក្នុងជួរកងទ័ពអាមេរិកថែមទៀត។

ក្រោយសាងស្នាដៃជាច្រើននៅក្នុងជួរកងទ័ពអាមេរិក ឧត្តមសេនីយផ្កាយបួនរូបនេះ ក៏បានទទួលមេដាយផ្កាយប្រាក់ ដែលជាពានរង្វាន់ខ្ពស់បំផុតទី៣ ប្រចាំសហរដ្ឋអាមេរិក ចំពោះភាពក្លាហានរបស់លោក អំឡុងពេលអាមេរិកបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់ ក៏ដូចជាទទួលបានមេដាយកិត្តិយសក្នុងការការពារជាតិ ចំនួន ៥ផងដែរ។

សូមជម្រាបបន្តិចថា ក្រោយចូលនិវត្តន៍កាលពីឆ្នាំ២០១៦ លោកក៏បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយចំនួន ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល មុនត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីឆ្នាំ២០២១ កន្លងទៅ៕

The post រដ្ឋមន្ត្រីការពារជាតិអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា មានប្រវត្តិស្នាដៃមិនធម្មតា appeared first on .

រដ្ឋមន្ត្រីការពារជាតិអាមេរិកចូលសម្រាកមន្ទីរពេទ្យជាថ្មី ដោយសារមានបញ្ហាតម្រងនោម
នៅថ្ងៃទី១១ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាជាថ្មីម្តងទៀត ដើម្បីពិនិត្យ តាមដាន និងព្យាបាលលើបញ្ហាតម្រងនោមរបស់លោក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RT ។

យោងតាមលេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា លោក Austin ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed ដើម្បីពិនិត្យមើលរោគសញ្ញាអំពីបញ្ហាតម្រងនោមរបស់លោក។ ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា លោក Austin បានផ្ទេរមុខងារ និងភារកិច្ចរបស់ការិយាល័យទៅឲ្យលេខាធិការរងលោកស្រី Kathleen Hicks ជាបណ្តោះអាសន្នសិន។

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ធ្លាប់ទទួលបានការវះកាត់ដើម្បីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតម្តងហើយដែរ តែលុះមកដល់ថ្ងៃទី០១ ខែមករា លោកក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាជាថ្មីម្ដងទៀត បន្ទាប់ពីមានអាការៈឈឺចាប់យ៉ាងខ្លាំង នៅផ្នែកត្រគៀក និងជើងរបស់លោក។ ដោយឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យពីក្រុមគ្រូពេទ្យ ក៏រកឃើញថាលោក Austin បានឆ្លងមេរោគនៅក្នុងតម្រងនោម និងតម្រូវឲ្យមានការសម្រាកព្យាបាលជាចាំបាច់។

តែយ៉ាងណាក៏ដោយ លោក Austin បានទទួលរងនូវការរិះគន់​យ៉ាងខ្លាំង ដោយសារការចូលសម្រាកនៅមន្ទីរពេទ្យ មិនបានផ្ដល់ជាដំណឹងទៅកាន់ថ្នាក់លើដូចជារដ្ឋសភា ក៏ដូចជា​ប្រធានាធិបតីអាមេរិកទាល់តែសោះ៕

The post រដ្ឋមន្ត្រីការពារជាតិអាមេរិកចូលសម្រាកមន្ទីរពេទ្យជាថ្មី ដោយសារមានបញ្ហាតម្រងនោម appeared first on .