Pandora

ក្រុមហ៊ុនគ្រឿងអលង្ការលំដាប់កំពូលមួយ គ្រោងបោះទុន ១៦៣លានដុល្លារ សង់រោងចក្រនៅវៀតណាម
ក្រុមហ៊ុនគ្រឿងអលង្ការលំដាប់កំពូលរបស់ប្រទេសដាណឺម៉ាក Pandora គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រថ្មីមួយ ដែលមានតម្លៃ ១៦៣លានដុល្លារ នៅប្រទេសវៀតណាម ក្នុងត្រីមាសទីមួយ ឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

លោក Michael Zinck Jensen ប្រធានគម្រោងនៃក្រុមហ៊ុន Pandora Production Holding ប្រចាំនៅទីក្រុង Binh Duong បានប្រាប់ទៅកាន់អនុរដ្ឋមន្ត្រីក្រសួងសំណង់វៀតណាម លោក Bui Xuan Dung កាលពីថ្ងៃចន្ទថា រោងចក្រថ្មីនេះ នឹងត្រូវសង់ឡើងនៅមជ្ឈមណ្ឌលឧស្សាហកម្ម ស្ថិតនៅភាគខាងត្បូងទីក្រុង Binh Duong ហើយគ្រោងនឹងបើកដំណើរការ នៅឆ្នាំ ២០២៦។

លោក Jensen បាននិយាយទៀតថា បច្ចុប្បន្នវានៅតែមានការលំបាក ក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់ ហើយលោករំពឹងថា ក្រសួងសំណង់វៀតណាម នឹងពន្លឿនដំណើរការនេះ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Pandora បានលក់គ្រឿងអលង្ការរបស់ខ្លួន នៅក្នុងប្រទេសជាង ១០០ រួចមកហើយ និងបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣,៧៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ខណ:នៅវៀតណាម ក្រុមហ៊ុននេះ មានហាងចំនួន ១៥ ដែលភាគច្រើន ស្ថិតនៅក្នុងផ្សារទំនើប ក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕

The post ក្រុមហ៊ុនគ្រឿងអលង្ការលំដាប់កំពូលមួយ គ្រោងបោះទុន ១៦៣លានដុល្លារ សង់រោងចក្រនៅវៀតណាម appeared first on .

ក្រុមហ៊ុនគ្រឿងអលង្ការធំបំផុតមួយរបស់ពិភពលោក គ្រោងបោះទុន ១០០ លានដុល្លារ សាងសង់រោងចក្រ នៅវៀតណាម
Pandora ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនគ្រឿងអលង្ការដ៏ល្បីល្បាញបំផុត លើពិភពលោក កំពុងមានគម្រោង ក្នុងការបង្កើតរោងចក្រថ្មីមួយ តម្លៃ ១០០ លានដុល្លារ នៅក្នុងប្រទេសវៀតណាម ។

ជាក់ស្តែងតាមរយ:រោងចក្រថ្មីនេះផងដែរ ត្រូវបានគេដឹងថា នឹងត្រូវសាងសង់ នៅក្នុងតំបន់ឧស្សាកម្មវៀតណាម-សិង្ហបុរី ទី ៣ ក្នុងខេត្ត Binh Doung ស្របពេលក្រុមហ៊ុនរបស់ប្រទេសដាណឺម៉ាកមួយនេះ បានបេ្តជ្ញាថានឹងសាងសង់រោងចក្ររបស់ខ្លួន តាមស្តង់ដាបៃតង និងដំណើរការទាំងស្រុង ដោយថាមពលកកើតឡើងវិញ ។

គួរឱ្យដឹងថាផងដែរថា ការសាងសង់រោងចក្រថ្មីនេះ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៣ ខណ:ការផលិត នឹងចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ ។ ស្របពេលនេះ គឺជារោងចក្រនៅក្រៅប្រទេសទី ៣ ហើយ របស់ក្រុមហ៊ុន Pandora  ដោយបច្ចុប្បន្នមានមួយ ស្ថិតនៅក្នុងប្រទេសថៃ ។

យ៉ាងណា លោក Jeerasage Puranasamriddhi ប្រធានផ្នែកផ្គត់ផ្គង់របស់ក្រុមហ៊ុន Pandora បាននិយាយថា ៖ ” យើងបានស្វែងរកប្រទេសជាច្រើននៅជុំវិញពិភពលោក មុនពេលសម្រេចចិត្តជ្រើសយកប្រទេសវៀតណាម និងខេត្ត Binh Duong ដើម្បីសាងសង់រោងចក្រថ្មី ” ។

បញ្ជាក់ផងដែរថា Pandora គឺជាក្រុមហ៊ុនផលិត និងលក់រាយគ្រឿងអលង្ការធំបំផុតរបស់ពិភពលោក ដែលបង្កើតឡើងដោយជនជាតិដានឺម៉ាក នៅក្នុងឆ្នាំ ១៩៨២ ខណ:កាលពីឆ្នាំមុន ក្រុមហ៊ុនអាចលក់ផលិតផលរបស់ខ្លួន នៅក្នុងទីផ្សារជាង ១០០ ដោយទទួលបានប្រាក់ចំណូលរហូតដល់ ៣,៥ ពាន់លានដុល្លារ ៕

ប្រភព: VN Express

The post ក្រុមហ៊ុនគ្រឿងអលង្ការធំបំផុតមួយរបស់ពិភពលោក គ្រោងបោះទុន ១០០ លានដុល្លារ សាងសង់រោងចក្រ នៅវៀតណាម appeared first on .