Mastercard

Mastercard ចាយលុយជិត ៣ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏ល្បីឈ្មោះមួយ
ក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុលំដាប់កំពូលមួយរបស់ពិភពលោក Mastercard បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញាកន្លងទៅថា ខ្លួនបានឈានដល់ការចុះកិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត Recorded Future នៅក្នុងតម្លៃប្រមាណ ២,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Cyberscoop។

លោក Craig Vosburg ប្រធានផ្នែកសេវាកម្មនៅក្រុមហ៊ុន Mastercard បាននិយាយនៅក្នុងសេចក្តីប្រកាសនេះថា ៖” Recorded Future និងជួយបន្ថែមនូវទំនុកចិត្តសម្រាប់អតិថិជនរបស់យើងកាន់តែច្រើនជាងមុន ទាំងកំឡុងពេល និងក្រោយពេលធ្វើប្រតិបត្តិការទូទាត់”។

លោក Craig បានបន្ថែមឲ្យដឹងទៀតថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ នឹងអាចបង្កើតអ្វីថ្មីកាន់តែលឿន និងឆ្លាតវៃជាងមុន រួមទាំងអាចមើលឃើញមុនអំពីការគំរាមកំហែងដែលកំពុងកើតឡើង ក៏ដូចជាមុនពេលការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតអាចកើតឡើង ក្នុងអំឡុងពេលទូទាត់សាច់ប្រាក់។

ទន្ទឹមនឹងនេះ Mastercard បានកត់សម្គាល់ឃើញថា Recorded Future គឺជាក្រុមហ៊ុនផ្តល់សន្តិសុខតាមអ៊ីនធឺណិតដ៏ល្បីបំផុតមួយលើពិភពលោក ដែលមានអតិថិជនអន្តរជាតិជាង ១ ៩០០ រួមទាំងរដ្ឋាភិបាលចំនួន ៤៥ និងក្រុមហ៊ុនទ្រព្យសកម្មជាច្រើនទៀតផងដែរ៕

The post Mastercard ចាយលុយជិត ៣ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏ល្បីឈ្មោះមួយ appeared first on .

រុស្ស៊ីបង្ខំចិត្តប្តូរទៅប្រើប្រាស់កាតរបស់ចិនវិញ ខណ: Visa , Mastercard កំពុងកាត់ផ្តាច់ប្រតិបត្តិការ
ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ប័ណ្ណឥណទានចេញដោយធនាគាររុស្ស៊ី ដែលប្រើប្រព័ន្ធទូទាត់ Visa និង Mastercard នឹងត្រូវឈប់ដំណើរការ។

ជាក់ស្តែងធនាគារកណ្តាលរបស់រុស្ស៊ី បានបញ្ជាក់ទៀតថា Visa និង Mastercard ក៏នឹងផ្អាកដំណើរការ នៅខាងក្រៅប្រទេសផងដែរ ចំពោះកាតដែលចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុក ដែលជារបស់ធនាគារបរទេសបរទេសនោះ ។

យ៉ាងណាចំពោះការហាមឃាត់នេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនទូទាត់របស់សហរដ្ឋអាមេរិក Visa Inc និង Mastercard Inc បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយបានចូលរួមក្នុងចំណោមក្រុមហ៊ុនបរទេសជាច្រើនទៀត ដែលកំពុងដាក់ទណ្ឌកម្ម និងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៊ី ចំពោះការរំលោភបំពានលើអ៊ុយក្រែន ។

ហើយទន្ទឹមនឹងបញ្ហានេះផងដែរ ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយថាខ្លួនគ្រោងនឹងចេញកាតថ្មី សម្រាប់ប្រជាជនរបស់ខ្លួន ដោយងាកមកប្រើប្រាស់ប្រព័ន្ធទូទាត់ UnionPay របស់ប្រទេសចិនវិញ ខណ:ដែលកាតនេះ គឺអាចប្រើប្រាស់បាន នៅក្នុងប្រទេសចំនួន ១៨០ ។

គួរបញ្ជាក់ផងដែរថា UnionPay បានដំណើរការជាមួយធនាគារធំៗ នៅក្នុងប្រទេសរុស្ស៊ីរួចទៅហើយ ដូចជា Sberbank និង Tinkoff ហើយនៅក្នុងពេលឆាប់ៗនេះ ធនាគារកណ្តលរបស់រុស្ស៊ី នឹងចាប់ផ្តើមចេញប័ណ្ណ UnionPay រួមជាមួយប្រព័ន្ធទូទាត់ក្នុងស្រុក Mir ផងដែរ ៕

ប្រភព: Usnews

The post រុស្ស៊ីបង្ខំចិត្តប្តូរទៅប្រើប្រាស់កាតរបស់ចិនវិញ ខណ: Visa , Mastercard កំពុងកាត់ផ្តាច់ប្រតិបត្តិការ appeared first on .

អាជ្ញាធរ​អង់គ្លេស​សម្រេច​ពិន័យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ចំនួន ៥ ក៏​មាន​ Mastercard គិត​ជា​ប្រាក់​ប្រហែល ៤៥ លាន​ដុល្លារ
កាលពី​ពេលថ្មីៗនេះ អាជ្ញាធរ​អង់គ្លេស​បាន​សម្រេច​ពិន័យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ចំនួន ៥ ក្រុមហ៊ុន រាប់​បញ្ចូល​ទាំង Mastercard ផង ក្នុង​ទំហំ​ទឹកប្រាក់​ ៣៣ លាន​ផោន ឬ ៤៥ លាន​ដុល្លារ ដោយសារ​ល្មើស​ច្បាប់​ទូទាត់ប្រាក់​តាម​កាតឥណទាន​ជាមុន។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ៥ នោះ​ Mastercard ទទួល​រង​ពិន័យ​ធ្ងន់ធ្ងរ​ជាងគេ​ដល់​ទៅ ៣១,៥៦ លាន​ផោន។

បើ​តាម​ការ​អះអាង​ពី​អាជ្ញាធរ​មូលដ្ឋាន​ផ្នែក​ទូទាត់ប្រាក់ បាន​និយាយ​ថា ក្រុមហ៊ុន​ទាំងនេះ​បាន​ល្មើសច្បាប់​ទីផ្សារ​ប្រកួតប្រជែង ដោយ​យល់ព្រម​មិន​ដណ្ដើម​អតិថិជន​គ្នា សម្រាប់​ការ​ប្រើប្រាស់​កាត​ឥណទាន ដែល​ផ្ដល់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ចាយវាយ​ចំពោះ​ប្រជាពលរដ្ឋ។

បញ្ជាក់​ដែរ​ថា Mastercard គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ខ្នាតយក្ស​មួយ​នៅ​លើ​ពិភពលោក​ដោយ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។ បច្ចុប្បន្ន Mastercard ក៏​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ធំ​បំផុត​លើ​លោក​ទី ៤ ផង​ដែរ ដោយ​ផ្អែក​លើ​តម្លៃ​ក្រុមហ៊ុន​ ៣៦៥ ពាន់​លាន​ដុល្លារ៕​

ប្រភព: Kelo

The post អាជ្ញាធរ​អង់គ្លេស​សម្រេច​ពិន័យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ចំនួន ៥ ក៏​មាន​ Mastercard គិត​ជា​ប្រាក់​ប្រហែល ៤៥ លាន​ដុល្លារ appeared first on .