Nokia

ក្រុមហ៊ុន Nokia បញ្ឈប់បុគ្គលិកជិត ២ ពាន់នាក់នៅចិន ដើម្បីទប់ទល់ការចំណាយ
ក្រុមហ៊ុនទូរទមនាគមន៍ខ្នាតយក្ស Nokia ប្រកាសបញ្ឈប់បុគ្គលិកជិត ២ ពាន់នាក់ ឬប្រហែលមួយភាគប្រាំនៃបុគ្គលិកសរុបរបស់ខ្លួន នៅក្នុងប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយការចំណាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Nokia បានបញ្ជាក់ថា ក្រុមហ៊ុនបានបើកការពិភាក្សាទាក់ទងនឹងគម្រោងបញ្ឈប់បុគ្គលិកចំនួន ៣៥០ នាក់នៅក្នុងទ្វីបអឺរ៉ុប ផងដែរ ខណ:ផែនការបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសចិន មិនត្រូវបានបង្ហាញឲ្យដឹងមុននោះឡើយ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន Nokia មានបុគ្គលិកចំនួន ១០ ៤០០ នាក់ នៅក្នុងប្រទេសចិន និងបុគ្គលិកចំនួន ៣៧ ៤០០ នាក់ផ្សេងទៀតនៅអឺរ៉ុប។

រំលឹកផងដែរថា ក្រុមហ៊ុន Nokia បានដាក់ផែនការកាលពីឆ្នាំមុន ដើម្បីកាត់បន្ថយការងាររហូតដល់ ១៤ ០០០ នាក់ ដើម្បីកាត់បន្ថយការចំណាយ និងសន្សំទឹកប្រាក់ឲ្យបានចន្លោះពី ៨០០លានអឺរ៉ូ ទៅ ១,២ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៦។

ប្រទេសចិន ធ្លាប់ជាទីផ្សារធំបំផុតទីពីរសម្រាប់ Nokia។ ប៉ុន្តែបន្ទាប់ពីប្រទេសលោកខាងលិច បានចាប់ផ្តើមហាមឃាត់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំ២០១៩ មក កិច្ចសន្យាពីប្រតិបត្តិករទូរគមនាគមន៍ចិន សម្រាប់ក្រុមហ៊ុន Nokia ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

ជម្រាបជូនផងដែរថា Nokia នៅតែមានការិយាល័យជាច្រើននៅទីក្រុងប៉េកាំង សៀងហៃ រួមទាំងនៅទីក្រុងហុងកុង និងតៃវ៉ាន់ ខណ:នៅទីនោះពួកគេផ្តល់សេវាកម្មទូរទមនាគមន៍ជូនដល់អតិថិជនធំៗ ដូចជាក្រុមហ៊ុន China Mobile ជាដើម៕

The post ក្រុមហ៊ុន Nokia បញ្ឈប់បុគ្គលិកជិត ២ ពាន់នាក់នៅចិន ដើម្បីទប់ទល់ការចំណាយ appeared first on .

ក្រុមហ៊ុន Samsung ចាប់អារម្មណ៍ចង់បានក្រុមហ៊ុន Nokia មកគ្រប់គ្រង
តាមរយៈការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនផលិតសម្ភារៈទូរគមនាគមន៍ Nokia កំពុងស្វែងរកអតិថិជន ដែលអាចទិញយកភាគហ៊ុនមួយចំនួន ឬក្រុមហ៊ុនទាំងមូលតែម្ដង។

ក្នុងចំណោមអ្នកចាប់អារម្មណ៍ទាំងអស់ ក្រុមហ៊ុន Samsung បង្ហាញចំណាប់អារម្មណ៍ខ្លាំងជាងគេ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំង២ អាចនឹងបើកកិច្ចចរចាមួយ លើការទិញលក់ភាគហ៊ុនខ្លះៗ ឬក៏ក្រុមហ៊ុនទាំងមូល ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារតែម្ដង។

សេចក្ដីប្រកាសចង់លក់អាជីវកម្មរបស់ក្រុមហ៊ុន Nokia គឺកើតឡើងភ្លាមៗ ក្រោយប្រាក់ចំណេញប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុនហ្វាំងឡង់ មានការថយចុះ ៣២% ដោយសារតម្រូវការសម្ភារៈទូរគមនាគមន៍ មានចំនួនតិចតួច។

គួររំលឹកដែរថា ក្រុមហ៊ុន Samsung ចង់បានការគ្រប់គ្រងលើក្រុមហ៊ុន Nokia ដោយសារចង់បង្កើនប្រព័ន្ធគ្រប់គ្រង លើការភ្ជាប់ប្រព័ន្ធទូរស័ព្ទ ជាមួយហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍៕

The post ក្រុមហ៊ុន Samsung ចាប់អារម្មណ៍ចង់បានក្រុមហ៊ុន Nokia មកគ្រប់គ្រង appeared first on .

ក្រុមហ៊ុន Nokia គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទីបី
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកពី ៩ ០០០ ទៅ ១៤ ០០០នាក់ ដើម្បីបន្ធូរបន្ថយការចំណាយ បន្ទាប់ពីការធ្លាក់ចុះនៃប្រាក់ចំណូលក្នុងត្រីមាសទីបី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ហ្វាំងឡង់មួយនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយមូលដ្ឋានចំណាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការដើម្បីដោះស្រាយទីផ្សារដែលកំពុងមានការប្រកួតប្រជែង ដោយក្រុមហ៊ុននឹងត្រូវកាត់បន្ថយចំនួនបុគ្គលិកបច្ចុបន្នពី ៨៦ ០០០នាក់ អោយមកនៅត្រឹមចន្លោះពី​ ៧២ ០០០នាក់ ទៅ ៧៧ ០០០នាក់។

ការប្រកាសបញ្ឈប់ការងារយ៉ាងច្រើនសម្បើមបែបនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nokia បានរាយការណ៍ថាការលក់សុទ្ធនៅត្រីមាសទីបីបានធ្លាក់ចុះ ២០% ឬប្រមាណ ៤,៩៨ពាន់លានអឺរ៉ូ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលប្រាក់ចំណេញបានធ្លាក់ចុះដល់ទៅ ៦៩% ឬប្រមាណ ១៣៣លានអឺរ៉ូ ពីមួយឆ្នាំទៅមួយឆ្នាំ។

មួយវិញទៀត ក្រុមហ៊ុនក៏កំពុងកំណត់គោលដៅ ដើម្បីសន្សំប្រាក់ចំណេញអោយបានចន្លោះពី ៨០០លានអឺរ៉ូ (៨៤២លានដុល្លារ) ទៅ ១,២ពាន់លានអឺរ៉ូនៅត្រឹមចុងឆ្នាំ ២០២៦ ផងដែរ។

ដោយឡែក ក្រុមហ៊ុន Nokia បានបង្ហើបអំពីចំនួននៃការលក់នៅក្នុងទីផ្សារអាមេរិកខាងជើងកំពុងមានការធ្លាក់ចុះ ស្របពេលទីផ្សាររបស់ប្រទេសឥណ្ឌាមានកម្រិតមធ្យម ខណៈការដាក់ពង្រាយសេវាអ៊ីនធឺណេតចល័តល្បឿនលឿនជំនាន់ចុងក្រោយ 5G របស់ខ្លួនមានលក្ខណៈធម្មតា៕

The post ក្រុមហ៊ុន Nokia គ្រោងកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ក្រោយធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទីបី appeared first on .

Hyundai និង Kia ប្រមូលរថយន្តចូលឃ្លាំងវិញជាង ៣លានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនរថយន្ត Hyundai និង Kia បានប្រមែប្រមូលរថយន្តនៅអាមេរិកប្រហែល ៣,៣៧លានគ្រឿង ចូលរោងចក្រវិញ បន្ទាប់ពីរកឃើញបញ្ហាបច្ចេកទេស ដែលអាចបណ្ដាលឲ្យឆាបឆេះបាន។

ក្រុមហ៊ុនរថយន្តខាងលើបានរកឃើញថា ប្រេងហ្វ្រាំងនៅក្នុងរថយន្តបានលេច ដែលអាចធ្វើឲ្យ​ឆាបឆេះរថយន្ត នៅពេលដែលបញ្ឆេះ និងបានសំណូមពរឲ្យអតិជនចតឡាននៅក្រៅផ្ទះ រង់ចាំ​ក្រុមការងារទៅជួសជុលដល់ផ្ទះ។

គួររំលឹកដែរថា Hyundai ទទួលបានរបាយការណ៍ពីករណីឆេះរថយន្ត ២១ករណី និង​ឧបទ្ទវហេតុ ២១ករណីផ្សេងទៀត ស្របពេលក្រុមហ៊ុន Kia ក៏ទទួលបានសេចក្ដីរាយការណ៍ទាក់ទង​នឹងករណីឆេះរថយន្ត យ៉ាងតិច ១០ករណីផងដែរ។

ជម្រាបបន្ថែមថា រថយន្តដែល Kia ប្រមែប្រមូលមកវិញនោះគឺមានម៉ូដែល Borrego, Cadenza, Forte, Sportage, K900, Optima, Soul Rio, Sorento និង Rondo សេរីពីឆ្នាំ២០១០ ដល់២០១៧ សរុបប្រហែល ១,៧៣លានគ្រឿង។

ដោយឡែក រថយន្តដែល Hyundai កំពុងប្រមូលមកវិញគឺមានដូចជា Elantra, Genesis Coupe, Sonata Hybrid, Accent, Azera, Veloster, Santa Fe, Equus, Veracruz, Tucson, Tucson Fuel Cell និង Santa Fe Sport សេរីពីឆ្នាំ២០១១ ដល់២០១៥ សរុប ១,៦៤លានគ្រឿង៕

The post Hyundai និង Kia ប្រមូលរថយន្តចូលឃ្លាំងវិញជាង ៣លានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស appeared first on .

ប្រាក់ចំណេញប្រចាំត្រីមាសក្រុមហ៊ុន NOKIA ធ្លាក់ចុះជាង ១១០លានដុល្លារ
នាថ្ងៃទី ២០ មេសានេះ ក្រុមហ៊ុន​ NOKIA បាន​ប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួន ដែលមានទាបជាងការរំពឹងទុក ដោយសារ​ការចំណាយ​របស់​អតិថិជនមានការ​ធ្លាក់ចុះ។

FILE PHOTO: A general view of the Nokia headquarters, showing the new logo, in Espoo, Finland, is seen in this handout image released February 26, 2023. NOKIA/Handout via REUTERS

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ប្រាក់ចំណេញត្រីមាសទីមួយរបស់ NOKIA ​ទទួល​បាន​ប្រហែល ៤៧៩លានអឺរ៉ូ (៥២៤,៩៤លានដុល្លារ) ខណៈកាលពីឆ្នាំទៅពួកគេទទួល​បាន ៥៨៣លានអឺរ៉ូ (៦៣៨,៥លានដុល្លារ) ឯណោះ។

ការធ្លាក់ចុះមួយនេះ ក៏មានតិចជាងការព្យាករណ៍កាលពីពេលកន្លងទៅ ដោយ​ក្រុមហ៊ុន​ធ្លាប់​ព្យាករថា អាចទទួលបាន​ប្រាក់ចំណេញ​ប្រមាណ ៥៣២លានអឺរ៉ូ។

ថ្វីបើប្រាក់ចំណេញប្រចាំត្រីមាសធ្លាក់ចុះក៏ពិតមែន ប៉ុន្តែអត្រាលក់របស់ពួកគេបែរជាកើនឡើង ១០% ដល់ ៥,៨៦ពាន់លានអឺរ៉ូ ខ្ពស់ជាងការរំពឹងទុកដែលមានត្រឹម ៥,៧២ពាន់លានអឺរ៉ូ៕

The post ប្រាក់ចំណេញប្រចាំត្រីមាសក្រុមហ៊ុន NOKIA ធ្លាក់ចុះជាង ១១០លានដុល្លារ appeared first on .

អាល្លឺម៉ង់ប្រាប់ដល់ Nokia ឱ្យមានការកែលម្អនូវគ្រឿងឧបទេស
ស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់បានថ្លែងប្រាប់ដល់ក្រុមហ៊ុនផ្គត់ផ្គង់ Nokia ថាខ្លួនត្រូវ​តែកែលំអនូវផលិតផល រួមទំាងសេវាដើម្បីយកជ័យជំនះលើការតម្លើងបណ្តាញ​បច្ចេក​វិទ្យាដោយមិនប្រើប្រាស់ខ្សែ5Gនៅក្នុងតំបន់អឺរ៉ុបទំាងមូល នេះបើយោងតាមឯកសារមួយ ហើយ​ត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយកាលពីថ្ងៃអាទិត្យ។

ក្រុមហ៊ុនប្រតិបត្តិករផ្នែកទូរគមនាគមន៍ដ៏ធំបំផុតរបស់សហគមន៍អឺរ៉ុបបានទម្លាក់​ចោល​នូវក្រុមហ៊ុនផ្គត់ផ្គង់ Nokia លើផ្នែកឧបករណ៍វិទ្យុចន្លោះពីខែកក្កដា និងខែវិច្ឆិកាកាល​ពីឆ្នំាមុន ដោយបង្ហាញថា ក្រុមប្រតិបត្តិករអាល្លឺម៉ង់បានពិចារណាឡើងវិញដោយរកឃើញថា ក្រុមហ៊ុន Nokia មិនបានបំពេញតួនាទីក្នុងឋានៈជាអ្នកផ្គត់ផ្គង់បានត្រឹមត្រូវនោះ​ឡើយទំាងការធ្វើតេស្តសាកល្បងនិងការដាក់តម្លើងព្រមទំាងការពង្រាយនូវប្រពន្ធ័​បច្ចេកវិទ្យា5Gជាដើម។

ពាក់ពន្ធ័ទៅនឹងការចាប់ដៃគូរថ្មីនោះ ស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់ Deutsche Telekom ​អាចនឹងភ្ជាប់់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Huawei ខណៈដែលស្ថាប័នទូរគមនាគមន៍អាល្លឺម៉ង់បាននឹងកំពុងតែពឹងផ្អែកខ្លំាងទៅលើក្រុមហ៊ុនផ្គត់ផ្គង់ទូរគ​ម​នា​គមន៍ធំៗដទៃទៀត មានដូចជា Ericsson (ERICb.ST)របស់ប្រទេសស៊ុយអ៊ែតជាដើម។

គួររំលឹកផងដែរថា
ស្ថាប័នទូរគមនាគមន៍របស់អាល្លឺម៉ង់បានទិញសម្ភារៈបច្ចេកទេសជាប្រចំាឆ្នំាពីក្រុមហ៊ុន
Nokia នៅពាសពេញតំបន់អឺរ៉ុប
និងសហរដ្ឋអាមេរិកបានធ្លាក់ចុះត្រឹម១.៥ពាន់លានអឺរ៉ូ
(១.៧ពាន់លានដុល្លារអាមេរិក)
ចន្លោះឆ្នំា២០១៦
និងឆ្នំា២០១៨៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស

The post អាល្លឺម៉ង់ប្រាប់ដល់ Nokia ឱ្យមានការកែលម្អនូវគ្រឿងឧបទេស appeared first on .