Olympic Game

ប៉ូឡូញទទូចឲ្យ ៤០ ប្រទេស រួមគ្នាប្រឆាំងការដាក់បញ្ចូលអត្តពលិកពីរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤
រដ្ឋមន្ត្រីកីឡាប៉ូឡូញ Kamil Bortniczuk បាននិយាយកាលពី​ថ្ងៃព្រហស្បតិ៍​ថា លោក​មាន​ការ​រំពឹងទុកពី​ប្រទេសជាច្រើន​ ជុំវិញ​ការ​ចេញមុខប្រឆាំង​ការ​ដាក់បញ្ចូល​អត្តពលិក​ពី​ប្រទេសរុស្ស៊ី និងបេឡារុស សម្រាប់​ព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដែលនឹង​ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះ​បើតាម​ការ​ចុះផ្សាយពី Bangkokpost។

“ខ្ញុំគិតថា សប្ដាហ៍ក្រោយនឹងមាន​ការ​ប្រឆាំង​ដ៏រឹងមាំមួយពី​អ្នកតំណាង​ប្រទេសចំនួន ៤០ ក្នុងការ​ជំទាស់​ពីការ​ចូលរួម​ព្រឹត្តិការណ៍អូឡាំពិក ពី​សំណាក់​អត្តពលិក​រុស្ស៊ី និងបេឡារុស”។ នេះ​បើតាម​សម្ដី​របស់​រដ្ឋមន្ត្រីកីឡាប៉ូឡូញបាន​និយាយ។

បន្ថែមពីនោះ លោកមាន​សេចក្ដីរំពឹងថា ក្នុងចំណោមប្រទេសទាំង ៤០ នោះ នឹងមានសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយលោក​ក៏​ទទូច​សុំ​ឲ្យអាមេរិកចេញមុខ​ ចំពោះ​បញ្ហា​នេះ​ផងដែរ។

ប៉ុន្តែ​មហាអំណាចលោកខាងលិចទម្លាយថា ពួកគេ​នឹង​គាំទ្រ​ការ​ចូលរួម​របស់​អត្តពលិក​រុស្ស៊ី និងបេឡារុស សម្រាប់ការប្រកួតក្នុងនាមជា​សមាជិកអព្យាក្រិត។

សូមជម្រាបដែរថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏បាន​ចេញមុខ​សុំ​មិន​ឲ្យមាន​វត្តមាន​អត្តពលិក​រុស្ស៊ី​ ក្នុងព្រឹត្តិការណ៍អូឡាំពិក ជាផ្នែកមួយនៃ​ទណ្ឌកម្មអន្តរជាតិ ជុំវិញ​ប្រទេសរុស្ស៊ី​បើកការឈ្លានពាន​ចូលទឹកដី​របស់ខ្លួន។

យ៉ាងណា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ IOC បានអះអាងថា ពួកគេ​កំពុង​សិក្សា​ពី​បញ្ហា​មួយនេះ សម្រាប់​អត្តពលិក​រុស្ស៊ី​ឲ្យចូលរួម​ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ក្នុងនាមជា​អត្តពលិក​អព្យាក្រិត៕

The post ប៉ូឡូញទទូចឲ្យ ៤០ ប្រទេស រួមគ្នាប្រឆាំងការដាក់បញ្ចូលអត្តពលិកពីរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ appeared first on .

ព្រឹត្តិការណ៍​អូឡាំពិកនៅចិន ​មិន​អនុញ្ញាត​ឲ្យ​​​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ទេ
ព្រឹត្តិការណ៍ Oympics រដូវ​រងា ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នា​ឆ្នាំ​ក្រោយ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូលរួម​ទស្សនា​មក​ពី​ក្រៅ​ប្រទេស​ជា​ដាច់​ខាត ពោល​គឺ​សំបុត្រ​ចូល​ទស្សនា​គឺ​នឹង​ដាក់​លក់​តែ​ចំពោះ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​គណៈកម្មការ​គ្រប់គ្រង​ផ្នែក​រៀបចំ​កម្មវិធី International Olympic បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មូលហេតុ​ដែល​សម្រេច​មិន​ឲ្យ​ជនជាតិ​បរទេស​មក​ពី​ក្រៅ​តំបន់​ចូល​រួម គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19។

ប្រភព​ដដែល​បន្ថែម​ថា រាល់​បេក្ខភាព​ចូលរួម​ប្រកួត​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នឹង​មិន​ចាំបាច់​ធ្វើ​ចត្តាឡឺស័ក​ ២១ ថ្ងៃ​ឡើយ ស្របពេល​បេក្ខភាព​ដែល​មិន​ទាន់​ចាក់ និង​មាន​លិខិត​ស្នើសុំ​មិន​ធ្វើ​ចត្តាឡឺស័ក នឹង​ត្រូវ​ធ្វើការ​សម្រេច​តាម​ក្រោយ។

ដោយឡែក​ សម្រាប់​តំបន់​ប្រកួត​វិញ​គឺ​ នឹង​ត្រូវ​ដាក់​ខ័ណ្ឌ​ដាច់​ពី​គ្នា ហើយ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ពី IOC ខណៈ​ម្ចាស់ផ្ទះ​ភាគី​ចិន​ជា​អ្នក​រៀបចំ និង​គ្រោង​សម្ពោធ​គម្រោង​នេះ​នៅ​ខែ​តុលា ដើម្បី​ជៀសវាង​ និង​ការពារ​ពី​ការប្រកួត​អន្តរជាតិ​ទៅ​ជា​ប្រភព​ចម្លង​មេរោគ។

ករណី​នេះ​ផង​ដែរ គឺ​បាន​កើតឡើង​រួច​ហើយ​សម្រាប់​ព្រឹត្តិការណ៍ Tokyo 2020 Games ដែល​បាន​ពន្យារ​ពេល ១ ឆ្នាំ ដោយ​សារ​បញ្ហា​រាតត្បាត​ជំងឺ​ COVID-19 ទូទាំង​ពិភពលោក ខណៈ​កន្លង​ទៅ​ការ​ប្រកួត​នៅ​ទីក្រុង​តូក្យូ​គឺ​ហាម​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ស្ទើរ​គ្រប់​ការ​ប្រកួត​តែ​ម្ដង។

ងាក​មក​មើល​ការ​រៀបចំ​នៅ​ទីក្រុង​ប៉េកាំង​ម្ដង គឺ​រាល់​ការ​ប្រកួត​ទាំង​ក្នុងស្រុក និង​អន្តរជាតិ គ្រប់​បេក្ខភាព​ និង​បុគ្គលិក​នានា​នៅ​ក្នុង​តំបន់​ប្រកួត​ គឺ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​រក COVID-19 ជា​រៀងរាល់​ថ្ងៃ ខណៈ​កាល​វិភាគ​ព្រឹត្តិការណ៍ 2022 Beijing Olympics នឹង​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃទី ០៤ ដល់​ ២០ កុម្ភៈ​ខាង​មុខ៕

ប្រភព: bangkokpost

The post ព្រឹត្តិការណ៍​អូឡាំពិកនៅចិន ​មិន​អនុញ្ញាត​ឲ្យ​​​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ទេ appeared first on .