Mars Wrigley

Twitter ក្លាយជាក្រុមហ៊ុនឯកជនធំបំផុតមួយនៅអាមេរិក ក្រោយ Elon Musk ក្លាយជាម្ចាស់ថ្មី
យោងតាម​របាយការណ៍​ផ្ដល់​ឲ្យដោយ Forbes បានបង្ហាញថា ក្រុមហ៊ុន Twitter ដែលមាន​ម្ចាស់ថ្មីជា​មហាសេដ្ឋីមានបំផុតលើលោក បាន​ខ្ទាតចេញ​ពី​ផ្សារហ៊ុន New York Stock Exchange កាលពីខែតុលា និងបាន​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុតមួយ​នៅ​អាមេរិក។

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ចាបខៀវ បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១០៤ ក្នុងបញ្ជីក្រុមហ៊ុន​ឯកជន​ធំ​បំផុត​នៅ​អាមេរិក រៀបចំឡើងដោយ Forbes ខណៈសារនេះគឺជាលើកដំបូងដែល Twitter មានវត្តមាន​នៅក្នុង​បញ្ជីមួយនេះ។

ដោយឡែក សម្រាប់ក្រុមហ៊ុន​ឯកជន​ធំបំផុតនៅ​អាមេរិក​នាឆ្នាំ ២០២២ នេះ​វិញ គឺ​មានដូចជា៖

1/ ក្រុមហ៊ុន Cargill រកស៊ីលើវិស័យចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ១៦៥ ពាន់លានដុល្លារ

2/ ក្រុមហ៊ុន Koch Industries រកស៊ីលើពហុវិស័យ មានប្រាក់ចំណូលប្រចាំឆ្នាំ ១២៥ ពាន់លានដុល្លារ

3/ក្រុមហ៊ុន Publix Super Markets រកស៊ីលើទីផ្សារចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ៤៨ ពាន់លានដុល្លារ

4/ក្រុមហ៊ុន Mars រកស៊ីលើវិស័យចំណីអាហារ មានប្រាក់ចំណូលប្រចាំឆ្នាំ ៤៥ ពាន់លានដុល្លារ

សូមជម្រាបដែរថា Forbes បានសង្កេត និងតាមដាន​ក្រុមហ៊ុន​ឯកជន​ធំ​បំផុតនៅអាមេរិក​តាំងពីឆ្នាំ ១៩៨៥ ហើយសម្រាប់ឆ្នាំនេះ​មាន​ក្រុមហ៊ុន ២៤៦ រំលេចឈ្មោះ​ក្នុងបញ្ជី​មួយនេះ ដែលជា​តួលេខ​ច្រើន​បំផុត​តាំងពីឆ្នាំ ២០០៨ មក៕

The post Twitter ក្លាយជាក្រុមហ៊ុនឯកជនធំបំផុតមួយនៅអាមេរិក ក្រោយ Elon Musk ក្លាយជាម្ចាស់ថ្មី appeared first on .

ក្រុមហ៊ុនធំមួយរបស់អាមេរិក ចេញមុខសុំទោសចិន ក្រោយហៅតៃវ៉ាន់ថាជាប្រទេស
ក្រុមហ៊ុនស្ករគ្រាប់ដ៏ធំបំផុតរបស់អាមេរិក Mars Wrigley បានចេញមុខបញ្ជាក់ថា ខ្លួនពិតជាគោរពដល់អធិបតេយ្យភាពជាតិរបស់ប្រទេសចិន និងបានសុំទោស ចំពោះកំហុសឆ្គងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម សម្រាប់ផលិតផលស្ករសូកូឡា Snikckers របស់ខ្លួន ដែលបានហៅកោះតៃវ៉ាន់ គឺជាប្រទេសមួយ ។

តាមរយ:វីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snikckers បានផ្សព្វផ្សាយថា ផលិតផលនេះ មានលក់តែនៅក្នុងប្រទេសមួយចំនួន ដូចជា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ហើយចំពោះពាណិជ្ជកម្ម ដែលមានការចូលរួមផ្សព្វផ្សាយដោយក្រុមតារាចម្រៀងប្រុសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS មួយនេះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង នៅលើប្រព័ន្ធបណ្តាញសង្គម Weibo របស់ចិន កាលពីពេលថ្មីៗកន្លងទៅ ។

ក្រោយពីទទួលបានការប្រតិកម្មខ្លាំងបែបនេះ ក្រុមហ៊ុន Mars Wrigley បានចុះផ្សាយអំពីការសុំអភ័យទោស នៅលើគណនី Snickers China Weibo របស់ខ្លួនភ្លាមៗ ហើយបាននិយាយថា ខ្លឹមសារពាក់ព័ន្ធទាំងនោះត្រូវបានកែប្រែឡើងវិញ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាមេរិក បាននិយាយថា ​៖ ” យើងដឹងអំពីរបាយការណ៍ស្តីពីសកម្មភាព ដែលទាក់ទងជាមួយនឹង Snickers នៅក្នុងតំបន់មួយចំនួននៅអាស៊ី ហើយយើងបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងសម្តែងការសុំទោសយ៉ាងជ្រាលជ្រៅ ” ។

“ Mars Wrigley មាការគោរពទៅលើអធិបតេយ្យភាពជាតិ និងបូរណាភាពទឹកដីរបស់ប្រទេសចិន ហើយក្រុមហ៊ុនបានធ្វើប្រតិបត្តិការអាជីវកម្ម ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញតិក្នុងស្រុងយ៉ាងតឹងរ៉ឹង ” ។

នៅត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីសេចក្តីថ្លែងការណ៍នេះ Snickers China ក៏បានចែករំលែកសារមួយផ្សេងទៀត ដោយបង្ហោះលើបណ្តាញសង្គម Weibo ថា ៖ “មានប្រទេសចិនតែមួយគត់នៅក្នុងពិភពលោកនេះ ហើយតៃវ៉ាន់គឺជាផ្នែក ដែលមិនអាចកាត់ផ្តាច់ពីប្រទេសចិនបានឡើយ ” ។

គួរបញ្ជាក់ថាទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចិនបានឡោមព័ទ្ធកោះតៃវ៉ាន់ ជាមួយនឹងការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់ទឹកដីកោះនេះ ៕

The post ក្រុមហ៊ុនធំមួយរបស់អាមេរិក ចេញមុខសុំទោសចិន ក្រោយហៅតៃវ៉ាន់ថាជាប្រទេស appeared first on .