Peter Lim

លោក Peter Lim ចាប់ផ្តើមរកស៊ីពីបាតដៃទទេ រហូតក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លាររបស់សិង្ហបុរី
លោក Peter Lim ជាជនជាតិសិង្ហបុរី ដែលកើតចេញពីការរកស៊ីទាំងបាតដៃទទេ រហូតឡើងកូដក្លាយជាមហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេស ខណៈលោកក៏ជាម្ចាស់នៃក្លិបបាល់ទាត់យក្សអេស្ប៉ាញ Valencia CF ផងដែរ។

លោក Lim ត្រូវបានគេកោតសរសើរថាមនុស្សពូកែដាក់ខ្លួនបំផុត បើទោះបីជាលោកមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារក៏ដោយ។ លោកជាមហាសេដ្ឋីកើតឡើងពីការរកស៊ីពីបាតដៃទទេ រហូតក្លាយជាអ្នកវិនិយោគដ៏ឆ្នើមម្នាក់ នៅក្នុងឧស្សាហកម្មជាច្រើន រាប់ចាប់ពីហិរញ្ញវត្ថុ រហូតដល់កីឡា។ គិតត្រឹមឆ្នាំ២០២៥ នេះ លោក Peter Lim មានទ្រព្យសម្បត្តិសរុបប្រមាណជិត ២ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

លោក Lim ធំធាត់នៅក្នុងអាផាតមិនមួយដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ស្ថិតនៅក្នុងតំបន់លំនៅដ្ឋានសាធារណៈ Bukit Ho Swee ជាមួយបងប្អូនប្រាំមួយនាក់។ ឪពុករបស់លោក ជាអ្នកលក់ត្រី និងម្តាយរបស់លោកជាស្ត្រីមេផ្ទះ។

លោក Lim បានចូលរៀននៅវិទ្យាស្ថាន Raffles សម្រាប់កម្រិតមធ្យមសិក្ មុនពេលបន្តការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Western Australia។ ដើម្បីគាំទ្រការសិក្សា លោក Lim បានធ្វើការងារក្រៅម៉ោងជាច្រើន រួមទាំងជាអ្នកបើកតាក់ស៊ី ចុងភៅ និងអ្នករត់តុ ផងដែរ។

បន្ទាប់ពីនោះ ដោយមានសញ្ញាបត្រ និងក្រមសីលធម៌ការងារដ៏រឹងមាំ លោក Lim បានត្រឡប់មកប្រទេសសិង្ហបុរីវិញ ជាកន្លែងដែលលោកបានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នកជួញដូរភាគហ៊ុន។

នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ និងឆ្នាំ១៩៩០ លោក Lim ទទួលបានកេរ្តិ៍ឈ្មោះជាអ្នកជួញដូរភាគហ៊ុនកំពូលម្នាក់របស់ប្រទេសសិង្ហបុរី ដែលមានជំនាញក្នុងការបម្រើអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់។ ភាពជោគជ័យរបស់លោកនៅក្នុងឧស្សាហកម្មនេះបានធ្វើឲ្យលោកទទួលបានរហស្សនាមថា “Remisier King” ស្របទៅតាមសមត្ថភាពក្នុងការគ្រប់គ្រងប្រតិបត្តិការភាគហ៊ុនប្រកបដោយប្រសិទ្ធភាព និងប្រាក់ចំណេញខ្ពស់។

ភាពជោគជ័យទាំងនេះហើយ ជំរុញឲ្យលោក Lim ក្លាយជាមហាសេដ្ឋី។ នៅដើមទសវត្សឆ្នាំ២០០០ លោកបានវិនិយោគ ១០លានដុល្លារនៅក្នុងក្រុមហ៊ុន Wilmar International ដែលជាក្រុមហ៊ុនប្រេងដូង។ ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុននោះបានកើនឡើងយ៉ាងខ្លាំង ដោយបង្កើតប្រាក់ចំណេញជាង ១,៥ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានពង្រឹងឋានៈរបស់លោក Lim ឲ្យក្លាយជាបុគ្គលម្នាក់ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសសិង្ហបុរី។

ជម្រាបជូនថា បន្ទាប់ពីភាពជោគជ័យនេះ លោក Lim បានធ្វើពិពិធកម្មការវិនិយោគរបស់លោកទៅលើការថែទាំសុខភាព អចលនទ្រព្យ កីឡា និងការអប់រំ ដើម្បីបង្កើនទ្រព្យសម្បត្តិរបស់លោកបន្ថែមទៀត។ លោកបានទិញយកក្រុមហ៊ុន Thomson Medical Group ដែលជាមន្ទីរពេទ្យឯកទេសសម្ភព និងកុមារ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងតម្លៃប្រមាណជិត ៤០០លានដុល្លារ នៅក្នុងឆ្នាំ២០១១៕​

The post លោក Peter Lim ចាប់ផ្តើមរកស៊ីពីបាតដៃទទេ រហូតក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លាររបស់សិង្ហបុរី appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីសិង្ហបុរី Peter Lim ចាប់ផ្តើមដំណើរការគម្រោងជាង ៤ពាន់លានដុល្លារ នៅម៉ាឡេស៊ី
ក្រុមហ៊ុន Thomson Medical Group ដែលគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលសិង្ហបុរី លោក Peter Lim បានចាប់ផ្តើមដំណើរការគម្រោងសាងសង់មន្ទីរពេទ្យឯកជន លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្មដែលមានតម្លៃ ៤,៣ពាន់លានដុល្លារ នៅក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Thomson Medical បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គម្រោង Johor Bay ដែលមានទំហំជាង ១០ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore នេះ នឹងរួមបញ្ចូលមន្ទីរពេទ្យ Thomson Iskandariah បន្ទប់ឯកទេស កន្លែងថែទាំមនុស្សចាស់ និងអគារវិទ្យាសាស្ត្រជីវិត សម្រាប់ការស្រាវជ្រាវវេជ្ជសាស្រ្ត ផងដែរ។

មិនតែប៉ុណ្ណោះ គម្រោងនេះ​ ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងចំណោមគម្រោងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយនឹងរួមបញ្ចូលទាំងលំនៅដ្ឋានប្រណីត សណ្ឋាគារលំដាប់ផ្កាយប្រាំ និងតំបន់ពាណិជ្ជកម្មបែបអភិជន ផងដែរ។

យ៉ាងណាមិញ​ រដ្ឋមន្ត្រី Johor លោក Onn Hafiz Ghazi បាននិយាយថា រដ្ឋបានស្វាគមន៍យ៉ាងខ្លាំង ចំពោះការវិនិយោគដ៏ធំនេះ ដោយពណ៌មានថា វាការជំរុញជាយុទ្ធសាស្រ្តដល់ការទទួលបានការថែទាំសុខភាព និងកំណើសេដ្ឋកិច្ច នៅក្នុងតំបន់។

ជម្រាបជូនថា ម៉ាឡេស៊ី និងសិង្ហបុី បានប្រកាសពីកិច្ចព្រមព្រៀងសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងទីក្រុង Johor កាលពីខែមករា ក្នុងគោលបំណងទាក់ទាញ ការវិនិយោគ លំហូរទំនិញ និងការផ្លាស់ប្តូរនៃប្រជាជនរវាងប្រទេសទាំងពីរ៕​

The post ក្រុមហ៊ុនមហាសេដ្ឋីសិង្ហបុរី Peter Lim ចាប់ផ្តើមដំណើរការគម្រោងជាង ៤ពាន់លានដុល្លារ នៅម៉ាឡេស៊ី appeared first on .

មហាសេដ្ឋីសិង្ហបុរី ចាយលុយជាង ៣៥០លានដុល្លារ ទិញមន្ទីរពេទ្យមួយកន្លែងនៅវៀតណាម
ក្រុមហ៊ុន Thomson Medical Group គ្រប់គ្រងដោយមហាសេដ្ឋីសិង្ហបុរី Peter Lim បានប្រកាស​ពីការទិញយកក្រុមហ៊ុន Far East Medical Vietnam ដែលជាក្រុមហ៊ុនមេមន្ទីរពេទ្យ FV Hospital នៅទីក្រុងហូជីមិញ ក្នុងតម្លៃប្រមាណ ៣៥២,៨លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ដើម្បីសម្រេចការទិញយកមន្ទីរពេទ្យនៅវៀតណាមមួយនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីសិង្ហបុរី បានលក់ភាគហ៊ុនមួយចំនួនធំ និងខ្ចីប្រាក់ពីធនាគារផងដែរ ខណៈការទិញយកនេះ នឹងធ្វើឲ្យក្រុមហ៊ុន Thomson Medical ឈរជើងកាន់តែរឹងមាំ នៅប្រទេសវៀតណាមមួយកម្រិតទៀត។

“ការដាក់បន្ថែមមន្ទីរពេទ្យ FV Hospital ទៅក្នុងក្រុមហ៊ុន Thomson Medical Group គឺធ្វើឲ្យពួកយើងមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ នៅប្រទេសវៀតណាម ហើយយើងកាន់តែមាន​លទ្ធភាពពង្រីកខ្លួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នាពេលខាងមុខ”។ នេះបើតាមសម្ដីរបស់លោក Kiat Lim កូនប្រុសមហាសេដ្ឋីសិង្ហបុរីបានអះអាង។

សូមជម្រាបដែរថា មហាសេដ្ឋីសិង្ហបុរី លោក Peter Lim មានឆន្ទៈក្នុងការពង្រីកក្រុមហ៊ុន Thomson Medical Group នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈបច្ចុប្បន្នក្រុមហ៊ុនខ្នាតយក្សមួយនេះ មានសាខារហូតដល់ ៣ប្រទេស ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម៕

The post មហាសេដ្ឋីសិង្ហបុរី ចាយលុយជាង ៣៥០លានដុល្លារ ទិញមន្ទីរពេទ្យមួយកន្លែងនៅវៀតណាម appeared first on .

មហាសេដ្ឋី​ Peter Lim គ្រោង​នាំយក​វិទ្យាស្ថាន​លំដាប់​កំពូល​នៅ​អង់គ្លេស​មួយ​ឆ្នាំ ៣ ម៉ឺន​ដុល្លារ មក​ប្រទេស​សិង្ហបុរី
វិទ្យាស្ថាន​លំដាប់​កំពូល Wellington College ដែល​ធ្លាប់​តែ​មាន​នៅ​ចក្រភពអង់គ្លេស​នឹង​បង្ហាញ​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ដែល​មាន​មហាសេដ្ឋី​សិង្ហបុរី​ Peter Lim ជា​អ្នក​នាំយក​មក។

សាលាឯកជន​មួយ​នេះ​ផង​ដែរ នឹង​ទទួល​បង្រៀន​សិស្ស​ដែល​មាន​អាយុ​ចាប់ពី ៣ ដល់ ១៨ ឆ្នាំ​ ខណៈ​កម្មវិធី​សាលា​នឹង​អាច​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅ​កាន់​សាលា​នៅ​បរទេស​ផ្សេង​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ Wellington College International (WCI)។

ដោយឡែក បើ​យោង​តាម​ការ​ប្រកាស​ពី WCI បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​សិង្ហបុរី​ម្នាក់​នេះ​បាន​យល់​ព្រម​ទិញ​សិទ្ធិ​ក្នុង​ការ​សាងសង់​សាលា​ឯកជន WCI ៣ កន្លែង​នៅ​ប្រទេស​សិង្ហបុរី ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

បន្ថែម​ពី​នោះ ក្នុង​ចំណោម ៣ សាខា​ខាងលើ យូរ​បំផុត​គឺ​នឹង​ត្រូវ​បើក​សម្ពោធ​នៅ​ឆ្នាំ ២០២៥ ឲ្យ​បាន​យ៉ាង​តិច​មួយ​សាខា ខណៈ​ចំពោះ​តម្លៃ​សិក្សា​វិញ គឺ​ប្រហែល ៣០ ០០០ ដុល្លារ ឬ​ច្រើន​ជាង​នេះ។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន WCI គឺ​មាន​សាខា​នៅ​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​គឺ​នៅ​ព្រះរាជាណាចក្រ​ថៃ ស្របពេល​លឺ​ល្ហៀងៗ​ថា​នៅ​ឆ្នាំ ២០២៣ នឹង​មាន​សាខា​នៅ​ប្រទេស​ឥណ្ឌា​ផង​ដែរ ខណៈ​បច្ចុប្បន្ន​សាលា​លំដាប់​ពិភពលោក​មួយ​នេះ​ក៏​មាន​វត្តមាន​នៅ​ប្រទេស​ចិន​ដូចគ្នា៕

ប្រភព: Asiaone

The post មហាសេដ្ឋី​ Peter Lim គ្រោង​នាំយក​វិទ្យាស្ថាន​លំដាប់​កំពូល​នៅ​អង់គ្លេស​មួយ​ឆ្នាំ ៣ ម៉ឺន​ដុល្លារ មក​ប្រទេស​សិង្ហបុរី appeared first on .