Melbourne

ទីបំផុត​ពលរដ្ឋ​ទីក្រុង Melbourne ​មាន​សេរីភាពជា​​ថ្មី ក្រោយ​បិទខ្ទប់ជិតមួយ​ឆ្នាំ
ជា​រឿង​គួរ​ឲ្យ​ត្រេកអរ​សម្រាប់​ប្រជាជន​នៅ​ទីក្រុង Melbourne  ប្រទេស​អូស្ត្រាលី​ដោយ​កាលពី​ពេលថ្មីៗនេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រកាស​នឹង​បើក​ដំណើរការជា​ធម្មតា​ឡើង​វិញ បន្ទាប់​ពី​បិទ​ធ្វើ​ចត្តាឡឺស័ក​មួយ​ទីក្រុង​ ក្នុង​រយៈពេល​យូរ​បំផុត​មួយ​លើ​ពិភពលោក។

ទីក្រុង​Melbourne  ដែលជា​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​ទី ២ បន្ទាប់​ពី Sydney បាន​ធ្វើការ​បិទ​ក្រុង​អស់រយៈពេល ២៦២ ​ថ្ងៃ ឬ​ជិត ៩ ខែ បន្ទាប់​ពី​ប្រកាស​អាសន្ន​ដោយសារ​ការ​ឆ្លង​រាលដាល​កូវីដ ១៩ ខ្លាំងៗ​ដល់​ទៅ ៦ លើក​គិត​ចាប់​ពី​ខែមីនា ២០២០​មក។

តែ​ពេលវេលា​ដ៏​ធុញទ្រាន់​ដែល​ឲ្យ​នៅ​តែ​ផ្ទះ​មិនអាច​ទៅណា​កើត​នោះ បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃសុក្រ​នេះ ដោយ​ប្រជាជន​នៅ​ទូទាំង​ទីក្រុង​បាន​មាន​សេចក្ដី​ត្រេកអរ​ជាខ្លាំង​ បន្ទាប់​ពី​អាជ្ញាធរ​ប្រកាស​អនុញ្ញាត​ឲ្យ​ប្រជាជន​មាន​សេរីភាព​ដើរហើរ​វិញ​ខ្លះ។

យ៉ាងណា ការ​បើក​ទីក្រុង​វិញ​នេះ​មិនមែន​បើក​ជា​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ ដោយ​អាហារដ្ឋាន និង​ហាងកាហ្វេ​ទាំងអស់​អាច​បើក​លក់​ជា​ធម្មតា តែ​តម្រូវ​ឲ្យ​មាន​ភ្ញៀវ​ត្រឹម ២០ នាក់​នៅ​ក្នុងហាង និង​ច្រើន​បំផុត ៥០ នាក់​នៅ​ក្រៅ​ហាង ដែល​គ្រប់​អតិថិជន​ត្រូវតែ​ជា​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់។

គិត​មក​ត្រឹម​ពេលនេះ ចំនួន​មនុស្ស​ពេញវ័យ​ដែល​ទទួល​បាន​ការ​ចាក់រ៉ាក់សាំង​ទូទាំង​ប្រទេស​អូស្ត្រាលី​គឺ​មាន​លើសពី ៧០% តែ​ការ​ពាក់ម៉ាស​នៅ​តែ​តម្រូវ​ឲ្យ​គោរព​តាម​ជា​និច្ច តែ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ធំៗ​ផ្សេងៗ ​អូស្ត្រាលី​អាច​និយាយ​ថា​មាន​អត្រាឆ្លង​ទាប​ជាង ​ពោល ត្រឹម ១៥២ ០០០ ករណី និង​ចំនួន​មនុស្ស​ស្លាប់​មាន ១៥៩០។

បញ្ជាក់​ដែរថា ការ​បើក​ទីក្រុង​Melbourne ឡើង​វិញ នឹង​ជួយជម្រុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ដល់ទៅ ១,៥១ ទ្រី​លាន​ដុល្លារ បន្ទាប់ពី​ការ​បិទក្រុង​មួយ​នេះ​ជាច្រើន​ខែ បាន​ធ្វើឲ្យ​ប្រទេស​ប៊ិះ​ធ្លាក់​ចូល​អន្លង់​វិបត្តិ​សេដ្ឋកិច្ច​លើកទី ២ ដែល​ធ្លាប់កើត​មាន​ជាច្រើន​ឆ្នាំ​មុន៕

ប្រភព: Kelo

The post ទីបំផុត​ពលរដ្ឋ​ទីក្រុង Melbourne ​មាន​សេរីភាពជា​​ថ្មី ក្រោយ​បិទខ្ទប់ជិតមួយ​ឆ្នាំ appeared first on .