Melinda Gates

ក្រោយលែងលះបានបីឆ្នាំ ពេលនេះអតីតភរិយាលោក Bill Gates រកបានសង្សារថ្មីជាបុគ្គលិកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនប្តីខ្លួន
ក្រោយលែងលះបានរយៈពេលប្រហែលបីឆ្នាំ (២០២១-បច្ចុប្បន្ន) ជាមួយលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា លោកស្រី Melinda French Gates ដែលជាស្ត្រីមានភាពលេចធ្លោមួយរូបក្នុងការងារសប្បុរសធម៌នោះ កំពុងមានស្នេហាជាមួយអតីតបុគ្គលិកក្នុងក្រុមហ៊ុន Microsoft របស់អតីតស្វាមីខ្លួន គឺលោក Philip Vaughn ។ នេះបើតាមការចុះផ្សាយពី Luxury Launches ។

លោក Bill Gates និងអតីភរិយាលោកស្រី Melinda French Gates

យោងតាមប្រវត្តិរូបនៅលើបណ្តាញសង្គម LinkedIn លោក Philip Vaughn កាលពីមុនធ្លាប់បានធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រនៅក្រុមហ៊ុន Microsoft ចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៨ ។ ក្នុងរយៈពេលជិត ៩ឆ្នាំនៅក្នុងក្រុមហ៊ុន លោកចាប់ផ្តើមឡើងដោយធ្វើការជាអ្នកប្រឹក្សា រួចហើយត្រូវបានតំឡើងឋានៈជាអ្នកគ្រប់គ្រងកម្មវិធី ហើយបន្ទាប់មកទៀតក៏ជាប្រធានគ្រប់គ្រងក្រុមពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដោយមើលការខុសត្រូវលើការចម្លងទិន្នន័យ និងការត្រួតពិនិត្យគម្រោងផ្សេងៗ។

បន្ទាប់ពីចាកចេញពី Microsoft លោក Philip បានចេញរកស៊ីនិងធ្វើការបណ្តាក់ទុនជាច្រើន ដោយក្នុងឆ្នាំ២០០៩ លោកបានចាប់ដៃគូជាមួយអតីតសហការី Microsoft លោក Rafik Robeal ដើម្បីបើកដំណើរការ Raveable ដែលជាគេហទំព័រផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ ពាក់ព័ន្ធនឹងសណ្ឋាគារ ការធ្វើដំណើរ ស្រដៀងទៅនឹង Booking.com ផងដែរ។ បន្តបន្ទាប់មក លោកបានចូលរួមជាមួយក្រុមហ៊ុន Techstars ហើយបច្ចុប្បន្ននេះវិញលោកក៏មានតួនាទីជាប្រធានប្រតិបត្តិនៅ Tavour ដែលជាក្រុមហ៊ុនចែកចាយស្រាបៀរ។

ពាកព័ន្ធនឹងស្នេហារវាងលោក Philip និងលោកស្រី Melinda ត្រូវបានគេប្រទះឃើញស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា នៅអាហារពេលល្ងាចឯភោជនីយដ្ឋាន Le Bernardin ក្នុង Midtown Manhattan ហើយក៏ឧស្សាហ៍ឃើញអ្នកទាំងពីរ ដើរកាន់ដៃគ្នា ញញឹមសារសងយ៉ាងមានសុភមង្គល។

លោកស្រី Melinda French Gates និងសង្សារលោក Philip Vaughn

គួរឲ្យដឹងដែរថា បើងាកមកបុរសមានទ្រព្យកប់ពពកដល់ទៅ ១០៣ពាន់លានដុល្លារលោក Bill Gates នេះវិញក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយលោកស្រី Paula Hurd ដែលជាអ្នកនិយមចូលចិត្តកីឡាវាយកូនបាល់ និងក៏ជាអតីតអនុប្រធានសេវាកម្មនៅ NCR ។ លោកស្រី Hurd ដែលមានប្រវត្តិធ្លាប់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Texas បច្ចុប្បន្នក៏មានតួនាទីជាប្រធាននៃ Universal Tennis Foundation ផងដែរ។ ដោយឡែកទំនាក់ទំនងរបស់លោកស្រី Melinda និង Philip អាចចាត់ទុកថាទើបតែថ្មីថ្មោង ខណៈឯលោក Bill Gates និងលោកស្រី Hurd វិញមានទំនាក់ទំនងជាមួយគ្នាបានរយៈពេលជាងមួយឆ្នាំមកហើយ៕

លោក Bill Gates និងសង្សារលោកស្រី Paula Hurd

The post ក្រោយលែងលះបានបីឆ្នាំ ពេលនេះអតីតភរិយាលោក Bill Gates រកបានសង្សារថ្មីជាបុគ្គលិកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនប្តីខ្លួន appeared first on .

ស្ងាត់ៗ មហាសេដ្ឋី Bill Gates ផ្ទេរភាគហ៊ុនតម្លៃជាង ១ពាន់លានដុល្លារ ជូនអតីតភរិយា
ថ្មីៗនេះ លោកស្រី Melinda French Gates ទើបតែទទួលបានទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារ ពីអតីតស្វាមី លោក Bill Gates បើទោះបីជាអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាដាច់ស្រេចហើយក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោកស្រី French Gates បានលែងលះជាមួយសហស្ថាបនិកក្រុមហ៊ុន Microsoft ក្នុងអំឡុងឆ្នាំ២០២១ ហើយថែមទាំងបានប្រកាសលាលែងចេញពីតំណែងជាសហប្រធាននៃមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងរួមជាមួយអតីតស្វាមី កាលពីខែមិថុនា ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បីឆ្នាំបន្ទាប់ពីឈានដល់ការលែងលះនេះ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នៅតែបន្តផ្ទេរភាគហ៊ុនទៅឲ្យអតីតភរិយារបស់ខ្លួនបន្ថែមទៀត។ ដោយកាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ លោកស្រី French Gates ត្រូវគេរាយការណ៍ថា ទទួលបានភាគហ៊ុនក្នុងក្រុមហ៊ុនសាធារណៈមួយ ដែលមានតម្លៃដល់ទៅ ១,២ពាន់លានដុល្លារ និងជួយបង្កើនទ្រព្យសម្បត្តិសរុបរបស់លោកស្រី ដល់ចំនួនជាង ៣០ពាន់លានដុល្លារ។

គួរឲ្យដឹងថា លោក Bill Gates ដែលឥឡូវនេះមានទ្រព្យសរុបប្រមាណជាង ១០៥ពាន់លានដុល្លារ បានផ្តល់ជូនលោកស្រី French Gates នូវភាគហ៊ុនចំនួន ៧,១% បន្ថែមទៀត នៅក្នុងក្រុមហ៊ុនលក់រាយរថយន្ត AutoNation ដែលធ្វើឲ្យលោកស្រីបច្ចុប្បន្ន មានភាគហ៊ុនកាន់កាប់សរុបដល់ ១៨% ។

ទន្ទឹមនឹងនេះ លោកស្រី French Gates ក៏ទទួលបានភាគហ៊ុន ១% បន្ថែម នៅក្នុងក្រុមហ៊ុន Canadian National Railway Company ផងដែរ ដែលធ្វើឲ្យភាគហ៊ុនសរុបរបស់លោកស្រី នៅក្នុងក្រុមហ៊ុនបណ្តាញដឹកជញ្ជូនទំនិញនេះ ឡើងដល់ ១,៤% ដែលជាលទ្ធផលទទួលបានក្រោយការការលែងលះ៕

The post ស្ងាត់ៗ មហាសេដ្ឋី Bill Gates ផ្ទេរភាគហ៊ុនតម្លៃជាង ១ពាន់លានដុល្លារ ជូនអតីតភរិយា appeared first on .

អតីតភរិយាមហាសេដ្ឋី Bill Gates ប្រកាសលាលែងតំណែងនៅមូលនិធិសប្បុរសធម៌មួយកន្លែង
លោកស្រី Melinda French Gates អតីតភរិយាមហាសេដ្ឋី Bill Gates បានប្រកាសកាលពីដើមសប្ដាហ៍ថា លោកស្រីនឹងលាលែងតំណែង ជាសហប្រធានមូលនិធិ Bill & Melinda Gates Foundation ដែលបានបង្កើតឡើងជាមួយអតីតស្វាមី កាលពីឆ្នាំ២០០០។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា មូលហេតុដែលលោកស្រី សម្រេចចិត្តលាលែងតំណែងនៅក្នុងមូលនិធិសប្បុរសធម៌មួយនេះ ដោយសារតែលោកស្រី មានបំណងចង់ធ្វើសប្បុរសធម៌ដាច់ដោយឡែក ជាពិសេសគឺជួយដល់ស្ត្រី និងគ្រួសារជាច្រើននៅសហរដ្ឋអាមេរិក និងពិភពលោក។

ការចាកចេញរបស់លោកស្រី នឹងធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ហើយលោកស្រីក៏បានបង្ហើបថា ចំពោះផែនការនាថ្ងៃអនាគត និងបង្ហាញតាមក្រោយ ស្របពេលលោកស្រី Melinda ក៏នឹងទទួលបានកញ្ចប់ទឹកប្រាក់លើកទឹកចិត្តពីមូលនិធិ Bill & Melinda Gates Foundation ប្រមាណ ១២,៥ពាន់លានដុល្លារផងដែរ។

ជម្រាបបន្ថែមថា មូលនិធិ Bill & Melinda Gates Foundation ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ក្រោមការផ្ដួចផ្ដើមរបស់មហាសេដ្ឋី Bill Gates និងអតីតភរិយា ហើយរយៈពេលជាង ២៤ឆ្នាំ មូលនិធិសប្បុរសធម៌មួយនេះ បានជួយដល់មនុស្សរាប់ម៉ឺននាក់ គិតជាថវិកាប្រមាណ ៧៨ពាន់លានដុល្លារ៕

The post អតីតភរិយាមហាសេដ្ឋី Bill Gates ប្រកាសលាលែងតំណែងនៅមូលនិធិសប្បុរសធម៌មួយកន្លែង appeared first on .

មហាសេដ្ឋី Bill បានបំពេញ​បែប​បទ​ ​ផ្ទេរទ្រព្យ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,៨ ​ប៊ីលាន​ដុល្លារ ប្រគល់ជូនអតីតភរិយា​ Melinda Gates
តាមសេចក្តីរាយការណ៍ Melinda Gates បាននិយាយនៅក្នុងញត្តិសុំលែងលះថា “អាពាហ៍ពិពាហ៍នេះត្រូវបានបែកបាក់គួរឱ្យសោកស្តាយ” ប៉ុន្តែពួកគេនៅតែមានគម្រោងសហការលើការងារសប្បុរសធម៌របស់ពួកគេ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព BBC

យោងតាមឯកសាររបស់គណៈកម្មការមូលប័ត្រនិងផ្សារភាគហ៊ុនកាលពីថ្ងៃទី ៣ ខែឧសភា ក្រុមហ៊ុនវិនិយោគមួយឈ្មោះថា Cascade Investment ដែលគ្រប់គ្រងដោយ ប៊ីលហ្គេត បានផ្ទេរប្រាក់ជាង ១,៨ ​ប៊ីលាន​ដុល្លារ​(ពាន់លាន)​ទៅឲ្យ មេលីនដា ហ្គេត។ ការផ្ទេរប្រាក់នោះរួមមាន ភាគហ៊ុនជាង ១៤ លានហ៊ុន របស់ក្រុមហ៊ុន National National Railway Co., ដែលមានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារនិង ២,៩ លាន ហ៊ុនរបស់ក្រុមហ៊ុន AutoNation មានតម្លៃប្រហែល ៣០៩ លានដុល្លារ។

សហស្ថាបនិកក្រុមហ៊ុន Microsoft បានចែករំលែកកាលពីថ្ងៃចន្ទ នៅលើបណ្តាញសង្គម Twitter ថា“ បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាពជាច្រើនលើទំនាក់ទំនងរបស់យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង ក្នុងរយៈពេល ២៧ ឆ្នាំ”។

រូបភាព REUTERS

​Twitter បន្តថា“ យើងនៅតែបន្តបេសកកម្មសប្បុរសធម៌ជាមួយគ្នា ប៉ុន្តែយើងមិនជឿទៀតទេថាពួកយើងអាចរីកចម្រើនជាមួយគ្នានៅដំណាក់កាលបន្ទាប់នៃជីវិតរបស់យើង” ។ “ពួកយើងស្នើសុំកន្លែងឯកជនភាពសម្រាប់គ្រួសាររបស់យើងនៅពេលយើងចាប់ផ្តើមសាងជីវិតថ្មី” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ មូលនិធិ ប៊ីល & មីលីនដាហ្គេត បាននិយាយថា អ្នកទាំងពីរនឹងបន្តបង្កើតយុទ្ធសាស្ត្ររបស់អង្គការដើម្បីជួយការពារបុព្វហេតុនិងទិសដៅរបស់ខ្លួន។ Bill មានអាយុ ៦៥ ឆ្នាំ Medinda Gate មានអាយុ ៥៦ ឆ្នាំ។

ពាក្យបណ្តឹងសុំលែងលះដែលដាក់ដោយ Melinda Gates បានបង្ហោះដោយ Yahoo Finance បានកត់សម្គាល់ថា ប្តីប្រពន្ធមួយគូរនេះមានកិច្ចព្រមព្រៀងបែកបាក់គ្នា ហើយស្នើសុំទ្រព្យសម្បត្តិនិងបំណុលដើម្បីបែងចែក “ដូចមានចែងក្នុងកិច្ចសន្យាលែងលះគ្នារបស់ពួកយើង” ។ លោក Bill Gate បានឲ្យដឹងក្នុងញត្តិថា “អាពាហ៍ពិពាហ៍នេះត្រូវបានបែកបាក់គួរឱ្យសោកស្តាយ។ យើងស្នើសុំឱ្យតុលាការរំលាយអាពាហ៍ពិពាហ៍របស់យើង ហើយជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងនឹងបានបញ្ចប់នៅតាមកាលបរិច្ឆេទដែលបានចែងនៅក្នុងកិច្ចសន្យានេះ” ។

NEW YORK, NY – MAY 14:  Melinda Gates and Bill Gates speak on stage during The Robin Hood Foundation’s 2018 benefit at Jacob Javitz Center on May 14, 2018 in New York City.  (Photo by Kevin Mazur/Getty Images for Robin Hood)

នាង Jennifer Gates ជាកូនស្រីច្បងរបស់ Bill និង Melinda Gate បានចែករំលែកសេចក្តីថ្លែងការណ៍មួយតាមរយៈ Instagram Stories ថា“ វាជាពេលវេលាដ៏លំបាកមួយសម្រាប់ក្រុមគ្រួសាររបស់យើងទាំងមូលនៅពេលនេះ”។

គ្រួសារលោក Bill Gate

យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Bill Gates មានទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិត software ដ៏ធំមួយដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥។ Bill បានឈប់ពីតួនាទីប្រចាំថ្ងៃរបស់គាត់នៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ហើយបានចាកចេញពីប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកាលពីឆ្នាំមុនដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌។

អ្នកទាំងពីរបានជួបគ្នាបន្ទាប់ពី Melinda Gates បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៨៧។ ពួកគេបានរៀបការនៅថ្ងៃទី ១ ខែមករាឆ្នាំ ១៩៩៤ ។

Bill ក្នុងថ្ងៃរៀបការ

ក្នុងបទសម្ភាសន៍ឆ្នាំ ២០១៦ ជាមួយ Robin Roberts លោកស្រី Melinda បាននិយាយថា“ ចំណាយពេលវេលាពីរបីខែមុនពេលដែលគាត់បានសួរខ្ញុំនៅទីបំផុត” ។

ភាពយន្តឯកសារ Netflix មានឈ្មោះថា Inside Bill’s Brain ដែលមានបីផ្នែកឆ្នាំ ២០១៩ ថា៖ Decoding Bill Gates ផ្តោតសំខាន់លើជីវិតក្រោយលោក Bill Gate ក្នុងនាមជាមនុស្សសប្បុរសធម៌និងជាសហស្ថាបនិកមូលនិធិ ហ្គេតស៍ និងការស្វែងយល់អំពីទំនាក់ទំនងរបស់គូស្នេហ៍។

រូបភាព Reuters

លោក ប៊ីលហ្គេត និយាយក្នុងឯកសារនេះថា“ នាងគឺដូចជាខ្ញុំដែរមានសុទិដ្ឋិនិយម ហើយនាងចាប់អារម្មណ៍នឹងវិទ្យាសាស្ត្រ” ។ “នាងល្អជាមួយមនុស្សជាងខ្ញុំ។ នាងជាមនុស្សដែលមិនសូវចេះស៊ាំញាំជាងខ្ញុំ។ “

Melinda Gates បានបន្ថែមថា “យើងមានការលេងសើចច្រើននៅក្នុងទំនាក់ទំនងរបស់ពួកយើង ហើយយើងអាចលេងសើចអំពីរឿងផ្សេងៗទៀត” ។

រូបភាព The Guardian

យោងតាមគេហទំព័រមូលនិធិ បាននិយាយថា ចាប់តាំងពីឆ្នាំ ២០០០ មកមូលនិធិ Gate បានចំណាយប្រាក់ចំនួន ៥៣,៨ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរ៉ុសរាតត្បាតកូវីដ១៩ក្នុងលើពិភពលោក ។ កាលពីខែមេសាឆ្នាំ ២០២០ មូលនិធិនេះបាននិយាយថា ខ្លួនកំពុងយកចិត្តទុកដាក់លើជំងឺរាតត្បាតវីរុសនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងវិស័យសំខាន់ដូចជា កាត់បន្ថយជំងឺឆ្លង លុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ការអប់រំសាធារណៈរបស់សហរដ្ឋអាមេរិក។ នៅខែឧសភាឆ្នាំ ២០២០ មូលនិធិ បានសន្យាផ្តល់ទឹកប្រាក់ចំនួន ១២៥ លានដុល្លារអាមេរិកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីអភិវឌ្ឍនិងចែកចាយការធ្វើរោគវិនិច្ឆ័យការព្យាបាលនិងផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ។

ប្រភព៖ www.cnet.com

The post មហាសេដ្ឋី Bill បានបំពេញ​បែប​បទ​ ​ផ្ទេរទ្រព្យ​ក្នុង​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,៨ ​ប៊ីលាន​ដុល្លារ ប្រគល់ជូនអតីតភរិយា​ Melinda Gates appeared first on .

ហេតុផលពីក្រោយការលែងលះគ្នារបស់មហាសេដ្ឋី Bill Gate ព្រោះមិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ
មហា​សេដ្ឋី​ដ៏​ល្បី​ឈ្មោះលំដាប់លេខ៤ក្នុងពិភពលោក និង​ជា​បុគ្គល​គំរូ​ម្នាក់​លោក​ Bill  និង​ភរិយា​​អ្នក​ស្រី Melinda Gates បាន​ប្រកាស​លែងលះ​​កាល​ពីម្សិលមិញ​ បន្ទាប់​ពី​​រៀប​ការរួម​​​រស់​​ជា​មួយ​គ្នា​អស់​​រយៈ​ពេល​២៧​ឆ្នាំ​ ហើយ​មាន​កូន​៣​នាក់ជាចំណងអាពាហ៍ពិពាហ៍។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព LADbible

ពាក្យ​បណ្តឹង​លែង​លះ​ដែល​​​ដាក់​ដោយ​អ្នក​ស្រី​ Melinda អាយុ​៥៦​ឆ្នាំ ​ត្រូវ​បាន​ចេញ​ជា​សាធារណៈ​ បន្ទាប់​ពី​កូន​ស្រី​របស់​ពួក​គាត់​បាន​លាត​ត្រដាង​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។

កូន​ស្រី​ច្បង​ឈ្មោះ Jennifer Gates អាយុ​២៥​ឆ្នាំបាន​បង្ហាញ​​ការ​ប្រកាស​លែង​លះ​គ្នា​នៅ​លើបណ្តាញ​ Instagram នៅ​រសៀល​ថ្ងៃ​ចន្ទ (យប់មិញ) ដោយ​បាន​សរសេរ​ថា ៖«ខ្ញុំ​​នៅ​តែ​កំពុង​ស្វែង​យល់​ពី​របៀប​គាំទ្រ​​ពី​ដំណើរ​ការ និង​អារម្មណ៍​រំជើប​រំជួល​បំផុត​ ព្រម​ទាំង​សមាជិក​គ្រួសារ​នៅ​ពេល​នេះ​ ហើយ​ខ្ញុំ​សូម​អរគុណ​សម្រាប់​ទំហំ​ដែល​ត្រូវ​»។

រូបភាព CNBC

នាង Jennifer ជា​កូន​ស្រី​ច្បង​ក្នុង​ចំណោម​កូន​៣​នាក់​របស់​លោក Bill និង​អ្នក​ស្រី​ Melinda ហើយ​កូន​ទី​២​ប្រុស​ឈ្មោះ Rory អាយុ​២១​ឆ្នាំ និង​កូន​ស្រី​ពៅឈ្មោះ Phoebe អាយុ​១៨​ឆ្នាំ។

នៅ​លើ​គណនី Twitter លោក Bill និង​អ្នក​ស្រី​ Melinda​ ​បាន​សរសេររួម​គ្នាយ៉ាងដូច្នេះ​​ថា ៖«បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាព យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈាន​ដល់​ទី​បញ្ចប់​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ហើយ»។

ការ​ប្រកាស​លែង​លះ​គ្នា​នេះ​បាន​កើត​​​ឡើង បន្ទាប់​ពី​មិន​​ដល់​ពីរ​សប្តាហ៍​ផង ​ដែល​អ្នក​ទាំង​ពីរ​បាន​លេច​មុខ​ជា​សាធារណៈ​​ជា​មួយ​គ្នា​​​នៅ​​​កម្មវិធី​ទប់​ស្កាត់​កូវីដ-១៩​មួយ។​

រូបភាព Leigh Vogel/WireImage

មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​លែង​លះ​គ្នា​​នេះ​មិន​ទាន់ត្រូវ​បាន​គេ​​បង្ហាញ​​​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ស្រី Melinda ​ធ្លាប់​បាន​លើក​ឡើង​ថា ប្តី​របស់​អ្នក​ស្រី​មាន​បញ្ហា​​​គ្មាន​​តុល្យភាព​រវាងការងារ និង​ក្រុម​គ្រួសារ។ ដូច្នេះ​​ប្រហែល​ជាលោក​ Bill អាយុ​៦៤​ឆ្នាំ​មាន​ការ​ងារ​ធ្វើ​ច្រើន​ពេក​ដែល​​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​ដែល​ត្រូវ​ការ​ភាព​កក់​ក្តៅ ​សេចក្តី​ស្រឡាញ ក៏​ដូច​ជា​សុភមង្គល​ជាង​លុយ​កាក់។

លោក Bill បាន​ក្លាយ​ជា​មហា​សេដ្ឋី​ហើយ​នៅ​ពេល​​រៀប​ការ​ជា​មួយ​អ្នក​ស្រី Melinda ដើម​ទសវត្សរ៍​១៩៩០។ លោក​បាន​បង្កើត​ក្រុម​ហ៊ុន Microsoft នៅ​ឆ្នាំ​១៩៧៥ និង​បាន​ក្លាយ​ជា​មហា​សេដ្ឋី​​វ័យ​ក្មេង​បំផុត​ក្នុង​ពិភព​លោក​នៅ​ឆ្នាំ​១៩៨៧​ទាំង​ពេល​លោក​ទើប​វ័យ​៣១​ឆ្នាំ។ លោក​បាន​ជួប​អ្នក​ស្រី Melinda នៅ​ឆ្នាំ​ដែល​អ្នក​ស្រី​ចូល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ដែល​លោក​ជា CEO។

រូបភាព Twiter Bill Gates

៦​ឆ្នាំ​ក្រោយ​មក អ្នក​ទាំង​ពីរ​បាន​រៀប​ការ ហើយ​ផ្អែក​តាម​បទ​សម្ភាស​កន្លង​មក អ្នក​ស្រី​ Melinda បាន​កត់​ត្រា​ទុក​ចំពោះ​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​អាពាហ៍ពិពាហ៍​នៅ​លើ​ក្តា​រខៀន។

ពាក្យ​បណ្តឹង​លែង​លះ​បាន​ដាក់​ទៅ​តុលាការ​ជាន់​ខ្ពស់​ក្រុង​វ៉ាស៊ីនតោន King County កាល​ពី​ថ្ងៃ​ចន្ទ។ អ្នក​ស្រី Melinda មិន​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពីប្តី​ទេ ប៉ុន្តែ​បាន​ស្នើ​សុំ​ឲ្យ​ជុំនំ​ជម្រះ​នៅ​ខែ​មេសា ឆ្នាំ​២០២២។ យ៉ាង​ណា ការ​លែង​លះ​ទំនង​ជា​ដោះ​​ស្រាយ​ដោយ​មិន​ចាំ​បាច់​ជុំនំ​ជម្រះ។

រូបភាព WIRED

ការ​លែង​លះ​របស់​មហា​សេដ្ឋីប្តី​ប្រពន្ធ​ Gates ត្រូវ​បាន​គេ​ចាត់​ទុក​ជាប្រវត្តិ​សាស្ត្រ​ដ៏​ធំ​​មួយ​​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មហា​សេដ្ឋី Jeff Bezos ស្ថាបនិក Amazon ដែល​បាន​លែង​លះ​ជា​មួយ​ភរិយា MacKenzie កាល​ពី​ឆ្នាំ​២០១៩៕

គេហដ្ឋានរបស់ Bill Gate

ខាងក្នុងនៃគេហដ្ឋានលោក Bill

ប្រភព៖ dailymail

The post ហេតុផលពីក្រោយការលែងលះគ្នារបស់មហាសេដ្ឋី Bill Gate ព្រោះមិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ appeared first on .

ភ្ញាក់ផ្អើលខ្លាំងមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នាជាផ្លូវការ
មហា​សេដ្ឋី​ពិភព​លោកដ៏​ល្បី​ល្បាញឈ្មោះ​ Bill Gates  និង​ភរិយា​​អ្នក​ស្រី Melinda Gates បាន​ប្រកាស​លែងលះគ្នា​​ជា​ផ្លូវ​ការ​ បន្ទាប់​ពី​​រៀប​ការ​​​អស់​​រយៈ​ពេល​២៧​ឆ្នាំ​ដោយ​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា «យើងជឿ​ថា យើង​លែង​រួម​រស់​នៅ​ជា​មួយ​គ្នា​ជា​ប្តី​ប្រពន្ធ​កើត​ទៀត​ហើយ»។​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅ​លើ​គណនី Twitter អ្នក​ទាំង​ពីរ​បាន​សរសេរ​ថា ៖«បន្ទាប់​ពី​ការគិត​ដ៏​វែង​ឆ្ងាយ និង​ធ្វើ​ការ​យ៉ាង​ល្អិត​ល្អន់​អំពី​សម្ពន្ធភាព យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ឈាន​ដល់​ទី​បញ្ចប់​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​យើង​ហើយ»។

គិតមកដល់ពេលនេះអ្នកទាំងពីរ​ទទួល​បាន​កូន​៣​នាក់ ជា​ចំណង​អាពាហ៍ពិពាហ៍​ក្នុងរយៈ​ពេល​២៧​ឆ្នាំ និង​​បាន​គ្រប់​គ្រង​​មូលនិធិ​ Bill​ &​ Melinda ​Gates​ Foundation​ រួម​គ្នា។ អង្គការ​របស់​ពួក​គាត់​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​​បុព្វហេតុ​សិក្សាស្រាវ​ជ្រាវ​ជំងឺ​នានា​ ក៏​ដូច​ជា​ផលិត​វ៉ាក់សាំង​ដើម្បី​កុមារជា​ដើម។

NEW YORK, NY – SEPTEMBER 20:  (L-R) President Barack Obama, Melinda Gates and Bill Gates speak at Goalkeepers 2017, at Jazz at Lincoln Center on September 20, 2017 in New York City.  Goalkeepers is organized by the Bill & Melinda Gates Foundation to highlight progress against global poverty and disease, showcase solutions to help advance the Sustainable Development Goals (or Global Goals) and foster bold leadership to help accelerate the path to a more prosperous, healthy and just future.  (Photo by Jamie McCarthy/Getty Images for Bill & Melinda Gates Foundation)

លោក Gates រួម​ជា​មួយ​វិនិយោគិន​លោក​ Warren Buffett ដែលជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​យុទ្ធនាការណ៍​ Giving Pledge ដែល​​អំពាវ​នាវ​ឲ្យ​មហា​សេដ្ឋី​នានា​​លះ​បង់​​ទ្រព្យ​ធន​របស់​ពួក​គេក្នុង​​បុព្វហេតុ​ល្អ។

បើ​តាមទស្សនវដ្ដីល្បីឈ្មោះ Forbes បានឲ្យដឹងថា លោក​​ Bill Gates ជាមហា​សេដ្ឋី​​​មាន​ទ្រព្យ​ច្រើន​បំផុត​លំដាប់​លេខ​៤​ក្នុង​ពិភព​លោក និង​មាន​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន​១២៤​ប៊ីលាន​ដុល្លារ​អាមេរិក៕

ប្រភព៖ BBC

The post ភ្ញាក់ផ្អើលខ្លាំងមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates និងភរិយា​ឈាន​ដល់​លែង​លះគ្នាជាផ្លូវការ appeared first on .