Pinduoduo

មូលនិធិការពារហានិភ័យ ប្រឈមការខាតបង់រាប់ពាន់លានដុល្លារ ក្រោយភាគហ៊ុន PDD ដាំក្បាលចុះខ្លាំង
ក្រុមហ៊ុនកំពូលចិន PDD Holdings កំពុងជួបប្រទះការខាតបង់ផ្ទួនៗ ដោយតម្លៃហ៊ុនរបស់ពួកគេបានដាំក្បាលចុះ ដល់ទៅ ៣៣% នៅក្នុងសប្ដាហ៍នេះ ខណៈវាកំពុងបង្កហានិភ័យ ដល់មូលនិធិការពារហានិភ័យរបស់ក្រុមវិនិយោគិនជាច្រើន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានអះអាងថា មូលនិធិការពារហានិភ័យ អាចនឹងខាតបង់លុយដល់ ៤ពាន់លានដុល្លារ ពីការថយចុះនៃតម្លៃភាគហ៊ុនរបស់ PDD ដ្បិតប៉ុន្មានខែចុងក្រោយ ពួកគេបានសម្រុកទិញភាគហ៊ុនក្រុមហ៊ុនចិនមួយនេះ រហូតដល់ជិត ១០៣លានហ៊ុន។

គួររំលឹកបន្តិចថា មូលនិធិការពារហានិភ័យ គឺជាមូលនិធិវិនិយោគរួមគ្នារបស់ក្រុមវិនិយោគិនមួយចំនួន ដែលបង្កើតឡើងតាមរយៈការប្រើបច្ចេកទេសជួញដូរស្មុគស្មាញ និងការគ្រប់គ្រងហានិភ័យ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការវិនិយោគផងដែរ។

សូមជម្រាបដែរថា ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន PDD យ៉ាងសម្បើមបែបនេះ បានធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រមាណ ៥៥ពាន់លានដុល្លារ ខណៈស្ថាបនិក និងជាមហាសេដ្ឋី Colin Huang ក៏របូតតំណែងជាកំពូលអ្នកមានបំផុតនៅចិនថែមទៀត៕

The post មូលនិធិការពារហានិភ័យ ប្រឈមការខាតបង់រាប់ពាន់លានដុល្លារ ក្រោយភាគហ៊ុន PDD ដាំក្បាលចុះខ្លាំង appeared first on .

ក្រុមហ៊ុនកំពូលចិន PDD ខាតលុយ ៥៥ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនដាំក្បាលចុះខ្លាំង
ក្រុមហ៊ុនកំពូលចិនមួយគឺ PDD Holdings បានជួបប្រទះការខាតបង់ដ៏ធំនឹកស្មានមិនដល់ បន្ទាប់ពីប្រកាសប្រាក់ចំណូលប្រចាំត្រីមាស ដែលមានតិចជាការរំពឺងទុកខ្លាំង បណ្ដាលឲ្យស្ថានភាពតម្លៃហ៊ុនរបស់ពួកគេ មានភាពមិននឹងនរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ក្រុមហ៊ុនPDD មានការថយចុះប្រហែល ២៨% ដែលធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សចិនមួយនេះ ខាតបង់ថវិការហូតដល់ ៥៥ពាន់លានដុល្លារឯណោះ។

គួររំលឹកបន្តិចថា ការខាតបង់ដ៏សម្បើមរបស់ក្រុមហ៊ុនកំពូលចិនមួយនេះ កាន់តែធ្វើឲ្យវិនិយោគិននៅប្រទេសចិន បង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើង ជុំវិញស្ថានភាពសេដ្ឋកិច្ច នៃប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី២ លើលោកមួយនេះ៕

The post ក្រុមហ៊ុនកំពូលចិន PDD ខាតលុយ ៥៥ពាន់លានដុល្លារ ក្រោយតម្លៃហ៊ុនដាំក្បាលចុះខ្លាំង appeared first on .

អតីតបុគ្គលិកក្រុមហ៊ុន Google ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាមានបំផុតនៅប្រទេសចិន
យោងតាមទិន្នន័យបង្ហាញដោយគេហទំព័រ Hurun Research Institute បានបង្ហាញថា លោក Colin Huang អតីតបុគ្គលិកនៅក្រុមហ៊ុន Google និងជាស្ថាបនិកក្រុមហ៊ុន Pinduoduo បានក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាមានដាច់គេនៅប្រទេសចិន។

មហាសេដ្ឋីវ័យ ៤៤ឆ្នាំរូបនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ៥៣,៤ពាន់លានដុល្លារ កើនឡើងប្រហែល ៧១% បើធៀបនឹងឆ្នាំមុន ដោយសារតម្លៃភាគហ៊ុននៃក្រុមហ៊ុន PDD មានសន្ទុះខ្លាំង នឹកស្មានមិនដល់។

ជាមួយគ្នានោះ ក្រុមហ៊ុន PDD កំពុងមានឥទ្ធិពលខ្លាំងមែនទែននៅប្រទេសចិន ពោលគឺវ៉ាដាច់ក្រុមហ៊ុន Alibaba និងក្រុមហ៊ុន JD ដោយក្លាយជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ពេញនិយមបំផុតមួយនៅក្នុងស្រុក។

សូមជម្រាបដែរថា បើនិយាយពីការរកស៊ីលើវិស័យបច្ចេកវិទ្យា លោក Huang គឺជាមហាសេដ្ឋីមានបំផុតក្នុងវិស័យមួយនេះ តែបើនិយាយជារួម ស្ថាបនិកក្រុមហ៊ុន PDD ជាប់នៅលេខ២ ជាកំពូលអ្នកមានដាច់គេនៅចិន ដោយលោក Zhong Shanshan មានរហស្សនាមថា ស្ដេចទឹកបរិសុទ្ធនៅកាន់តំណែងជាមហាសេដ្ឋីមានជាងគេនៅចិនដដែល។

រំលឹកបន្តិចថា លោក Huang បានកើតនៅក្នុងគ្រួសារមានជីវភាពក្រីក្រ ហើយបានក្លាយជាបុគ្គលិកនៅក្រុមហ៊ុន Google កាលពីឆ្នាំ២០០៤ មុនចាប់ផ្ដើមបោះជំហាន​លើវិស័យសហគ្រិនភាពក្នុងឆ្នាំ ២០០៧ និងបានបង្កើតក្រុមហ៊ុន Pinduoduo ក្នុងឆ្នាំ២០១៥៕

The post អតីតបុគ្គលិកក្រុមហ៊ុន Google ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាមានបំផុតនៅប្រទេសចិន appeared first on .

ស្ថាបនិកក្រុមហ៊ុន PDD កើបលុយជិត ១៤ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានបំផុតទី៣ នៅចិន
ស្ថាបនិកក្រុមហ៊ុន PDD Holdings មហាសេដ្ឋី Colin Huang បានសំងំកើបប្រាក់ច្រើនសន្ធឹក ១៣,៨ពាន់លានដុល្លារ ពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Temu និង Pinduoduo ធ្វើឲ្យលោក​ក្លាយជាមហាសេដ្ឋីមានបំផុតទី៣ នៅប្រទេសចិន។ នេះបើតាមការបង្ហាញពីគេហទំព័រ Hurun Rich List។

ប្រភពដដែលបន្ថែមថា ការកើនឡើងដ៏សំបើមនៃទំហំទ្រព្យសម្បត្តិរបស់លោក Colin បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក មានប្រមាណ ៣៧,២ពាន់លានដុល្លារ តិចជាងបុគ្គលតែ ២រូបប៉ុណ្ណោះ។

ដោយឡែក បុគ្គល ២រូបដែលមានលុយច្រើនជាងស្ថាបនិក PDD គឺស្ដេចទឹកបរិសុទ្ធ Zhong Shanshan មានទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ ខណៈលោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent មានទ្រព្យសម្បត្តិ ៣៨,៦ពាន់លានដុល្លារ។

សូមជម្រាបដែរថា នេះគឺជាលើកដំបូងដែលអតីត CEO ក្រុមហ៊ុន PDD លេចមុខនៅក្នុង Top 3 នៃបញ្ជីឈ្មោះអ្នកមានដាច់គេនៅប្រទេសចិន ស្របពេលលោកក៏ជាបុគ្គលដែលរកប្រាក់​បានច្រើនបំផុតនៅក្នុងប្រទេសផងដែរ សម្រាប់រយៈពេលជិតមួយឆ្នាំមកនេះ៕

The post ស្ថាបនិកក្រុមហ៊ុន PDD កើបលុយជិត ១៤ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានបំផុតទី៣ នៅចិន appeared first on .

Jack Ma ធ្លាក់​ពី​លេខ ៥ មក​លេខ ៩ ខណៈ​ស្ថាបនិក Pinduoduo បាត់​ពី​បញ្ជី​អ្នកមាន​បំផុត​ចិន​ទាំង ១០ រូប
កាលពី​ពេលថ្មីៗនេះ គេហទំព័រ Forbes បាន​បញ្ចេញ​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ហើយ​សម្រាប់​តំណែង​មហាសេដ្ឋី​នៅ​ប្រទេស​ចិន​គឺ​មាន​ផ្លាស់ប្ដូរ​ច្រើន​គួរសម តែ​លោក Zhong Shanshan នៅ​តែ​រក្សា​តំណែង​ជា​អ្នកមាន​បំផុត​ចិន​ដដែល​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ ៦៥,៧ ពាន់​លាន​ដុល្លារ។

ដោយឡែក​ ស្ថាបនិក Alibaba គឺ Jack Ma ឯណោះ​វិញ បាន​របូត​តំណែង​ពី​អ្នកមាន​បំផុត​ទី ៥ ប្រចាំ​ប្រទេស​កាលពី​ឆ្នាំ​ទៅ មក​នៅ​ត្រឹម​លេខ ៩ នៅ​ឆ្នាំ ២០២២ នេះ ខណៈ​លោក Colin Zheng Huang ដែល​ជា​ស្ថាបនិក Pinduoduo បាន​បាត់​ពី​បញ្ជី​អ្នកមាន Top 10 ប្រចាំ​ប្រទេស​តែម្ដង ដោយ​កាលពី​ឆ្នាំ​ទៅ​លោក​នៅ​លេខ​រៀង​ទី ៦។

បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មហាសេដ្ឋី​ Colin របូត​តំណែង​ពី​បញ្ជី​អ្នកមាន​បំផុត​នៅ​ចិន​ គឺ​ដោយសារ​តែ​ក្រោយពេល​រដ្ឋាភិបាល​រឹតបន្តឹង​ផ្នែក​សុវត្ថិភាព​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក តម្លៃ​ភាគហ៊ុន និង​ការ​លក់​របស់ Pinduoduo មានការ​ធ្លាក់ចុះ​ជា​ខ្លាំង ដែល​ធ្វើ​ឲ្យ​ស្ថាបនិក​ក្រុមហ៊ុន​មួយ​នេះ​ខាតបង់​ថវិកា​ជាង ២/៣ ឬ​ប្រមាណ​ជាង ៤០ ពាន់​លាន​ដុល្លារ​ឯណោះ។

ខាងក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ចិនទាំង ១០​រូប​មាន​បំផុត​ប្រចាំ​ឆ្នាំ ២០២២ គិត​ត្រឹម​ខែមីនា៖

Zhong Shanshan មាន​ទ្រព្យសម្បត្តិ​សរុប ៦៥,៧ ពាន់​លាន​ដុល្លារ

Zhang Yiming មាន​ទ្រព្យសម្បត្តិ​សរុប ៥០ ពាន់​លាន​ដុល្លារ

Ma Huateng មាន​ទ្រព្យសម្បត្តិ​សរុប ៣៧,២ ពាន់​លាន​ដុល្លារ

He Xiangjian មាន​ទ្រព្យសម្បត្តិ​សរុប ២៨,៣ ពាន់​លាន​ដុល្លារ

William Lei Ding មាន​ទ្រព្យសម្បត្តិ​សរុប ២៥,២ ពាន់​លាន​ដុល្លារ

Wang Wei មាន​ទ្រព្យសម្បត្តិ​សរុប ២៤,៣ ពាន់​លាន​ដុល្លារ

Qin Yinglin មាន​ទ្រព្យសម្បត្តិ​សរុប ២៤,១ ពាន់​លាន​ដុល្លារ

Li Shufu មាន​ទ្រព្យសម្បត្តិ​សរុប ២៣,៧ ពាន់​លាន​ដុល្លារ

Jack Ma មាន​ទ្រព្យសម្បត្តិ​សរុប ២២,៨ ពាន់​លាន​ដុល្លារ

Huang Shilin មាន​ទ្រព្យសម្បត្តិ​សរុប ២០,៣ ពាន់​លាន​ដុល្លារ៕

ប្រភព: Forbes

The post Jack Ma ធ្លាក់​ពី​លេខ ៥ មក​លេខ ៩ ខណៈ​ស្ថាបនិក Pinduoduo បាត់​ពី​បញ្ជី​អ្នកមាន​បំផុត​ចិន​ទាំង ១០ រូប appeared first on .