Manny Pacquiao

ស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ មិនត្រឹមតែជាអត្តពលិកមានលុយច្រើន តែធ្លាប់កាន់តំណែងធំក្នុងឆាកនយោបាយទៀត
បើនិយាយពីកីឡាប្រដាល់ គ្រប់គ្នាច្បាស់ជានឹកឃើញដល់ បុរសមាឌល្អិត តែកម្លាំងខ្លាំង គឺលោក ម៉ានី ប៉ាគីអាវ ដែលទទួលបានរហស្សនាមថាជាស្ដេចប្រដាល់ ប្រចាំតំបន់អាស៊ានជាមិនខាន។

មិនត្រឹមតែជាអត្តពលិកមួយរូប ដែលមានទ្រព្យសម្បត្តិច្រើនក្រាស់ក្រែលឡើយ អតីតអ្នកប្រដាល់រូបនេះ ក៏ធ្លាប់ប្រឡូកក្នុងឆាកនយោបាយ និងបានកាន់តំណែងធំក្នុងជួររដ្ឋាភិបាលនៃប្រទេសហ្វីលីពីនថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Sportskeeda បានបង្ហាញថា ស្ដេចប្រដាល់ហ្វីលីពីន បានកាន់តំណែងជាសមាជិកសភារយៈពេល ៦ឆ្នាំ ពោលកាលពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២២ បន្ទាប់ពីទទួលបានសម្លេងគាំទ្រដល់ទៅ ១៦លាន។

យ៉ាងណា បច្ចុប្បន្ននេះ លោក ប៉ាគីអាវ មិនបានឈរឈ្មោះក្នុងជួររដ្ឋាភិបាលទៀតឡើយ ដោយងាកមកផ្ដោតលើការធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗ និងការប្រកបអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនវិញ។

គួររំលឹកដែរថា កាលពីថ្ងៃទី៣០ ខែឧសភា ស្ដេចប្រដាល់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ក្រោមការអញ្ជើញពីម្ចាស់ម៉ាកយីហោស្រាបៀរមួយ ដើម្បីចូលរួមក្លាយជាឯកអគ្គរដ្ឋទូតអន្តរជាតិ ស្របពេលលោក ប៉ាគីអាវ ក៏បានចូលសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕

The post ស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ មិនត្រឹមតែជាអត្តពលិកមានលុយច្រើន តែធ្លាប់កាន់តំណែងធំក្នុងឆាកនយោបាយទៀត appeared first on .

មកស្គាល់កំពូលកីឡាករប្រដាល់ មានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក
យោងទៅតាមគេហទំព័រ Celebrity Net Worth បានឲ្យដឹងថា កីឡាករប្រដាល់ដែលមានជាងគេទាំងប្រាំនៅលើពិភពលោក មានទ្រព្យសម្បត្តិសរុបជិត ១,៤ពាន់លានដុល្លារ ខណៈដែលទ្រព្យដ៏ច្រើនមហាសាលទាំងអស់នេះ គឺបានមកពីការប្រកួតនៅលើសង្វៀន ព្រមទាំងការវិនិយោគជាដើម។ ខាងក្រោមនេះ គឺសុទ្ធសឹងតែជាអ្នកប្រដាល់ទាំងប្រាំរូប ដែលមានទ្រព្យសម្បត្តិច្រើនដាច់គេ៖

១.    អ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather ជាអ្នកប្រដាល់ដែលមានបំផុតនៅលើលោក ពោលកីឡាកររូបនេះមានទ្រព្យសម្បត្តិដល់ទៅចំនួន ៤០០លានដុល្លារ។ រយៈពេល ២១ឆ្នាំនៃការប្រកបអាជីពប្រដាល់ (ឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៧) Floyd បានឈ្នះជើងឯកពិភពលោកសំខាន់ៗចំនួន ១៥ដង រាប់ចាប់ពីប្រភេទទម្ងន់ស្រាល ដល់កម្រិតមធ្យម។

២.    អ្នកប្រដាល់សញ្ជាតិអាមេរិកដូចគ្នា George Foreman មានទ្រព្យសម្បត្តិប្រមាណ ៣០០លានដុល្លារ។ George ជាអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ពិភពលោកពីរសម័យកាល ម្ចាស់មេដាយមាសអូឡាំពិក និងក៏ជាសហគ្រិនមួយរូបផងដែរ។ យ៉ាងណា ប្រាក់ចំណូលពីការប្រកួតបានមកតិចតួចប៉ុណ្ណោះ បើធៀបទៅនឹងយីហោលក់គ្រឿងអេឡិចត្រូនិក George Foreman Grill របស់គាត់ ដែលអាចលក់បានដល់ទៅជាង ១០០លានគ្រឿងទូទាំងពិភពលោក។

៣.   អ្នក​ប្រដាល់​ទម្ងន់​មធ្យមរបស់​ម៉ិកស៊ិក Saul Alvarez ក៏មាន​ទ្រព្យសម្បត្តិខ្ទង់ ២៥០លាន​ដុល្លារ។ កីឡាកររូបនេះធ្លាប់ឈ្នះជើងឯក WBC, WBA ព្រមទាំងឈ្នះខ្សែក្រវ៉ាត់ទម្ងន់មធ្យម The Ring ។ Saul​ ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ Canelo Energy នៅម៉ិកស៊ិក និងក៏ជាអ្នកវិនិយោគទៅលើហាងតូចៗ (Mart)  សម្លៀកបំពាក់  និងកម្មវិធីហាត់ប្រាណផងដែរ។

៤.    អ្នកប្រដាល់ហ្វីលីពីន  Manny Pacquiao គឺជាអត្តពលិកអាស៊ីមានទ្រព្យសម្បត្តិសរុប ២២០លានដុល្លារ។ អ្នកប្រដាល់រូបនេះ ធ្លាប់ឈ្នះជើងឯកពិភពលោកចំនួនប្រាំបីលើក និងបានឈ្នះជើងឯក Linear ក្នុងប្រភេទទម្ងន់ចំនួនប្រាំផ្សេងៗគ្នា។ លើសពីនោះ Pacquiao ក៏ជាអ្នកនយោបាយ ដោយបានធ្វើជាសមាជិកព្រឹទ្ធសភាហ្វីលីពីនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

៥.    អ្នកប្រដាល់សញ្ជាតិអាមេរិកដើមកំណើតម៉ិកស៊ិក Oscar De La Hoya មានទ្រព្យសម្បត្តិសរុបចំនួន ២០០លានដុល្លារ។ Oscar ធ្លាប់ឈ្នះបានជើងឯកពិភពលោកចំនួន ១១ដងក្នុង ៦ប្រភេទទម្ងន់ផ្សេងៗគ្នា។ ចាប់តាំង​ពី​ចូល​និវត្តន៍​ អតីតកីឡាកររូបនេះ បាន​ប្តូរ​អាជីពយ៉ាងជោគជ័យទៅជា Promoter ប្រដាល់តាមរយៈក្រុមហ៊ុន Golden Boy Promotions របស់ខ្លួន៕

The post មកស្គាល់កំពូលកីឡាករប្រដាល់ មានទ្រព្យសម្បត្តិច្រើនដាច់គេលើលោក appeared first on .

អតីត​ស្ដេច​ប្រដាល់ Pacquiao ទម្លាយ​ថា បើ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​នឹង​ដោះស្រាយ​ដោយ​ “សន្តិវិធី”
ប្រទេស​ហ្វីលីពីន​ជា​ប្រទេស​មួយ​ដែល​ល្បី​ខ្លាំង​ខាង​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស រហូត​ដល់​ប្រធានាធិបតី Rogdrigo Duterte បាន​ប្រកាស​ជា​ផ្លូវការ​ថា នឹង​ប្ដេជ្ញា​លុប​បំបាត់​បញ្ហា​មួយ​នេះ បើ​ទោះ​ជា​ត្រូវ​បង្ក​ជា​សង្គ្រាម​ស៊ីវិល​ក្ដី។

យ៉ាងណា គ្រប់​បញ្ហា​ដែល​ដោះស្រាយ​ដោយ​អំពើ​ហិង្សា​មិនអាច​ជា​ដំណោះស្រាយ​ដ៏​ល្អ​ឡើយ ស្របពេល​អតីត​អ្នកប្រដាល់ Manny Pacquiao ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធានាធិបតី​អាណត្តិ​ក្រោយ​បាន​ប្ដេជ្ញា​ថា លោក​នឹង​ដោះស្រាយ​វិបត្តិ​សង្គម​មួយ​នេះ​ដោយ​ “សន្តិវិធី” និង​មិន​ប្រើប្រាស់​អាវុធ​ជា​ដំណោះស្រាយ​ឡើយ។

ដំណោះស្រាយ​ដែល​អតីត​ស្ដេច​ប្រដាល់​មួយ​នេះ​អះអាង​គឺ លោក​នឹង​ស្នើសុំ​ចូល​រួម​ជាថ្មី​ជាមួយ​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​ហៅកាត់ ICC ដែល​ប្រធានាធិបតី​ Rodrigo បាន​ប្រកាស​ផ្ដាច់ខ្លួន​កាលពី​ឆ្នាំ ២០១៨។

យ៉ាងណា ក្រឡេក​ទៅ​មើល​មធ្យោបាយ​ដែល​លោក Rodrigo បាន​ធ្វើ​កន្លងមក ដោយ​ស្ទើរតែ​ប្រែ​ប្រទេស​ហ្វីលីពីន​ទៅជា​សង្គ្រាម​ស៊ីវិល​ជាមួយ​ពួក​ជួញដូរ​គ្រឿងញៀន គឺ​ពិតជា​បាន​ផល​មែន​ ពោល​ចាប់តាំង​ពី​អនុវត្ត​មក ក្រុម​អ្នក​ជួញដូរ​រាប់ពាន់​នាក់​ត្រូវ​បាន​បោសសំអាត ស្របពេល​អង្គការ​សិទ្ធិមនុស្ស​ធ្លាប់​ថ្កោលទោស​លោក​ដែរ តែ​ក្រុម​ប៉ូលិស​អះអាង​ថា អ្នក​ដែល​បាន​ស្លាប់​គឺ​សុទ្ធ​តែ​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​របស់​ប៉ូលិស និង​វាយ​ប្រហារ​មក​លើ​ពួកគេ​មុន។

អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​ Duterte មិន​អាច​ចូលរួម​ជាមួយ ICC បន្ត​ទៀត​បាន ក្រោយ​បង្ក​ព្យុះភ្លៀង​ក្នុង​ប្រទេស និង​រារាំង​ការ​ស៊ើបអង្កេត​ពី​អង្គការ​អន្តរជាតិ​ជាមួយ​នឹង​បទឧក្រិដ្ឋ​របស់​លោក​ទាក់ទង​នឹង​សិទ្ធិមនុស្ស ទើប​តម្រូវ​ឲ្យ​ហ្វីលីពីន​ផ្ដាច់ខ្លួន​ចេញ​ពី ICC នៅ​ឆ្នាំ ២០១៨។

ដោយឡែក បច្ចុប្បន្ន​ក្រុម​អ្នក​សារព័ត៌មាន​បាន​ឲ្យដឹង​ថា ការិយាល័យ​ប្រធានាធិបតី​មិនអាច​ស្នើសុំ​ព័ត៌មាន​ទាក់ទង​នឹង​ការ​អះអាង​របស់​បេក្ខភាព​ប្រធានាធិបតី Manny Pacquiao បាន​ឡើយ៕

ប្រភព: Kelo

The post អតីត​ស្ដេច​ប្រដាល់ Pacquiao ទម្លាយ​ថា បើ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​នឹង​ដោះស្រាយ​ដោយ​ “សន្តិវិធី” appeared first on .

ចាញ់ប្រកួតចុងក្រោយ Pacquiao បង្ហើប​ថា​ ការ​ចូលនិវត្តន៍​ពី​ប្រដាល់​នៅ​មិន​ឆ្ងាយ​ឡើយ
ការប្រកួត​រវាង​អ្នកប្រដាល់ Manny Pacquiao និង Yordenis Ugas បាន​បញ្ចប់​ជា​ស្ថាពរ ខណៈ​ Ugas ជា​អ្នកទទួល​ជ័យជម្នះ​ដោយ​បាន​ពិន្ទុ​ខ្ពស់​ជាង​អ្នកប្រដាល់​ហ្វីលីពីន​។

អ្នកប្រដាល់ Pacquiao ក៏បាន​សារភាព​ក្រោយ​ចប់​ការប្រកួត​ដែរ​ថា គ្រាន់តែ​ចាប់ផ្ដើម​ចូល​ទឹក​ទី ២ ភ្លាម​ លោក​មាន​អារម្មណ៍​ថា រមួល​ក្រពើ​បាត់​ទៅ​ហើយ និង​បាន​បង្ហើប​ថា ការ​ចូលនិវត្តន៍​ពី​សង្វៀន​គឺ​មិនយូរ​ឡើយ។

យ៉ាងណា​រឿង​ដែល​អ្នកគាំទ្រ​កំពុង​បារម្ភ​ពេលនេះ​គឺ ពួកគេ​ដឹង​ថា Pacquiao មាន​របួស​ត្រង់​ភ្នែក​រហូត​ដល់​ពាក់​វ៉ែនតា​ខ្មៅ​ពេល​ផ្ដល់​កិច្ច​សម្ភាសន៍​​ទៀត តែ​ពួកគេ​មិន​ដឹង​ទេ​ថា របួស​នោះ​មាន​កម្រិត​ធ្ងន់​កម្រិត​ណា រហូត​ដល់​ឃើញ​វីដេអូ​ប្រពន្ធ​របស់​បុរស​វ័យ ៤២ ឆ្នាំ​បង្ហោះ​នៅ​លើ Instagram របស់​អ្នកនាង។

ក្នុង​វីដេអូ​មួយ​នោះ អ្នកស្រី​កំពុង​បញ្ចុក​អាហារ​ដល់​ប្ដី ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​បើក​ភ្នែក​សឹង​មិន​រួច ដូច្នេះ​អ្នកគាំទ្រ​ប្រហែល​ជា​នឹង​ទទួល​បាន​ដំណឹង​ពី​ការ​ព្យួរ​ហ្កង់​ពី​សង្វៀន​របស់​អ្នកប្រដាល់​ហ្វីលីពីន​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ជាមិនខាន​។

ក្រោយ​ពី​ចប់​ការប្រកួត​ដំបូង​ បន្ទាប់​ពី​សម្រាក​ពី​សង្វៀន​អស់​រយៈពេល​ជាង ២ ឆ្នាំ​ Pacquiao បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “នៅ​ថ្ងៃ​អនាគត អ្នក​ប្រហែល​នឹង​មិន​ឃើញ Manny Pacquiao ឡើង​វាយ​លើ​សង្វៀន​ម្ដងទៀត​ឡើយ”។

“ខ្ញុំ​មិន​ប្រាកដ​ចិត្ត​ឡើយ តែ​គ្រាន់តែ​ដឹង​ថា រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​នេះ ខ្ញុំ​ពិតជា​សប្បាយ​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​សម្រេច​បាន​នៅ​ក្នុង​វិស័យ​ប្រដាល់​នេះ​ណាស់។ ខ្ញុំ​បាន​បង្កើត​កំណត់ត្រា និង​បាន​ជួយ​ឲ្យ​វិស័យ​ប្រដាល់​ឡើង​មក​ដល់​កម្រិត​កំពូល តែ​អ្វី​ដែល​កាន់តែ​ពិសេស គឺ​បាន​លើក​មុខមាត់​ប្រទេស​ខ្ញុំ និង​ប្រជាជន​ហ្វីលីពីន​តែ​ម្ដង”៕

ប្រភព: Metro

The post ចាញ់ប្រកួតចុងក្រោយ Pacquiao បង្ហើប​ថា​ ការ​ចូលនិវត្តន៍​ពី​ប្រដាល់​នៅ​មិន​ឆ្ងាយ​ឡើយ appeared first on .