McDonald's

ក្រុមហ៊ុនអាមេរិកជាច្រើន ចង់ពង្រីកខ្លួនលើទីផ្សារប្រទេសចិន
ក្រុមហ៊ុនអាមេរិកជាច្រើនបានសម្លឹងឃើញពីសក្ដានុពលនៃការវិនិយោគរយៈពេល​យូរអង្វែង នៅលើទីផ្សារប្រទេសចិន ហើយពួកគេក៏មានបំណងចង់ពង្រីកខ្លួនឲ្យកាន់តែធំ​នៅទីនោះ ក្នុងឆ្នាំនេះផងដែរ។

យោងតាម​ការចុះផ្សាយពី CGTN បានបង្ហាញថា រាប់តាំងពីក្រុមហ៊ុនអាហារ រហូតដល់ក្រុមហ៊ុន​ប្រណីតៗជាច្រើន សុទ្ធតែបង្ហាញឆន្ទៈមកវិនិយោគនៅមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ តួយ៉ាងកាលពីឆ្នាំទៅ McDonald’s បានបើកហាងជាង ៧០០ កន្លែងនៅប្រទេសចិន ហើយសម្រាប់ឆ្នាំនេះ ពួកគេមានបំណងចង់ពង្រីកបន្ថែម ៩០០ កន្លែងទៀត។

ដោយឡែក សម្រាប់ហាងកាហ្វេល្បីឈ្មោះ Starbucks វិញ ក៏បង្ហើបពីគម្រោងខ្នាតយក ចង់បង្កើត​សាខានៅប្រទេសចិនឲ្យបាន ៩ ០០០ កន្លែងត្រឹមឆ្នាំ ២០២៥ និងបង្កើតឱកាសការងារ ៣៥ ០០០ កន្លែងទៀតផង។

សូមជម្រាបដែរថា យោងតាមការព្យាករពីសេដ្ឋកិច្ចវិទូជាច្រើនសុទ្ធតែបង្ហាញ​ពីក្ដីបារម្ភ នៃការធ្លាក់ចុះសេដ្ឋកិច្ចនៅលោកខាងលិច ខណៈ​ពួកគេ​បែរជាបង្ហាញថា សេដ្ឋកិច្ច​នៅចិន​កំពុងងើបឡើងវិញខ្លាំង ស្របពេល Goldman Sachs បាន​ទម្លាយថា ​សេដ្ឋកិច្ចចិនអាចកើនរហូតដល់ ៥,៥% នៅក្នុងឆ្នាំ ២០២៣ នេះ៕

The post ក្រុមហ៊ុនអាមេរិកជាច្រើន ចង់ពង្រីកខ្លួនលើទីផ្សារប្រទេសចិន appeared first on .

មុនមានបានដូចសព្វថ្ងៃ ស្ថាបនិក Amazon ធ្លាប់ធ្វើការទទួលបានប្រាក់ត្រឹម ២ ដុល្លារ/ម៉ោង
ជឿថា អ្នកណាៗ​ក៏​ស្គាល់​ពី​ស្ថាបនិក Amazon លោក Jeff Bezos ដែរ ដ្បិត​មុន​មាន​ Elon Musk ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក តំណែង​មួយ​នេះ​ធ្លាប់​បាន​គ្រប់គ្រង​ដោយ​អតីត​ CEO ក្រុមហ៊ុន Amazon អស់​រយៈពេល​ជា​ច្រើនឆ្នាំ។

ដ្បិត​លែង​ក្លាយជា​មហាសេដ្ឋី​មាន​បំផុត​លើលោក​ក្ដី ក៏ Jeff Bezos នៅតែ​គ្រង​តំណែង​ជា​អ្នកមាន​បំផុត​លើ​លោក​ទី ៣ ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៥៥ ពាន់​លាន​ដុល្លារ​ផង​ដែរ។ នេះ​បើតាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Forbes។

កន្លង​មក​លោកអ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ខ្លះៗ​ពី​ប្រវត្តិ​អាជីវកម្ម​របស់​មហាសេដ្ឋី​អាមេរិក​ខាងលើ​ ដែល​គោល​បំណង​នៃ​ការ​បង្កើត Amazon តំបូង គឺ​ដើម្បី​តែ​លក់​សៀវភៅ​ប៉ុណ្ណោះ មុនពេល​ផ្លេតហ្វម​មួយ​នេះ​ពង្រីក​ខ្លួន​កាន់តែ​ធំ​ រហូត​ក្លាយជា​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ធំ​បំផុត​មួយ​លើ​លោក។

យ៉ាងណា បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​ Yourstory បាន​ទម្លាយ​ថា មុន​បង្កើត​ Amazon លោក Jeff Bezos ទទួល​បាន​ការងារ​តំបូង​នៅ​ទសវត្ស​ឆ្នាំ ១៩៨០ នៅ​ភោជនីយដ្ឋាន McDonald ក្នុង​នាម​ជា​អ្នក​បំពង​ដំឡូង​បារាំង ដែល​ទទួល​បាន​កម្រៃ​ប្រមាណ​ ២ ដុល្លារ/ម៉ោង។

នេះ​អាច​ជា​មេរៀន​មួយ​ដែល​​បង្រៀន​យើង​ថា រាល់​ការ​ជោគជ័យ​ធំធេង​ទាំងអស់​គឺ​ ផ្ដើមចេញ​ពីចំណុច​តូចតាច​ទៅ​ជា​បណ្ដើរៗ តួយ៉ាង​មិនមែន​មានតែ​ Jeff Bezos ម្នាក់​ឡើយ​ដែល​ធ្លាប់​ធ្វើការ​បាន​កម្រៃ​តិចតួច មុនពេល​ក្លាយជា​មហាសេដ្ឋី ពោល​សូម្បី​តែ Warren Buffet ក៏​ដូចគ្នា ដែល​ការងារ​តំបូង​របស់​លោក​ ទទួល​បាន​ប្រាក់​ខែ​ត្រឹម​ប្រមាណ ១៧០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕

The post មុនមានបានដូចសព្វថ្ងៃ ស្ថាបនិក Amazon ធ្លាប់ធ្វើការទទួលបានប្រាក់ត្រឹម ២ ដុល្លារ/ម៉ោង appeared first on .

ស៊ូទ្រាំលែងបាន ទីបំផុត McDonald’s ប្រកាសឈប់រកស៊ីទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី
ក្រុមហ៊ុនលក់អាហារសម្រន់ខ្នាតយក្សរបស់អាមេរិក McDonald’s បានប្រកាសថា ខ្លួននឹងចាកចេញពីទីផ្សាររបស់រុស្ស៊ី ហើយលក់អាជីវកម្មទាំងអស់របស់ខ្លួន នៅក្នុងប្រទេសនេះ នៅពេលដែលពិភពលោក ព្យាយាមដាក់ទណ្ឌកម្ម កាន់តែខ្លាំងឡើង ។

គួរឱ្យដឹងថា ក្រុមហ៊ុនធំៗរបស់ប្រទេសលោកខាងលិចជាច្រើន បានប្រកាសដកខ្លួនជាបន្តបន្ទាប់ ពីប្រទេសរុស្ស៊ី ចាប់តាំងពីមានការឈ្លានពាន ទៅលើអ៊ុយក្រែន នៅក្នុងខែកុម្ភ:មក ។

ហើយយ៉ាងណា កាលពីថ្ងៃចន្ទ ក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំង ក៏បានប្រកាសថា ខ្លួនបានប្រគល់អាជីវកម្មទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី ទៅឱ្យរដ្ឋាភិបាលទីក្រុងមូស្គូកាន់កាប់ ដើម្បីបញ្ចប់ការរកស៊ីរបស់ខ្លួន នៅក្នុងប្រទេសនេះ ។

ដោយឡែក McDonald’s នៅក្នុងខែមីនា បានបិទហាងរបស់ខ្លួនទាំងអស់ចំនួន ៨៥០ កន្លែង នៅក្នុងប្រទេសរុស្ស៊ី ដែលធ្វើឱ្យបុគ្គលិកចំនួន ៦២ ០០០ នាក់ ត្រូវបាត់បង់ការងារ ។

ប៉ុន្តែកាលពីថ្ងៃចន្ទ ក្រុមហ៊ុនរបស់អាមេរិកមួយនេះ បានឈានដល់ដំណាក់កាលមួយទៀត ដើម្បីបញ្ចប់អាជីវកម្មរបស់ខ្លួនទាំងស្រុង នៅរុស្ស៊ី ជាមួយនឹងសេចក្តីថ្លែងការណ៍ថា ៖ ” បន្ទាប់ពីប្រតិបត្តិការ អស់ពេលជាង ៣០ ឆ្នាំ សារជីវកម្ម McDonald’s បានប្រកាសថា នឹងចាកចេញពីទីផ្សាររុស្ស៊ី ហើយព្រមទាំងបានចាប់ផ្តើមដំណើរការលក់អាជីវកម្មទាំងអស់ នៅរុស្ស៊ីផងដែរ ” ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបានបន្ថែមថា បន្ទាប់ពីការលក់នេះ ហាងទាំងអស់នៅរុស្ស៊ី នឹងលែងអាចប្រើប្រាស់ឈ្មោះ ឡូហ្គូ ម៉ាកយីហោ ឬម៉ឺនុយ របស់ McDonald’s ទៀតឡើយ ។

បញ្ជាក់ថា រុស្ស៊ី ជាប្រទេសដែល McDonald’s គ្រប់គ្រងហាងដោយផ្ទាល់ច្រើនជាង ៨០% នៃហាង ដែលមានឈ្មោះរបស់ខ្លួន ឬស្មើនឹង ៩% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន និង ៣% នៃប្រាក់ចំណេញពីប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសនេះ ៕

ប្រភព: CNA

The post ស៊ូទ្រាំលែងបាន ទីបំផុត McDonald’s ប្រកាសឈប់រកស៊ីទាំងស្រុង នៅក្នុងប្រទេសរុស្ស៊ី appeared first on .

Elon Musk ទទូចចង់ឱ្យហាងអាហារសម្រន់ខ្នាតយក្ស McDonald’s ទទួលយក Dogecoin សម្រាប់ការទូទាត់
ថ្មីៗនេះ មហាសេដ្ឋី Elon Musk បាននិយាយថា គាត់ចង់ឱ្យក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីល្បាញ McDonald’s Corp ចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថល Dogecoin សម្រាប់ទូទាត់ នៅក្នុងសេវាកម្មរបស់ខ្លួន ។

ជាក់ស្តែង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Inc រូបនេះ បាននិយាយនៅក្នុង Tweet របស់លោក កាលពីថ្ងៃអង្គារថា ៖” ខ្ញុំនឹងទទួលទានអាហារដ៏រីករាយបំផុត នៅក្នុងកញ្ចក់ទូរទស្សន៍ ប្រសិនបើ McDonalds ព្រមទទួលយក Dogecoin ជាការទូទាត់ ” ។

គួរឱ្យដឹងផងដែរថា លោក Musk បាននិយាយម្តងហើយម្តងទៀត ពាក់ព័ន្ធជាមួយនឹងប្រភេទកាក់គ្រីបតូ Dogecoin នៅមួយរយ:ចុងក្រោយនេះ ខណ:កាលពីដើមខែកន្លងទៅ គាត់ក៏បាននិយាយថាក្រុមហ៊ុន Tesla នឹងចាប់ផ្តើមទទួលយករូបិយប័ណ្ណឌីជីថល សម្រាប់ការទូទាត់ ទៅលើទំនិញមួយចំនួនផងដែរ ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីមានការលើកឡើងបែបនេះ កាក់ dogecoin បានកើនឡើងតម្លៃប្រមាណ ៧% កាលពីថ្ងៃអង្គារ ។ យ៉ាងណា នេះបើតាមទិន្នន័យទទួលបានពី CoinMarketCap ។

បន្ថែមពីនេះ កាលពីឆ្នាំមុន លោក Musk បានបង្កើនតម្លៃកាក់គ្រីបតូម្តងហើយម្តងទៀត ដោយគ្រាន់តែគាត់បានបង្ហោះសារដែលទាក់ទងអំពីវា ហើយពេលខ្លះ លោក Musk អាចផ្លាស់ប្តូរតម្លៃនៃកាក់គ្រីបតូ រហូតដល់ទៅ ១០% ឯណោះ បន្ទាប់ពីបង្ហោះ Tweet ត្រឹមតែមួយ ។

ជាមួយគ្នានេះ អ្នកខ្លះបានសម្តែងការព្រួយបារម្ភថា Tweets របស់លោក Musk អាចមានឥទ្ធពលខ្លាំង ក្នុងការផ្លាស់ប្តូរទីផ្សាររូបិយប័ណ្ណឌីជីថល ឱ្យកាន់តែធ្ងន់ធ្ងរទៅលើបញ្ហានៃការប្រែប្រួលចំពោះតម្លៃ ស្របពេលអ្នកផ្សេងទៀត ហាក់សប្បាយចិត្ត ដែលមហាសេដ្ឋីពិភពលោករូបនេះ បានងាកមកយកចិត្តទុកដាក់ទៅលើឧស្សាហកម្មនេះ ៕

ប្រភព: Independent

The post Elon Musk ទទូចចង់ឱ្យហាងអាហារសម្រន់ខ្នាតយក្ស McDonald’s ទទួលយក Dogecoin សម្រាប់ការទូទាត់ appeared first on .

McDonald’s បង្ខំចិត្តលក់​ដំឡូង​បំពង​អតិថិជននៅប្រទេស​ជប៉ុន ​​បាន​​កញ្ចប់​តូចៗ​តែ​ប៉ុណ្ណោះ
ហាងលក់អាហារសម្រន់ ដ៏ល្បីល្បាញ McDonald’s បានធ្វើការប្រកាសថា ខ្លួននឹងចាប់ផ្តើមកាត់បន្ថយការលក់ដំឡូងបំពងដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុនរយ:ពេលមួយសប្តាហ៍ ដោយសារតែការពន្យាពេលនៃការដឹកជញ្ជូនពីប្រទេសកាណាដា ព្រោះទឹកជំនន់ និងបញ្ហាជំងឺរាតត្បាតកូវីដ ១៩ ។

ជាក់ស្តែង McDonald’s Holdings Japan បានប្រកាសកាលពីថ្ងៃអង្គារថា ចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ហាងចំនួន ២ ៩០០ នៅក្នុងប្រទេសជប៉ុន នឹងផ្តល់ជូនតែដំឡូងបំពងកញ្ចប់តូចប៉ុណ្ណោះ ចំណែកឯខ្នាតកណ្តាល និងធំត្រូវបានផ្អាក ដើម្បីចៀសវាងការខ្វះខាត ។

យ៉ាងណា ក្រុមហ៊ុនខាងលើ បាននិយាយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារតែទឹកជំនន់ដ៏ធំនៅជិតកំពង់ផែទីក្រុង Vancouver (ភាគខាងលិចប្រទេសកាណាដា) និងការរំខានក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល ដោយសារជំងឺកូវីដ ១៩ ដូច្នេះទើបបានជាងយើងកំពុងជួបប្រទះនូវការពន្យាពេល ទៅលើការផ្គត់ផ្គង់ ” ។

ក្រុមហ៊ុនបានពន្យល់ទៀតថា ខ្លួនបានចាត់វិធានការទៅលើបញ្ហានេះភ្លាមៗ ដើម្បីធានាបានថា អតិថិជនរបស់ហាង នៅតែអាចទទួលបានដំឡូងបំពងដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន បើទោះបីជាមានភាពលំបាក ក្នុងការផ្គត់ផ្គង់អាហារដ៏ចម្បងដែលមិនអាចខ្វះបានរបស់ហាងមួយនេះ ក៏ដោយ ។

មិនតែប៉ុណ្ណោះ ការខ្វះខាតនេះបានកើតឡើង នៅចំពេលកំពុងខិតជិតដល់រដូវកាលបុណ្យទាន នៅក្នុងប្រទេសជប៉ុន ដែលជារៀងរាល់ឆ្នាំ McDonald’s តែងតែលក់ប្រកួតប្រជែងគ្នា ជាមួយហាង KFC ជានិច្ច ៕

ប្រភព: Euronews

The post McDonald’s បង្ខំចិត្តលក់​ដំឡូង​បំពង​អតិថិជននៅប្រទេស​ជប៉ុន ​​បាន​​កញ្ចប់​តូចៗ​តែ​ប៉ុណ្ណោះ appeared first on .