Mercedes-Benz

ភាគហ៊ុន Nissan ធ្លាក់ចុះជាង ៦% ក្រោយ Mercedes-Benz ប្រកាសដកភាគហ៊ុនទាំងអស់
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុន Nissan បានធ្លាក់ចុះអស់ជាង ៦% បន្ទាប់ពីក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Mercedes-Benz ប្រកាសលក់ភាគហ៊ុនរបស់ខ្លួនចេញទាំងអស់ នៅក្នុងតម្លៃប្រមាណជាង ៣២៤លានដុល្លារ ឬស្មើទៅនឹង ៣,៨% នៃភាគហ៊ុនសរុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Nissan នេះ កាន់តែធ្វើឲ្យក្រុមវិនិយោគិន បង្ហាញពីភាពសង្ស័យខ្លាំងឡើងទៅលើក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ បន្ទាប់ពីពួកគេបានប្រឈមមុខជាមួយទៅនឹងបញ្ហារួចស្រេចទៅហើយ ដូចជាពន្ធគយ និងការធ្លាក់ចុះនៃការលក់នៅទីផ្សារសំខាន់ៗរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក និងចិន ជាដើម។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Nissan ក៏បានប្រកាសពីការខាតបង់យ៉ាងច្រើនរបស់ខ្លួន រហូតដល់ទៅ ៥៣៥លានដុល្លារ សម្រាប់រយៈពេលត្រឹមតែ ៣ខែ​គិតនៅត្រឹមខែមិថុនាកន្លងទៅ។

យ៉ាងណាមិញ ជុំវិញការលក់ភាគហ៊ុននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan បានយល់ព្រមកាលពីដើមឆ្នាំនេះ ជាមួយនឹងដៃគូយូរអ្វែងរបស់ខ្លួន និងម្ចាសភាគហ៊ុនកំពូល Renault ដើម្បីកែប្រែភាពជាដៃគូរបស់ពួកគេ ក្នុងការអនុញ្ញាតឲ្យកាត់បន្ថយការកាន់កាប់ភាគហ៊ុន ដែលត្រូវការមកនៅត្រឹម ១០% ពីចំនួន ១៥% ។

ជម្រាបជូនផងដែរថា យោងតាមអ្នកនាំពាក្យរបស់ Mercedes-Benz បានបញ្ជាក់បន្ថែមទៀតថា ការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nissan នេះ គឺជាការរៀបចំផលប័ត្រវិនិយោគរបស់ខ្លួនឡើងវិញ និងមិនមែនជាការសម្រេចចិត្តបែបយុទ្ធសាស្រ្តអ្វីនោះឡើយ៕

The post ភាគហ៊ុន Nissan ធ្លាក់ចុះជាង ៦% ក្រោយ Mercedes-Benz ប្រកាសដកភាគហ៊ុនទាំងអស់ appeared first on .

Mercedes-Benz រងការផាកពិន័យជិត ១០លានដុល្លារ ជុំវិញការ​គាប​សង្កត់​លើកម្មករនៅប្រេស៊ីល
តុលាការការងាររបស់ប្រទេសប្រេស៊ីល កាលពីពេលថ្មីៗនេះ បានបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ Mercedes-Benz បង់ថ្លៃខូចខាតដែលមានទំហំទឹកប្រាក់ស្មើនឹង ៧,៣លានដុល្លារ សម្រាប់ការរើសអើង និងគាបសង្កត់លើកម្មករដែលធ្វើការក្នុងរោងចក្ររបស់ខ្លួន នៅរដ្ឋ Sao Paulo ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តុលាការភាគខាងត្បូងនៃទីក្រុង Campinas ដែលជាកន្លែង Mercedes-Benz មានរោងចក្រនៅទីនោះ បាននិយាយថា និយោជិតដែលទទួលរងរបួសនៅកន្លែងធ្វើការ ត្រូវបានបដិសេធមិនឲ្យត្រលប់មកធ្វើការវិញ ហើយថែមទាំងបានប្រឈមមុខនឹងស្ថានភាពម៉ាក់ងាយ បន្ទាបបន្ថោក រួមទាំងការរើសអើងពូជសាសន៍ ពីសំណាក់អ្នកគ្រប់គ្រងនៅទីនោះ។

ឯកសាររបស់តុលាការបានបង្ហាញឲ្យដឹងទៀតថា ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩ កម្មករជាច្រើននៅមជ្ឈមណ្ឌលចែកចាយ និងដឹកជញ្ជូនដ៏ធំបំផុតរបស់ក្រុមហ៊ុន Mercedes-Benz ដែលស្ថិតនៅខាងក្រៅប្រទេសអាឡឺម៉ង់មួយនេះ តែងត្រូវបានគេធ្វើបាប បន្ទាប់ពីមានជំងឺ ឬទទួលរងរបួសនៅកន្លែងធ្វើការ។

ទន្ទឹមនឹងនេះ ចៅក្រមក៏នឹងចេញមុខច្រានចោលយ៉ាងម៉ឺងម៉ាត់ រាល់ពាក្យបណ្ដឹងឧទ្ធរណ៏របស់ក្រុមហ៊ុន Mercedes-Benz ផងដែរ ដោយអះអាងថាការអនុវត្តច្បាប់បែបនេះ គឺដើម្បីរក្សាមូលដ្ឋានគ្រឹះនៃសិទ្ធិរបស់កម្មករ ខណ:រហូត​មក​ដល់​ពេល​នេះ ខាងភាគីក្រុមហ៊ុន Mercedes-Benz មិន​ទាន់​ឆ្លើយ​តបណាមួយ​ទាក់​ទង​នឹង​ករណី​នេះនៅឡើយ​ទេ៕

The post Mercedes-Benz រងការផាកពិន័យជិត ១០លានដុល្លារ ជុំវិញការ​គាប​សង្កត់​លើកម្មករនៅប្រេស៊ីល appeared first on .

ទីបំផុត BYD អាចគ្រប់គ្រងប្រតិបត្តិការទាំងស្រុងរបស់ក្រុមហ៊ុន Mercedes នៅចិន
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តចិន BYD Co បានគ្រប់គ្រងប្រតិបត្តិការទាំងស្រុង របស់ក្រុមហ៊ុន Mercedes Benz នៅប្រទេសចិន ក្រោយទិញយកចំណែកភាគហ៊ុនដែលនៅសេសសល់ ១០%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ការទិញយកក្រុមហ៊ុន Mercedes នេះ គឺបានបញ្ចប់ភាពជាដៃគូរកស៊ីរយៈពេល ១៣ឆ្នាំ រវាងក្រុមហ៊ុនកំពូលរថយន្តទាំង ២នៅប្រទេសចិន ស្របពេលបច្ចុប្បន្ន BYD កំពុងពង្រីកខ្លួនកាន់តែខ្លាំងលើទីផ្សាររថយន្តអគ្គិសនីទូទាំងសកលលោក។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុន BYD បានចាប់ដៃគូជាមួយក្រុមហ៊ុន Mercedes Benz បើកប្រតិបត្តិការនៅប្រទេសចិន ដោយមានភាគហ៊ុន ៥០% រៀងៗខ្លួន តែក្រោយមកក្រុមហ៊ុន BYD បានបន្តទិញភាគហ៊ុនពីដៃគូជាបន្តបន្ទាប់ ដើម្បីពង្រីកអាជីវកម្មផ្ទាល់ខ្លួន។

ជម្រាបបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនរថយន្ត BYD គឺជាប់នៅលេខរៀងទី០៣ ជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃបំផុតលើលោក បន្ទាប់ពីក្រុមហ៊ុន Toyota និង Tesla ស្របពេលក្រុមហ៊ុន Mercedes Benz ជាប់នៅលេខរៀងទី០៦៕

The post ទីបំផុត BYD អាចគ្រប់គ្រងប្រតិបត្តិការទាំងស្រុងរបស់ក្រុមហ៊ុន Mercedes នៅចិន appeared first on .

ក្រុមហ៊ុន Mercedes Benz បេ្តជ្ញាបន្តការវិនិយោគក្នុងប្រទេសចិនបន្ថែមទៀត ទោះបីការលក់ធ្លាក់ចុះ
ប្រធានក្រុមហ៊ុន Mercedes Benz ក្នុងប្រទេសចិន លោក Hubertus Troska បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះថា ក្រុមហ៊ុនរបស់ខ្លួន នឹងបន្តវិនិយោគក្នុងការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនដៃគូចិន ដូចជា Baidu បន្ថែមទៀត ដោយកត់សម្គាល់ថាប្រទេសចិនមានសារៈសំខាន់ចំពោះយុទ្ធសាស្ត្រទីផ្សារសកលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Mercedes Benz បែបនេះបានកើតឡើង នៅពេលដែលលោក Troska បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងថ្ងៃបើកការដាក់តាំងបង្ហាញរថយន្តនៅទីក្រុងប៉េកាំង ដែលត្រូវបានចូលរួមដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនខ្នាតយក្សចិន Baidu លោក Robin Li ផងដែរ។

ក្នុងអំឡុងពិធីដាក់តាំងបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំនោះ នាយកប្រតិបត្តិលោក Troska ក៏បានបញ្ជាក់បន្ថែមទៀតថាក្រុមហ៊ុន Mercedes នឹងដាក់លក់រថយន្តអគ្គិសនីប្រភេទ G-class របស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសចិននៅឆ្នាំនេះផងដែរ។

ជម្រាបជូនផងដែរថា Mercedes ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តបរទេសធំៗជាច្រើនទៀតដែលកំពុងព្យាយាមកំណត់ឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន នៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសចិន ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីសំណាក់ក្រុមហ៊ុនរថយន្តក្នុងស្រុក ខណ:នៅក្នុងត្រីមាសទីមួយ ការលក់រថយន្តរបស់ក្រុមហ៊ុន Mercedes នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់ទៅ ១២% ឯណោះ៕

The post ក្រុមហ៊ុន Mercedes Benz បេ្តជ្ញាបន្តការវិនិយោគក្នុងប្រទេសចិនបន្ថែមទៀត ទោះបីការលក់ធ្លាក់ចុះ appeared first on .

Mercedes ចាក់លុយ ២៤លានដុល្លារចូលទីផ្សារឥណ្ឌា ស្របពេលមានការគាំទ្រខ្លាំងពីក្រុមអ្នកមានវ័យក្មេង
ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាឡឺម៉ង់ Mercedes Benz នឹងចាក់លុយវិនិយោគប្រមាណ ២៤លានដុល្លារទៅក្នុងទីផ្សារប្រទេសឥណ្ឌានៅឆ្នាំនេះ ហើយក៏ចេញលក់ម៉ូឌែលដែលមានតម្លៃថ្លៃៗបន្ថែមទៀត ដោយសារតែឃើញមានការគាំទ្រច្រើន ពីប្រជាជនឥណ្ឌាវ័យក្មេងដែលសម្បូរទ្រព្យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

កាលពីថ្ងៃទី៨ ខែមករា នាយកគ្រប់គ្រងនៃអង្គភាពផលិតរថយន្តរបស់ប្រទេសឥណ្ឌាលោក Santosh Iyer បានប្រាប់អ្នកយកព័ត៌មានថា ជាងពាក់កណ្តាលនៃការចេញលក់ម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុន Mercedes នៅក្នុងទីផ្សាររថយន្តលំដាប់ទីបីរបស់ពិភពលោក នឹងក្លាយជារថយន្តលំដាប់កំពូល ហើយក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់មួយនេះ នឹងកំណត់ប្រភេទរថយន្តដែលមានតម្លៃចាប់ពី ១៨០ ០០០ដុល្លារឡើងទៅ។

លោក Santosh បាននិយាយថា ទម្រង់នៃអតិថិជនឥណ្ឌាកំពុងមានការវិវត្តន៍ សព្វថ្ងៃប្រជាសាស្ត្រក៏កំពុងផ្លាស់ប្តូរ ហើយសេចក្តីប៉ងប្រាថ្នាពីអ្នកជំនួញជោគជ័យវ័យក្មេងជាច្រើន ក៏កំពុងផ្លាស់ប្តូរទៅរកជីវិតប្រណីតភាពផងដែរ។

លោកបាននិយាយបន្ថែមទៀតថា អតិថិជនដែលទិញរថយន្ត Mercedes នៅក្នុងប្រទេសឥណ្ឌា​ ជាធម្មតាជាម្ចាស់អាជីវកម្ម ខណៈអតិថិជនដែលធ្វើការជាបុគ្គលិកមានចំនួន១២% ទៅ១៤% ហើយម្យ៉ាងវិញអតិថិជនទាំងនោះ មានអាយុជាមធ្យមប្រហែល ៣៨ឆ្នាំ។

រម្លឹកទៅកាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Mercedes បានលក់រថយន្តរបស់ខ្លួនបានចំនួន ១៧ ៤០៨គ្រឿងក្នុងប្រទេសឥណ្ឌា ខណៈចំនួននេះកើនឡើង១០% បើប្រៀបធៀបកាលពីឆ្នាំ២០២២ ដោយសារតែមានតម្រូវការពីការគាំទ្ររថយន្តម៉ូឌែលកំពូលៗ ក៏ដូចជារថយន្តស្ព័រ (SUVs) ជាដើម។

គួរជម្រាបថា ទឹកប្រាក់ចំនួន ២៤លានដុល្លារនេះ នឹងត្រូវវិនិយោគដើម្បីចាប់ផ្តើមផលិតនូវម៉ូឌែលថ្មីៗបន្ថែមទៀត ក៏ដូចជាវិនិយោគទៅក្នុងប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន Mercedes នាទីក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា៕

The post Mercedes ចាក់លុយ ២៤លានដុល្លារចូលទីផ្សារឥណ្ឌា ស្របពេលមានការគាំទ្រខ្លាំងពីក្រុមអ្នកមានវ័យក្មេង appeared first on .

ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន
ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BMW ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា លើប្រតិបត្តិការបណ្តាញសាកថាមពលកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។​

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ស្ថានីយ៍សាកថាមពលកម្រិតខ្ពស់ចំនួនន ១ពាន់ ដែលមានទូម៉ាស៊ីនសាកថ្មប្រហែល ៧ពាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងដំឡើងនៅចុងឆ្នាំ ២០២៦ ខណៈក្រុមហ៊ុនបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។

ម្យ៉ាងវិញទៀត ស្ថានីយ៍ដំបូងគេគឺគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ នៅក្នុងតំបន់ដែលសម្បូរទៅដោយការលក់រថយន្តអគ្គិសនី។

ដោយឡែក ក្រុមហ៊ុន Mercedez-Benz ក៏បានប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតបណ្តាញសាកថ្មល្បឿនលឿនផ្ទាល់ខ្លួនចំនួន ១ម៉ឺនស្ថានីយ នៅអាមេរិកខាងជើង អឺរ៉ុប និងចិននៅឆ្នាំ ២០៣០ ៕

The post ក្រុមហ៊ុន Mercedes និង BMW បណ្តាក់ទុនរួមគ្នាបង្កើតបណ្តាញសាកថ្មរថយន្តអគ្គិសនីនៅចិន  appeared first on .

ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២
ក្រុមហ៊ុន Tesla គឺជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេលើលោក បើ​ផ្អែក​តាម​មូលធន​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​រកប្រាក់ចំណូល​ប្រចាំឆ្នាំ​វិញ Tesla មិនមែន​ជា​អ្នករក​ប្រាក់​បាន​ច្រើនជាង​គេឡើយ។

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Testndrive បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​រកចំណូល​បាន​ច្រើន​បំផុត​ គិត​ត្រឹម​ខែឧសភា ២០២២ គឺ​ក្រុមហ៊ុន​ជប៉ុន Toyota ឯណោះ​ទេ ខណៈ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ Elon Musk ស្ថិតនៅលេខរៀង​ទី ៦។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គិត​ត្រឹម​ខែឧសភា​ ២០២២ ផ្អែក​តាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Testndrive៖

1/ Toyota រកចំណូល​បាន​ប្រហែល ៥៩,៤៧ ពាន់​លាន​ដុល្លារ

2/ Mercedes Benz រកចំណូល​បាន​ប្រហែល ៥៨,២ ពាន់​លាន​ដុល្លារ

3/ Volkswagen រកចំណូល​បាន​ប្រហែល ៤៧,០២ ពាន់​លាន​ដុល្លារ

4/ BMW រកចំណូល​បាន​ប្រហែល ៤០,៤៤ ពាន់​លាន​ដុល្លារ

5/ Porche រកចំណូល​បាន​ប្រហែល ៣៤,៣២ ពាន់​លាន​ដុល្លារ

6/ Tesla រកចំណូល​បាន​ប្រហែល ៣១,៩៨ ពាន់​លាន​ដុល្លារ

7/ Honda រកចំណូល​បាន​ប្រហែល ៣១,៣៦ ពាន់​លាន​ដុល្លារ

8/ Ford រកចំណូល​បាន​ប្រហែល ២២,៦៧ ពាន់​លាន​ដុល្លារ

9/ Volvo រកចំណូល​បាន​ប្រហែល ១៧,៧៥ ពាន់​លាន​ដុល្លារ

10/ Audi រកចំណូល​បាន​ប្រហែល ១៧,១៨ ពាន់​លាន​ដុល្លារ៕

The post ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២ appeared first on .

ដូច​ស្ទើរ​ទាំងស្រុង! រថយន្ត​ចិន​មួយ​នេះ​រាង​ដូច Mercedes-Benz G63 ខណៈ​តម្លៃ​ធូរជាង​ ៣ ដង
រថយន្ត Mercedes-Benz ត្រកូល G Class គឺជា​ប្រភេទ​រថយន្ត​អភិជន​ មាន​រាង​តូច​ច្រឡឹង ប៉ុន្តែ​រចនាបថ​ខាងក្នុង​មិនបាច់​បរិយាយ ​ទំនើប​ស៊ីវិល័យ​តែ​ម្ដង។ យ៉ាងណា ចំពោះតម្លៃរបស់​វា​វិញ​ ក៏ថ្លៃមិន​ធម្មតា​ផង​ដែរ ពោល​ប្រមាណ​ចាប់ពី ១៦០ ០០០ ដុល្លារ​អាមេរិក។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Caranddriver។

យ៉ាងណា ថ្មីៗនេះ​មាន​បែកធ្លាយ​នូវ​វីដេអូ​ក្រៅ​ប្រទេស​មួយ​ដែល​បាន​បង្ហាញ​ពី​រថយន្ត​មួយ​ប្រភេទ​ដែល​មាន​រូបរាង​ដូច​ស្ទើរ​ទាំងស្រុង​ជាមួយ​រថយន្តលំដាប់​អភិជន Mercedes-Benz AMG G63 ប៉ុន្តែ​វា​មាន​ឈ្មោះ​ថា CyberTank 300 ជា​ផលិតផល​របស់​ក្រុមហ៊ុន​ Great Wall Motors នៃ​ប្រទេស​ចិន។

CyberTank 300 បង្ហាញ​ខ្លួន​ដំបូង​នៅ​ពិព័រណ៍​​រថយន្ត​ក្នុង​ខែមេសា Shanghai Auto Show ហើយ​ផលិត​ឡើង​តែ ៣០០០ ​គ្រឿង​ប៉ុណ្ណោះ ខណៈ​តម្លៃ​របស់​វា​វិញ​គឺ​ប្រមាណ ៣០៨ ០០០ យ័ន ឬ​ប្រហែល ៤៧ ០០០ ដុល្លារ​អាមេរិក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Carnewschina។

រថយន្ត​មួយ​គ្រឿង​នេះ​ អាច​ផលិត​កម្លាំង​រហូត​ដល់ ២២៧ Hp និង​មាន​កម្លាំង​រមួល ៣៨៧ Nm មាន​ប្រអប់លេខ​អូតូ ៨ វគ្គ មាន​កាមេរ៉ា ៣៦០ ដឺគ្រេ ខណៈ​រចនាបថ​ខាងក្នុង​វិញ​កាន់តែ​មាន​ប្រណីតភាព​តែម្ដង៕

The post ដូច​ស្ទើរ​ទាំងស្រុង! រថយន្ត​ចិន​មួយ​នេះ​រាង​ដូច Mercedes-Benz G63 ខណៈ​តម្លៃ​ធូរជាង​ ៣ ដង appeared first on .

ឡាន​​ Mercedes-Benz ផលិត​តែ ២ គ្រឿង​លើ​លោក ជាប់​ជា​ឡាន​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ
រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ដុល្លារ លែង​ជា​រថយន្ត​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ហើយ ដោយសារ​ថ្មីៗនេះ ​រថយន្ត Mercedes-Benz 300 SLR Uhlenhaut Coupe ត្រូវបាន​ដាក់​ដេញថ្លៃ និង​លក់​ចេញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​នោះ​ទ្វេដង​ឯណោះ។

យោង​តាម​ការ​ចុះផ្សាយ​ពី Bleedingedgedigital បាន​ឲ្យ​ដឹងថា Mercedes-Benz 300 SLR Uhlenhaut Coupe គឺ​ផលិត​ឡើង​តែ ២ គ្រឿង​គត់​នៅ​ឆ្នាំ ១៩៥៥ ដោយ​បាន​ដាក់​ឈ្មោះ​តាម​អ្នក​ផលិត និង​ប្រធាន​វិស្វករ Rudolf Uhlenhaut។

រថយន្ត​ដ៏​ប្រណីត​ប្រភេទ​នេះ​មាន​តម្លៃ​ថ្លៃ ដោយសារ​តែ​វា​ជា​វត្ថុ​កម្រ មាន​ល្បឿនលឿន និង​គុណភាព​នៃ​រថយន្ត ស្របពេល​រថយន្ត​ដែល​ដាក់​ដេញថ្លៃ​នេះ​គឺជា​កម្មសិទ្ធិ​របស់​បុគ្គល​ដែល​ចូលចិត្ត​ប្រមូល​រថយន្ត​ទុក ខណៈ​មួយ​គ្រឿង​ទៀត​គឺ​កំពុង​ដាក់​តាំងនៅ​សារមន្ទីរ Mercedes Museum នៅ​ទីក្រុង Stuttgart។

រថយន្ត​ដ៏​ប្រណីត​មួយ​នេះ​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន ៣ លីត្រ ស៊ីឡាំង ៨ វា​អាច​ផលិត​កម្លាំង​ដល់ ៣១០ Hp ឬ​អាច​បើកបរ​ដល់​ល្បឿន ៣០០ គម/ម៉ោង និង​មាន​ចង្កឹះ​លេខ​ដៃ ៥ វគ្គ​ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Supercar។

សូម​ជម្រាប​ដែរ​ថា រថយន្ត​ដ៏​កម្រ​មួយ​នេះ​ត្រូវបាន​ដាក់​ដេញថ្លៃ​កាលពី​ថ្ងៃទី ២២ ឧសភា ហើយ​ត្រូវបាន​លក់ចេញ​ក្នុង​តម្លៃ​ប្រមាណ ១៤៣ លាន​ដុល្លារ ជាប់ជា​រថយន្ត​ដេញថ្លៃ​មាន​តម្លៃ​ថ្លៃ​បំផុត​ប្រចាំប្រវត្តិ​សាស្ត្រ ស៊ីដាច់​រថយន្ត Ferrari 250 GTO ដែល​ធ្លាប់​លក់​ចេញ​ក្នុង​តម្លៃ​ប្រហែល ៧០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៨៕

The post ឡាន​​ Mercedes-Benz ផលិត​តែ ២ គ្រឿង​លើ​លោក ជាប់​ជា​ឡាន​ថ្លៃ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ appeared first on .