Mixue

ក្រុមហ៊ុនភេសជ្ជៈធំបំផុតរបស់ពិភពលោក Mixue ប្រកាសបិទហាងនៅវៀតណាម ជាលើកដំបូង
ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសចិន Mixue ដែលជាខ្សែសង្វាក់ហាងផ្គត់ផ្គង់អាហារ និងភេសជ្ជៈធំជាងគេរបំផុតរបស់ពិភពលោក បានប្រកាសបិទហាងលក់រាយរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ជាលើកដំបូង បើទោះបីជាបានរាយការណ៍ពីប្រាក់ចំណេញកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យផ្លូវការមួយបានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ Mixue បានកើនឡើង ៤៤% ដល់ ២,៧២ពាន់លានយ៉ន់ (៣៨៣លានដុល្លារ) ខណៈប្រាក់ចំណូលបានកើនឡើង ៣៤% ដល់ ១៤,៨៧ពាន់លានយ៉ន់។

យ៉ាងណាក៏ដោយ ជុំវិញការសម្រេចចិត្តបិទហាងនៅក្នុងទីផ្សារធំៗទាំងពីរខាងលើនោះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុនបន្ថែមទៀត។

គួរឲ្យដឹងថា ក្រុមហ៊ុន Mixue មិនបានបញ្ជាក់ចំនួនហាងដែលត្រូវបិទសម្រាប់ប្រទេសនីមួយៗទេ ប៉ុន្តែបានរាយការណ៍ថា ក្រុមហ៊ុនមានហាងលក់រាយជាង ៤ ៧០០ នៅខាងក្រៅប្រទេសចិន គិតនៅត្រឹមចុងខែមិថុនា ពោលគឺថយចុះអស់ ១៦២ ហាង គិតនៅចុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ​លោក Cai Weimiao នាយកប្រតិបត្តិ និងជាប្រធានខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន បាននិយាយថា ហាងមួយចំនួនត្រូវបានបិទ និងជំនួសដោយការបើកហាងថ្មីៗ នៅទីតាំងផ្សេងៗគ្នា ដែលបានបង្កើនការលក់ប្រចាំថ្ងៃបានជាង ៥០%៕​

The post ក្រុមហ៊ុនភេសជ្ជៈធំបំផុតរបស់ពិភពលោក Mixue ប្រកាសបិទហាងនៅវៀតណាម ជាលើកដំបូង appeared first on .

ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សចិន Mixue កើនទ្រព្យសម្បត្តិលើសអតីត CEO Starbucks ជាលើកដំបូង
លោក Zhang Hongchao និង Zhang Hongfu ដែលជាស្ថាបនិកក្រុមហ៊ុនលក់ភេសជ្ជៈខ្នាតយក្សរបស់ចិន Mixue Group ឥឡូវនេះមានទ្រព្យសម្បត្តិសរុបបញ្ជូលគ្នាដល់ទៅចំនួនជាង ៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងលើសអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks លោក Howard Schultz ជាលើកដំបូង ផងដែរ។

យោងតាមទិន្នន័យទទួលបានពីសារព័ត៌មាននិយាយពីសេដ្ឋី Bloomberg បានបង្ហាញឲ្យដឹងថា បច្ចុប្បន្នទ្រព្យសម្បត្តិសរុបរបស់លោក Howard Schultz មានចំនួនត្រឹមតែជាង ៦ពាន់លានដុល្លារ ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Mixue បានចាប់ផ្តើមបោះផ្សាយលក់ IPO កាលពីថ្ងៃទី៣ ខែមីនា ដោយរៃអង្គាសទឹកប្រាក់បានរហួតដល់ទៅ ៤៤៤លានដុល្លារ និងជាការចុះបញ្ជីប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់ហុងកុង។ ទន្ទឹមនឹងនេះ បងប្អូនត្រកូល Zhang ទាំងពីររូបនេះ គឺជាគ្រប់គ្រងភាគហ៊ុនប្រមាណ ៨២% នៃក្រុមហ៊ុន Mixue ដែលបានធ្វើឲ្យពួកគេក្លាយខ្លួនជាមហាសេដ្ឋីយ៉ាងឆាប់រហ័សបំផុត នៅក្នុងរយ:ពេលចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពី Bloomberg ។

ជម្រាបជូនថា យោងតាម ​​Momentum Works បានបង្ហាញឲ្យដឹងថា Mixue ដែលមានហាងសរុបជាង ៤៥ ៣០០ នៅទូទាំងពិភពលោក បានវ៉ាដាច់ McDonald’s និង Starbucks ដើម្បីក្លាយជាសង្វាក់អាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក ដោយផ្នែកទៅលើចំនួនហាង។

ក្រៅតែពីប្រទេសចិន ក្រុមហ៊ុន Mixue បានពង្រីកនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងនោះប្រទេសឥណ្ឌូណេស៊ី និងវៀតណាម រួមចំណែកដល់ទៅ ៧០% នៃប្រាក់ចំណូលអន្តរជាតិរបស់ក្រុមហ៊ុនខ្នាតយក្សចិននេះ។ Mixue ផ្តល់ជូនតែ ភេសជ្ជៈផ្លែឈើ កាហ្វេ និងការ៉េម ជាមួយនឹងតម្លៃជាមធ្យមត្រឹមតែ ១ដុល្លារប៉ុណ្ណោះ៕

The post ស្ថាបនិកក្រុមហ៊ុនខ្នាតយក្សចិន Mixue កើនទ្រព្យសម្បត្តិលើសអតីត CEO Starbucks ជាលើកដំបូង appeared first on .