Parag Agrawal

កៅអី CEO របស់ Parag Agrawal អាច​នឹង​រង្គោះរង្គើ ក្រោយ Elon Musk ចុះ​កុងត្រា​ផ្លូវការ​យក Twitter
កាលពី​ពេលកន្លង​ទៅ មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk បាន​សម្រេច​ទិញ​យក​ក្រុមហ៊ុន​បណ្ដាញ​សង្គម Twitter ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៤ ពាន់​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង​សងខាង​កំពុង​រត់​ឯកសារ​ផ្ទេរ​សិទ្ធ​គ្រប់គ្រង​ក្រុមហ៊ុន។

ការ​ទិញ​ក្រុមហ៊ុន​ចាបខៀវ​ខាងលើ​របស់​ស្ថាបនិក SpaceX ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​បុគ្គល​ល្បីៗ​ជាច្រើន ហើយ​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ដើម្បី​សម្រួល​ដល់​ការ​ទិញ​នោះ​មួយ​ចំនួន​ធំ​ផង​ដែរ។

ជាក់ស្ដែង Elon Musk ទទួល​បាន​កញ្ចប់​ជំនួយ​ពី​វិនិយោគិន​ដូចជា Sequoia Capital និង Adreessen Horowitz ក្នុង​ទំហំ​ទឹកប្រាក់ ៧,១ ពាន់​លាន​ដុល្លារ ពី​ក្រុមហ៊ុន Qatar ៣៧៥ លាន​ដុល្លារ ស្របពេល Saudi Arabia ក៏​មាន​ចំណែក​ក្នុង​នោះ​ផងដែរ។

ទន្ទឹម​នឹង​នោះ បើសិន​ជា​ការ​ផ្ទេរ​ក្រុមហ៊ុន​បាន​សម្រេច​ជា​ផ្លូវការ Twitter អាច​នឹង​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​ថ្មី​ឡើង​វិញ ដើម្បី​អាច​សម្របសម្រួល​ទៅ​តាម​អ្វី​ដែល​មេធំ Tesla ចង់​បាន។​

ការ​កែប្រែ​មួយ​ចំនួន​នោះ​អាច​នឹង​រាប់​បញ្ចូល​ទាំងការ​ផ្លាស់ប្ដូរ CEO ថ្មី ប្រព័ន្ធ​ការងារ និង​ការ​រកចំណូល​តាម​ Twitter ផងដែរ។ នេះ​បើតាម​ការ​ចុះផ្សាយពី​សារព័ត៌មាន​ក្រៅស្រុក​មួយ​ចំនួន៕

ប្រភព: Independent

The post កៅអី CEO របស់ Parag Agrawal អាច​នឹង​រង្គោះរង្គើ ក្រោយ Elon Musk ចុះ​កុងត្រា​ផ្លូវការ​យក Twitter appeared first on .

ចាយ​ពេល ១០ បុរសឥណ្ឌា​ឡើង​តំណែង​​ជា CEO ក្រុមហ៊ុន Twitter មួយ​​ឆ្នាំ​រក​ចំណូល​ខ្ទង់​លាន​ដុល្លារ
លោក Parag Agrawal ​ទើប​នឹង​ទទួល​បាន​តំណែង​ជា​ CEO ប្រចាំ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ល្បី​ឈ្មោះ Twitter បន្ទាប់​ពីបាន​ចំណាយ​ពេល​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​នេះ​តាំង​ពី​ឆ្នាំ ២០១១ ដែល​គិត​មក​ទល់​ពេលនេះ​គឺ​ ១០ ឆ្នាំ​គត់​តែ​ម្ដង។

ចូល​ធ្វើការ​ដំបូង​នៅ​ក្រុមហ៊ុន​ Twitter បុរស​ជនជាតិ​ឥណ្ឌា​រូបនេះ​គឺ​ជា​បុគ្គលិក​ផ្នែក​វិស្វករ​បច្ចេកវិទ្យា ដែល​បាន​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាបត្រ​ពី​សកល​វិទ្យាល័យ IIT Bombay និង​ជា​បណ្ឌិត PhD ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកល​វិទ្យាល័យ Stanford University។

ក្នុង​តំណែង​ជា​វិស្វករ​បច្ចេកវិទ្យា​ប្រចាំ​ក្រុមហ៊ុន Agrawal រ៉ាប់រង​ និង​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ Twitter Ads និង​ព្យាយាម​បង្កើន​កំណើន​អ្នក​ប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ច្រើន​ ជាពិសេស​គឺ​អ្នកប្រើប្រាស់​តាម​ផ្ទះ​តែ​ម្ដង។

ដោយឡែក​តំណែង​ថ្មី​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ Twitter បាន​ជួយ​ឲ្យ​បុរស​វ័យ ៣៧ ឆ្នាំ​ទទួល​បាន​ប្រាក់​បៀវត្ស​ប្រចាំឆ្នាំ ១ លាន​ដុល្លារ​អាមេរិក និង​បន្ត​ជា​បេក្ខភាព​នៃ​ផែនការ​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​ប្រចាំ​ក្រុមហ៊ុន​ជាមួយ​គម្រោង​បន្ថែម​ប្រាក់​លើក​ទឹកចិត្ត ១៥០% នៃ​ប្រាក់បៀវត្ស​ប្រចាំ​ឆ្នាំ​គោល​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ​ផ្លូវការ​របស់ Twitter ទៅកាន់ US SEC។

បន្ថែម​ពី​ប្រាក់បៀវត្ស​ប្រចាំ​ឆ្នាំ​ដ៏​ច្រើន​សន្ធឹក បុរស​ជនជាតិ​ឥណ្ឌា​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​ទៀត​ ដែល​នោះ​គឺ​ក្រុមប្រឹក្សាភិបាល​ប្រចាំ​ក្រុមហ៊ុន​នឹង​ផ្ដល់​ចំណែក​ភាគហ៊ុន​ដែល​នឹង​មាន​តម្លៃ​រហូត​ដល់ ១២,៥ លាន​ដុល្លារ​អាមេរិក​ទៅ​កាន់​លោក Agrawal ផង​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា ថវិកា​ ១២,៥ លាន​ដុល្លារ​អាមេរិក​​ នឹង​ផ្ដល់​ឲ្យ​ក្នុង​រយៈពេល ១៦ ត្រីមាស​​ស្មើៗគ្នា គិត​ចាប់ពី​ថ្ងៃទី ០១ ​ខែ​កុម្ភៈ ២០២២​តទៅ ហើយ​នៅ​ខែ​មេសា ២០២២ ក្រុមប្រឹក្សាភិបាល​នឹង​សម្រេច​ប្រគល់​ប្រាក់​នោះ​ទៅ​ឲ្យ Agrawal តាម​រយៈ​ការ​បញ្ចេញ​​សមត្ថភាព​របស់​លោក ថា​មិន​ត្រូវ​លោក​អាច​នឹង​ទទួល​បាន​ប្រាក់​ទាំងអស់​នោះ​មុន​កាល​កំណត់​ប្រសិន​បើ​លោក​ដឹកនាំ​ក្រុមហ៊ុន​បាន​ល្អ។

បញ្ជាក់​ដែរ​ថា Agrawal បាន​ចូល​រួម​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ CEO ជនជាតិ​ឥណ្ឌា​សម្រាប់​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​ដែល​មាន​ដូចជា លោក Sundar Pichai (GOOGLE), Satya Nadella (Microsoft), Arvind Krishna (IBM), Shantanu Narayen (Adobe CEO) និង Rangarajan Raghuram (Vmware) ជាដើម៕

ប្រភព: livemint

The post ចាយ​ពេល ១០ បុរសឥណ្ឌា​ឡើង​តំណែង​​ជា CEO ក្រុមហ៊ុន Twitter មួយ​​ឆ្នាំ​រក​ចំណូល​ខ្ទង់​លាន​ដុល្លារ appeared first on .