Muhyiddin Yassin

តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃសុក្រថា ជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ និងលាងលុយកខ្វក់ ខណៈវាក៏ធ្វើឲ្យលោក​ក្លាយជា​ថ្នាក់ដឹកនាំទី ២ ដែលរងការចោទប្រកាន់បែបនេះ បន្ទាប់ពីចុះចេញពីតំណែង។

យោងតាមការចុះផ្សាយពី AP បានឲ្យដឹងថា បុរសវ័យ ៧៥ ឆ្នាំបាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​ចោទ​ប្រកាន់​ចំនួន​បួន ដែលចោទលោកថាប្រើប្រាស់អំណាចដើម្បីកើបលុយ ២៣២,៥ លានរីងហ្គីត ឬប្រហែល ៥១,៤ លានដុល្លារ និង ២ ករណីទៀតចំពោះការលាងលុយច្រើនជាង ១៩៥ លានរីងហ្គីត ឬប្រមាណ ៤៣ លានដុល្លារ។

គួររំលឹកដែរថា លោក Muhyiddin ត្រូវបានក្រុមប្រឆាំងអំពើពុករលួយឃាត់ខ្លួន​កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ ខណៈលោកអះអាងថាការឃាត់ខ្លួន​នេះ គឺជាការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ​ដើម្បី​កម្ទេច​សម្ព័ន្ធភាព​ប្រឆាំង​របស់​លោក​នៅ​មុន​ការ​បោះឆ្នោតរដ្ឋ។

ដោយឡែកចំពោះការចោទប្រកាន់នេះផងដែរ នាយករដ្ឋមន្ត្រី Anwar Ibrahim បានទាត់ចោល ដោយអះអាងថា នេះគឺជាការធ្វើការរបស់ក្រុមប្រឆាំងអំពើពុករលួយ មិនពាក់ព័ន្ធនឹងលោកឡើយ។

យ៉ាងណា លោក Muhyiddin នៅតែនិយាយដដែលៗថា ការឃាត់ខ្លួនលោកគឺធ្វើដើម្បីឲ្យលោក​បាក់មុខមាត់ និងធ្វើឲ្យអ្នកគាំទ្ររបស់លោកអស់ជំនឿចិត្តប៉ុណ្ណោះ ដ្បិតអ្នកគាំទ្រលោកភាគច្រើន​ជាជនជាតិភាគតិច ដែលមានចំនួនប្រហែល ២/៣ នៃប្រជាជនម៉ាឡេស៊ីសរុប ៣៣ លាននាក់។

សូមជម្រាបដែរថា បន្ទាប់ពីប្តឹង​ឧទ្ធរណ៍ តុលាការសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីនេះនៅក្រៅឃុំ​បណ្ដោះអាសន្ន រង់ចាំការស៊ើបអង្កេតបន្ត ប៉ុន្តែបើសិនជាតុលាការរកឃើញលោក​ជាប់ពាក់ព័ន្ធ​នឹងការចោទប្រកាន់ដូចខាងដើមមែន នោះលោកអាចប្រឈមនឹងការជាប់ពន្ធនាគារ ២០ ឆ្នាំសម្រាប់អំពើពុករលួយនីមួយៗ និង ១៥ឆ្នាំចំពោះករណីលាងលុយ ក៏ដូចជាត្រូវបង់ប្រាក់​ពិន័យថែមទៀត៕

The post តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាផ្លូវការ ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយ appeared first on .

តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទាក់ទងនឹងករណីពុករលួយ
កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin ត្រូវបានតុលាការប្រកាស​ថា នឹងទទួលបាន​ការកាត់ទោសទាក់ទងនឹងអំពើពុករលួយនាថ្ងៃសុក្រ។ នេះបើតាមប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះបានប្រាប់ Reuters ។

លោក Muhyiddin ធ្លាប់កាន់អំណាចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីរយៈពេល ១៧ ខែ ចន្លោះឆ្នាំ ២០២០ ដល់ ២០២១ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ហៅកាត់ MACC ឃាត់ខ្លួននាព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរ។

គួររំលឹកដែរថា ចាប់តាំងពីចាញ់ការបោះឆ្នោត លោក Muhyiddin និងគណបក្សរបស់លោកត្រូវ​បាន​ស្ថិតក្រោមការស៊ើបអង្កេតទ្រង់ទ្រាយធំ តាមការបញ្ជាពីនាយករដ្ឋមន្ត្រី Anwar Ibrahim ដែល​ក្នុងនោះរួមមាន គម្រោងរដ្ឋាភិបាលតម្លៃរាប់ពាន់លានដុល្លារដែលអនុម័តដោយលោក Muhyiddin និងកញ្ចប់ជំនួយកូវីដ ១៩ ជាដើម ដែលសន្មតថា ពួកគេមិនធ្វើតាមការបញ្ជាត្រឹមត្រូវ។

ក្នុងនោះ ថ្នាក់ដឹកនាំ ២ រូបនៃគណបក្សរបស់លោក Muhyiddin ត្រូវបានចោទប្រកាន់ពី MACC ជុំវិញករណីស៊ីសំណូក លើកញ្ចប់ស្ដារសេដ្ឋកិច្ចប្រទេសដែលអនុម័តដោយរដ្ឋាភិបាល។

យ៉ាងណា ព័ត៌មានលំអិតទាក់ទងនឹងការកាត់ទោសរបស់អតីតនាយករដ្ឋមន្ត្រីខាងលើ ត្រូវរង់ចាំការសម្រេចពីសាលក្រមនាថ្ងៃសុក្រខាងមុខសិន៕

The post តុលាការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទាក់ទងនឹងករណីពុករលួយ appeared first on .