Oknhanews

ក្រុមហ៊ុនវៀតណាម ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ ពី Rolls-Royce ក្នុងតម្លៃ ៤០០ លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រមាណ ៤០០ លានដុល្លារ ជាមួយក្រុមហ៊ុន Rolls-Royce  ក្នុងការផ្តល់ជូនម៉ាស៊ីនប្រភេទ Trent 700 និងផ្នែកសេវាកម្ម ដើម្បីមកបំពាក់លើយន្តហោះខ្នាតធំរបស់ខ្លួន ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh រួមទាំងឥស្សរជនជាន់ខ្ពស់របស់វៀតណាម និងចក្រភពអង់គ្លេស អំឡុងពេលចូលរួមនៅក្នុងកិច្ចប្រជុំ COP26 ដែលជាសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ របស់អង្គការសហប្រជាជាតិ។

បើតាមលោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បាននិយាយថា ៖ ” យើងមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Vietjet បានជ្រើសរើសយកម៉ាស៊ីនប្រភេទ Trent 700 របស់យើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍទៅលើវិស័យហោះហើររបស់ពួកគេ ” ។

លោកបន្តថា ៖ ” Trent 700 គឺជាប្រភេទម៉ាស៊ីន ដែលស៊ីសាំងតិចបំផុត និងជួយសន្សំសំចៃ សម្រាប់ប្រភេទយន្តហោះដែលបានបំពាក់វា ។ លើសពីនេះសេវាកម្ម TotalCare របស់យើង និងជួយដល់ Vietjet បង្កើនការហោះហើររបស់ពួកគេឲ្យកាន់តែមានភាពប្រសើឡើងបន្ថែមទៀត។ យើងកំពុងទន្ទឹងរង់ចាំ ធ្វើការជាមួយ Vietjet នៅពេលដែលពួកគេ អាចពង្រីកទីតាំងភូមិសាស្រ្តក្នុងការហោះហើរបន្ថែមទៀត ” ។

គួរបញ្ជាក់ផងដែរថា Trent 700 គឺជាម៉ាស៊ីនតែមួយគត់ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់យន្តហោះដែលមានតួខ្លួនធំទូលាយ ហើយវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ទៅលើប្រសិទ្ធភាព និងភាពជឿជាក់។ ហើយចាប់តាំងពីដាក់ឲ្យដំណើរការនៅឆ្នាំ ១៩៩៥ មក Trent 700 បានផ្តល់សេវាកម្មហោះហើរ ជាង ៦០ លានម៉ោងរួចមកហើយ ៕​

ប្រភព: Asianaviation

The post ក្រុមហ៊ុនវៀតណាម ចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ ពី Rolls-Royce ក្នុងតម្លៃ ៤០០ លានដុល្លារ appeared first on .

អ្នកឧកញ៉ា គួច ម៉េងលី ​ព្រួយបារម្ភ​អំពី​ការ​ស្ដារ​​នូវ​វិ​ស័​យ​អប់រំ​ឯកជន​ឡើងវិញ
ជាង ២ឆ្នាំកម្ពុជា កំពុងប្រយុទ្ធជាមួយនឹងវិបត្តិមេរោគរាតត្បាតជាសកលកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់គ្រប់វិស័យនៅប្រទេសកម្ពុជា ខណៈដែលវិស័យមួយចំនួនត្រូវបានបិទទ្វារ ក្នុងនោះវិស័យអប់រំសម្រាប់សាលាឯកជនកំពុងប្រឈមបញ្ហាធ្ងន់ធ្ងរ។ ​ក្នុងនាម​ជា​អ្នកអប់រំ​ក្នុង​វិ​ស័​យ​ឯកជន​ អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បានលើកឡើងថា ​កត្តា​ចម្បង​មួយ​ ​ដែល​លោក​ព្រួយបារម្ភ​ ​គឺ​ការ​ស្ដារ​ឡើង​នូវ​វិ​ស័​យ​អប់រំ​ឯកជន​ឡើងវិញ​ ​ទោះ​វា​ជា​បញ្ហា​សកល​ក៏ដោយ​។​ ​បញ្ហា​នេះ​ ​គឺ​ត្រូវ​ទាមទារ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​រួមគ្នា​ ​ដើម្បី​កសាង​រួមគ្នា​។​

ថ្លែងនៅ​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​ស្តីពី​ ​«​ការ​វិនិយោគ​អប់រំ​ ​និង​កុមារ​»​ ​​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ កន្លងទៅ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE)​ ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​នៅពេលដែល​ក្រសួង​អប់រំ​អនុញ្ញាត​ឱ្យ​បើក​សាលារៀន​ឡើងវិញ​ ​ស្រប​ពេល​ដែល​សាលារៀន​ឯកជន​មួយ​ចំនួន​ក្នុង​វិ​ស័​យ​នេះ​ត្រូវ​បាន​បិ​ទទ្វារ​។​ ​លោក​ព្រួយបារម្ភ​ខ្លាច​សាលារៀន​សាធារណៈ​មិន​អាច​ទទួលយក​សិស្សានុសិស្ស​ពី​សាលារៀន​ដែល​បាន​បិទទ្វារ​ទាំងនោះ​។​

បើតាម​អ្នកឧកញ៉ា​ ​ស្ថិត ​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​គ្រឹះស្ថាន​អប់រំ​របស់​លោក​បាន​ចូល​រួមចំណែក​ដោះស្រាយ​គុណភាព​អប់រំ​សិស្ស​ជាមួយនឹង​រដ្ឋាភិបាល​ ​តាម​ការ​បង្រៀន​អន​ឡា​ញ​ ​ខណៈ​សាលារៀន​ឯកជន​ត្រូវ​បាន​បិទទ្វារ​ទាំងស្រុង​។​

​លោក​ថ្លែង​ថា​៖​ ​«​ចំពោះ​សាលារៀន​ ​និង​មជ្ឈមណ្ឌល​ភាសា​ ​រួម​ទាំងមូល​និធិ​របស់​ខ្ញុំ​វិញ​ ​រដូវ​ជិត​ពីរ​ឆ្នាំនេះ​ពួក​ខាង​ខ្ញុំ​ ​គឺ​មមាញឹក​ខ្លាំង​មែនទែន​។​ ​ដោយសារ​សាលា​ខ្ញុំ​មិនបាន​បិទ​ទេ​ ​បន្ត​រៀន​តាម​ On​line​ ​ហើយ​អន​ឡា​ញ​ពិបាក​ជាង​ ​Off​line​ ​ពីព្រោះ​យើង​ត្រូវ​ចំណាយ​គ្រូ​ពីរ​ ​ត្រូវ​ទិញ​ឧបករណ៍​ ​ត្រូវ​តាមដាន​ឪពុក​ម្ដាយ​សិស្ស​។​ ​អ៊ីចឹង​ចំណាយ​ក៏ដោយ​ ​ចំណូល​បាត់​អស់​៨​០​ភាគរយ​»​។​

​លោក​បន្ត​ថា​ ​ក្រៅពី​នេះ​លោក​បាន​ព្យាយាម​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ​តាមរយៈ​កិច្ចការ​សប្បុរស​ធម៌​ ​ដូចជា​ការ​ជួយ​បុគ្គលិក​និង​ប្រជា​សហគមន៍​ខ្វះខាត​ ​ការ​ផ្ដល់​អា​ហា​រូ​ករ​ណ៍ ​ព្រមទាំង​ការ​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​អ្នកជំងឺ​ ​ជាពិសេស​ទាក់ទង​នឹង​ជំងឺ​ផ្លូវចិត្ត​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​ទោះយ៉ាងណាក៏ដោយ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​គ្រឹះ​វិ​ស័​យ​ចម្បង​ចំនួន​ពីរ​ ​នោះ​គឺ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​វិ​ស័​យ​សុខាភិបាល​ ​ប្រសិនបើ​វិ​ស័​យ​ពីរ​នេះ​មាន​គ្រឹះ​រឹង​មាំ​ ​នឹង​ធ្វើ​ឱ្យ​ប្រជាជន​លូតលាស់​ ​ហើយ​ប្រទេស​នឹង​រីក​ចម្រើន​ ៕​

The post អ្នកឧកញ៉ា គួច ម៉េងលី ​ព្រួយបារម្ភ​អំពី​ការ​ស្ដារ​​នូវ​វិ​ស័​យ​អប់រំ​ឯកជន​ឡើងវិញ appeared first on .