Najib Razak

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យក្នុងការដាក់សំណើអនុវត្តទោសនៅក្រៅឃុំ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានបរាជ័យ ក្នុងការដាក់សំណើទៅកាន់តុលាការ ដើម្បីសុំធ្វើការអនុវត្តទោសនៅក្រៅឃុំ ពោលគឺសុំអនុវត្តទោសនៅក្នុងផ្ទះ មិនមែននៅក្នុងពន្ធនាគារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Najib បានអំពាវនាវឲ្យតុលាការ អនុញ្ញាតិឲ្យលោកអនុវត្តទោសនៅក្រៅឃុំ រយៈពេល ៦ឆ្នាំ បន្ទាប់ពីទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រ កាលពីខែកុម្ភៈកន្លងទៅ។

ជុំវិញការសម្រេចចិត្តរបស់តុលាការម៉ាឡេស៊ី លោក Najib ក៏មានគម្រោងដាក់ពាក្យប្ដឹងឧទ្ធរណ៍ផងដែរ ខណៈតុលាការក្រុងកូឡាឡាំពួរអះអាងថា សំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ មិនមានហេតុផលអីតម្រូវឲ្យលោកនៅក្រៅឃុំឡើយ។

គួររំលឹកបន្តិចថា លោក Najib Razak ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីពុករលួយ និងកិបកេងថវិកាពីមូលនិធិ 1MDB ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ក៏ប៉ុន្តែលោកបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយក៏ទទួលបានការសន្ដោសប្រណី ឲ្យអនុវត្តទោសត្រឹម ៦ឆ្នាំ ពោលគឺត្រូវមានសេរីភាពវិញនៅក្នុងឆ្នាំ២០២៨៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យក្នុងការដាក់សំណើអនុវត្តទោសនៅក្រៅឃុំ appeared first on .

ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានប្តឹងពីបទប្រើប្រាស់លុយមូលនិធិទៅទិញវត្ថុប្រណីតៗតម្លៃសរុប ៣៤៦លានដុល្លារ
មូលនិធិ 1Malaysia Development Berhad (1MDB) រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន១០ ផ្សេងទៀត បានធ្វើការប្តឹងទៅលើភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak គឺលោកស្រី Rosmah Mansor ពីបទប្រើប្រាស់លុយមូលនិធិទៅទិញវត្ថុប្រណីតៗសរុបតម្លៃដល់ទៅ ៣៤៦លានដុល្លារ។

នៅក្នុងបណ្តឹងរដ្ឋប្បវេណីដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើមបណ្តឹងបានចោទប្រកាន់លោកស្រី Rosmah ព្រមទាំងអ្នករចនាម៉ូដជនជាតិសិង្ហបុរីម្នាក់ទៀតគឺលោកស្រី Shabnam Naraindas Daswani ពីបទប្រើប្រាស់លុយមូលនិធិទៅទិញទំនិញដ៏ខ្ជះខ្ជាយ រួមមានទាំងគ្រឿងអលង្ការ នាឡិកា និងកាបូបថ្លៃៗជាច្រើន។

ជាមួយគ្នា បើយោងតាមឯកសាររបស់តុលាការបានបង្ហាញថា ក្រុមហ៊ុនកំពុងស្នើសុំឲ្យលោកស្រី Rosmah បោះបង់នូវទំនិញប្រណីតទាំងនោះ រួចបង់ប្រាក់ចំនួន ៣៤៦លានដុល្លារ ឬក៏ជាចំនួនទឹកប្រាក់ដែលត្រូវបានកំណត់ដោយតុលាការ សងមកកាន់ក្រុមហ៊ុនវិញ។

គួរបញ្ជាក់ដែរថា កាលពីក្នុងខែកញ្ញា ឆ្នាំ២០២២ លោកស្រី Rosmah ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ព្រមទាំងពិន័យជាទឹកប្រាក់ប្រមាណ ២០៥,២លានដុល្លារ ពីបទប្រព្រឹត្តអំពើពុករលួយ ខណៈអតីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ដែលត្រូវជាស្វាមីរបស់លោកស្រី ក៏កំពុងជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយដូចគ្នា៕

The post ភរិយាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានប្តឹងពីបទប្រើប្រាស់លុយមូលនិធិទៅទិញវត្ថុប្រណីតៗតម្លៃសរុប ៣៤៦លានដុល្លារ appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៦ឆ្នាំ
កាលពីថ្ងៃទី០២ ខែកុម្ភៈ ក្រុមប្រឹក្សាលើកលែងទោសម៉ាឡេស៊ី បានសម្រេចបន្ធូរបន្ថយទោសជាប់ពន្ធនាគារ របស់អតីតនាយករដ្ឋមន្ត្រី លោក Najib Razak ពីរយៈពេល ១២ឆ្នាំ មកនៅត្រឹម ៦ឆ្នាំវិញ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន ThaiPBS បានបង្ហាញថា មិនត្រឹមតែបន្ថយរយៈពេល​នៃការអនុវត្តទោសឡើយ សូម្បីតែប្រាក់ពិន័យក៏អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានកាត់បន្ថយអស់ច្រើនសន្ធឺក ពោលត្រូវបង់ប្រាក់ពិន័យតែ ៥០លានរីងហ្គីត ឬតែជាង ១០លានដុល្លារប៉ុណ្ណោះ ខណៈការកាត់ទោសដំបូងតម្រូវឲ្យលោកបង់ប្រាក់ពិន័យ ២១០លានរីងហ្គីតឯណោះ។

ជាមួយការបន្ធូរបន្ថយទោសនេះ នឹងអនុញ្ញាតឲ្យលោក Najib មានសិទ្ធសេរីភាព ពីការជាប់ពន្ធនាគារវិញនាខែសីហា ឆ្នាំ២០២៨ ខណៈក្រុមប្រឹក្សាលើកលែងទោស មិនបញ្ជាក់ច្បាស់ពីមូលហេតុ ដែលឈានដល់ការសម្រេចចិត្តបែបនេះនោះឡើយ។

គួសបញ្ជាក់ដែរថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានតុលាការកំពូលម៉ាឡេស៊ី កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ 1MDB ដែលមានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារ។

ក្រោយអនុវត្តទោសក្នុងពន្ធនាគារមិនបានប៉ុន្មានផង លោក Najib ក៏បានស្នើដាក់ញត្តិ សុំការលើកលែងទោសពីព្រះមហាក្សត្រ នាខែសីហា ឆ្នាំ២០២២ ហើយលោកក៏ជាប់ឈ្មោះក្នុងបញ្ជីប្រវត្តិសាស្ត្រផងដែរ នាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូង ដែលបានជាប់ពន្ធនាគារ៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៦ឆ្នាំ appeared first on .

ញត្តិសុំលើកលែងទោសរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវសម្រេចជាផ្លូវការក្នុងពេលឆាប់ៗ
ក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយព្រះមហាក្សត្រផ្ទាល់ គ្រោងនឹងធ្វើការកំណត់ពេលវេលាក្នុងពេលឆាប់ៗខាងមុខនេះ ថានឹងត្រូវផ្តល់ការលើកលែងទោសចំពោះអតីតនាយករដ្ឋមន្ត្រី លោក Najib Razak ឬយ៉ាងណា ពាក់ព័ន្ធជាមួយនឹងករណីអំពើពុករលួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការស្នើសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib ត្រូវបានធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោសក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបញ្ហានេះត្រូវពន្យារពេលទៅសម័យប្រជុំ ដែលគ្រោងកំណត់ធ្វើឡើង នៅក្នុងសប្តាហ៍ទីបីនៃខែមករា ឆ្នាំ២០២៤ នេះវិញ ខណ:ការសម្រេចជាផ្លូវការទំនងជាត្រូវធ្វើឡើងផងដែរ។

ស្ថាប័នជាន់ខ្ពស់ដែលមានសមាជិកប្រាំមួយរូប នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមដោយផ្ទាល់ពីព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah និងនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ផងដែរ ដើម្បីលើកយកបញ្ហានេះមកធ្វើពិភាក្សាឡើងវិញ។

គួរឲ្យដឹងថាកិច្ចប្រជុំដ៏សំខាន់ក្នុងខែមករានេះ នឹងក្លាយជាកិច្ចការផ្លូវការចុងក្រោយរបស់ស្តេចស៊ុលតង់ Abdullah Ri’ayatuddin មុនពេលទ្រង់ចុះចេញពីរាជបល្ល័ង្កនៅថ្ងៃទី៣១ ខែមករា ហើយស្តេចស៊ុលតង់ Ibrahim Sultan Iskandar នឹងត្រូវឡើងសោយរាជ្យបន្ត ក្រោមប្រព័ន្ធផ្លាស់ប្តូរវេនក្នុងគ្រួសារ​រាជវង្ស​។

ជម្រាបជូនផងដែរថា ម៉ាឡេស៊ីគឺជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយព្រះមហាក្សត្រ គឺជាអ្នកសម្រេចចុងក្រោយស្តីពីការលើកលែងទោសចំពោះឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោស ខណ:ប្រព័ន្ធនៃការគ្រប់គ្រងផ្លូវច្បាប់នេះ គឺមានភាពស្រដៀងគ្នាទៅនឹងប្រទេសថៃផងដែរ៕

The post ញត្តិសុំលើកលែងទោសរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវសម្រេចជាផ្លូវការក្នុងពេលឆាប់ៗ appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីពុករលួយកាលពីពេលកន្លងទៅ បច្ចុប្បន្នកំពុងសម្រាកនៅ​មន្ទីរពេទ្យ បន្ទាប់ពីរកឃើញថាលោកបានឆ្លងជំងឺកូវីដ ១៩។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា លោក Najib ដែលមានវ័យ ៧០ឆ្នាំ គឺមានសុខភាពល្អប្រសើរវិញហើយ បន្ទាប់ពីលោកបានប្រាប់ទៅកាន់ឆ្មាំយាមគុកថា លោកក្ដៅខ្លួនខ្លាំងកាលពីថ្ងៃអង្គារ ខណៈបច្ចុប្បន្នអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងធ្វើចត្តាឡីស័ក និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

គួររំលឹកបន្តិចថា អតីតនាយករដ្ឋមន្ត្រីខាងលើ គឺទទួលបានការកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំ ក្រោយរកឃើញជាប់ទាក់ទងនឹងករណីពុករលួយ និងកិបកេងមូលនិធិរដ្ឋ 1MDB។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រុមស៊ើបអង្កេតរបស់អាមេរិក បានសហការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដោយសន្និដ្ឋានថា ទឹកប្រាក់ ៤,៥ពាន់លានដុល្លារ ត្រូវបានលួចពីមូលនិធិ 1MDB និងរកឃើញថា ទឹកប្រាក់ច្រើនជាង ១ពាន់លានដុល្លារ បានវេរចូលក្នុងគណនីធនាគាររបស់លោក Najib។

បន្ទាប់ពីមាន​ភស្តុតាងគ្រប់គ្រាន់ លោក Najib ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល ១២ឆ្នាំ និងបានក្លាយជានាយករដ្ឋមន្ត្រីដំបូងបង្អស់ប្រចាំប្រវត្តិសាស្ត្រម៉ាឡេស៊ី ដែលជាប់ពន្ធនាគារ។

ជម្រាបបន្ថែមថា លោក Najib ក៏បានដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រផងដែរ ហើយក្នុងករណីដែលព្រះ​មហាក្សត្រប្រោសប្រទានទោស លោកនឹងជាប់ពន្ធនាគាររយៈពេលខ្លី៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបញ្ជូនចេញពីពន្ធនាគារ ទៅកាន់មន្ទីរពេទ្យ ដោយសារជំងឺកូវីដ១៩ appeared first on .

រដ្ឋាភិបាល ប្រកាសមិនលូកដៃ ចំពោះញត្តិលើកលែងទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke នៅថ្ងៃចន្ទនេះ បាននិយាយថា ការដាក់ញត្តិស្នើសុំឱ្យមានការលើកលែងទោសពីព្រះមហាក្សត្រសម្រាប់អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលកំពុងជាប់ពន្ធនាគារនោះ គឺមិនមែនស្ថិតនៅក្នុងជំហររបស់រដ្ឋាភិបាល នោះឡើយ ។

គួរឱ្យដឹងថា លោក Najib បច្ចុប្បន្ន កំពុងជាប់ពន្ធនាគាររយ:ពេល ១២ ឆ្នាំ ក្រោយត្រូវបានតុលាការចោទប្រកាន់ អំពីការប្រព្រឹត្តិអំពើពុករលួយ ខណ:កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សាជាន់ខ្ពស់របស់អង្គការជាតិម៉ាឡេ (UMNO) បានយល់ព្រមជាឯកច្ឆ័ន្ទមួយ ក្នុងការស្វែងរកអ្នកគាំទ្រ រួមជាមួយព្រះមហាក្សត្រ ដើម្បីបង្ហាញពីអនុស្សរណ:មួយ ក្នុងស្នើសុំឱ្យមានលើកលែងទោស ។

ប៉ុន្តែផ្ទុយទៅវិញ លោក Loke បានលើកឡើងថា គណ:រដ្ឋមន្ត្រី មិនដែលធ្វើការពិភាក្សាអំពីរឿង លើកលែងទោសនេះនោះឡើយ។ ហើយបញ្ហានៃការលើកលែងទោសនេះ គឺមិនមែនជាជំហររបស់រដ្ឋាភិបាលផងដែរ ប៉ុន្តែវាគឺជាបញ្ហារបស់ UMNO ដែលជាគណបក្សនយោបាយ ប៉ុណ្ណោះ ។

លើសពីនេះ លោក Loke ដែលមានតំណែងជាអគ្គលេខាធិការនៃគណបក្សសកម្មភាពប្រជាធិបតេយ្យ ផងនោះ បានបន្ថែមទៀតថា រដ្ឋាភិបាល នឹងទុកបញ្ហានេះ ទៅឱ្យស្តេចម៉ាឡេស៊ី ព្រះអង្គ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដើម្បីសម្រេចលើសំណើសុំលើកលែងទោសរបស់ លោក Najib នេះ។

មិនតែប៉ុណ្ណោះ លោក Loke បានមានប្រសាសន៍បន្ថែមទៀតថា ៖ ” ការអនុញ្ញាតឬអត់ គឺនឹងអាស្រ័យទៅលើព្រះអង្គ Al-Sultan Abdullah ហើយយើងមានជំនឿចិត្តខ្ពស់ទៅលើដំណើរការ និងប្រាជ្ញារបស់ព្រះអង្គ ដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតមួយ ទៅលើរឿងនេះ ” ៕

The post រដ្ឋាភិបាល ប្រកាសមិនលូកដៃ ចំពោះញត្តិលើកលែងទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យបើកការស៊ើបអង្កេតសំណុំរឿងពុករលួយឡើងវិញ
​ថ្ងៃទី ៣១ មីនានេះ តុលាការកំពូលម៉ាឡេស៊ីបានទាត់ចោលការដេញថ្លៃបើកការស៊ើបអង្កេត​សំណុំរឿងពុករលួយឡើងវិញ ពីអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ Najib Razak ពាក់ព័ន្ធនឹងការ​កិបកេងលុយមូលនិធិរដ្ឋ 1MDB។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Najib អស់សិទ្ធក្នុងការ​តវា​ក្ដីឡើងវិញ ប៉ុន្តែ​លោក​បាន​ដាក់សំណើ​សុំការប្រទានទោសពីព្រះមហាក្សត្រ ហើយបើសិន​ជា​ជោគជ័យ នោះលោក​នឹងមិនចាំបាច់​ត្រូវជាប់ពន្ធនាគារ​រយៈពេល ១២ឆ្នាំឡើយ។

ចៅក្រមតុលាការសហព័ន្ធ លោក Vernon Ong បាននិយាយថា មិនមានកំហុសណាមួយ​កើតមាន​ឡើង​ អំឡុងពេលកាត់ទោស​លោក Najib កាលពីឆ្នាំមុនឡើយ ដូច្នេះវាមិនមាន​ហេតុផល​អី​ក្នុងការ​បើក​សំណុំរឿងនេះម្ដងទៀតនោះទេ។

គួររំលឹកដែរថា អតីតនាយករដ្ឋមន្ត្រីខាងលើ​ត្រូវបាន​ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១២​ឆ្នាំ បន្ទាប់ពី​រកឃើញ​ជាប់ពាក់ព័ន្ធនឹងការ​កិបកេងលុយប្រមាណ ១ពាន់លានដុល្លារពីមូលនិធិរដ្ឋ 1MDB និងបានជាប់គុកកាលពីឆ្នាំទៅ ប៉ុន្តែសាមីខ្លួននៅតែប្រកែកដាច់អហង្ការថា លោកគឺស្អាតស្អំ មិនដែលកិបកេងលុយរដ្ឋនោះឡើយ៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បរាជ័យបើកការស៊ើបអង្កេតសំណុំរឿងពុករលួយឡើងវិញ appeared first on .

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ
កាលពី​ ២ សប្ដាហ៍​មុន តុលាការកំពូល​ម៉ាឡេស៊ី​បាន​សម្រេច​ដាក់ទោស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ​ក្រោយ​រក​ឃើញ​ថ្នាក់ដឹកនាំ​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី​ CNA។

យ៉ាងណា ថ្មីៗនេះ​អតីត​ថ្នាក់ដឹកនាំ​ខាងលើបាន​ដាក់​ញត្តិ​ស្នើសុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ខណៈ​ការ​សម្រេច​ជា​ផ្លូវការ​នៅ​មិនទាន់​បញ្ជាក់​នៅ​ឡើយ ដូច្នេះ​លោក​ Najib នឹង​នៅ​តែ​រក្សា​ងារ​ជា​សមាជិក​សភា​ដដែល។

ទាក់ទង​នឹង​បញ្ហា​មួយ​នេះ ប្រធាន​សភា Azhar Azizan Harun បាន​និយាយ​ថា តុលាការ​កំពូល​នឹង​ទុក​រយៈពេល ១៤ ថ្ងៃ​សម្រាប់​ការ​ស្នើ​ដាក់ញត្តិ​របស់​លោក​ Najib មុនពេល​ធ្វើ​សេចក្ដី​សម្រេច​ជា​ផ្លូវការ។

Former Malaysian Prime Minister Najib Razak walks out from the Federal Court during a court break, in Putrajaya, Malaysia August 23, 2022. REUTERS/Lai Seng Sin

សូមជម្រាប​ដែរ​ថា លោក​ Najib ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​ផង ខណៈ​មូលហេតុ​គឺ​មិនត្រូវ​បាន​ទម្លាយ​ ដោយ​គ្រាន់តែ​បង្ហើប​ថា លោក​មាន​អារម្មណ៍​មិនស្រួល​ខ្លួន។ នេះ​បើតាម​ការ​ចុះផ្សាយពី The Star និង FMT៕

The post អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់ញត្តិស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ appeared first on .

តុលាការដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប់ពន្ធនាគារ ១២ ឆ្នាំពីករណីកិបកេងលុយ
កាលពីថ្ងៃទី ២៣ សីហា​កន្លង​ទៅ តុលាការ​កំពូល​នៃ​ទីក្រុង​កូឡាឡាំពួរ​បាន​សម្រេច​ដាក់​ទោស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ ពី​បទ​កិបកេងលុយ​ពី​មូលនិធី 1MDB។

គួសរម្លឹក​ដែរ​ថា មូលនិធិ 1MDB គឺ​បាន​ចាប់ផ្ដើម​ជា​លើក​តំបូង​នៅ​ឆ្នាំ ២០០៩ ពោល​នៅ​ពេល​ដែល​លោក Najib ឡើង​កាន់តំណែង​នេះ​ រហូត​ដល់​ឆ្នាំ ២០១៨។

យ៉ាងណា នៅ​ក្នុង​ឆ្នាំ ២០២០ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​រូបនេះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​កិបកេង​លុយ​ពី​មូលនិធិ 1MDB លាងលុយ​ដោយ​ប្រើអំណាច​ខុសច្បាប់ និង​ទោសទណ្ឌ​ផ្សេងៗ​ទៀត។

ក្រៅពី​ការ​សម្រេច​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ អតីត​នាយករដ្ឋមន្ត្រី​ខាងលើ​ក៏​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​លាន​ដុល្លារ​ផង​ដែរ ពោល​ត្រូវ​បង់​ប្រាក់ ២១០ លាន​រីងហ្គីត ឬ​ប្រមាណ​ជិត ៤៧ លាន​ដុល្លារ៕

The post តុលាការដាក់ទោសអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប់ពន្ធនាគារ ១២ ឆ្នាំពីករណីកិបកេងលុយ appeared first on .