Meng Wanzhou

ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ រវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ទាក់​ទង​សំណុំ​រឿង​កូនស្រីមហាសេដ្ឋី​ស្ថាបនិក Huawei​ ត្រូវបានបិទបញ្ចប់
​ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ​ រវាងទី​ក្រុងប៉េកាំង​  ​អូតាវ៉ា និងវ៉ាស៊ីនតោន​ ទាក់​ទង​សំណុំ​រឿង​កូនស្រី​ស្ថាបនិកក្រុមហ៊ុន​ Huawei​ ទំនង​ជា​ត្រូវ​បិទ​បញ្ចប់​ហើយ​ បន្ទាប់ពីចិន​​សម្រេច​ដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​ពី​ពន្ធនាគារ​កាល​ពីថ្ងៃ​សុក្រ ខណៈ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei អ្នកស្រី ម៉េង វ៉ាន់ចូវ​ ត្រូវ​បាន​ដោះ​លែង​នៅ​កាណាដា​។

“ជីវិត​របស់​ខ្ញុំ​មាន​ភាព​រញ៉េរញ៉ៃ​ និង​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​ណាស់ តែ​គ្រប់​ស្ថានការណ៍​លំបាក​គឺ​តែង​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ជានិច្ច។ ខ្ញុំ​នឹង​មិន​ភ្លេច​ឡើយ​រាល់​បំណង​ល្អៗ និង​ពាក្យ​ជូនពរ​ដែល​មនុស្ស​គ្រប់គ្នា​ទូទាំង​ពិភពលោក​បាន​ផ្ញើ​មក​កាន់​ខ្ញុំ”។ នេះ​គឺ​ជា​សម្ដី​របស់​អ្នកស្រី Meng ប្រាប់​ទៅ​កាន់​សារព័ត៌មាន មុន​ឡើង​យន្តហោះ​ Air China ទៅ​កាន់​ទីក្រុង​ Shenzhen។

សំណុំរឿងក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei​ ត្រូវបានគេមើលឃើញពីការបំពុលទំនាក់​ទំនងមើលមុខគ្នាមិនចំអស់រយៈពេលប្រមាណ ៣ឆ្នាំ ​រវាង​ប្រទេសចិន​ ជាមួយកាណាដា និងសហរដ្ឋអាមេរិក។​ ដំបូង​ឡើយ​ វាកើត​ចេញពី​ការចាប់ខ្លួន​អ្នកស្រី ម៉េង វ៉ាន់ចូវ ពី​សំណាក់​អាជ្ញាធរ​កាដាណា ទៅតាម​សំណើ​របស់​អាមេរិក​។ អាមេរិក​ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន Huawei ពី​បទ​ប៉ុន​ប៉ង​រំលោភ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យាពី​ក្រុម​ហ៊ុន​អាមេរិក​។

មានវ័យ ៤៩ឆ្នាំ អ្នក​ស្រីវ៉ាន់ចូវ ត្រូវ​បាន​ក្រុង​វ៉ាស៊ីនតោន​ចោទថា បាន​លួច​លាក់​រំលោភ​វិធានការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់​ តាមរយៈ​ក្រុមហ៊ុន​ហុងកុង​មួយដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ Huawei​ ឈ្មោះ Skycom ​ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។

អ្នកស្រី​ ម៉េង វ៉ាន់ចូវ​ ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​ ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាលក្រុមហ៊ុន​ Huawei ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី១​ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​កាណាដា​។

រយៈពេល​ ៩ ថ្ងៃ​ បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោកស្រី វ៉ាន់ចូវ ពោល​គឺ​នៅថ្ងៃទី ១០ ធ្នូ​ ឆ្នាំ​ ២០១៨​ អាជ្ញាធរ​ចិន​ បាន​ចាប់​ខ្លួន​ជនជាតិ​កាណាដាពីរ​នាក់ គឺ លោក Michael Kovrig ​អតីត​អ្នក​ការទូត​បម្រើ​ការ​ឲ្យ​អង្គការ​វិភាគ​នយោបាយ International Crisis Group និង​ម្នាក់​ទៀត​គឺ​លោក​ Michael Spavor ដែលជា​អ្នកធ្លាប់​ផ្តល់​​ប្រឹក្សា​ទំនាក់ទំនង​ជាមួ​យ​កូរ៉េខាង​ជើង​។

បណ្តាប្រទេសលោកខាងលិចបានចោទចិនថា ចាប់ជនជាតិកាណាដា ធ្វើជាចំណាប់ខ្មាំងកាទូត។ តែចិន​កាលណោះ​បាន​ឆ្លើយតបវិញថា ​ជនជាតិ​កាណាដា​ទាំង​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចារកម្ម​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​ ​ហើយនេះមិនមែន​ជា​សងសឹក​កាណាដា​ និង​យក​ពួកគេ​ទាំងពីរ​ជាកំណាប់ខ្មាំងកាទូត​ឲ្យ​កាណាដា​ដោះលែង​លោកស្រី ម៉េង វ៉ាន់ចូវ​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Huawei ឡើយ​៕

The post ជម្លោះការ​ទូត​ដ៏​ជូរ​ចត់​រយៈពេល​ ៣​ឆ្នាំ រវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ទាក់​ទង​សំណុំ​រឿង​កូនស្រីមហាសេដ្ឋី​ស្ថាបនិក Huawei​ ត្រូវបានបិទបញ្ចប់ appeared first on .

ទីបំផុត​សំណុំរឿង​ជាង ៣ ឆ្នាំ ​កូនស្រី​ស្ថាបនិក Huawei ជិត​រក​បាន​​ច្រក​ចេញ បញ្ចប់​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​អាមេរិកនិង​ចិន
បើ​យោងតាម​របាយការណ៍ថ្មី​បំផុត​បាន​ទម្លាយ​ឲ្យដឹង​ថា ​​អ្នកស្រី Meng នឹង​​ទទួល​បាន​សេរីភាព​ពេញទី​ ហើយ​អាច​វិល​ត្រឡប់​​ទៅ​កាន់​មាតុភូមិ​វិញ​ ក្រោយ​បាន​យល់ព្រម​លក្ខខណ្ឌ​មួយ​ចំនួន​ជាមួយ​តុលាការ​នៅ​ប្រទេស​កាណាដា។

កូនស្រី​ស្ថាបនិកក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou ​ដែល​អាមេរិក​ចោទ​មានពាក់ព័ន្ធ​​ពី​បទ​បំពាន​លើ​ទណ្ឌកម្ម​លើ​ប្រទេស​អឺរ៉ង់ រហូត​ដល់មានការ​ផ្ទុះ​ជម្លោះ​រវាង​មហាអំណាច​ចិន​និង​អាមេរិក។​

“ជីវិត​របស់​ខ្ញុំ​មាន​ភាព​រញ៉េរញ៉ៃ​ និង​គួរ​ឲ្យ​ធុញទ្រាន់​ខ្លាំង​ណាស់ តែ​គ្រប់​ស្ថានការណ៍​លំបាក​គឺ​តែង​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ជានិច្ច។ ខ្ញុំ​នឹង​មិន​ភ្លេច​ឡើយ​រាល់​បំណង​ល្អៗ និង​ពាក្យ​ជូនពរ​ដែល​មនុស្ស​គ្រប់គ្នា​ទូទាំង​ពិភពលោក​បាន​ផ្ញើ​មក​កាន់​ខ្ញុំ”។ អ្នកស្រី Meng ប្រាប់​ទៅ​កាន់​សារព័ត៌មាន មុន​ឡើង​យន្តហោះ​ Air China ទៅ​កាន់​ទីក្រុង​ Shenzhen។

សម្រាប់​លក្ខខណ្ឌ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី Meng គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណា​យ៉ាង​តឹង​សរសៃ​ក​រវាង​ប្រទេស​មហាអំណាច​ចិន និង​សហរដ្ឋអាមេរិក។

ការចរចា​នៅ​តែ​បន្ត តែ​នៅ​ថ្ងៃសុក្រ​ក្រសួង​យុត្តិធម៌​អាមេរិក​ហៅកាត់ DOJ បាន​យល់​ព្រម​ពន្យារពេល​កាត់​ទោស​អ្នកស្រី Meng។នេះ​មាន​ន័យថា DOJ នឹង​មិន​ធ្វើអ្វី​កូនស្រី​ស្ដេចត្រាញ់ Huawei ឡើយ​រហូត​ដល់​ខែធ្នូ ២០២២ ​ប្រសិន​បើ​លក្ខខណ្ឌ​នៃ​ការ​ដោះលែង​អាច​សម្រេច​បាន ស្របពេល​អ្នកស្រី​អាច​ប្រព្រឹត្តិ​ខ្ជាប់ខ្ជួន​​ថែម​ទៀត​នោះ សំណុំរឿង​ខាងលើ​នឹង​លុបចោល​ជា​មិនខាន។

បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ចោទ​ប្រកាន់​អ្នកស្រី Meng ថា​ជា​មេខ្លោង​នៃ​ការ​បំភ័ន្ត​ប្រតិបត្តិការ​ធនាគារ HSBC រវាង​ក្រុមហ៊ុន​ Huawei និង Skycom ដែល​បាន​នាំ​ឲ្យ​ធនាគារ​ក្លាយ​ជា​ឫសគល់​នៃ​ការ​បំពាន​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​នឹង​អឺរ៉ង់។

តាំងពី​ពេល​នោះ​អ្នកស្រី​ Meng ត្រូវ​បាន​ឃ្លាំង​មើល​ និង​ឃុំ​ខ្លួន​នៅ​វីឡា​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា​រយៈពេល​ជិត ៣ ឆ្នាំ រហូត​ដល់​ថ្ងៃសុក្រ​កន្លង​ទៅ​នេះ​ទើប DOJ សម្រេច​ប្រកាស​បញ្ចប់​ការ​ឃុំខ្លួន​អ្នកស្រី។

យ៉ាងណា រឿង​នេះ​នៅ​មិនទាន់​ដាច់ស្រេច​ឡើយ ដោយ​​លក្ខខណ្ឌ​​ឲ្យ​មាន​ការ​ដោះលែង​ គឺ​តម្រូវ​ឲ្យ​អ្នកស្រី Meng សារភាព​ទោសកំហុស​ដែល​បាន​ប្រព្រឹត្ត​ខុស​ទៅ​កាន់​ធនាគារ HSBC ហើយ​អ្នកស្រី​ត្រូវ​យល់ព្រម​ទទួល​ខុសត្រូវ​ចំពោះ​គម្រោង​ការ​បន្លំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​ផង​ដែរ។ យ៉ាងណា DOJ ក៏​មិន​ទាន់​អស់ចិត្ត​ដោយ​ពួកគេ​បង្ហើប​ថា​ បាន​កំពុង​រៀបចំ​ឯកសារ​ឡើង​តុលាការ​ជាមួយ​ក្រុមហ៊ុន​យក្ស Huawei ដែល​គ្រប់គ្រង​ដោយ​ឪពុក​បង្កើត​អ្នកស្រី​ Meng វិញ​ម្ដង៕

ប្រភព: bbc

The post ទីបំផុត​សំណុំរឿង​ជាង ៣ ឆ្នាំ ​កូនស្រី​ស្ថាបនិក Huawei ជិត​រក​បាន​​ច្រក​ចេញ បញ្ចប់​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​អាមេរិកនិង​ចិន appeared first on .

បុគ្គលិកជាន់ខ្ពស់កាន់លុយឲ្យក្រុមហ៊ុន Huawei ជាប់ឃុំខ្លួន ៤ឆ្នាំ អាចមានឱកាសវិលទៅប្រទេសចិនវិញ
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co. Ltd លោកស្រី Meng Wanzhou បានបន្តកិច្ចពិភាក្សាជាមួយក្រសួងយុត្តិធម៌របស់អាមេរិក ជុំវិញកិច្ចព្រមព្រៀងមួយ ដែលអាចអនុញ្ញាតិឲ្យលោកស្រីវិលត្រលប់ទៅកាន់ប្រទេសចិនវិញ។

លោកស្រី Meng ជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ដែលត្រូវបានចាប់ខ្លួន តាំងពីខែធ្នូឆ្នាំ ២០១៨ មកម្លេះ នៅពេលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា តាមរយ:សំណើរបស់សហរដ្ឋអាមេរិក ពីបទបត្យាប័ន ។

Meng Wanzhou, chief financial officer of Huawei, arrives at B.C. Supreme Court to attend her extradition hearing, in Vancouver, B.C., Wednesday, Aug. 4, 2021. THE CANADIAN PRESS/Darryl Dyck

ប៉ុន្តែទើបតែពេលថ្មីៗនេះ របាយការណ៍ដែលចេញផ្សាយដោយ Globe And Mail  បានធ្វើការបង្ហាញថា លោកស្រី Meng អាចនឹងមានឱកាសវិលត្រលប់ទៅកាន់ប្រទេសចិនវិញ ប្រសិនបើលោកស្រីយល់ព្រមតាមសំណើរ ដោយតម្រូវឲ្យធ្វើការសារភាពចំពោះកំហុសដែលបានចោទប្រកាន់ពីបទឆបោក និងការលាងលុយកខ្វក់ របស់ក្រុមហ៊ុន ។ ប្រភពដដែលបានបង្ហាញទៀតថា នឹងមានការផាកពិន័យធ្ងន់ធ្ងរទៅលើលោកស្រី Meng និងក្រុហ៊ុន Huawei ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Li Haidong ដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា កិច្ចចរចា ដែលបានរាយការណ៍ដូចខាងលើ​បានបង្ហាញថា ភាគីនីមួយៗ ហាក់ដូចជាមានអាកប្បកិរិយា បើកចំហ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងជាក់លាក់មួយ ឬស្វែងរកដំណោះស្រាយ។

ប៉ុន្តែទោះជាយ៉ាងណា លោកស្រី Meng នៅតែប្រកាន់ជំហរបន្តរក្សាភាពគ្មានទោសពៃរ៍របស់លោកស្រី តាមរយ:ការចោទប្រកាន់ថា អាជ្ញាធរអាមេរិកធ្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានចាប់ឃុំខ្លួនលោកស្រី ទាំងដែលករណីទាំងអស់នោះ បានកើតឡើងនៅខាងក្រៅទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា លោកស្រី Meng ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១ ខែធ្នូ នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា តាមរយ:សំណើរបស់សហរដ្ឋអាមេរិក ក្រោមការចោលប្រកាន់លោកស្រី ពីបទឆបោកធនាគារ និងការលាក់បាំងក្រុមហ៊ុន HSBC អំពីការទំនាក់ទំនងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ជាមួយប្រទេសអ៊ីរ៉ង់ ៕

ប្រភព: Global Times

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ

The post បុគ្គលិកជាន់ខ្ពស់កាន់លុយឲ្យក្រុមហ៊ុន Huawei ជាប់ឃុំខ្លួន ៤ឆ្នាំ អាចមានឱកាសវិលទៅប្រទេសចិនវិញ appeared first on .