Ma Ying-jeou

អតីតប្រធានាធិបតីតៃវ៉ាន់ ទំនងណាត់ជួបលោក ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចនៅចិន
អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីកោះតៃវ៉ាន់ នាថ្ងៃទី០១ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចទៅចិនរយៈពេល ១១ថ្ងៃ ស្របពេលលេចលឺដំណឹងថា លោកនឹងណាត់ជួបបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នាសប្ដាហ៍ក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បើទោះជារដ្ឋាភិបាលចិន មិនបានបញ្ជាក់ពីលទ្ធភាពនៃការកើតមានជំនួបលើកទី២ រវាងលោក Ma និងមេដឹកនាំចិនក្ដី ក៏ប៉ុន្តែប្រភពជិតស្និទ្ធនឹងអតីតមេដឹកនាំកោះតៃវ៉ាន់ បានប្រាប់សារព័ត៌មាន Reuters ថា ជំនួបរវាងបុរសទាំង២ នេះ នឹងធ្វើឡើងនាថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ក្នុងទីក្រុងប៉េកាំង។

គួររំលឹកបន្តិចថា លោក Ma បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកដំបូង កាលពីចុងឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ហើយលោកក៏ជាអតីតមេដឹកនាំកោះតៃវ៉ាន់ដំបូងគេ ដែលបំពេញទស្សនកិច្ចនៅចិន ពោលតាំងពីឆ្នាំ១៩៤៩ រហូតមកទល់ពេលនេះ មិនធ្លាប់មានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់ ដែលបានឈានជើងជាន់ទឹកដីចិនឡើយ។

សូមជម្រាបបន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងឆ្នាំនេះ លោក Ma នឹងធ្វើដំណើរទស្សនកិច្ចនៅរោងចក្ររថយន្ត BYD ក្នុងខេត្ត Guangdong និងក្រុមហ៊ុន Tencent ដែលជាអ្នកផលិតវីដេអូហ្គេមធំបំផុតលើលោកផងដែរ៕

The post អតីតប្រធានាធិបតីតៃវ៉ាន់ ទំនងណាត់ជួបលោក ស៊ី ជិនពីង ក្នុងដំណើរទស្សនកិច្ចនៅចិន appeared first on .

អតីតប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៧០ឆ្នាំ
អតីតប្រធានាធិបតីតៃវ៉ាន់ Ma Ying-jeou នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងរយៈពេល ៧៤ឆ្នាំ ពោលចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ ១៩៤៩។

យោងតាមការចុះផ្សាយពី CNN បានបង្ហាញថា លោក Ma សមាជិកជាន់ខ្ពស់បក្សប្រឆាំង Kuomintang (KMT) នឹងមានវត្តមាននៅប្រទេសចិនចន្លោះថ្ងៃទី ២៧ មីនា រហូតដល់ថ្ងៃទី ០៧ មេសា។

អតីតមេដឹកនាំតៃវ៉ាន់រូបនេះ នឹងទៅគោរពវិញ្ញានក្ខន្ធបុព្វបុរសរបស់ខ្លួននៅភាគនិរតីនៃខេត្ត Hunan និងដឹកនាំគណៈប្រតិភូនិស្សិតតៃវ៉ាន់ ដើម្បីធ្វើអន្តរកម្មជាមួយសមភាគី មកពីប្រទេសចិនដីគោកនៅក្នុងទីក្រុងមួយចំនួន។

គួររំលឹកដែរថា លោក Ma ធ្លាប់កាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ ២០១៦ ហើយអំឡុងពេលនោះ ចំណងសេដ្ឋកិច្ចរវាងតៃវ៉ាន់ និងចិនមានភាពលេចធ្លោរខ្លាំង ប៉ុន្តែតៃវ៉ាន់​តែងតែច្រានចោល​នូវសំណើបង្រួបបង្រួមប្រទេស។

ដោយឡែក សម្រាប់ដំណើរទស្សនកិច្ចមួយនេះទៀតសោត ធ្វើឡើងចំពេលនយោបាយ​តៃវ៉ាន់​កំពុង​មាន​ភាពវឹកវរ ពោលប្រធានាធិបតី Tsai Ing-wen នឹងឈាងចូលអាមេរិក អំឡុងពេលធ្វើដំណើរ​ឆ្ពោះទៅកាន់សម្ព័ន្ធមិត្តការទូត​នៅអាមេរិកឡាទីន។

វាហាក់ដូចជាបង្ហាញថា លោក Ma កំពុងងាកទៅពឹងកម្លាំងចិន មុនការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មី​នាខែមករាឆ្នាំក្រោយ ខណៈ​អ្នកស្រី Ing-wen នឹងមិនអាច​ឈរឈ្មោះ​ជាបេក្ខភាព​ម្ដងទៀតឡើយ ដ្បិត​ប្រធានាធិបតីតៃវ៉ាន់​ក៏​មាន​ទំនាក់ទំនង​មិនល្អជាមួយចិន ក្រោយងាកទៅ​ចង​សម្ព័ន្ធមិត្តជាមួយលោកខាងលិច៕

The post អតីតប្រធានាធិបតីតៃវ៉ាន់ នឹងធ្វើទស្សនកិច្ចទៅប្រទេសចិនជាលើកដំបូងក្នុងរយៈពេល៧០ឆ្នាំ appeared first on .