Mike Lynch

ក្រុមហ៊ុន HP ទាមទារសំណង ៤ពាន់លានដុល្លារ ពីគ្រួសារមហាសេដ្ឋីអង់គ្លេសម្នាក់
ក្រុមហ៊ុនអាមេរិក HP បានប្រកាសកាលពីថ្ងៃទី០២ ខែកញ្ញាថា ពួកគេនឹងបន្តដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការ ដើម្បីទាមទារសំណង ៤ពាន់លានដុល្លារ ពីគ្រួសារមហាសេដ្ឋីអង់គ្លេស Mike Lynch ដែលទើបទទួលអនិច្ចកម្មកាលពីខែសីហាកន្លងទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុន HP ចង់បានការប៉ះប៉ូវ ចំពោះការទិញយកក្រុមហ៊ុនពីគ្រួសារមហាសេដ្ឋីម្នាក់នេះ ដោយសាររកឃើញថាមានការរំលោភទំនុកចិត្ត និងករណីឆបោក អំពីកិច្ចកុងត្រាមួយនេះ។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុន HP បានទិញយកក្រុមហ៊ុនរបស់មហាសេដ្ឋី Mike Lynch ក្នុងទំហំទឹកប្រាក់ ១១ពាន់លានដុល្លារ តែរំលងបានមួយឆ្នាំ ក្រុមហ៊ុនអាមេរិករកឃើញថា មានករណីឆបោកទឹកប្រាក់ជាច្រើន នៅក្នុងក្រុមហ៊ុនរបស់អតីតមហាសេដ្ឋីអង់គ្លេសរូបនេះ។

រហូតដល់ឆ្នាំ២០២២ ក្រុមហ៊ុន HP បានយកឈ្នះក្ដីស៊ីវិល ជាមួយលោក Lynch តែតុលាការកំពូល បានបង្ហើបឲ្យដឹងថា ប្រាក់សំណងនាពេលនោះ គឺបានតិចតួចមែនទែន បើធៀបនឹងការទាមទារ ចំនួន ៥ពាន់លានដុល្លារ ពីក្រុមហ៊ុន HP៕

The post ក្រុមហ៊ុន HP ទាមទារសំណង ៤ពាន់លានដុល្លារ ពីគ្រួសារមហាសេដ្ឋីអង់គ្លេសម្នាក់ appeared first on .

មហាសេដ្ឋីអង់គ្លេសមួយរូបបានបាត់ខ្លួន ក្នុងហេតុការណ៍លិចនាវា ដោយសារខ្យល់ព្យុះ
មហាសេដ្ឋីអង់គ្លេស Mike Lynch រួមជាមួយមនុស្ស ៥នាក់ទៀតបានបាត់ខ្លួន នៅក្នុងហេតុការណ៍លិចនាវាផ្ទាល់ខ្លួន ដោយសារជួបប្រទះនឹងគ្រោះថ្នាក់ខ្យល់ព្យុះកាលពីថ្ងៃទី១៩ ខែសីហា។

យោងតាមការចុះផ្សាយពីគេហទំព័រ AP បានបង្ហាញថា នាវាដែលបានលិចនោះ មានផ្ទុកអ្នកដំណើរចំនួន ១២នាក់ និងបុគ្គលិកប្រហែល ១០នាក់ ហើយបច្ចុប្បន្នក្រុមប៉ូលិស បានជួយសង្គ្រោះភរិយាមហាសេដ្ឋីរូបនេះ និងបុគ្គលចំនួន ១៤រូបទៀតរួចហើយ និងមានមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយនេះ។

ក្រុមប៉ូលិសបានឲ្យដឹងថា នាវារបស់លោក Mike បានចតនៅជិតឆ្នេរ Porticello នៃប្រទេសអ៊ីតាលី ដែលមានជម្រៅទឹកប្រហែល ៥០ម៉ែត្រ ហើយខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង ដែលធ្វើឲ្យនាវាមួយនោះលិចភ្លាមៗ។

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមប៉ូលិសកំពុងខ្នះខ្នែងស្វែងរកក្រុមមនុស្សដែលបានបាត់ខ្លួន នៅក្នុងហេតុការណ៍មួយនេះ ខណៈមនុស្សមួយក្រុមដែលបានសង្គ្រោះរួចរាល់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីតាមដានសុខភាពផងដែរ៕

The post មហាសេដ្ឋីអង់គ្លេសមួយរូបបានបាត់ខ្លួន ក្នុងហេតុការណ៍លិចនាវា ដោយសារខ្យល់ព្យុះ appeared first on .