OHCHR

OHCHR៖ កងទ័ពកម្ពុជាទាំង១៨រូប ដែលថៃបានឃុំខ្លួន ត្រូវបានទទួលការថែទាំយ៉ាងពេញលេញ
ក្នុងការឆ្លើយតប OHCHR (លោក Volker Türk) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧត្តមស្នងការនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបនឹងញត្តិបន្ទាន់ របស់ គ.ស.ម.ក. ពាក់ព័ន្ធកងទ័ពកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតនៅជាប់ឃុំឃាំង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដកស្រង់ខ្លឹមសារនៃលិខិតឆ្លើយតបរបស់ OHCHR ដូចខាងក្រោម៖

“កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងអនុវត្តន៍ ១៣ចំណុច នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ គឺជាក្របខណ្ឌសំខាន់មួយ ដែល ឆ្ពោះទៅរកការបន្ថយភាពតានតឹងជាអចិន្ត្រៃយ៍ និងការទប់ស្កាត់ការប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ។

វាជាការចាំបាច់ណាស់ ចំពោះកងទ័ពត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ត្រូវ ទទួលបានការប្រព្រឹត្តមកលើខ្លួនយ៉ាងពេញលេញ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ អន្តរជាតិជាធរមាន ហើយខ្ញុំក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាលប្រទេសថៃ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជាដែល កំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ ផងដែរ។

ខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលទាំងពីរប្រទេស គោរពកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ឱ្យបាន ពេញលេញ និងប្រកបដោយភាពស្មោះត្រង់ ព្រមទាំងចាត់វិធានការធានាការពារប្រជាពលរដ្ឋ។ ខ្ញុំក៏សូម អំពាវនាវ ឱ្យមានការអនុវត្តវិធានការកសាងទំនុកចិត្ត រួមបញ្ចូលទាំងយន្តការទ្វេភាគីនិងកម្រិតតំបន់ ដែល មានស្រាប់។ វាគឺជាគន្លឹះក្នុងការធានាការកាត់បន្ថយភាពតានតឹងដោយសន្តិវិធី និងដោះស្រាយបញ្ហា ដែល មានយូរណាស់មកហើយ ដើម្បីទទួលបានសន្តិភាព។

ចំពោះការបន្តទំនាក់ទំនងជាមួយប្រទេសទាំងពីរ OHCHR នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាល ប្រទេសកម្ពុជានិងប្រទេសថៃ ក្នុងការប្រកាន់ខ្ជាប់កាតព្វកិច្ចសិទ្ធិមនុស្ស”៕

The post OHCHR៖ កងទ័ពកម្ពុជាទាំង១៨រូប ដែលថៃបានឃុំខ្លួន ត្រូវបានទទួលការថែទាំយ៉ាងពេញលេញ appeared first on .